ដោយ ទេព សុរ៉ាវី
2014-10-20
RFA

ប្រជាពលរដ្ឋមានបញ្ហាដីធ្លីមកពីស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តវ៉ានៅខាងមុខធនាគារ អេ.អិន.ហ្សិត (ANZ) នារាជធានីភ្នំពេញ នៅថ្ងៃទី១៤ សីហា ២០១៤។ RFA/Uon Chhin
ប្រជាពលរដ្ឋចំនួន ២០០នាក់ មកពីឃុំ៣ គឺឃុំត្រពាំងជោ ឃុំរស្មីសាមគ្គី និងឃុំសង្កែសាទប ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើដំណើរដោយម៉ូតូនិងគោយន្តជាច្រើនគ្រឿង ទៅជួបជុំគ្នានៅមុខសាលាស្រុកឱរ៉ាល់ នៅព្រឹកថ្ងៃទី២០ តុលា។ ពួកគេទាំងនោះបានដាក់ញត្តិទៅសាលាស្រុកដើម្បីឲ្យអភិបាលស្រុកជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ (Kampong Speu Sugar) របស់លោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH) ដែលបានរំលោភបំពានដីពួកគាត់រាប់ពាន់ហិកតារយកទៅដាំអំពៅនិងអំឡូងមី។
ពលរដ្ឋនៅស្រុកឱរ៉ាល់ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ និងក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ ទុកពេល ២សប្តាហ៍សម្រាប់អាជ្ញាធរស្រុកដោះស្រាយរឿងទំនាស់នេះ បន្ទាប់ពីក្រុមប្រឹក្សាស្រុកឱរ៉ាល់ ចេញមកទទួលញត្តិពីពលរដ្ឋ។ ពលរដ្ឋចំណាយពេលជាង ៣ម៉ោង ទម្រាំតែអាជ្ញាធរស្រុកចេញមកទទួលញត្តិទាមទាររបស់ពួកគេ។ យ៉ាងណាអភិបាលស្រុកឱរ៉ាល់ លោក មួង ឃី មិនបានចេញមកយកញត្តិពីពលរដ្ឋដោយផ្ទាល់ទេ ដោយឲ្យខាងក្រុមប្រឹក្សាស្រុកម្នាក់ចេញមកទទួលជំនួស។
តំណាងអ្នកភូមិម្នាក់ គឺលោកស្រី ហឿន ម៉ាក់ឃី រស់នៅឃុំត្រពាំងជោ ឲ្យដឹងថា ខាងក្រុមប្រឹក្សាស្រុកសន្យាថា នឹងយកចិត្តទុកដាក់ចំពោះសំណើរបស់ពួកគាត់។ ប៉ុន្តែពួកគាត់មិនជឿថា អាជ្ញាធរនឹងអាចដោះស្រាយរឿងនេះបានទេ។ លោកស្រីគិតថា អាជ្ញាធរស្រុកគ្មានឆន្ទៈពិតប្រាកដជួយពលរដ្ឋ ហើយញត្តិដែលដាក់ទៅនោះ គឺខាងស្រុកនឹងយកទៅផ្អិបចោលដូចរាល់ដង៖ «ដាក់កំណត់ទៀតថា ញត្តិនេះយកទៅមិនឲ្យយកទៅទុកទេ គឺឲ្យយកទៅដោះស្រាយ។ មកយកហ្នឹងអត់មានទំនងទេ យកឲ្យផុតពីយើងទេ ឲ្យយើងឆាប់មកផ្ទះវិញ កុំឲ្យនៅទីនោះរញ៉េរញ៉ៃ»។
តាមការអះអាងរបស់ពួកគាត់ គ្រាន់តែពលរដ្ឋនៅឃុំត្រពាំងជោ មានជាង ៣០០គ្រួសារ កំពុងមានទំនាស់ដីធ្លីជាង ២ពាន់ហិកតារជាមួយក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ។ រីឯក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ មានទំនាស់ដីធ្លីច្រើនរយហិកតារទៀតជាមួយពលរដ្ឋនៅឃុំរស្មីសាមគ្គី និងឃុំសង្កែសាទប។
ប្រធានសហគមន៍ដោះស្រាយជម្លោះដីធ្លីរបស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ លោក ស៊ិន សេដ្ឋា ឲ្យដឹងថា បើតាមរបាយការណ៍របស់គណៈកម្មការថ្នាក់ខេត្ត ឬថ្នាក់ស្រុកបង្ហាញថា អាជ្ញាធរបានដោះស្រាយបញ្ចប់ជម្លោះរវាងពលរដ្ឋជាង ៣០០គ្រួសារ នៅឃុំត្រពាំងជោ នោះរួចរាល់ហើយ។ ប៉ុន្តែតាមទិន្នន័យរបស់ពលរដ្ឋដែលអះអាងថា មានពលរដ្ឋជាង ៣០០គ្រួសារ មិនទាន់ដោះស្រាយនោះ គឺមិនមែនជាការពិតឡើយ មានន័យថា ក្រុមហ៊ុនបានដោះស្រាយជូនពួកគាត់ខ្លះហើយ តែមានមួយចំនួនគិតថា សំណងនោះមិនសមរម្យ មិនអាចទទួលយកបាន ទើបនៅតែតវ៉ាបន្តទៀត។
លោក ស៊ិន សេដ្ឋា៖ «គួរឲ្យសំណងប៉ុន្មានសមរម្យ គឺជាកិច្ចការរបស់រដ្ឋាភិបាល តែសម្រាប់ក្រុមហ៊ុនគ្មានស្អីដែលត្រូវធ្វើទេ តែក្នុងនាមអ្នកភូមិផងរបងជាមួយ យើងមិនចង់ឲ្យមានបញ្ហា យើងក៏លូកដៃខ្លះចូលក្នុងការជួយដោះស្រាយបញ្ហាហ្នឹង។ យើងកំពុងតែសម្លឹងមើលតើមានគ្រួសារណាខ្លះទៀតដែលនៅចន្លោះប្រហោង»។
ទាក់ទងនឹងការទទួលសំណងមិនសមរម្យនេះ លោកស្រី ហឿន ម៉ាក់ឃី បញ្ជាក់ថា គាត់មានដីទំហំ ៣៤,៥ហិកតារ ប៉ុន្តែក្រុមហ៊ុនបានដោះដូរដីទំហំត្រឹម ៤ហិកតារប៉ុណ្ណោះ ហើយនេះជាសំណងដែលលោកស្រីគិតថា មិនអាចទទួលយកបាន និងនៅតែបន្តការទាមទាររហូតមានសំណងសមរម្យ៖ «ដីខ្ញុំ ៣៤,៥ហិកតារ គេដូរ ៤ហិកតារម៉េចនៅតវ៉ាទៀត? ចុះឧទាហរណ៍អ្នកឯងមានលុយ ២ម៉ឺន គេដូរឲ្យ ៥ពាន់ អ្នកឯងព្រមដែរអី?»។
តំណាងអ្នកភូមិមួយរូបទៀត លោក ចេង សុភាព ឲ្យដឹងថា ពលរដ្ឋចង់ឲ្យអាជ្ញាធរអន្តរាគមន៍ពីរឿងទំនាស់នេះ។ យ៉ាងណាពលរដ្ឋទាំងនោះអះអាងថា ប្រសិនបើអាជ្ញាធរមិនផ្តល់ចម្លើយក្នុងរយៈពេលកំណត់ទេនោះ ពួកគេនឹងបន្តឡើងតវ៉ានៅភ្នំពេញ គឺទៅតវ៉ានៅមុខធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (ANZ Royal) ដែលជាធនាគារមួយផ្តល់ប្រាក់កម្ចីឲ្យក្រុមហ៊ុននេះវិនិយោគដើម្បីទទួលខុសត្រូវចំពោះការបាត់បង់ដីធ្លីរបស់ពួកគាត់។ ធនាគារមួយនេះក៏ធ្លាប់ច្រានចោលពីការទទួលខុសត្រូវចំពោះអ្នកតវ៉ាទាំងនោះដែរ ដោយអះអាងថា ក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើរ លែងជាអតិថិជនរបស់ធនាគារតាំងពីខែកក្កដា មកម្ល៉េះ បន្ទាប់ក្រុមហ៊ុននេះបានសងប្រាក់កម្ចីទាំងស្រុងរួចរាល់ហើយ។
លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានទទួលសិទ្ធិអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដាំអំពៅចំនួន ៩ពាន់ហិកតារ នៅស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១០។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ ដែលស្ថិតក្រោមការគ្រប់គ្រងតែមួយរបស់ក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើរ របស់លោក លី យ៉ុងផាត់ ក៏បានទទួលដីសម្បទានសេដ្ឋកិច្ចចំនួនជាង ៩ពាន់ហិកតារ នៅស្រុកឱរ៉ាល់ និងផ្ទៃដីអភិវឌ្ឍន៍សត្វព្រៃចំនួន ៤.៧០០ហិកតារបន្ថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានផ្ទៃដីសរុបចំនួន ២ម៉ឺន ៣ពាន់ហិកតារ ដែលជាទំហំលើសពីច្បាប់អនុញ្ញាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សម្ភាសអនុប្រធានទី១រដ្ឋសភាអំពីការលុបគម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ច
- មនុស្សជិត២០នាក់របួសក្នុងពេលកម្លាំងសន្តិសុខវាយបំបែកអ្នកតវ៉ារឿងដី
- ពលរដ្ឋខេត្តពោធិ៍សាត់លើកគ្នាតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរដោះស្រាយជម្លោះដី
- ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវដែកតវ៉ាមុខធនាគារអេ.ឌី.ប៊ី
- ពលរដ្ឋស្រុកជុំគិរីខេត្តកំពតព្រួយខ្លាចបាត់ដីដោយមន្ត្រីសុរិយោដីខេត្តវាស់បំបាត់ក្បាលដី
- ពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីសំរោងអណ្ដែតធ្វើកូដកម្មនឹងម្ចាស់ក្រុមហ៊ុន
- អ្នកអភិរក្សនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតបារម្ភបាត់បង់ព្រៃឈើនិងដីអភិរក្ស
- រដ្ឋាភិបាលដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន១១បន្ថែម
- គណៈកម្មការទី១នៃរដ្ឋសភាស្នើនាយករដ្ឋមន្ត្រីអន្តរាគមន៍ជម្លោះដីក្រុងរណបជ្រោយចង្វារ
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang