ដោយ៖ ពៅ មេត្តា
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com
មន្ត្រីជំនាញផ្នែកការពារសិទ្ធិដីធ្លីលើកឡើងថា ក្រោយពេលគណបក្សមានអាសនៈនៅក្នុងសភាធ្វើការរួមគ្នាជិតបីខែមក ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅមិនទាន់ទទួលដំណោះស្រាយណាមួយទេ ហើយនៅតែបន្តទទួលរងការវាយដំពេលរកកិច្ចអន្តរាគមន៍ ។
គណបក្សប្រជាជនកម្ពុជានិង គណបក្សសង្គ្រោះជាតិ ចាប់ផ្តើមធ្វើការរួមគ្នាកាលពីដើមខែសីហា បន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ ខែកក្កដាមក ។ ក្រោយពេលចូលសភា តំណាងរាស្ត្រគណបក្សទាំងពីរបានប្តេជ្ញាធ្វើការរួមគ្នាដោះស្រាយជម្លោះដីធ្លី ជាបញ្ហាក្តៅកំពុងកើតមាន ។ ប៉ុន្តែមន្ត្រីជំនាញផ្នែកការពារសិទ្ធិដីធ្លីលើកឡើងថា មិនមានសញ្ញាណណាមួយបង្ហាញពីដំណោះស្រាយដីធ្លីកើតចេញពីការខំប្រឹងប្រែងរបស់តំណាងរាស្ត្រទេ ។
ប្រធានផ្នែកដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឡាត់ គី លើកឡើងថា ដំបូងឡើយតំណាងរាស្ត្រហាក់ផ្តល់ក្តីសង្ឃឹមឲ្យប្រជាពលរដ្ឋ ប៉ុន្តែពេលទទួលបានពាក្យបណ្តឹងច្រើនទៅ មិនមានយន្តការដោះស្រាយឲ្យមានប្រសិទ្ធិភាពទេ ។ លោកបញ្ជាក់ថា «ក្រោយពេលដែលពាក្យបណ្តឹងទាំងឡាយបានដាក់ជូនដល់ដៃសភា ដែលជាតំណាងរបស់ពួកគាត់យើងឃើញថា វាអត់ដូចការរំពឹងទុកនៅឡើយទេ ក្នុងរយៈពេលខ្លីនេះ»។
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនៅតែបន្តហែក្បួននៅក្នុងរាជធានីភ្នំពេញស្ទើររាល់ថ្ងៃ ពេលខ្លះមានបីទៅបួនក្រុមផ្សេងគ្នា ធ្វើដំណើរទៅស្ថាប័នរបស់រដ្ឋ និងស្ថាប័នមិនមែនរដ្ឋាភិបាលរួមទាំងស្ថានទូតផង ឲ្យជួយដោះស្រាយ ។ ពេលខ្លះដំណោះស្រាយមិនទទួលបាន តែទទួលបានការវាយដំទៅវិញ។
នៅថ្ងៃទី២០ ខែតុលាកន្លងទៅនេះ ប្រជាពលរដ្ឋមកពីខេត្តព្រះវិហារប្រមាណ៤០នាក់រងរបួស ក្នុងនោះ៥នាក់របួសធ្ងន់ ដោយសារសមត្ថកិច្ចបង្ក្រាបនៅពេលប្រជាពលរដ្ឋប្រមាណ១០០នាក់ព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បញ្ហាដីធ្លីជាបញ្ហាចំបងមួយនៅកម្ពុជា ហើយក៏ជាផ្នែកមួយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបាត់បង់សំឡេងឆ្នោតកាលពីពេលបោះឆ្នោតនៅអាណត្តិទី៥កន្លងទៅ ។
កាលពីខែសីហាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់បញ្ជាតឹងរ៉ឹងឲ្យមន្ត្រីរបស់លោកខិតខំដោះស្រាយជម្លោះដីធ្លីឲ្យប្រជាពលរដ្ឋ ហើយលោកអះអាងថា លោកមិនសូវបានទទួលព័ត៌មានពីករណីជម្លោះដីធ្លីទេ ។
អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត លើកឡើងថា ដំណោះស្រាយជម្លោះដីធ្លីមិនអាចធ្វើទៅរួចទេ ដោយសារលោកនាយករដ្ឋមន្ត្រីក្តោបអំណាចសម្រេចម្នាក់ឯង មិនផ្តល់សិទ្ធិឲ្យស្ថាប័នជំនាញជាអ្នកសម្រេច ។ លោកថា «នាយករដ្ឋមន្ត្រីគាត់អត់មានសេចក្តីប្រកាស ឬអត់មានចេញជាភ្លើងខៀវ សម្រាប់ជំរុញឲ្យអាជ្ញាធរដោះស្រាយទេ គឺថាទំនាស់ដីធ្លីដោះស្រាយមិនចេញទេ ។ អ៊ីចឹងខ្ញុំសង្កេតថា ឧបសគ្គត្រង់ថា ឥឡូវនេះគឺបញ្ហាទាំងអស់គឺនៅក្តោបក្នុងដៃនាយករដ្ឋមន្ត្រីនៅឡើយទេ»។
នៅដើមខែតុលានេះ មេធាវីជនជាតិអង់គ្លេសម្នាក់ឈ្មោះ Richard Rogers យកករណីរំលោភដីធ្លីនៅកម្ពុជា ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីឲ្យតុលាការស្រាវជ្រាវ និងផ្តន្ទាទោសមន្ត្រីពាក់ព័ន្ធដែលប្រព្រឹត្តបទឧក្រិដ្ឋនោះ ។ ក្នុងពាក្យបណ្តឹងនោះលើកឡើងថា ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបណ្តេញប្រជាពលរដ្ឋ៧៧០ ០០០(៧៧ម៉ឺន) ចេញពីលំនៅស្ថាន ដែលករណីនេះ ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត លើកឡើងថា ដំណោះស្រាយជម្លោះដីធ្លីមិនអាចធ្វើទៅរួចទេ ដោយសារលោកនាយករដ្ឋមន្ត្រីក្តោបអំណាចសម្រេចម្នាក់ឯង មិនផ្តល់សិទ្ធិឲ្យស្ថាប័នជំនាញជាអ្នកសម្រេច ។ លោកថា «នាយករដ្ឋមន្ត្រីគាត់អត់មានសេចក្តីប្រកាស ឬអត់មានចេញជាភ្លើងខៀវ សម្រាប់ជំរុញឲ្យអាជ្ញាធរដោះស្រាយទេ គឺថាទំនាស់ដីធ្លីដោះស្រាយមិនចេញទេ ។ អ៊ីចឹងខ្ញុំសង្កេតថា ឧបសគ្គត្រង់ថា ឥឡូវនេះគឺបញ្ហាទាំងអស់គឺនៅក្តោបក្នុងដៃនាយករដ្ឋមន្ត្រីនៅឡើយទេ»។
CNRP must work harder to fulfill its promise and tries to help our suffering people who are being tortured by CPP. In Khmer history, Hun Sen’s administration is the most notorious of all for land grabbing.
គ្មានអ្នកណាទៀតទេដែលរំលោភសិទ្ធបញ្ជាប៉ូលិសឱ្យវាយដំប្រជាជនខ្មែរនោះ
គឺមានតែអាឆ្កែកញ្ចាស់ដំបៅក្បាល មេចោរក្បត់ជាតិប្លន់ដីធ្លី មេពុករលួយហ្នឹងហើយ
ដែលចង្រៃដើរជាន់ឈ្លីច្បាប់ ជិះជាន់កប្រជាជនខ្មែរខ្លួនឯងនោះ ។
ឱ្យអំណាចបើកដៃឱ្យបក្ខពួកខ្លួនរំលោភយកដីប្រជាជនហើយ
ខំប្រឹងធ្វើពើ ថាខ្លួនមិនសូវបានទទួលព័ត៌មានពីករណីជម្លោះដីធ្លីទេ
ពេលប្រជាជនហែក្បួនមកតវ៉ាដល់មុខផ្ទះ មិនដោះស្រាយជូនប្រជាជន
ស្រាប់តែឱ្យឆ្កែយាមផ្ទះដេញវាយប្រជាជនរងរបួសយ៉ាងសន្ធឹកសន្ធាប់
អាកំពូជមេដឹកនាំថោទាបអត់ពូជអញ្ចឹង នាំគ្នាបោះឆ្នោតឱ្យវាអាក
សម្លាប់ទៀតទៅណា ។
Can equally say, the two parties joined hand and people still poor or trees contoinue to be rampagned destroyed, corruption still cnoducted business as usual.
And CPP and CNRP look and behave like gentlemen from outside but inside they botch each throatd.
I used to hear this term,” I was a poor person during Heng Samrin in power in 1980, now I still the same during Hun Sen’s reign in 2014″
Cambodian peolep expect too much from CNRP and CNRP promised too much. Then they are become hollow nest.
Well, when people and the CNRP desparate to do something, whatever they can grab on, they are going to take it. Is that bad? No. But the only the question is that how CNRP will navigate through water with corcodiles and Pihranna flesh eating fish stream to fulfill all of their promises? the answer is unlikely.