ដោយ ឡេង ម៉ាលី
2014-10-20
RFA

អ្នកតវ៉ាដីធ្លីមកពីខេត្តព្រះវិហារ ប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងសន្តិសុខសាលាខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២០ តុលា ២០១៤។ RFA/Leng Maly
មានមនុស្សចំនួនជិត ២០នាក់ រងរបួសនៅក្នុងពេលកងសន្តិសុខខណ្ឌដូនពេញប្រើកម្លាំងដោយហិង្សាវាយបំបែកលើអ្នកតវ៉ារឿងដីធ្លីមកពីខេត្តព្រះវិហារ នៅថ្ងៃទី២០ តុលា។ ក្នុងចំណោមអ្នករងរបួស គឺមានកុមារផង។
ពលរដ្ឋដែលមានបញ្ហាដីធ្លីនៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជិត ១០០នាក់ នាំគ្នាព្យាយាមយកលិខិតសុំអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែកងសន្តិសុខរារាំងនៅសួនច្បារនាគបាញ់ទឹកខាងកើតវិមានឯករាជ្យ បានរារាំងក្បួនអ្នកតវ៉ាដោយមិនឲ្យចូលទៅជិតផ្ទះលោកនាយករដ្ឋមន្ត្រីឡើយ។
សំឡេងស្រែកតវ៉ា៖ «បងប្អូនខ្ញុំវេទនាណាស់ នៅខេត្តព្រះវិហារចំនួន ៣ភូមិ រងគ្រោះដោយសារដីធ្លី។ រកភាពយុត្តិធម៌អត់ឃើញទេ អត់បាយអត់ទឹក រស់នៅតាមវត្ត។ ហេតុអីក៏លោកមិនរកភាពយុត្តិធម៌ឱ្យបងប្អូនខ្ញុំផង»។
នៅវេលាថ្ងៃត្រង់ កងសន្តិសុខខណ្ឌដូនពេញ រាប់សិបនាក់ ដែលគាំទ្រកម្លាំងពីក្រោយដោយកងអាវុធហត្ថរាប់រយនាក់ បានប្រើអំពើហិង្សាបណ្ដេញអ្នកតវ៉ាចេញពីទីនោះ។
អ្នករបួសដែលអាជ្ញាធរវាយត្រូវបានពេទ្យអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ជួយសង្គ្រោះ និងព្យាបាល។
មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ឱ្យដឹងថា ក្រោយការវាយបង្ក្រាបដោយហិង្សារបស់អាជ្ញាធរមួយប្រាវនោះ ខាងលោកបានទទួលអ្នកតវ៉ាដែលរងរបួសទាំងក្មេង និងចាស់ ជិតម្ភៃនាក់។ ក្នុងនោះមានប្រាំនាក់រងរបួសធ្ងន់៖ «អ្នកដែលរងរបួសហ្នឹងចំនួន ១៨នាក់ ដែលកំពុងតែព្យាបាលនៅអង្គការលីកាដូ នេះ។ នៅក្នុងនោះយើងឃើញមានរបួសធ្ងន់ ៥នាក់ ហើយផុតពីហ្នឹង យើងចាត់ទុកថា មិនស្រាលប៉ុន្មានដែរ គឺមធ្យម។ ក្នុងហ្នឹងក៏មានការប៉ះពាល់ដល់កុមារ ដែលមកតាមម្ដាយតាមឪពុកហ្នឹង ៣នាក់ទៀត គឺ ១០ឆ្នាំមួយ ៥ឆ្នាំមួយ និង ២ឆ្នាំមួយទៀត ដែលត្រូវរងរបួសដោយសារអំពើហិង្សានេះផងដែរ ដែលយើងគិតថា នេះជាអំពើឃោរឃៅ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសិទ្ធិមនុស្ស»។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះវិហារ ចាត់ទុកការបង្ក្រាបដោយហិង្សាលើអ្នកតវ៉ារឿងដីធ្លីមកពីខេត្តព្រះវិហារនេះ គឺជាការរំលោភសិទ្ធិមនុស្ស៖ «គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពីព្រោះពួកគាត់ឡើងទៅតវ៉ា គឺតវ៉ាដោយសន្តិវិធី ដូចជាមិនបានប្រើហិង្សាទៅនឹងក្រុមអាជ្ញាធរណាមួយទេ ហើយពេលពួកគាត់តវ៉ា បែរជាអាជ្ញាធរទៅវាយដំឱ្យរបួសបែបនេះ គឺជាការរំលោភសិទ្ធិមនុស្ស ហើយក៏ជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្នុងការតវ៉ារកយុត្តិធម៌ជូនពួកគាត់»។
នៅក្នុងលិខិតសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមអ្នកតវ៉ាបានសរសេរថា ពលរដ្ឋដែលមានបញ្ហាដីធ្លីនេះមានចំនួន ៣៣១គ្រួសារស្ថិតនៅក្នុងស្រុកជាំក្សាន្ត និងក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ពួកគាត់ឱ្យដឹងថា បញ្ហាដីធ្លីនេះកើតឡើងចំពោះពលរដ្ឋ ៧៨គ្រួសារ នៅពេលដែលអាជ្ញាធរខេត្តចង់ពង្រីកវាលយន្តហោះ។ រីឯពលរដ្ឋ ២៥៣គ្រួសារទៀត ត្រូវបានអាជ្ញាធរឈូសឆាយ និងដុតផ្ទះសម្បែង សាលា និងវត្ត ហើយឱ្យពួកគាត់ទៅរស់នៅក្នុងចម្ការមីន។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ច័ន្ទ បញ្ជាក់បន្ថែមថា នៅឆ្នាំ២០១២ ពលរដ្ឋនៅយល់ព្រមតាមអាជ្ញាធរដោះដូរដីពីឃុំកន្ទួត ទៅនៅទីតាំងថ្មីឈ្មោះស្រះក្ដុល។ លោកថា ការយល់ព្រមនោះ ក៏ព្រោះតែអាជ្ញាធរខេត្តធ្លាប់សន្យានឹងពលរដ្ឋរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវទឹកភ្លើងសម្រាប់ពលរដ្ឋដែលរើទៅនោះ។ ប៉ុន្តែរហូតមកដល់ពេលនេះមិនអ្វីដូចការសន្យាទេ៖ «ភាពជាក់ស្ដែងនៅស្រះក្ដុលពួកប្រជាពលរដ្ឋ ក៏ដូចជាប្រជាសហគមន៍រស់នៅសព្វថ្ងៃនេះ គឺពុំទាន់ហេដ្ឋារចនាសម្ព័ន្ធអីឱ្យបានច្បាស់លាស់ទេ។ ប្រព័ន្ធទឹកភ្លើងអត់ ហើយម្យ៉ាងដីកសិកម្ម ដីបង្កបង្កើនផលរបស់គាត់ គឺមានមីន។ អ៊ីចឹងហើយបានជាពួកគាត់ចង់ដូរទៅនៅទីតាំងចាស់របស់ពួកគាត់វិញហ្នឹង»។
នៅព្រឹកថ្ងៃទី២០ តុលា ដដែល មុនពេលហែក្បួនទៅរកអន្តរាគមន៍ពីខុទ្ទកាល័យលោក ហ៊ុន សែន ពលរដ្ឋបានហែញត្តិទៅដាក់នៅតាមស្ថានទូតមួយចំនួន ដូចជា ស្ថានទូតចិន (China) រុស្សី (Russia) អូស្ត្រាលី (Australia) និងរដ្ឋសភាជាដើម ដើម្បីឱ្យស្ថានទូត និងស្ថាប័នទាំងនោះធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលជួយដោះស្រាយដីធ្លីជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សម្ភាសអនុប្រធានទី១រដ្ឋសភាអំពីការលុបគម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ច
- ពលរដ្ឋនៅឱរ៉ាល់សុំអន្តរាគមន៍ពីអភិបាលស្រុករឿងជម្លោះដីជាមួយក្រុមហ៊ុនលោកលីយ៉ុងផាត់
- ពលរដ្ឋខេត្តពោធិ៍សាត់លើកគ្នាតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរដោះស្រាយជម្លោះដី
- ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវដែកតវ៉ាមុខធនាគារអេ.ឌី.ប៊ី
- ពលរដ្ឋស្រុកជុំគិរីខេត្តកំពតព្រួយខ្លាចបាត់ដីដោយមន្ត្រីសុរិយោដីខេត្តវាស់បំបាត់ក្បាលដី
- ពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីសំរោងអណ្ដែតធ្វើកូដកម្មនឹងម្ចាស់ក្រុមហ៊ុន
- អ្នកអភិរក្សនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតបារម្ភបាត់បង់ព្រៃឈើនិងដីអភិរក្ស
- រដ្ឋាភិបាលដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន១១បន្ថែម
- គណៈកម្មការទី១នៃរដ្ឋសភាស្នើនាយករដ្ឋមន្ត្រីអន្តរាគមន៍ជម្លោះដីក្រុងរណបជ្រោយចង្វារ
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang
ហុ៊ន សែន ធ្លាប់និយាយថា មិនអោយកូនចៅរារាំងអ្នកតវ៉ារឿងដីធ្លីយកញត្តិមកដាក់ផ្ទះគាត់ទេ…តែវាផ្ទុយពីសំដីគាត់ គាត់លេបសំដី ហើយបញ្ជាឆ្កែគាត់អោយខាំនិងរារាំងអ្នកតវ៉ាទៅវិញ!
នេះសមជាមេដឹកនាំដែលមានព្រហ្មវិហារធម៍ដែរឬទេ?