បទសម្ភាសន៍៖ មន្រ្តីជំនាញកិច្ចការព្រំដែន និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពន្យល់ពីតំបន់ដាក់ដំា ដែលវៀតណាមរំលោភយក​

ដោយ៖​ ណាត សុភាព​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

មន្ត្រីជំនាញកិច្ចការព្រំដែន លោក វ៉ា គឹមហុង និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ

មន្រ្តី​ជំនាញ​កិច្ចការព្រំដែននៃរដ្ឋាភិបាលកម្ពុជាបានហៅសកម្មភាពរបស់វៀតណាម ដែលធ្វើផ្លូវចាក់កៅលើចំណុចស្ទឹង ច្រក​​ដាក់ដំា ខេត្ត​មណ្ឌល​គិរីថា ​ភាគីវៀតណាមមិន​គោរព​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​​២០០៥ រវាង​ប្រទេស​​​​ទំាង​ពីរ​។

រីឯតំណាងរាស្រ្តគណបក្សប្រឆាំងថាភាគីវៀតណាម ​ធ្វើ​ផ្លូវ​ក្រាល​កៅ​ស៊ូចូល​មកទឹក​ដី​​កម្ពុជា ប្រមាណ​៤០គីឡូ​ម៉ែត្រនៅតំបន់​នោះ​ ខណៈ​ភាគី​ទាំង​ពីរ​​មិន​ទាន់កំណត់​ព្រំដែន​ច្បាស់លាស់នៅឡើយ​​។​

នៅក្នុង ​បទសម្ភាសន៍​​រវាង លោក ណាត សុភាព​  នៃ​វិទ្យុVOD បានធ្វើបទសំភាសន៍ជាមួយ​ ​ប្រធានគណៈ​កម្មការ​ព្រំដែន​កម្ពុជា​ ​លោក វ៉ា គឹមហុង អំពីបញ្ហានេះ​?

VOD៖ ក្មួយសុំ​សួរ​ទាក់ទង​នឹង ​ច្រក​ដាក់​ដំា​នៅព្រំដែន​កម្ពុជា​វៀតណាម​ ឥឡូវ​ហ្នឹង​ខ្ញុំ​ឃើញ​លិខិតដែលរបស់​តំណាង​រាស្ត្រ របស់គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់ស្នើទៅឲ្យ​លោក​នាយក​ រដ្ឋមន្ត្រីបំភ្លឺទាក់ទង​ជាមួយ​ព្រំដែន​ តើខាង​លោក​ពូយល់​ឃើញ​យ៉ាង​ដូចម្តេច​ដែ​រ ចំពោះ​ករណី​ការ​ស្នើ​សុំ​ឲ្យ​បំភ្លឺជា​សាធារណៈ​?

វ៉ា គឹមហុង​​៖ អ្វី​ដែល​ប្អូន​ឯង​ចង់​​និយាយ​សួរ​ថា លោក​តំណាង​រាស្ត្រ គាត់​ឃើញ​នៅពេល​គាត់​ចុះ​ទៅប៉ុស្តិ៍​ដាក់ដំា បាន​ថា​នៅ​ប៉ុស្តិ៍​ នៅ​ខាង​កម្ពុជា​យើង​ នៅ​ខាងព្រែក​ដាក់​ដាង​ ឃើញ​គេ​ធ្វើ​ផ្លូវ​ ចំពោះ​ការ​ធ្វើ​ផ្លូវ​ហ្នឹង​ យើង​គណៈកម្ម​ការ​ព្រំដែន​យើង​មិន​មែន​យើង​មិន​ចាប់អារម្មណ៍​ទេ យើង​ចាប់​អារម្មណ៍​យូរ​ហើយ​ យើ​ង​ដឹង​យូរ​ហើយ យើង​បានធ្វើ​ការ​​តវ៉ាជា​​ច្រើន​លើក​ ជា​ច្រើន​សារ​ជាមួយ​ភាគី​វៀតណាម​ ដើម្បី​សុំ​ឲ្យ​គេ​បញ្ឈប់​ ព្រោះ​ថា​អ្វី​ដែល​គេ​ធ្វើ​ហ្នឹង​ ព្រោះ​វាមិន​ត្រឹម​ត្រូវ​ទេ មិន​ត្រូវ​ដោយ​សារ​ក្នុង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ ដែល​សម្តេច​តេយជោលោក​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០០៥​ ចំណុច​នេះ​ជា​ចំណុច​ដែល​ភាគី​ទំាង​ពីរ​ ត្រូវ​បន្ត​ចចារ​គ្នា​ទៅ​ទៀត​រក​ដំណោះ​ស្រាយ​ យើង​ដាក់​ច្បាប់​នៅក្នុង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ យើង​​បាន​ចចារ​ហើយ ប៉ុន្តែ​យើង​មិន​ទាន់​បាន​រក​ចម្លើយនៅឡើយ ឯកភាព​គ្នា​លើ​ចម្លើយនៅ​ឡើយ​ ហើយ​អញ្ចឹង​ហើយ​យើ​ងនៅ​តែ​បន្ត​ការ​ចចារ​រក​ដំណោះ​ស្រាយ​ទៀត ប៉ុន្តែ​នៅ​ពេល​យើង​​ចចារ សន្ធិសញ្ញា​២០០៥ លោក​បាន​បញ្ជាក់​ច្បាស់​ថា នៅពេល​យើង​មិន​ទាន់​បាន​ឯកភាព​គ្នា​ទេ ​ខ្សែព្រំ​ដែន​នៅតំបន់​នោះ​នៅ​តែ​រក្សា​ ស្ថាន​ភាព​ដដែល​ ដដែល​មាន​ន័យ​ថា យើង​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ខុស​ខ័ណ្ឌលេខា​របស់​វា​ទេ គឺ​ត្រូវ​រក្សា​ស្ថាន​ភាព​ ដដែល​ នេះ​យើ​ង​បាន​បញ្ជាក់​នៅ​ក្នុង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ហើយ​មួយ​ទៀត​យើង​មាន​សេចក្តី​ប្រកាស​ ព័ត៌មាន​រួម​នាយក​រដ្ឋមន្ត្រី​ទំាង​ពីរ​នៅ​ឆ្នាំ​១៩៩៧  ខ្ញុំ​មិន​ច្រឡំទេ​ គឺយើង​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​អ្វី​ទំាង​អស់​ ដែល​ធ្វើ​ឲ្យ​ប្រែប្រួល​បរិស្ថាន​ដោ​យ​សារ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ នៅក្នុង​ករណី​ដែល​វា​មិន​ទាន់បាន​ឯកភាព​គ្នា​។ នេះ​យើង​មាននិយាយ​ច្បាស់​ហើយ ដូច្នេះអ្វី​ដែល​​ខ្ញុំ​ថា​ឲ្យ​ខ្លី​ទៅ គឺ​ថាធ្វើ​ហ្នឹង​វា​មិន​ត្រឹម​ត្រូវ​តាម​ឯកភាព នៃការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទំាង​ពីរ​ទេ​ យើង​គួរ​សុំ​ឲ្យ​គាត់​បញ្ឈប់​ ប៉ុន្តែគាត់​ ខ្ញុំ​បាន​សុំ​គាត់​ច្រើន​ដង​ ហើយ​ ប៉ុន្តែគាត់​មិន​បាន​បញ្ឈប់ទេ ចេះ​តែបន្ត​ធ្វើ​ទៅ​ទៀត​។

VOD៖ លោកពូ ទាក់​ទង​ជា​មួយ​នឹង​ករណី​នេះ​ តើ​លោក​ពូ នឹង​មាន​វិធាន​ការ​អ្វី​ផ្សេង​ទៀត​ទេ បើសិន​គេ​នៅ​តែ​បន្ត​ធ្វើ​បែបអញ្ចឹង​​?

វ៉ា គឹមហុង​​៖ វាមិន​ជា​ពិបាក​ទេ​ បើសិនជា​ភាគី​ទំាង​ពី​រមាន​សុឆន្ទៈចង់​ដោះ​ស្រាយ​ យើង​មិន​និយាយ​ទៅតវ៉ា​តាមកំលាំ​ង​បាយ កំលំាង​អ្វី​ទេ​ យើង​និយាយ​តាម​ការ​ចចារ​ តាម​តុចចារជាមួយ​យើង​ដោយ​សន្តិវិធី អ្វី​ដែល​យើង​អាច​ពិភាក្សា​​គ្នា គឺ​ថា​យើង​រក​ដំណោះ​ស្រាយ​តាម​សន្តិ​វិធី​ អាហ្នឹង​វាអត់​មាន​អ្វី​ថ្មី​ទៀត​ទេ​ យើង​បន្ត​ការ​ចចារដោយ​សន្តិវិធី​រក​ដំណោះ​ស្រាយ​ដោយ​កម្ពុជា​យើង​មាន​ សុឆន្ទៈចង់​រក​ដំណោះ​ស្រាយ​នៅ​ក្នុង​រឿង​នេះ។ នេះ​ខ្ញុំ​សូម​បញ្ជាក់អញ្ចឹង​ យើង​អត់​មាន​អ្វី​ប្រែ​ប្រួល​ទេ​ គឺ​ជា​គោល​នយោបាយ​ ជា​យុទ្ធសាស្ត្រ របស់រាជ​រដ្ឋាភិបាល​ ដែល​មានស​ម្តេច​តេយជោនាយក​រដ្ឋមន្ត្រី​ជា​អ្នក​ដឹក​នាំ​។

VOD៖ អញ្ចឹង​មានន័យ​ថា លោក​ពូ​នឹង​មាន​វិធាន​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ ដើម្បី​រក​ដំណោះ​ស្រាយ​តាម​នីតិវិធី​នៅ​ពេល​ឆាប់ៗ​នេះ​ទេ ឬមួយ​ក៏​យ៉ាង​ម៉េច​ដែរ?

វ៉ា គឹមហុង​​៖ អឺចុះ​ត្រួត​ពិនិត្យ​នៅពេល​ឆាប់ៗ​ ខ្ញុំ​មិន​មាន​គម្រោង​ទេ​ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​ទៅ​មើល​ច្រើន​ដង​ហើយ ប៉ិនមិន​ដឹង​ថា​យើង​ឃើញ​ផ្លូវ គ្រាន់​តែ​តំណាង​រាស្ត្រគណបក្សសង្គ្រោជាតិគាត់​លើក​ឡើង​ យើងក៏ចុះ​រត់​ស្ទុះ​ស្ទៀទៅចុះទេ យើង​ចុះ​យើង​ដឹង​​ភូមិ​សាស្ត្រ​ច្បាស់លាស់​ នាយក​រដ្ឋមន្ត្រី​លោក​ក៏​បាន​ជ្រា​បច្បាស់ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ ព្រោះ​ហេតុ​នេះ​ហើយ​នៅពេល​លោក​សន្តរកថា​នៅ​រដ្ឋសភា​ប្រមាណ​៥ម៉ោងជាង​នោះ​ លោក​បាន​រៀន​បទពិសោធន៍​យ៉ាង​ច្បាស់លម្អិត​​នៅលើ​រឿង​​ហ្នឹង​ហើយ​ អញ្ចឹង​បើសិន​ជា​ ​យើង​បាន​ស្តាប់​​ សម្តេច​តេជោមាន​ប្រសាសន៍ ហើយ​ហ្នឹងអាន​អ្វី​ដែល​​លោក​បាន​បោះ​ពុម្ព​នូវ​រាប់ម៉ឺនក្បាល​ ដើម្បី​ចែក​ចាយ​ដល់​បងប្អូន​យើង​ទំាង​អស់​គ្នា​ រាប់ទំាង​អ្នក​កាសែត​ អ្នក​វិទ្យុ អ្នក​ព័ត៌​មាន​ទំាង​អស់​។ វា​ច្បាស់​ណា​ស់​ទៅ​ហើយ​ មាន​អ្វី​ឲ្យ​ទៅ​ថ្មី ខ្ញុំ​ក៏គ្មាន​អ្វី​ដែល​ថ្មីទៅពន្យល់លើស​ពីអ្វី​ដែល​​សម្តេច​តេជោលោក​បាន​ ពន្យល់​ប្រជ​រាស្ត្រ ទៅ​ដល់អ្នក​តំណាង​រាស្ត្រ ទៅដល់ប្រជារាស្ត្រទំាង​អស់​ ព្រោះ​ការ​​ពេល​ហ្នឹង​ យើង​ធ្វើ​ការ​ខ្សែបន្ត​បន្ទាប់​គ្រប់​ទូរទស្សន៍ទំាង​អស់​។

VOD៖ លោកពូ ទាក់ទង​ជាមួយ​ករណី​ដែល​​វៀតណាម​នៅតែ​ធ្វើ​ផ្លូវ ធ្វើ​អ្វី​ខុស​អញ្ចឹង​ ហេតុអ្វីបាន​ជា​ភាគីកម្ពុជា​មិន​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យ​ធ្វើ​?

វ៉ា គឹមហុង​​៖ ខ្ញុំ​ប្រាប់ហើយ យើង​បាន​ធ្វើ​ការ​ជា​ផ្លូវ​ការតាម​ក្រសួង​ការ​បរទេស​យើង​ ជាច្រើន​លើ​ក ជា​ច្រើន​សារ​ហើយ។

VOD៖ តែនៅ​តែមិន​មាន​ដំណោះ​ស្រាយ​។

វ៉ា គឹមហុង​​៖ បាទអញ្ចឹង​ហើយ​បាន​ជា​គេ​បន្ត​ទៅ​ទៀត​ បាន​ន័យថា គេ​មិន​មានចង់​រក​ដំណោះ​ស្រាយ​។ ប៉ុន្តែខ្ញុំ​ថា​ ខ្ញុំ​ធ្លាប់បាន​ឲ្យ​សម្ភាសន៍​ទៅ​ខាង​អ្នកកាសែត​ថា ការ​ធ្វើ​ផ្លូវ​ហ្នឹង​វាមិន​មែន​អាក្រក់ទេ​ ទោះជា​វា​មិន​ត្រូវ​តាម​ច្បាប់​ក៏ដោយ ប៉ុន្តែបើ​ថាគេ​មិនគោរពច្បាប់​ ធ្វើ​អ្វី​ធ្វើ​ទៅ​ ប៉ុន្តែ​រួច​ទៅ​ ក្នុង​ករណីនៅពេលណា​ដែល​យើង​កំណត់​ព្រំ​ដែន​ជាមួយ​គ្នា ឯកភាព​គ្នា​លើ​ខ្សែព្រំ​ដែន​ណាមួយ​ តាម​យើង​ទាម​ទារ​ពួកយើង​ទាម​ទារ​យក​ខ្សែព្រំដែន​តាម​ព្រែកដាក់ហ៊ូត ខាង​វៀតណាម​គេ​ទាមទារ​យកខ្សែព្រំ​ដែន​ដើរ​តាម​ព្រែក​ដាក់ដាង នោះប្រសិន​ជា​ព្រែក​ដាក់​ហ៊ូត​ជា​ខ្សែព្រំ​ដែនរវាង​ប្រទេស​ទំាង​ពីរ​ឯកភាព​ គ្នា​ដោយ​ប្រទេ​សទំាង​ពីរ​គឺថា​ផ្លូវ​ដែលគេ​ធ្វើ​ហ្នឹង​បាន​មក​ខ្មែរ​ ទៅគ្មាន​ទាស់អី។ អាហ្នឹង​វា​ក៏យើង​ត្រូវ​ការ​ផ្លូវ​ដែរ​ ព្រោះផ្លូវវា​សម្រាប់ការ​ផ្លាស់ប្តូរ​ទំនិញ​ ផ្លាស់​ប្តូរ​មនុស្ស​ យើង​ក៏ត្រូវ​ការ​ផ្លូវ​ហ្នឹង​ដែរ​ ព្រោះ​ផ្លូវ​ហ្នឹង​វាអាក្រក់ ទទួល​ស្គាល់​ផ្លូវ​ហ្នឹង​វា​អាក្រក់ខ្លាំង​ណាស់ យើង​​ត្រូវ​តែ​ជួស​ជុល​ទំាងស្ពានលើ​ព្រែក​ដាក់​ដាង​ក៏យើង​ត្រូវ​រើដែរ ​ស្ពាន​ហ្នឹ​ង​ស្ពាន​ប៉ាឡេ វា​ចាស់​ឌ្រុដទ្រោមខ្លាំ​ង​​ហើយ​ យើង​មាន​គម្រោង​ធ្វើ​ដោយ​ក្រសួង​សាធារណៈការណ៍​ ប៉ុន្តែ​យើង​មិន​ឯកភាពគ្នា​ព្រោះគម្រោង​ហ្នឹង​ទុក​ចោល​តទៅទៀត​ទៅ។

VOD៖ មានន័យ​ថា កម្ពុជា​ចង់​បាន​ព្រំ​ដែន​នៅតំបន់​ដាក់​ហ៊ូត​ អញ្ចឹង​លោក​ពូ?

វ៉ា គឹមហុង​​៖ ហ្នឹងៗ យើង​កម្ពុជា​ទាមទារ​ខ្សែព្រំ​ដែន​ដើ​រ​តាម​ព្រែក​ដាក់​ហ៊ូត​ ព្រែក​ដាក់ហ៊ូត​រឿង​អីបាន​យើង​ទាម​ទារ​យក​តាម​ព្រែក​ដាក់ហ៊ូត​ ព្រោះតាម​សេចក្តី​សម្រេច​របស់អគ្គទេ​សាភិបាល​បារំាង​ ឆ្នាំ​១៩១៤  លោក​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្សែព្រំ​ដែន​នៅ​តំបន់​នោះ​ដើរ​តាម​ព្រែក​ដាក់ហ៊ូត​រហូត​ដល់​ប្រភព​របស់វា​ របស់​ព្រែក​ដាក់​ហ៊ូត​ហ្នឹង​ ហ្នឹង​ជំហ៊ររបស់កម្ពុជា​ ប៉ុន្តែវាចៃដន្យក្រុមភូមិសាស្ត្រចិន​ ហៅ​សេវីស​សួ ហ្វីក​ឌឺឡំាង​ដូស៊ីន​ នៅ​តាឡាត់នោះ​វាបោះ​ពុម្ពផែន​ទីនៅតំបន់​នោះ​ឲ្យ​ខ្សែព្រំ​ដែន​ដើរ​តាម​ព្រែក ​ដាក់ដាង​ មិនមែន​ព្រែក​ដាក់ហ៊ូត​ទេ តែ​នៅ​ឆ្ងាយ​ពីព្រែក​ដាក់ហ៊ូត​ វា​នៅ​ខាង​ជើងរបស់​​ព្រែក​ដាក់​ហ៊ូត​។ ព្រែក​ដាក់​ដាង​ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា​ ព្រំ​ដែន​នៅ​កន្លែង​ហ្នឹង​វា​ដើរ​ទិស​លិច​កើត​ បាន​ន័យ​ថាខ្សែ​ តំបន់​នៅ​ខ្សែ​ នៅ​ខាង​ជើង​ខ្សែព្រំ​ដែន​វា​នៅក្នុង​ដីកម្ពុជា តំបន់​នៅ​ខាង​ត្បូង​ខ្សែព្រំដែន​ដែល​ដើរទិស​លិច​កើត​ហ្នឹង​ វាត្រូវ​ខាង​ជើង​ជិត​ដី នៅក្នុង​ដី​វៀតណាម​ ព្រែក​ដាក់ហ៊ូត​វា​នៅ​ខាង​ត្បូង​ ព្រែក​តំបន់​ទាម​​ទារ​។ ចំណែក​ឯព្រែក​ដាក់ដាង​វា​នៅ​ខាង​ជើង​តំបន់​ទាម​ទារ​ បានន័យ​ថា បើសិន​ជាយើង​ គេទាមទារ​យក​ព្រែក​ដាក់ដាង វា​ជិត​ព្រែក​ចូល​មក​ខាងជិត​កម្ពុជា​។ យើង​ទាមទារ​យក​ព្រែក​ដាក់ហ៊ូត​ បាន​ន័យ​ថា យើង​ទាម​ទារ​យក​ដីដែល​ចូល​ទៅ​ខាង​វៀតណាម​ នេះគ្រាន់​តែខ្ញុំ​ធ្វើ​សំរាយ​ឲ្យ​ស្រួល​យល់​កុំឲ្យ​ដូច​ថា​ ដាក់ដាង​ ដាក់​ហ៊ូត​ ដែល​មិន​ងាយ​ អ្នកដែល​មិន​​ស្គាល់​ភូមិ​សាស្ត្រវា​ពិបាក​យល់​បន្តិចសូម​ជម្រាប់​អញ្ចឹង​ បាទ។

VOD៖ លោក ពូ ទាក់ទងជាមួយ​នឹង​ករណី​នេះ អញ្ចឹង​មានន័យ​ថា​ ភាគីវៀតណាម​រំលោភលើសន្ធិសញ្ញាបំពេញ​បន្ថែម​ កាលពីឆ្នាំ​២០០៥ ជាមួយនឹង​រដ្ឋាភិបាលកម្ពុជា​ មែនទេ​លោក ពូ?

វ៉ា គឹមហុង​​៖ យើង​ថា​រំលោភក៏វា​ ពាក្យ​ហ្នឹង​ថា​វាធ្ងន់បន្តិច គឺថា​គាត់មិន​គោរព​តាម​អ្វី​ដែល​យើង​បាន​ចុះ​នៅក្នុងសន្ធិសញ្ញាបំពេញ​បន្ថែម ​ឆ្នាំ​២០០៥ ព្រោះយើង​​ថាតំបន់​នេះ​មិន​ទាន់ឯកភាពគ្នាទេ​ ខ្សែព្រំ​ដែន​មិនទាន់​បាន​ត្រូវ​រ៉ូវ​គ្នា​ទេ យើង​បន្ត​ការ​ចចាររក​ដំណោះ​ស្រាយ​ ដូច្នេះក្នុង​ពេល​រកដំណោះស្រាយ​ នៅក្នុង​សន្ធិសញ្ញា២០០៥ថា​ត្រូវ​តែ​រក្សា​ស្ថាន​ភាព ស្ថានលេខាឲ្យ​នៅ​ដដែល​មិន​ឲ្យ​ធ្វើ​អ្វី​ឲ្យ​ប្រែប្រួល​បរិស្ថាន​ នៅ​តំបន់​នោះទេ​ អាហ្នឹង​ជា​ខ្លឹម​សារ​នៃ​របស់សន្ធិសញ្ញាបំពេញ​បន្ថែម​២០០៥៕


ខាងក្រោម​នេះ​ជា​បទ​សម្ភាសន៍​រវាង​អ្នក​សារព័ត៌មាន VOD ជាមួយ​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ករណី វៀតណាម​សង់​ផ្លូវ​ចូល​ព្រំដែន​ខ្មែរ​ប្រហែល​៤០​គីឡូម៉ែត្រ​​៖ 



VOD៖ ឃើញ​តាម​លិខិត​នោះ ឯកឧត្តម​បាន​ចុះ​ទៅ​ទស្សនកិច្ច​ផ្ទាល់​នៅ​ព្រំដែន​ច្រក​ដាក់​ដាំ​ខេត្ត​មណ្ឌលគិរី កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ហើយ​ថា​មាន​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​។ តើ​ឯកឧត្តម​អាច​ពន្យល់ ឬ​រៀបរាប់​ពី​បញ្ហា​ជាក់ស្តែង​នៅ​ទីនោះ​យ៉ាងណាដែរ​?

ម៉ៅ មុនី​វណ្ណ​៖ ខ្ញុំ ម៉ៅ មុនី​វណ្ណ បាន​ចុះ​ទៅ​ដល់​ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌល​គី​រី​។ ចំណុច​នេះ​គឺជា​ចំណុច​មួយ​ដែល​សម្តេច​នាយករដ្ឋមន្ត្រី​លោក​បាន​ធ្វើ​សន្និសីទកាសែត កាល​ពី​លោក​វិល​មក​ពី​ទីក្រុង​ហាណូយ​វិញ កាលនោះ​ចុះសន្ធិសញ្ញា​បន្ថែម​រវាង​កម្ពុជា និង​វៀតណាម​ហ្នឹង គាត់​បាន​ធ្វើ​សន្និសីទកាសែត​គាត់​បញ្ជាក់​ច្បាស់​ណាស់​ថា ចំណុច​ទី​៧​នៅ​ច្រក​ដាក់​ដាំ​នេះ រវាង​ភាគី​វៀតណាម និង​កម្ពុជា​មិន​ទាន់​ឯកភាព​គ្នា​ទេ​។ ភាគី​វៀតណាម​ប្រកាន់​យក​ចំណុច​ស្ទឹង​ដាក់​ដាំ​ជា​ខ្សែបន្ទាត់​ព្រំដែន ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន គាត់​ថា គាត់​ប្រកាន់យក​ខ្សែបន្ទាត់​ជំនាន់​អគ្គទេសាភិបាល​បារាំង​កំណត់​។ ដូច្នេះ​តំបន់​នោះ​ជា​តំបន់​ប្រទាញប្រទង់​។ ប៉ុន្តែ​ជាក់ស្តែង​ពេល​ខ្ញុំ​ទៅដល់​ចំណុច​ហ្នឹង ភាគី​វៀតណាម​បាន​ធ្វើ​ផ្លូវ​ជាតិ ចាក់​កៅស៊ូ​មក​ដល់​ជិត​ស្ពាន​ហ្នឹងហើយ នៅសល់​តែ​ប្រហែល​៣០​ម៉ែត្រ​ទៀត​។ ហើយ​ខាង​ខ្មែរ​យើង​ក៏​ធ្វើ​ផ្លូវ​ជាតិ​មក​ដល់​ចំណុច​ស្ទឹង​ហ្នឹង​ដែរ​។ បានន័យថា​អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម​ប្រកាន់យក​គឺ​យក​ចំណុច​ហ្នឹង​តែម្តង​។​

VOD៖ តើ​ចំណុច​នោះ​មាន​បោះបង្គោល​ព្រំដែន​កំណត់ ឬ​ជា​តំបន់ស​នៅឡើយ​?

ម៉ៅ មុនី​វណ្ណ​៖ អត់​ទាន់​មាន​បង្គោល​ជា​ផ្លូវការ​ទេ ប៉ុន្តែ​គេ​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ​មកដល់​ស្ពាន​ហ្នឹងហើយ បានន័យថា គេ​[​វៀតណាម​]​យក​ស្ពាន​ហ្នឹង​ជា​ព្រំដែន​តែ​ម្តង​។​

VOD៖ តើ​មាន​សម្អាង​ទៅលើ​ផែនទី ឬ​គ្រាន់តែ​ជា​ការ​កំណត់​ដោយ​ខ្លួនឯង​[​វៀតណាម​] ថា​ត្រង់​ស្ពាន​នោះ​ជា​ចំណុច​ព្រំដែន​?

ម៉ៅ មុនី​វណ្ណ​៖ អ៊ីចឹង​ហើយ​បានជា​យើង​ចង់ឲ្យ​រដ្ឋាភិបាល គាត់​បកស្រា​យឲ្យច្បាស់ ថា​តើ​ចំណុច​ព្រំដែន​ជា​ចំណុច​ស្ពាន​ហ្នឹង​តែម្តង ឬ​យ៉ាងម៉េច​?

VOD៖ ម្សិលមិញ​នេះ​ឯកឧត្តម វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ឲ្យ​VOD​ដឹងថា បញ្ហា​ដែល​វៀតណាម​កំពុង​ធ្វើ​ផ្លូវ​នេះ ដោយសារ​វៀតណាម​មិន​គោរព​សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​២០០៥​។​មានន័យថា​រដ្ឋាភិបាល​ទទួលស្គាល់​ករណីនេះ​។ ចំណែក​លោក ផៃ ស៊ីផា​ន ថា​ករណី​ព្រំដែន​លោកនាយក​រដ្ឋមន្ត្រី​បាន​បំភ្លឺ​រួចហើយ​។ សម្រាប់​ជំហរ​ឯកឧត្តម​វិញ នៅ​ពេល​ដឹង​ព័ត៌មាន​នេះ តើ​ឯកឧត្តម​នៅ​តែ​ឲ្យ​នាយករដ្ឋមន្ត្រី​បំភ្លឺ​ឡើងវិញ ឬក៏​ស្ងប់ស្ងាត់​ត្រឹមនេះ​?

ម៉ៅ មុនី​វណ្ណ​៖ ទាក់ទង​បញ្ហា​ហ្នឹង​ត្រូវតែ​បកស្រាយ​ជូន​ម្ចាស់​ឆ្នោត​ឲ្យ​ច្បាស់ ព្រោះ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​អំណាច​លោក​បារម្ភ​ដូចដែល​ខ្ញុំ​រៀបរាប់​អ៊ីចឹង​។ គឺ​ចំណុច​ដែល​វៀតណាម​គេ​ប្រកាន់យក​នោះ ឥឡូវ​គេ​ធ្វើ​ផ្លូវ​មក​ដល់​ហ្នឹងហើយ​។ បើសិនជា លោក វ៉ា គឹមហុង គាត់​ទទួលស្គាល់​ថា វៀតណាម រំលោភ​លើ​សន្ធិសញ្ញា​បន្ថែ​ម រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បកស្រាយ​ថា ព្រំដែន​ពិតប្រាកដ​ដែល​យើង​ទាមទារ​នោះ​នៅ​ចំណុច​ណា​?

VOD៖ អ៊ីចឹង​មានន័យថា ឯកឧត្តម​នៅ​តែ​រក្សា​ជំហរ​ឲ្យ​នាយករដ្ឋមន្ត្រី ឬ​មន្ត្រី​រដ្ឋាភិបាល​បំភ្លឺ​ករណីនេះ​។ តើ​ឯកឧត្តម​ចង់​ឲ្យ​បំភ្លឺ​នៅ​ចំពោះមុខ​រដ្ឋសភា​ដូច​លើក​មុន ឬ​តាម​មធ្យោបាយ​ណាមួយ​?

​ម៉ៅ មុនី​វណ្ណ​៖ នេះ​ជា​ជំហាន​ទី​១ ដែល​ខ្ញុំ​ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ ក្នុងនាម​ប្រជាពលរដ្ឋ​ដែល​លោក​ព្រួយបារម្ភ ហើយ​ខ្ញុំ​ត្រូវតែ​ធ្វើ​លិខិត​តាម​នីតិវិធី​ច្បាប់​ជូន​ទៅ​នាយក​រដ្ឋមន្ត្រី​ដើម្បី​ឲ្យ​គាត់ ឬ​តំណាង​បំភ្លឺ​ឲ្យ​ច្បាស់លាស់​ចំពោះ​មហាជន​។ ក្នុង​ករណី​ចាំបាច់​យើង​ត្រូវ​អញ្ជើញ​នាយករដ្ឋមន្ត្រី​មក​បំភ្លឺ​ម្តងទៀត​។​

VOD៖ តាម​អ្វី​ដែល​ឯកឧត្តម​ចុះទៅ​ផ្ទាល់ តើ​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ឬ​បង្កបង្កើនផល​ទេ នៅ​ចំណុច​ដែល​កម្ពុជា និង​វៀតណាម​កំពុង​ប្រទាញប្រទង់​គ្នា​នោះ​?

ម៉ៅ មុនី​វណ្ណ​៖ ចំណុច​ច្រក​ដាក់​ដាំ​ជា​តំបន់​ព្រៃភ្នំ ដូច្នេះ​អត់​មាន​ប្រជាពលរដ្ឋ​រស់នៅ​ទេ​ខាង​ខ្មែរ​យើង គឺ​មាន​ប៉ុស្តិ៍នគរបាល​យាម​ព្រំដែន​តែម្តង​។​

VOD៖ ថ្វីត្បិតតែ​មិនទាន់​មាន​ការសន្និដ្ឋាន​ជាក់លាក់ តែបើ​ជាក់ស្តែង​ថា​តើ​វៀតណាម​ធ្វើ​ផ្លូវ​ចូលមក​ប្រទេស​កម្ពុជា​ហ្នឹង មាន​ប៉ុន្មាន​គីឡូម៉ែត្រ​?

ម៉ៅ មុនី​វណ្ណ​៖ ខ្ញុំ​មិន​បាន​ចូល​ទៅ​ពិនិត្យ​ក្នុង​ដី​វៀតណាម​ទេ ប៉ុន្តែ​ប្រភព​ព័ត៌មាន​ដែល​យើង​ជឿ​ទុកចិត្តបាន គេ​ថា​ការកំណត់​របស់​អគ្គទេសាភិបាល​បារាំង កាលពីមុន គឺ​នៅ​ឆ្ងាយ​ពី​នេះ រហូតដល់​៤០​គីឡូម៉ែត្រ​ឯណោះ​។​

VOD៖ នៅពេល​ឯកឧត្តម​ចុះ​ទៅ​ផ្ទាល់ តើ​អ្នក​ការពារ​ព្រំដែន​ទាំង​ខាង​កម្ពុជា និង​វៀតណាម គេ​មាន​សួរនាំ ឬ​រារាំង​ដូច​លើក​មុនៗ​ទេ​?

ម៉ៅ មុនី​វណ្ណ​៖ ខ្ញុំ​ចុះ​ទៅ ខ្ញុំ​មិន​បាន​ប្រកាស​ជា​សាធារណៈ​ជាមុន​ទេ​។ ដូច្នេះ​ខ្ញុំ​ចុះ​ទៅ​ដើម្បី​ត្រួតពិនិត្យ​ហើយ​មាន​រថយន្ត​តែ​៤​គ្រឿង​ទេ និង​សហការី​៦​ទៅ​៧​នាក់​។ យើង​បើក​ឡាន​ទៅសុំ​ពិនិត្យ​តែម្តង ដោយសារ​ថា ប៉ុស្តិ៍​វៀតណាម​ត្រូវ​ចូល​ទៅ​ជ្រៅ​ថែមទៀត​។ ខ្ញុំ​បាន​គិត​តាំងពី​លោកនាយក​រដ្ឋមន្ត្រី​ធ្វើ​សន្និសីទ​ជា​សាធារណៈ​នោះ ព្រោះ​ចំណុច​ហ្នឹង​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់ ចំណុច​ស្ទឹង​ដាក់​ដាំ​ហ្នឹង​ព្រោះ​ខ្ញុំ​ធ្លាប់​ចេញចូល​ម្តង​ពីរ​ដង​ហើយ​។ អ៊ីចឹង​ខ្ញុំ​ពិនិត្យមើល​ថា បើ​គេ​ប្រកាន់​យក​ចំណុច​ហ្នឹង​បានន័យថា ជា​ចំណុច​ដែល​រដ្ឋាភិបាល​យួន​គេ​ប៉ុនប៉ង​យក​ចំណុច​នេះ​ជា​ព្រំដែន​។ ប៉ុន្តែ​លោក ហ៊ុន សែន គាត់​ថា គាត់​ប្រកាន់យក​ចំណុច​របស់​អគ្គទេសាភិបាល​បារាំង​នោះ​ទេ​។ អ៊ីចឹង​អ្វី​ដែល​រដ្ឋាភិបាល​យួន​ប៉ុនប៉ង​យក​វា​បាន​ជោគជ័យ ហើយ​យើង​ចេះតែ​នៅ​ស្ងាត់ស្ងៀម​ទៅ​? អ៊ីចឹង​ហើយ​ក្នុងនាម​តំណាងឲ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​ធ្វើ​លិខិត​ទៅ​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​បំភ្លឺ​បញ្ហា​ហ្នឹង​ឲ្យ​ច្បាស់លាស់​៕

សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

17 Responses to "បទសម្ភាសន៍៖ មន្រ្តីជំនាញកិច្ចការព្រំដែន និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពន្យល់ពីតំបន់ដាក់ដំា ដែលវៀតណាមរំលោភយក​"

  1. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang

  2. 007 says:

    fuking Vakim hong so dump and stupit the same This boss

  3. Vanda says:

    ពេលណាគេធ្វើផ្លូវចូល ៤០ គម ហើយមានន័យថាវាជារបស់គេហើយ។ កុំឆ្ងល់។ ដូចកោះត្រល់កាលំាគេចំណាយរាប់ពាន់លានដុល្លាវិនិយោគហើយគឺជារបស់គេ។ វៀតណាមឆ្លាតណាស់។

  4. people says:

    hor nam hong(bood water of veitname) this the translation to cambodia,so we know that hor nam hong he youn-agent in the pol=pot troops and their boss eirn sary the best aid of son gnog ming,so mr 5 hong won’t help cambodia he will be happy for their nation to take our home land.the veit dog eater so bloody arrogant and bloody bully to our khmer because they knew khmer can’t do any thing to them they are big nation .well one day cambodia like israel have a power again we will fight this bloody dog.GOD bless all cambodian people’

  5. Arun Reah says:

    បាទអញ្ចឹង​ហើយ​បាន​ជា​គេ​បន្ត​ទៅ​ទៀត​ បាន​ន័យថា គេ​មិន​មានចង់​រក​ដំណោះ​ស្រាយ​។ ប៉ុន្តែខ្ញុំ​ថា​ ខ្ញុំ​ធ្លាប់បាន​ឲ្យ​សម្ភាសន៍​ទៅ​ខាង​អ្នកកាសែត​ថា ការ​ធ្វើ​ផ្លូវ​ហ្នឹង​វាមិន​មែន​អាក្រក់ទេ​ ទោះជា​វា​មិន​ត្រូវ​តាម​ច្បាប់​ក៏ដោយ ប៉ុន្តែបើ​ថាគេ​មិនគោរពច្បាប់​ ធ្វើ​អ្វី​ធ្វើ​ទៅ​ ប៉ុន្តែ​រួច​ទៅ​ ក្នុង​ករណីនៅពេលណា​ដែល​យើង​កំណត់​ព្រំ​ដែន​ជាមួយ​គ្នា ឯកភាព​គ្នា​លើ​ខ្សែព្រំ​ដែន​ណាមួយ​ តាម​យើង​ទាម​ទារ​ពួកយើង​ទាម​ទារ​យក​ខ្សែព្រំដែន​តាម​ព្រែកដាក់ហ៊ូត ខាង​វៀតណាម​គេ​ទាមទារ​យកខ្សែព្រំ​ដែន​ដើរ​តាម​ព្រែក​ដាក់ដាង នោះប្រសិន​ជា​ព្រែក​ដាក់​ហ៊ូត​ជា​ខ្សែព្រំ​ដែនរវាង​ប្រទេស​ទំាង​ពីរ​ឯកភាព​ គ្នា​ដោយ​ប្រទេ​សទំាង​ពីរ​គឺថា​ផ្លូវ​ដែលគេ​ធ្វើ​ហ្នឹង​បាន​មក​ខ្មែរ​ ទៅគ្មាន​ទាស់អី។ អាហ្នឹង​វា​ក៏យើង​ត្រូវ​ការ​ផ្លូវ​ដែរ​ ព្រោះផ្លូវវា​សម្រាប់ការ​ផ្លាស់ប្តូរ​ទំនិញ​ ផ្លាស់​ប្តូរ​មនុស្ស​ យើង​ក៏ត្រូវ​ការ​ផ្លូវ​ហ្នឹង​ដែរ​ ព្រោះ​ផ្លូវ​ហ្នឹង​វាអាក្រក់ ទទួល​ស្គាល់​ផ្លូវ​ហ្នឹង​វា​អាក្រក់ខ្លាំង​ណាស់ យើង​​ត្រូវ​តែ​ជួស​ជុល​ទំាងស្ពានលើ​ព្រែក​ដាក់​ដាង​ក៏យើង​ត្រូវ​រើដែរ ​ស្ពាន​ហ្នឹ​ង​ស្ពាន​ប៉ាឡេ វា​ចាស់​ឌ្រុដទ្រោមខ្លាំ​ង​​ហើយ​ យើង​មាន​គម្រោង​ធ្វើ​ដោយ​ក្រសួង​សាធារណៈការណ៍​ ប៉ុន្តែ​យើង​មិន​ឯកភាពគ្នា​ព្រោះគម្រោង​ហ្នឹង​ទុក​ចោល​តទៅទៀត​ទៅ។

    Va Kim Hong, don’t try to cheat the people. VN is not stupid to give the road to Cambodia.
    VN will regard the land with the road built by VN is in the Vietnamese territory.

  6. សមុទ្ធ says:

    តាំងពីប៉ុន្មានរយឆ្នាំមក យួនតែងតែធ្វើអីចឹង ដល់ពេលខ្មែរត្រូវតវ៉ាហើយ ក្រោយឈរឡើងបងប្អូនទាំងអស់ ឈប់លងលក់ក្នុងភាពខ្ជិនច្រអូសទៀតទៅ

  7. Battambang says:

    Var Kim Hong is so dumb. Vietnam will not build the road for Cambodia. The road can be used as their proof of their land not Cambodia’s land. Can Cambodia build any road inside Thailand or Vietnam?

  8. សែនសែន says:

    បើមិនតវ៉ាឱ្យហ្ម៉ឺងម៉ាត់ដល់អន្តរជាតិទេ កុំសង្ឃឹមថាពួកអាយួនឈ្លានពានទឹកដីនេះ
    ប្រគល់ឱ្យដីដែលពួកវាបានធ្វើផ្លូវនេះវិញឱ្យសោះ យួនវាហ៊ានប្រមាថមើលងាយរំលោភសន្ធិសញ្ញាប៉ុណ្ណឹងហើយ
    កុំស្មានថាវាយោគយល់ ហ៊ុន សែន ឱ្យសោះ ។

  9. ◕‿◕ says:

    ពួកអាយួនអស់ហ្នឹងវាយកជើងទាត់ ហ៊ុន សែន លេងដូចបាល់ មិនខ្ចីគោរពសន្ធិសញ្ញា
    តើ ហ៊ុន សែន ហ៊ានធ្វើអាចម៍អីពួកយួនវា ?

  10. ?? says:

    it is a team of nation traitor like Mr HOR 5 HONG,VA KIM HONG as all of us knew our nation never took another nation land as our , only them. CAMBODIA started from bigger to smaller what was behind all of these. the answer was came from all our leaders are only wanted powers. they did not care about their nation at all. just like this regime we are having a great lost to our best friend is VEITNAMESE . it may lost our identity if our people and all these leaders will not coming together . it is the real situation that all of us have to deal whit. peace for all CAMBODIAN

  11. Anonymous says:

    ហេតុអីក៏មន្ដ្រីធំ រដ្ឋាភិបាលខ្មែរមិនសូវយកចិត្តទុកដាក់រឿងបញ្ហារព្រំដែនសោះញ្ជឹង ជាពិសេសខាងបក្សប/ជ ដូចជាមិនអើរពើរឫឈឺឆ្អាលអីសោះ ម្នាក់ៗរួញក លិបមុខ បិតមាត់ជិត……មួយឃឺសមិនលឺផង….. ….មន្ដ្រីធំអស់ហ្នឹងពូកែរតែខាងបញ្ជារវាយបង្ក្រាបប្រជាជនស្លូតត្រង់ខ្លួនឯងតែប៉ុនណ្ណឹង
    តាំងពីណាពីណីមក មិនដែលលឺថាយួនវាចិត្តល្អ ហ្នឹងខ្មែរនោះទេ

  12. Sva watpnom says:

    វាមិនអាចម៍ទេភរលើគោក វាមិនហ៊ានធ្វើអីយួនទេព្រោះវាជាខ្ញុំយួន។

  13. Chan Sony says:

    The sound of Mr.Va KimHong spoke khmer not clear ,the sound and his skin not cambodian I think he is youn . Youn built new street to cambodia because they think Ratankkiri will became to belong of youn in future ,otherwise HUN SEN in power.
    Change HUN SEN ,change youn policy and cambodia full developing and cambodian poeple live with full free ,security ,democracy,and living without hungry as nowaday.
    while the leader fool bring the poeple to fool and poor and country no development and nature nation demaged and everything very afraid .

  14. សាសន៍យួនថោកទាបមិនចោលគំនិតអាក្រក់ទេ says:

    មន្រ្តី និង តំណាងរាស្រ្ត ក្នុងគណបក្សប្រជាជន ពិតជាពួកក្បត់ជាតិបំផ្លាញទឹកដីដូនតាមែន
    ទោះដឹងថាយួនរំលោភយកទឹកដីខ្មែរប៉ុណ្ណា ក៍ពួកមន្រ្តីក្បត់ជាតិក្នុងបក្សប្រជាជនធ្វើព្រងើយកន្តើយ
    ជាពិសេសពួកមេទាហាននិងពួកមេប៉ូលិសពាក់ផ្កាយជ្រកក្រោមអាចម៍ជន្លេនពួនក្បាលតែម្ដង ។

  15. CountryStudent says:

    If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
    So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
    Youn keep encroaching the border, its puppet does nothing;
    Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
    Youn take concession land for some million hectares in side and near the border, its puppet does nothing;
    Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
    Youn run Khmer millitary, its puppet does nothing;
    Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
    Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
    I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that

    ========================

    If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will

    I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them

  16. people says:

    hor nam hong va kim hong and alot more are youn-veit spy and they will watch hun-sen and tell hun-sen to do anything they told from their master hanoi.

  17. ជនជាតិ្មខ្មែរ says:

    ចុះបើវានៅតែរំលោបទៀត លោកគិតយ៉ាងម៉េច? ចចារទាល់តែអស់ដីឬ ? ខ្លាំងបានតែខ្មែរគ្នាឯង។
    ខ្មែរអោយតែមិនគាំទ្រខ្លួន វ៉ៃ ឬ ចាប់ដាក់គុករហូត។រលាយទៅពួគអាថោក