ដោយ៖ អុិត សូធឿត
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ
ថ្ងៃទី២៣ ខែតុលា គឺជាថ្ងៃរំឭកខួបនៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ ១៩៩១ ត្រូវបានគេចាត់ទុកថាជាបានបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនៅក្នុងប្រទេស កម្ពុជា។
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ត្រូវគេដឹងថាបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយសម្របសម្រួលឲ្យ មានការចរចាគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្ដម សីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ចប់សង្គ្រាមស៊ីវិលឆ្នាំ១៩៩១។
ខាង ក្រោមនេះគឺជាបទសម្ភាសន៍ផ្ទាល់របស់លោក អ៊ិត សូធឿត ជាមួយលោកស្រី ពុង ឈីវកេក ស្ដីពីតួនាទីរបស់លោកស្រីក្នុងការជួយសម្របសម្រួលដែលនាំឲ្យឈាន ដល់ការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដ៏មានសារៈសំខាន់ និងការអនុវត្តកិច្ចព្រមព្រៀងនេះនាពេលបច្ចុប្បន្ន។
VOD៖ តើលោកស្រីបានចូលរួមចំណែកអ្វីខ្លះ ក្នុងការបង្កើតឲ្យមានការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នេះ?
អត្ថបទបទសម្ភាសន៍ផ្សេងទៀត
- បទសម្ភាសន៍៖ មន្រ្តីជំនាញកិច្ចការព្រំដែន និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពន្យល់ពីតំបន់ដាក់ដំា ដែលវៀតណាមរំលោភយក
- បទសម្ភាសន៍៖ តំណាងរាស្ត្របក្សសង្គ្រោះជាតិថា វៀតណាមសង់ផ្លូវចូលព្រំដែនខ្មែរប្រហែល៤០គីឡូម៉ែត្រ
- បទសម្ភាសន៍៖ សាស្ត្រាចារ្យ វង់ សុធារ៉ា ស្តីពី “យួន” ជាពាក្យបុព្វបុរសខ្មែរសម័យអង្គរប្រើសម្គាល់ជនជាតិវៀតណាមបច្ចុប្បន្ន
លោកស្រី ពុង ឈីវកេក៖ ចា៎ សូមអរគុណណាចា៎។ ជាការពិតណាស់ ខ្ញុំដូចជាមានសំណាងដូចជាមានទេវតាជួយណាចា៎។ មានសំណាងអញ្ចេះ អង្កាល់ដែល ១៩៨២ដល់(ឆ្នាំ១៩)៨៦ ចា៎ ៤ឆ្នាំ គ្រួសាររបស់ខ្ញុំជាអគ្គរាជទូតរបស់បារាំងនៅប្រចាំប្រទេសអង់ហ្គោឡា។ ខ្ញុំបានជជែកជាច្រើនជាមួយរដ្ឋមន្ត្រីការបរទេសអង់ហ្គោឡា។ ខ្ញុំអង្វរគាត់ពីរឿងស្រុកខ្មែរថា បើមានគណៈប្រតិភូណាមកពីប្រទេសកម្ពុជា ឲ្យខ្ញុំសុំជួបផង ព្រោះខ្ញុំចង់ដឹងពីដំណឹងពីស្រុកខ្មែរ ហើយបើគណៈប្រតិភូជាអ្នកដឹកនាំអី ខ្ញុំចង់និយាយពីរឿងសន្តិភាព ។ ដល់សម្ដេច ហ៊ុន សែន អញ្ជើញទៅឆ្នាំ១៩៨២ ពួកខ្ញុំទើបតែទៅដល់ប្រហែលប្រាំប្រាំមួយខែនៅអង់ហ្គោឡាហ្នឹង ក៏លោកប៉ាលហ្ស៊កហ្នឹងបានតេលេហ្វូន (ទូរសព្ទ) ហៅខ្ញុំឲ្យទៅជួបសម្ដេច ហ៊ុន សែន។ អ៊ីចឹងពេលហ្នឹងទីដំបូងហើយដែលខ្ញុំជួបលោក ខ្ញុំអត់ទាន់ស្គាល់លោកទេ។ ចឹងក៏ជជែកគ្នាជាងមួយម៉ោងទៅ ជជែកចុះជជែកឡើងទៅ ខ្ញុំនឹងឃើញថា នឹងអញ្ជើញសម្ដេចនាយកហ្នឹងឲ្យអញ្ជើញមកស្ថានទូតបារាំងដើម្បីជួប គ្រួសារខ្ញុំ ដើម្បីជជែកគ្នាពីរឿងធ្វើម៉េចរៀបចំជូនសម្ដេច និងថ្វាយសម្ដេចឪឲ្យជួបគ្នាដើម្បីរកសន្តិភាព ។ គ្រួសារខ្ញុំបានជួបសម្ដេចនាយកទៅ ហើយយើងមូរមាត់គ្នាថានឹងរៀបចំធ្វើម៉េចឲ្យសម្ដេចឪហ្នឹង លោកយាងមកប៉ារីសដើម្បីជួបគ្នានៅប៉ារីសទៅស្រួល ព្រោះអីគ្រួសារខ្ញុំគាត់ជាបារាំងស្រាប់ហើយ។ អ៊ីចឹងថ្ងៃ២ធ្នូ ឆ្នាំ១៩៨៧ បានរៀបចំថ្វាយសម្ដេចឪ ជាមួយសម្ដេច ហ៊ុន សែន ជួបគ្នាជាទីដំបូងហើយចា៎ ថ្ងៃ២ធ្នូ ឆ្នាំ១៩៨៧ ហើយក្រោយមករៀបចំពីរដងទៀតខែមករាឆ្នាំ១៩៨៨ មួយខែក្រោយមក។ ហើយចុងក្រោយលើកទី៣ខែវិច្ឆិកា ឆ្នាំ១៩៨៨ដែរ។ ដូច្នេះរៀបចំបាន៣ដងហ្នឹង ហើយបាន១៩៨៩មួយឆ្នាំក្រោយមក បារាំងសហការជាមួយឥណ្ឌូនេស៊ី ទៅជាសហប្រធានរៀបចំសន្និសីទអន្តរជាតិទី១នៅប៉ារីស។ ហើយទាល់តែទី២ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ពីរឆ្នាំក្រោយមក បានរៀបចំសន្និសីទអន្តរជាតិនៅទីក្រុងប៉ារីសលើកទី២ហ្នឹង បារាំងហើយនិងឥណ្ឌូនេស៊ីដែរ បានជោគជ័យចុះហត្ថលេខាថ្ងៃ២៣តុលា ឆ្នាំ១៩៩១ហ្នឹង។
VOD៖ តើលោកស្រីគិតថា មានកត្តាអ្វីខ្លះដែលនាំឲ្យ ការចុះកិច្ចព្រមព្រៀងនេះអាចធ្វើទៅបានដោយជោគជ័យ?
លោកស្រី ពុង ឈីវកេក៖ ខ្ញុំ ពេលដែលរៀបចំចប់ហើយ គឺខ្ញុំឃើញថាមានប្រទេស ព្រោះពួកខ្ញុំនេះជាឯកជនទេ ប្រទេសនៅពីក្រោយគឺលោកនីតេរ៉ង់ (Mitterrand ប្រធានាធិបតីប្រទេសបារាំង) តែពេលនោះ លោកជួយស្ងាត់ៗទេ ដល់(ឆ្នាំ១៩)៨៩ បានលោកចេញមុខជួយរៀបចំសន្និសីទអន្តរជាតិ។
VOD៖ ដោយសារតែការចរចានេះមាន៤ភាគី តើលោកស្រីគិតថាមានកត្តាអ្វី ដែលជំរុញឲ្យទាំងបួនភាគីហ្នឹងព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពនេះ?
លោកស្រី ពុង ឈីវកេក៖ នេះគឺតួនាទីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលជួយហ្នឹង ហើយនិងសហប្រធានទាំងពីរគឺបារាំង និងឥណ្ឌូនេស៊ីហ្នឹងជួយជំរុញឲ្យ៤ភាគីហ្នឹងចុះហត្ថលេខា។
VOD៖ តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានន័យ ឬសារៈសំខាន់យ៉ាងណាខ្លះដល់ប្រទេសកម្ពុជា?
លោកស្រី ពុង ឈីវកេក៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងបានចែងច្បាស់ពីរឿងគ្រប់មុខទាំង អស់។ រឿងបោះឆ្នោតក៏និយាយដែរចា៎។ ពេលណាប្រទេសកម្ពុជាមានបោះឆ្នោតឆ្នាំ(១៩)៩៣ហើយ មានរដ្ឋាភិបាលថ្មីហើយ ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បានន័យថា មិនត្រូវមានបក្សតែមួយទេ ត្រូវមានបក្សច្រើនពហុបក្សណាចា៎។ ហើយមួយទៀតដែលសំខាន់ដែរគឺតុលាការ ប្រព័ន្ធយុត្តិធម៌ត្រូវតែឯករាជ្យ ដាក់ក្នុងហ្នឹងច្បាស់។ ហើយមួយទៀតដាក់ថា ពេលណាអង្គការសហប្រជាជាតិចេញពីប្រទេសកម្ពុជាទៅ បើនៅតម្រូវការ គឺអង្គការសហប្រជាជាតិត្រូវតែចាត់តាំងអ្នករាយការណ៍ពិសេសមួយ ដើម្បីចូលមកតាមដានមើលស្ថានភាពសិទ្ធិមនុស្ស ហើយនិងធ្វើរបាយការណ៍កទៅផ្ដល់ជូនដល់អង្គការសហប្រជាជាតិ។ ហើយនិយាយពីរឿងព្រំដែនក៏ទៀតដែរ ថាព្រំដែនសន្ធិសញ្ញាទាំងប៉ុន្មានដែលចុះហត្ថលេខាមុន(ឆ្នាំ១៩)៩១ ហ្នឹងអត់យកជាការបានទេ។
VOD៖ តើ លោកស្រីគិតថា ការអនុវត្តកិច្ចព្រមព្រៀង នាពេលបច្ចុប្បន្នហ្នឹង តើមានការពេញលេញហើយឬនៅ ឬក៏នៅមានចំណុចខ្វះខាតត្រង់ណាដែរ?
លោកស្រី ពុង ឈីវកេក៖ ចា៎ នៅខ្វះខាតដែរ យើងអនុវត្តបានខ្លះ ដូចជារឿងបោះឆ្នោត ឃើញថាបោះឆ្នោតប្រាំឆ្នាំម្ដង ឃើញថាបោះឆ្នោតដែរ ប៉ុន្តែក្នុងហ្នឹងគេដាក់ហើយថា បោះឆ្នោតឲ្យបានសេរី និងយុត្តិធម៌ អ៊ីចឹងយុត្តិធម៌ត្រូវតែប្រជាពលរដ្ឋភាគច្រើនបំផុតទទួលយកលទ្ធផលបោះ ឆ្នោតហ្នឹងទទួលបានបានហៅថា យុត្តិធម៌ មិនអ៊ីចឹង? ហើយប្រជាពលរដ្ឋគ្រប់គ្នាត្រូវតែមានសិទ្ធិមានឱកាសនឹងទៅបោះឆ្នោត បាន មិនត្រូវមានអ្នកខ្លះចង់ទៅបោះឆ្នោតបោះឆ្នោតមិនបានអី អាហ្នឹងមិនមែនជាសេរីភាពទេចា៎ អ៊ីចឹងនៅការខ្វះខាត។ ហើយរឿងសិទ្ធិមនុស្សក៏មិនទាន់បានអនុវត្តឲ្យបានត្រឹមត្រូវទាំង អស់។ បើបានគោរពបានល្អ គឺខ្ញុំយល់ថា ប្រជាពលរដ្ឋនឹងមានការចម្រើនរីករាយ មិនមានការរំលោភសិទ្ធិមនុស្ស ដូចជាបាត់ដីធ្លីអ៊ីចឹង ចាប់ប្រជាពលរដ្ឋជួនកាលអត់មានដីកាយកទៅដាក់ពន្ធនាគារ។ ហើយម្យ៉ាងទៀត កិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏និយាយថាប្រព័ន្ធតុលាការត្រូវ តែឯករាជ្យ។ អ៊ីចឹងយើងចង់ឃើញប្រព័ន្ធតុលាការយើងនេះ ឲ្យឯករាជ្យពិតប្រាក ដើម្បីឲ្យប្រជាពលរដ្ឋលោកទុកចិត្តបាន។
VOD៖ នៅមានចំណុចខ្វះខាតអ្វីទៀតទេលោកស្រី?
លោកស្រី ពុង ឈីវកេក៖ ចា៎! នៅមានទៀតដែលយើងត្រូវគិតគូរមើលដូចជារឿង យើងសព្វថ្ងៃមានបញ្ហាជាមួយនឹងប្រទេសជិតខាងរឿងព្រំដែននេះណា។ ខាងថៃនោះចូលមកដល់ទឹកដីប្រទេសកម្ពុជាយើងខាងព្រះវិហារមកបាញ់ យើង ម្ដងហើយណាចា៎ ហើយក្រោយមកឮថាថៃថាអត់បាញ់ទេ ប៉ុន្តែខាងខ្មែរយើងថាបាញ់ដែរ អ៊ីចឹងនៅមានបញ្ហា ហើយមិនព្រមទទួលព្រះវិហារហ្នឹងថារបស់ខ្មែរយើង អាហ្នឹងយើងមិនអាចទទួលយកបានទេ។ ខាងវៀតណាមក៏យើងត្រូវដោះស្រាយបញ្ហាព្រំដែនឲ្យបានស្រួលដើម្បីកុំ ឲ្យប្រជារាស្ត្រ លោកចេះតែមានប្រជាពលរដ្ឋលោកនៅតែមានស្រែកយំបញ្ហានៅ ព្រំដែនហ្នឹងថាបាត់ទឹកបាត់ទឹកដី ដូច្នេះខ្ញុំថាទាល់តែរដ្ឋាភិបាល និងរដ្ឋាភិបាលជជែកគ្នាទៅ ព្រោះប្រទេសជិតខាងហ្នឹងសុទ្ធតែអ្នកចុះហត្ថលេខា(លើកិច្ច ព្រមព្រៀង) ហ្នឹង។ ដូច្នេះខ្ញុំជឿជាក់ថា រដ្ឋាភិបាលយើងអាចលើករឿងហ្នឹងឡើងទៅអង្គការសហប្រជាជាតិ ដើម្បីឲ្យអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង ឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅ៕
សូមសរសេរមកកាន់លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
កិច្ចសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ស្ដីអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014, 11:29 AM
http://vodhotnews.com
កិច្ចសម្ភាសន៍ជាមួយលោកស្រីវេជ្ជ ពុងឈីវកេកស្ដីអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១
If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
Youn keep encroaching the border, its puppet does nothing;
Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
Youn take concession land for some million hectares in side and near the border, its puppet does nothing;
Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
Youn run Khmer millitary, its puppet does nothing;
Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that
========================
If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will
I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them
លោកស្រី កំពុងវង្វេងទេដឹង ប្រសិនជារាស់កិច្ចព្រមព្រៀងបញ្ហាព្រំដែនទាំងឡាយមុនឆ្នាំ 1991 ទុកជាមោឃះនិងមិនយកជាការនោះ មានន័យថា សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ 19841-42, 1807, 1904 ជាដើមគ្មានបានការអីនោះ លោកកំពុងងប់ងល់នឹងសន្ធីសញ្ញា 23 តុលា 1991 ដែលសូម្បីខែ្មរ យកទៅជាន់ចោលនឹងជើង ហើយបន្តប្រយុទ្ធសម្លាប់រាប់ពាន់នាក់ដល់ចុងឆ្នាំ 1998 នោះលោកស្រីមិនចាំបានទេ ។ អ្នកធ្វើនិងអនុវត្តសន្ធិសញ្ញានេះបានយ៉ាងមឹុងម៉ាត់ទៅជាអ្នកខុសទៅវិញ ឯក្រុមអាងអណ្តាតឥតឆ្អឹង មិនបានធ្វើអ្វីសោះទៅជាក្លាយខ្លួនជាវរជននៃកិច្ចព្រមព្រៀងទៅវិញ ! នាំគ្នាំផ្លុំផេះឱយហុយផង!?