សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​បទល្មើស​ព្រៃឈើ​​

ដោយ៖​ ឡាយ ស​មាន​​
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សន្និសីទ​សារព័ត៌មាន​ស្តីពី កង្វល់​លើ​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា កាលពីព្រឹកមិញ (រូបថត៖ ឡាយ សាមាន)

សង្គម​ស៊ីវិល និង​បណ្តាញ​អ្នក​ការពារ​ព្រៃឈើ​នៅ​កម្ពុជា សើ្ន​រដ្ឋាភិបាល​រឹតបន្តឹង​ចំពោះ​ការអនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បទល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​រក្សា​ធនធាន​ធម្មជាតិឲ្យបាន​គង់វង្ស​។​

ការជំរុញ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី កង្វល់​លើ​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៤ រៀបចំ​ដោយ​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ដើម្បី​ឲ្យ​តំណាង​អ្នក​ការពារ​ព្រៃឈើ​បង្ហាញ​ពី​ក្តីកង្វល់ និង​បញ្ហា​ប្រឈម​។​

​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក តឹក វណ្ណា​រ៉ា មានប្រសាសន៍​សន្និ​ថា លោក​បារម្ភ​យ៉ាងខ្លាំង​ទៅលើ​សោកនាដកម្ម​នៃ​ការថយចុះ​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា នៅក្នុង​អំឡុងពេល​២​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក ស្នើ​រដ្ឋាភិបាល​ពិនិត្យ​រាល់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ឯកជន ដែល​នាំ​ឈើ​ចេញ និង​បញ្ជាក់​ពី​ទីតាំង បរិមាណ និង​តម្លែ​ជា​ដើម​។  លោក​ថ្លែងថា «​យើង​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល គិតគូរ​ពិចារណា ដាក់​តំបន់​ជួរ​ភ្នំក្រវាញ ដែល​ជា​តំបន់​ព្រៃឈើ​ចុងក្រោយ ដែល​ជា​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​អភិរក្ស សម្រាប់​ការ​បង្កាត់​ពូជ និង​អភិវឌ្ឍន៍​ធនធាន​សេ​និតិ​ច នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ដល់​ការឆ្លើយតប​សេចក្តីត្រូវការ​របស់​ប្រជាជន​កម្ពុជា ក៏​ដូចជា​ថ្នាក់​តំបន់ និង​អន្តរជាតិ​ផងដែរ​»​។​

​លោក តឹក វណ្ណា​រ៉ា ឲ្យដឹងទៀតថា ការជួញដូរ​ឈើប្រណិត និង​ការកាប់​ទន្ទ្រាន​ព្រៃឈើ​ភាគច្រើន​កើតឡើង​នៅក្នុង ខេត្ត​មណ្ឌលគិរី រតនៈគិរី ស្ទឺងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ កោះកុង និង​កំពង់ស្ពឺ​។

តំណាង​សហគមន៍​ព្រៃ​ឡង់ ខេត្តព្រះវិហា​រលោក ស្វាយ ភឿន មានប្រសាសន៍ថា ព្រៃ​ឡង់​គឺជា​ព្រៃ​ដែល​ធំជាងគេ​នៅ​កម្ពុជា និង​ពិភពលោក កំពុង​ត្រូវបាន​ឈ្មួញ​កាប់​យ៉ាង​អាណាធិបតេយ្យ​។ លោក​ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល នៅតែ​បន្ត​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​បន្ត​ទៀត នោះ​ព្រៃឈើ​នឹង​ហិនហោច ហើយ​នឹង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ជាពិសេស​ជនជាតិដើម​ភាគតិច ដែល​អាស្រ័យ​ផល​លើ​ព្រៃ​នេះ​។ លោក​ថា «​យើង​ឃើញថា បើ​ផ្អែក​ទៅលើ​ការផ្តល់​សម្បទាន​សេដ្ឋកិច្ច ទៅ​លើ​ក្រុមហ៊ុននិ​មួយ​នៅ​ជុំវិញ​ព្រៃ​ឡង់​ហ្នឹង ត្រូវ​រងគ្រោះ​មក​លើ​ប្រជាជន​ជនជាតិដើម​ភាគ​តិចគួយ ដូចជា​នៅ​ខាង​ស្រុក​សណ្តាន់ ខាង​ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ខាង​ព្រះវិហារ នៅ​ខាង​ថា​ឡា​បរិ​វ៉ាត់​។ អ៊ីចឹង​យើង​ឃើញថា ក្រុមហ៊ុន​ទាំងអស់​ហ្នឹង ធ្វើឲ្យប៉ះពាល់​ដល់​ស្រែ​ចម្កា​ររបស់​បងប្អូន​នៅក្បែរ​ព្រៃ​ឡង់​ហ្នឹង កាន់តែ​អស់​ទៅៗ ជាពិសេស​តំបន់​សហគមន៍​ដែល​បង្កើតឡើង​ដោយ​រដ្ឋបាល​ព្រៃឈើ​»​។​

អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម​លោក កែម ឡី មានប្រសាសន៍ថា ជារួម​កម្ពុជា​ជួប​សោកនាដកម្ម​ច្រើន​ដូចជា​ការបាត់បង់​ទឹកដី ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ តែ​បច្ចុប្បន្ន​គឺ​សោកនាដកម្ម​ឧក្រិដ្ឋកម្ម​ប្រឆាំង​ធម្មជាតិ​។ លោក​បន្តថា តាម​ការស្រាវជ្រាវ​រប​ស់លោក​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្តង ប្រទេស​ដែល​បាត់បង់​ព្រៃឈើ​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ី​គឺ​កម្ពុជា​។ លោក​បន្ថែមថា រដ្ឋាភិបាល​ត្រូវ​រឹតបណ្តឹង​បទល្មើស​ព្រៃឈើ និង​ចំហ​ឲ្យមាន​ការដេញថ្លៃ​ជា​សាធារណៈ​ចំពោះ​ឈើ​ដែល​រឹបអូស​បាន​។ លោក​ថា «​ប៉ុន្តែ​ប្រទេស​ដែល​គេ​អភិវឌ្ឍន៍ ដែល​គេ​មិន​បំផ្លាញ​ព្រៃឈើ គឺ​ប្រទេស​ហ្វីលីពីន នៅក្នុង​រយៈពេល​១០​ឆ្នាំ​មាន​រហូត​ដល់ ៧,៧​ភាគរយ​។ ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​លឿន​ជាង​ខ្មែរ ប៉ុន្តែ​ក្នុង​រយៈពេល​១០​ឆ្នាំ​របាយការណ៍ CIM BOOK គឺ​រក្សា​ព្រៃឈើ​រហូតដល់​១៧,៦​ភាគរយ​។ ហេតុ​អី​បាន​រដ្ឋាភិបាល​យក​លេស​ថា ទាល់តែ​កាប់​ព្រៃឈើ បាន​អាច​អភិវឌ្ឍន៍​បាន​»​។​

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំ​អាល់ បញ្ជាក់ថា​រហូត​មកដល់​ពេលនេះ ក្រសួង​បរិស្ថាន​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ចំនួន​១១១ តែ​បាន​ដក​មក​វិញ​ពី​ក្រុមហ៊ុន​ចំនួន​២១ ដែល​ក្នុងនោះ​មាន​ដី​របស់​ក្រុមហ៊ុន​ទ្រី​ភាព ចំនួន​២​ម៉ឺន​ហិកតា​នៅ​ភ្នំ​ឱ​រ៉ាល់​ផងដែរ​។​

យោង​តាម​ទិន្ន័យ​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា​ឲ្យដឹងថា គិត​ចាប់ពី​ឈ​ឆ្នាំ​២០១២ រហូតដល់​ឆ្នាំ​២០១៣ មាន​ករណី​បទល្មើស​ព្រៃឈើ និង​ការជួញដូរ​ឈើ​ប្រណិត ៥៣៥​ករណី​ដែល​បាន​កើតមានឡើង​។ ចំណែក​របាយការណ៍រ​បស់​ក្រសួងកសិកម្ម​នៅក្នុង​រយៈពេល ៩​ខែ​ចុងក្រោយ​នេះ គឺ​មាន​បទល្មើស​ព្រៃឈើ​ចំនួន​១៨៩១​ករណី ដែល​បង្ហាញ​អំពី​ការកើនឡើង​នៃ​បទ​ល្មើ​ព្រៃឈើ​នៅ​កម្ពុជា​៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

3 Responses to "សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​បទល្មើស​ព្រៃឈើ​​"

  1. វាសនាខ្ញុុំអនាគតខ្ញុំ says:

    កណ្តាប់ដៃបុរសខ្លាំងបរាជ័យក្រោមអំណាចលុយដុល្លារបស់ឈ្មួញឈើក្រញូង!!??

  2. Hun Nal says:

    តើបងប្អូនដឹងឬទេថា តើអ្នកណាដែលសន្យាថា បើបង្រ្កាបការកាប់បំផ្លាញព្រៃឈើមិនបាន កាត់ ក្ត គ្រវាត់ចោល…?
    ឥលូវ បុណ្យនៅតែធ្វើ ឈើនៅតែកាប់…!?

  3. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah jounh kreung nhean
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang