សម្ភាស​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​អំពី​ការ​​លុប​គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច

ដោយ ទីន ហ្សាការីយ៉ា
2014-10-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កឹម សុខា ៦២០
អនុ​ប្រធាន​ទី​១​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៤។ RFA/Van Vichar

អនុ​ប្រធាន​ទី​១​នៃ​រដ្ឋ​សភា​ថ្លែង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​កន្លង​មក​របស់​រដ្ឋាភិបាល​នោះ ធ្វើ​ឡើង​គ្មាន​តម្លាភាព ហើយ​គ្មាន​ចំណេញ​ដល់​ជាតិ​ទេ។

លោក កឹម សុខា អះអាង​ថា លោក​គាំទ្រ​ដល់​រដ្ឋាភិបាល​ដែល​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​នោះ តែ​លោក​នឹង​ឲ្យ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋ​សភា​កោះ​ហៅ​មន្រ្តី​រដ្ឋាភិបាល​សួរ​បន្ថែម​ទៀត អំពី​បញ្ហា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ដែល​ធ្វើ​ឡើង​គ្មាន​ភាព​ច្បាស់លាស់ និង​គ្មាន​តម្លាភាព​នេះ។

ការ​គ្រោង​កោះហៅ​មន្រ្តី​រដ្ឋាភិបាល​សួរ​នាំ​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​ក្រសួង​បរិស្ថាន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាល​ពី​សប្ដាហ៍​មុន​អំពី​ការ​ដក​អាជា្ញប័ណ្ណ​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា និង​លោក កឹម សុខា អំពី​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "សម្ភាស​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​អំពី​ការ​​លុប​គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច"

  1. បរិមី ព្រ:វិហារ says:

    លទ្ធិប្រជាធិបតីគេធ្វើនេះ មិនមែនចូលសភាអន់ជាងលាមកគោនោះទេ ។ រួមគ្នាបង្កើតច្បាប់ទំលាប់និងតាមដានការអនុវត្តច្បាប់នោះឱយជាប់ជាប្រចាំ!?

  2. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ការ​​លុប​គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ព្រោះកាប់ឈើប្រណិតអស់ហើយ!??

  3. people says:

    they should find another solution ‘ they can leash to the company 50 y or 30 y but money have to go to state not in the hand of corrupted people.all M-P must draw the law properly.GOD bless all cambodian people’

  4. hashas says:

    កាប់ឈើអស់ហើយ អោយដីរដ្ឋវិញ

  5. Hun Nal says:

    ប្រយត្ន័គ្រាន់តែប្រថាប់ត្រាអោយហុ៊ន សែន អោយគ្រប់ទឹកតែបុ៉ណ្ណោះ…ដល់រដូវឃោសនាបោះឆ្នោត តាំងត្អូញត្អែរដូច រណឬទ្ធិ ដែលថា គ្មានអំណាចទេ ចេញខោក ចូលខោក…!?

  6. Bol says:

    ការងារដែលត្រូវធ្វើពីថ្ងៃនេះតទៅ ៖
    ១) រដ្ឋាភិបាលបានបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច រួចហើយ។ នេះជាការបើលទ្ធភាពមួយសម្រាប់អនាគត ពីនិតិវិធផ្តល់ដី ឲ្យមានតម្លាភាព និងមានប្រយោជន៍
    ២) ពិនិត្យលើវឌ្ឍនភាពនៃការវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ដោយក្រុមហ៊ុននិមួយៗ ដើម្បីសម្រេចថា តើបន្តឲ្យគាត់ធ្វើទៀត ឬយ៉ាងណា។ ក្នុងករណី ដែលរដ្ឋត្រូវដកហូតមកវិញ ឬក្រុមហ៊ុនបានប្រគល់មកវិញ ក៏រដ្ឋគួរតែពិនិត្យមើលថា តើលុយគាត់តម្កលប៉ុន្មាន ដែលរដ្ឋត្រូវរឹបអូស ឬប្រគល់វិញ ដោយស្របទៅតាមច្បាប់វិនិយោគ ទៅចុះ។ តែរឿងមួយគួរតែមើលឲ្យច្បាស់ គឺរឿងដីដែលគាត់បានគ្រប់គ្រងកន្លងមក សួរថា លក្ខណៈដីមុនពេលទទួលបានសិទ្ធិ និងនៅពេលនេះ វាយ៉ាងណា ? មានព្រៃ? ព្រៃអ្វី? តើឥឡូវវាយ៉ាងណា? តើគួរមានវិធានការយ៉ាងម៉េច បើអស់ព្រៃ? រឿងនេះ ក៏ត្រូវតែមើលើករណីក្រុមហ៊ុន ទ្រីភាព ដែលបានបរគល់ដីមកវិញ កាលពីពេលថ្មីៗ នេះ ដែរ។

    តែអ្វីក៏ដោយ ដែលលោកកឹម សុខា កំពុងចង់ធ្វើនេះ សុំធ្វើដោយមានិតិវិធី និងមានយុទ្ធសាស្ត្រ របស់បក្ស និងរបស់រដ្ឋឲ្យបានត្រឹមត្រូវ ។ ប្រយ័ត្ន វាក្លាយជាការសម្លាប់ជាតិ ។ មានន័យថា មិនសម្លាប់តែខ្លួនលោក នោះទេ៕

  7. សែនសែន says:

    នែវើយ ! គ្មានរឿងកាប់ឈើលក់អស់យកលុយដាក់ហោប៉ៅហើយ
    ឱ្យពួកឆបោកអស់នេះរួចខ្លួន ដោយគ្រាន់តែប្រគល់ដីទទេអញ្ចឹងទេ
    ត្រូវតែផាកពិន័យ ឱ្យពួកបោកប្រាស់នេះសងថ្លៃការខូចខាតវិញទាំងអស់ទើបបាន ។