តុលាការ​កំពូល​តម្កល់​ទោស​ក្រុម ហេង ពៅ ដដែល

លោក ហេង ពៅ ពេល​ឡើង​សវនាការ​នៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ម្សិល​មិញ។

លោក ហេង ពៅ ពេល​ឡើង​សវនាការ​នៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ម្សិល​មិញ។ ហុង មិនា

<

ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ជន​ជាប់​ចោទ ហេង ពៅ និង​បក្ខពួក​បាន​ប្រតិកម្ម​ខ្លាំងៗ​នៅ​ក្រៅ​បន្ទប់​សវនាការ​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ខណៈ​តុលាការ​សម្រេច​ប្រកាស​សាលដីកា​កំបាំង​មុខ​តម្កល់​ទោស​ពួក​គេ​តាម​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​បាញ់ សម្លាប់​ចៅក្រម សុក សេដ្ឋាមុនី កាល​ពី ឆ្នាំ​២០០៣ ព្រោះ​តែ​ការ​ដឹក​ពួក​គេ​ពី​ពន្ធនាគារ​មក​យឺត​ប៉ុន្មាន​នាទី។

លោក គង់ ស្រ៊ីម ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថ្លែង​ក្នុង​សវនាការ​ខណៈ​មាន​តែ​សាច់​ញាតិ​ជន​ជាប់​ចោទ​ថា៖ «តុលាការ​យល់​ឃើញ​ថា ជន​ជាប់​ចោទ ព្រំ សោភារិទ្ធ, លី រ៉ាសី, ហង្ស វុត្ថា ប្តឹង​សារទុក្ខ​តាម​កំណត់​ច្បាប់​តែ​តុលាការ​មិន​អាច​ទទួល​បណ្តឹង​សារទុក្ខ​របស់​ជន​ជាប់​ចោទ ហេង ពៅ បាន​ទេ ព្រោះ​ហួស​រយៈ​ពេល​កំណត់​មួយ​ខែ។ ឯ​ជន​ជាប់​ចោទ អំ សំខេង តុលាការ​បាន​រំលត់​បណ្តឹង​ហើយ ព្រោះ​ជន​ជាប់​ចោទ​ស្លាប់។ ចំពោះ​អង្គ​ហេតុ​នៃ​សំណុំ​រឿង​នេះ​តុលាការ​យល់​ថា ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ត្រឹម​ត្រូវ និង​រក្សា​តម្កល់​ទោស​ជន​ជាប់​ចោទ​ទុក​នៅ​ដដែល»។

លោក​បន្ត​ថា៖ «ការ​ជំនុំ​ជម្រះ​ថ្ងៃ​អង្គារ​ក្រុម​ប្រឹក្សា​លើក​តែ​អង្គ​ហេតុ​ពាក់​ព័ន្ធ​ការ​បាញ់​សម្លាប់​លោក​ចៅ​ក្រម សុក សេដ្ឋាមុនី មក​ជម្រះ​ទេ»។

ជន​ជាប់​ចោទ ហេង ពៅ ដែល​ត្រូវ​ឆ្មាំ​ពន្ធនាគារ​រារាំង​មិន​ឲ្យ​ចូល​ក្នុង​បន្ទប់​សវនាការ​បាន​ប្រតិកម្ម​ថា៖ «ខ្ញុំ​មិន​យល់​ការ​ប្រកាស​នេះ​ត្រូវ​តែ​ជន​ជាប់​ចោទ​មក​សិន​ចេះ​តែ​ប្រកាស​មុន​យ៉ាង​ម៉េច វា​អត់​ត្រូវ និង​ដូច​ជា​មាន​អាថ៌កំបាំង។ តុលាការ​កំពូល​ធ្វើ​នេះ​ខុស​នីតិវិធី​មិន​ត្រូវ​ប្រកាស​ដីកា​កំបាំង​មុខ​អ៊ីចឹង​ទេ។ ម៉្យាង​ទៀត ក្រោយ​ប្រកាស​គឺ​តម្រូវ​ឲ្យ​ជន​ជាប់​ចោទ​ផ្តិត​មេដៃ ហើយ​បើ​គាត់​ធ្វើ​របៀប​នេះ តើ​ត្រឹម​ត្រូវ​និង​មាន​យុត្តិធម៌​ទេ»។

ហេង ពៅ បន្ត​ថា គាត់​ជាប់​ទោស​ដោយ​សារ​គេ​ចោទ​ថា ប្រឆាំង​នឹង​ជនជាតិ វៀតណាម ដែល​គាត់​មិន​ព្រម​ស៊ីញ៉េ​ឲ្យ កាល​ពី​គាត់​នៅ​ជា​ស្នងការ។ គាត់​មិន​ប្រឆាំង​ទេ តែ​ជនជាតិ​វៀតណាម ទាំង​នោះ​ជួល​ផ្ទះ​គេ​នៅ ហើយ​នាំ​គ្នា​តាំង​ខ្លួន​ថា ជា​ម្ចាស់​ផ្ទះ ទើប​គាត់​មិន​ស៊ីញ៉េ​ឲ្យ​ទើប​ត្រូវ​លោក ហុក ឡងឌី និង ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ស្អប់​គាត់ ហើយ​ប្រឌិត​ជា​លេស ចាប់​គាត់​ដាក់​គុក។ «បើ​មិន​ឲ្យ ហេង ពៅ ធ្វើ​បែប​នេះ​ឲ្យ​ម្ចាស់​ផ្ទះ​ជា​ខ្មែរ​ចោទ ហេង ពៅ ទៅ​ឬ​អី?»។

ហេង ពៅ លើក​ឡើង​ថា៖ «ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​នឹង​បន្ត​ប្តឹង​ជំទាស់​ទៅ​ក្រសួង​យុត្តិធម៌​និង​រដ្ឋសភា​ទៀត ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ គេ​ចោទ​ខ្ញុំ​ថា ប្រឆាំង​យួន ខ្ញុំ​មិន​ប្រឆាំង​ទេ តែ​ធ្វើ​តាម​ច្បាប់»។

អ្នក​ស្រី ជា គឹមហ៊យ អាយុ ៦៨​ឆ្នាំ ជា​ម្តាយ​ជន​ជាប់​ចោទ លី រ៉ាសី និយាយ​ថា សំណុំ​រឿង​នេះ​តុលាការ​ចោទ​កូន​គាត់​គ្មាន​ភ័ស្តុតាង​សំអាង​តែ​លើ​លិខិត​អនាមិក ១ សន្លឹក​គ្មាន​ឈ្មោះ​គ្មាន​ហត្ថលេខា​សូម្បី​តែ​តុលាការ​ក៏​គ្មាន​ឆន្ទៈ​ដែរ។ ឯ​អ្នក​សម្លាប់ សុក សេដ្ឋាមុនី ចេញ​មក​សារភាព​ទៀត​តែ​តុលាការ​មិន​ចាប់​ពួក​គេ​បែរ​ជា​មក​ចាប់​កូន​គាត់​ទៅ​វិញ។

អ្នក​ស្រី ស៊ុន សុភ័ណ ជា​ប្អូន​ជន​ជាប់​ចោទ ហង្ស វុទ្ធី និយាយ​ដែរ​ថា គាត់​ចង់​ឲ្យ ហង្ស វុទ្ធី មក​ឆ្លើយ​តទល់​នឹង​ជន​ជាប់​ចោទ​ដែល​ពាក់​ព័ន្ធ​ទើប​ដឹង​ថា អ្នក​ណា​ខ្លះ​ពាក់​ព័ន្ធ​តែ​តុលាការ​មិន​យក​គាត់​មក​សវនាការ​ទេ នេះ​ជា​រឿង​មួយ​អយុត្តិធម៌។ ចំពោះ​រឿង ហង្ស វុទ្ធី ហែក​គុក​រត់​ចេញ​មិន​មែន ហង្ស វុទ្ធី ហែក​ដែក​រួច​ទេ គឺ លោក ម៉ក់ ជីតូ បញ្ជា​ឲ្យ​គេ​យក​គាត់​ទៅ​សម្លាប់​តែ​គាត់​គេច​ខ្លួន ២ ឆ្នាំ​ទើប​ចូល​ឲ្យ​សមត្ថកិច្ច​ចាប់។ ឯ​នៅ​តុលាការ​លោក ម៉ក់ ជីតូ មិន​បាច់​ឲ្យ​គាត់​ប្តឹង​អី​ទេ ហើយ​បង្គាប់​ឲ្យ​គាត់​ប្តឹង​ស្រូប​ទោស ព្រោះ​ឆាប់​បាន​ចេញ។

អ្នក​ស្រី​ថា៖ «រឿង​នេះ​សុទ្ធ​តែ​លោក ម៉ក់ ជីតូ បញ្ជា​មក​ទើប​គេ​មិន​ហ៊ាន​អារ​កាត់ ខ្ញុំ​និយាយ​អ៊ីចឹង​តែ​ម្តង លែង​ខ្លាច​ហើយ។ ហង្ស វុទ្ធី ជា​សាក្សី​ធំ​បំផុត​ក្នុង​សំណុំ​រឿង ហេង ពៅ នេះ»។

តាម​អង្គ​ហេតុ​ជន​ជាប់​ចោទ លី រ៉ាស៊ី អាយុ ៤៥​ឆ្នាំ ហង្ស វុត្ថា អាយុ ៤៣​ឆ្នាំ ព្រំ សោភារិទ្ធ អាយុ ៤១​ឆ្នាំ និង​ជន​ជាប់​ចោទ ហេង ពៅ អាយុ ៥៧​ឆ្នាំ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បន្ត​បន្ទាប់​ក្រោយ​ពី​មាន​ការ​បាញ់​សម្លាប់​លោក​ចៅ​ក្រម សុក សេដ្ឋាមុនី កាល​ពី​ថ្ងៃ ទី២៣ មេសា ឆ្នាំ​២០០៣ ខណៈ​ជន​រងគ្រោះ​ឈប់​រថយន្ត​នៅ​ភ្លើង​ស្តុប​ផ្លូវ ៦៣ កែង​ផ្លូវ​ព្រះ​សីហនុ ហើយ ក្រុម​ជន​ជាប់​ចោទ​បាន​ប្រើ​កាំភ្លើង​ខ្លី K-59 បាញ់​ជន​រង​គ្រោះ​ស្លាប់។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ជន​សង្ស័យ ៣ នាក់​ត្រូវ​បាន​ចាប់​ខ្លួន តែ​បាន​ដោះ​លែង​វិញ ដោយ​សារ​ថា មិន​មាន​ពាក់​ព័ន្ធ។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ​ក្នុង ឆ្នាំ​២០០៦ សម្រេច​ផ្តន្ទាទោស​ដាក់​គុក ហេង ពៅ ១៨​ឆ្នាំ លី រ៉ាស៊ី, ហង្ស វុត្ថា, ហង្ស វុទ្ធី, គង់ សុផល និង ព្រំ សោភារិទ្ធ ម្នាក់​ត្រូវ​ឃុំ​ខ្លួន ១៦​ឆ្នាំ និង​ឲ្យ​រួម​គ្នា​សង​ជំងឺ​ចិត្ត ៣០ ម៉ឺន​ដុល្លារ​ទៅ​ភរិយា​ជន​រង​គ្រោះ សុក សេដ្ឋាមុនី។

ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទូរស័ព្ទ​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​លោក ម៉ក់ ជីតូ ពី​ម្សិល​មិញ​តែ​មិន​បាន​សម្រេច​ទេ៕


What Next?

Recent Articles

One Response to "តុលាការ​កំពូល​តម្កល់​ទោស​ក្រុម ហេង ពៅ ដដែល"

  1. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang