សមត្ថកិច្ច​កំពុង​តាម​រក​ម្ចាស់​ឈើ​ជាង ៣ ពាន់​កំណាត់

គំនរ​ឈើ​របស់​ក្រុម​ហ៊ុន ទ្រី ភាព នៅ​ក្នុង ខេត្ត​ស្ទឹងត្រែង។

គំនរ​ឈើ​របស់​ក្រុម​ហ៊ុន ទ្រី ភាព នៅ​ក្នុង ខេត្ត​ស្ទឹងត្រែង។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

មណ្ឌលគិរីៈ សមត្ថកិច្ច ខេត្ត​មណ្ឌលគិរី កំពុង​ស្រាវជ្រាវ​រក​ជន​ល្មើស​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ឈើ​ជាង ៣ ពាន់​កំណាត់​ដែល​សហគមន៍​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ដី​ទំនាស់​រវាង​ពលរដ្ឋ​និង​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន។

លោក ឈិត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​និង​ជា​ប្រធាន​តំបន់​ការពារ​ធនធាន​ធម្មជាតិ ខេត្ដ​មណ្ឌលគិរី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា សហគមន៍​បាន​ប្រទះ​ឃើញ​ឈើ​ធ្នង់​ជាង ៣ ពាន់​កំណាត់​ហើយ​បាន​ផ្តល់​ដំណឹង​ដល់​អាជ្ញាធរ​មាន​សត្ថកិច្ច​កាល​ពី​ចុង​សប្តាហ៍​មុន។

លោក​បន្ត​ថា៖ «ឈើ​ធ្នង់​នោះ​មាន​ទាំង​ដុំ​តូច​ធំ​សរុប ៣២២១ ដុំ។ យើង​កំពុង​តែ​ធ្វើ​ការ​តាម​នីតិវិធី​ហើយ​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់»។

លោក សំរ៉ង ឌីវិចិត្រ នាយ​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​ព្រិច បាន​ឲ្យ​ដឹង​ថា មន្រ្តី​បរិស្ថាន​កំពុ​ង​តែ​យាម​កាម និង​រក​កន្លែង​ទុក​ដាក់​ឈើ​ទាំង​នោះ​ឲ្យ​មាន​សុវត្ថិភាព​ដើម្បី​កុំ​ឲ្យ​បាត់​បង់។

លោក​បាន​បន្ត​ថា ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​យក​ទៅ​គទុក​ជាច្រើន​គំនរ នៅ​ក្នុង​ដី​ទំនាស់​មួយ​កន្លែង​ដែល​ជនជាតិ​ដើម​ភាគ​តិច និង​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​ឈ្មោះ ដាយណាម កំពុង​តែ​ដណ្តើម​គ្នា​កាន់​កាប់។

លោក ឌីវិចិត្រ បាន​ថ្លែង​ថា៖ «ឈើ​ទាំង​នោះ​ជា​ឈើ​ខុស​ច្បាប់​ទាំង​អស់ តែ​យើង​មិន​ដឹង​ជា​របស់​អ្នក​ណា​ទេ យើង​កំពុង​ធ្វើ​ការ។ ឈើ​នេះ​ទំនង​គេ​កាប់​នៅ​តំបន់​ក្បែរៗ​នោះ ហើយ​គរ​ទុក​សិន​ដោយ​សារ​តែ​រដូវ​នេះ​ជា​រដូវ​វស្សា​ពិបាក​ដឹក​ចេញ»។

លោក សុក រដ្ឋា អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា ខ្នាត​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​ច្រៀក ដើម្បី​ត្រៀម​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​មិន​មែន​ប្រើ​ក្នុង​ស្រុក​ទេ។

លោក​សង្កេត​ឃើញ​ថា ឈើ​ខុស​ច្បាប់​ជា​ច្រើន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្ទើរ​គ្រប់​ស្រុក​ទាំង​អស់​ក្នុង ខេត្ត​មណ្ឌលគិរី នា​ពេល​កន្លង​មក ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ដែល​រក​ឃើញ​ម្ចាស់​ឬ​អ្នក​ដែល​ពាក់​ព័ន្ធ​នោះ​ទេ។

លោក សុក រដ្ឋា បាន​ថ្លែង​ដូច្នេះ​ថា៖ «មន្រ្តី​ជំនាញ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ ហើយ​រុករក​អ្នក​ពាក់​ព័ន្ធ តែ​បើ​រក​មិន​ឃើញ​ត្រូវ​តែ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ដើម្បី​ឲ្យ​តុលាការ​ឲ្យ​មន្រ្តី​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក»។ លោក​បន្ត​ថា ឈើ​ប្រភេទ​នេះ​មាន​តម្លៃ​ក្នុង​មួយ​គុបៗ រាប់​ពាន់​ដុល្លារ។

លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី បាន​ថ្លែង​ថា មន្រ្តី​បរិស្ថាន​ជា​អ្នក​ទទួល​ចាត់​ការ​លើ​ករណី​នេះ ហើយ​រដ្ឋបាល​ព្រៃ​ឈើ​គ្រាន់​តែ​ទទួល​បាន​ព័ត៌មាន​ពី​ការ​ប្រទះ​ឃើញ​ឈើ​នេះ​ប៉ុណ្ណោះ៕


What Next?

Recent Articles

One Response to "សមត្ថកិច្ច​កំពុង​តាម​រក​ម្ចាស់​ឈើ​ជាង ៣ ពាន់​កំណាត់"

  1. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang