សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ដែល​ចែក​លិខិត​អំពាវនាវ​ឲ្យធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://www.postkhme.com


មើលរូបភាពបន្ថែម

សមត្ថកិច្ចបានកំពុងសាកសួរ យុវជនរបស់​រណសិរ្ស​រំដោះជាតិខ្មែរ ក្រោយពេលចាប់ខ្លួន (រូបថតពីបណ្តាញសង្គម)

សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​ចាប់ខ្លួនយុវជន​យ៉ាងតិច​ពីរ​នាក់ដែល​ចែក​ខិតប័ណ្ណ​ដោយ​មាន​រូប​សញ្ញា​ចលនា​រណសិរ្ស​រំដោះជាតិខ្មែរ ក្នុងន័យ​អំពាវនាវ​ឲ្យធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម​។

​សេចក្តីអំពាវនាវ​ចុះ​ថ្ងៃទី​០៩ ខែ​កញ្ញា របស់​រណសិរ្ស​រំដោះជាតិខ្មែរ (​រ​.​ស​.​រ​.​ជ​.​ខ​) ឲ្យចូល​រួម​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម​នៅ​ថ្ងៃទី​២៣ ខែតុលា ​ឆ្នាំ​២០១៤ នេះ​គឺ​បាន​សរសេរ​បាវចនារ​បស់​គេ​ថា ជាតិ សាសនា ប្រជាជាតិ​ខ្មែរ​។ ខិតប័ណ្ណ​នោះបាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម​ទាំងអស់​ក្រោក​ឡើង​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​នេះ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ តុលា ១៩៩១ និង​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​។​

ប៉ុន្តែ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ប្រាប់VOD​ ថា ការអំពាវនាវ​នេះ​អាជ្ញាធរ​មើលឃើញថាជា​ទង្វើ​ខុសច្បាប់ ទើប​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​ទៅ​សួរនាំ​។

VOD មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ​ខៀវ សុភ័គ និងអ្នកនាំពាក្យ​អគ្គស្នងកា​ររ​នគរបាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធិ បានទេ។

​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ សុ​វេត មានប្រសាសន៍ថា ព័ត៌មាន​នៃ​ការចាប់ខ្លួន​នេះ​មិន​ទាន់​ដឹង​ច្បាស់​ពី​ចំនួន​នៅឡើយ​ទេ តែ​ថា​បើ​តាម​ដឹង​ គឺ​មាន​មនុស្ស​ប្រមាណ​ជា​៥​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​។ ស្រដៀង​គ្នា​នេះដែរ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៅ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សមត្ថកិច្ច​ចាប់​យុវជន​៥​នាក់ តែ​លោក​មិនទាន់​ដឹង​ព័ត៌មាន​ច្បាស់ការ​នៅឡើយ​ទេ ខណៈ​លោក​កំពុង​តាមដាន​។​

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម លោក សួន ប៊ុនស័ក្ត មានប្រសាសន៍ថា ការប្រើ​ឈ្មោះថា​ក្រុម​រណសិរ្ស​រំដោះជាតិខ្មែរ​នេះ គឺជា​ឈ្មោះ​មួយ​ដែល​នាំ​គ្រោះថ្នាក់ បង្កភាពចលាចល​ក្នុងសង្គម ខណៈ​អ្នកកាន់អំណាច​បច្ចុប្បន្ន គេ​មិន​គាំទ្រ​ឲ្យមាន​ក្រុម​តវ៉ា​ទាមទារ​សិទ្ធិ​អ្វី​នោះទេ​។ លោក​បន្តថា ការបង្កើត​ក្រុម​នេះហើយ​ នាំឲ្យ​មាន​ការចាប់ខ្លួន អាច​ជា​នយោបាយ​របស់​ក្រុម​ណាមួយ ​ដែល​ចង់​គំរាម ឬ​បំបាក់ស្មារតី​ដល់​ក្រុម​អ្នក​ដែល​តវ៉ា​ដោយ​សន្តិវិធី។

​ក្នុង​សេចក្តីអំពាវនាវរប​ស់​រណសិរ្ស​រំដោះជាតិខ្មែរ បាន​ចោទប្រទេស​វៀតណាម និង​របប​ដឹកនាំរបស់​លោក​ហ៊ុន សែន ថា​ជា​របប​ផ្តាច់ការ និង​បាន​រំលោភ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​មិន​​ដក​កងទ័ព​វៀតណាម​ចេញពី​ប្រទេស​ខ្មែរ តែ​បែរជា​បញ្ជួន​កងទ័ព​ចូល​មក​កម្ពុ​ជាវិញ ការបោះ​ឆ្នោត​មិន​ត្រឹមត្រូវ ការ​ចុះសន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ និង​ការរំលោភ​បូរណភាព​ទឹកដី​ខ្មែរ​តាម​ព្រំដែន តាមរយៈ​ការបោះបង្គោល​ព្រំដែន​ថ្មី៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

3 Responses to "សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ដែល​ចែក​លិខិត​អំពាវនាវ​ឲ្យធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម​​"

  1. CountryStudent says:

    If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
    So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
    Youn keep encroaching the border, its puppet does nothing;
    Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
    Youn take concession land for some million hectares in side and near the border, its puppet does nothing;
    Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
    Youn run Khmer millitary, its puppet does nothing;
    Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
    Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
    I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that

    ========================

    If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will

    I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them

  2. Sam Sary says:

    If Yuon want to invate Cambodia, Yuon can overcome Cambodia less than one week. It is as easy as to squise an egg in the palm.

  3. people says:

    bloody youn-veit politicians are crook ‘their ancestors are robbers and thief .i fell sorry for sihanouk he concern about youn-veit swallowed cambodia and try to pleased youn -veit and he trust china to protect cambodia ,so far china help one time when youn-veit topple pol-pot because pol=pot china favorite,1979 china teach youn a lesten but now china forget the cambodia protection ,if china help khmer china will help khmer take island back from youn-veit to khmer but china only take benefit from us .GOD bless all cambodian people’