គណបក្សសង្រ្គោះជាតិ​អំពាវនាវឲ្យរាជ​រដ្ឋាភិបាល​បញ្ឈប់ការ​ប្រើ​ហិង្សា​លើ​អ្នកដីធ្លី​

ដោយ៖​ ស៊ុន​ ណារិន​
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

រ៉ឺម៉កម៉ូតូរបស់អ្នកមានជម្លោះដីធ្លី ត្រូវ​សន្តិសុខខណ្ឌវាយ​កម្ទេច

គណ​បក្ស​សង្រ្គោះ​ជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ​ អំពាវ​នាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​មាន​ជម្លោះ​ដីធ្លី​ដែល​ឡើង​មក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​សុំ​អន្ត​រាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន។​

កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ​​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​បញ្ហា​ដី​ធ្លី​ មក​ពី​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ​ បាន​ប៉ះទង្គិច​ជាមួយ​អាជ្ញា​ធរ​ខណ្ឌ​ នៅ​ក្បែរ​វិមាន​ឯករាជ្យ ជិត​ផ្ទះ​នាយករដ្ឋមន្រ្តី បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស​ធ្ងន់​ និង​ស្រាល។

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​គណ​បក្ស​ប្រឆាំង ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២​ខែ​តុលា​នេះ ឲ្យ​ដឹង​ថា​គណបក្ស​​សោក​ស្តាយ​ចំពោះ​ការបង្រ្កាប​ដោយ​ហិង្សា​មក​លើ​ការ​ជួប​ជុំ​របស់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​បញ្ហា​ដី​ធ្លី​។ សេចក្តី​ថ្លែង​ការណ៍​បន្តថា​គណ​បក្ស​បន្ត​ថា​សង្កេត​ឃើញ​រាល់​ការ​ទាម​ទារ​សិទ្ធិ​ស្រប​ច្បាប់​ ឬ​ការតវ៉ា​ដោ​យ​សន្តិវិធី​ចំពោះ​ការ​រំលោភ​សិទ្ធិ​ដីធ្លី ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ​រងគ្រោះ​នៅ​ទី​សាធារណៈ ត្រូវ​ទទួល​ការ​គំរាម​កំហែង​ ការ​រារាំង​ ទប់​ស្កាត់ និង​ការ​បង្រ្កាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញា​ធរ​ ឬក្រុមសន្តិ​សុខ។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា​«គណ​បក្ស​សង្រ្គោះ​ជាតិ​សូម​អំពាវ​នាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គ្រប់​រូប​ភាព​មក​លើ​ប្រជា​ពលរ​រដ្ឋ​ស្លូត​ត្រង់ និង​សូម​ឲ្យ​គោរព​គោល​ការណ៍​សកល​ស្តីពី​សិទ្ធិ​មនុស្ស​ ជា​ពិសេស​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស»

ក្រោយ​ការ​ផ្ទុះ​ហិង្សា​ អង្គការ​លីកាដូ​បានចេញ​សេចក្តី​ថ្លែង​ការណ៍​បឋម​បង្ហាញ​ថា​យ៉ាង​តិច​មាន​ក្រុម​អ្នកតវ៉ា​១៨​នាក់​រង​របួស ក្នុង​នោះ​៥​នាក់​រង​របួស​ធ្ងន់ មាន​ទាំង​កុមារ​ផង​។តែ​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ដល់​ជិត​៤០​នាក់​បូក​រួម​ទាំង​អ្នក​រង​របួស​ស្រាល។

​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​អង្គ​ការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា​រដ្ឋា​ភិបាល​មិន​គួរ​បណ្តោយ​ឲ្យមាន​ការ​វាយ​បង្ក្រាប​ទៅ​លើ​សេរី​ភាព​បញ្ចេញ​មតិ ដោយ​សន្តិ​វិធី​បែប​នេះ​ទេ​។ លោក​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ចាប់​ជន​ដៃ​ដល់​មក​ផ្តន្ទា​ទោស​ ដើម្បី​បង្ហាញ​ថា​ការរំលោភ​សិទ្ធិ​មនុស្ស​ម្តង​ហើយ​ម្តង​ទៀត​នៅ​កម្ពុជា មិន​មាន​ការ​រៀប​ចំ​ទុក​ជា​លក្ខណៈ​ប្រព័ន្ធ​។

 

​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​កាល​ពី​ថ្ងៃ​អង្គារ​ថា​ក្រសួង​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ បើ​មាន​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ​៕

សរសេរមកកាន់លោក ស៊ុន ណារិន​ តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

One Response to "គណបក្សសង្រ្គោះជាតិ​អំពាវនាវឲ្យរាជ​រដ្ឋាភិបាល​បញ្ឈប់ការ​ប្រើ​ហិង្សា​លើ​អ្នកដីធ្លី​"

  1. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang