​បទ​យកការណ៍​៖​ ពលរដ្ឋ​ខ្មែរ​ស្នើ​ឲ្យ​ភាគី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ​ពិនិត្យឡើងវិញ​លើ​ការគោរព​សន្ធិសញ្ញា​នេះ​​

ដោយ៖​ ​ញឹម សុខន និង ​អុឹង ប៊ុនថន​
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ពិធីប្រារព្ធទិវារំឭកថ្ងៃកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា នៅទីលានប្រជាធិបតេយ្យ (រូបថត៖ ញឹម សុខន)

«​ជយោ ទិវា​២៣​តុលា សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​…»​។​

​តាំងពី​ព្រឹក​ព្រលឹម នៅ​ថ្ងៃ​២៣​តុលា​នេះ បណ្តាញ​ព្រះសង្ឃ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និស្សិត បញ្ញាវ័ន្ត និង​អ្នកមាន​ជម្លោះ​ដីធ្លី បាន​ប្រមូលផ្តុំ​គ្នា នៅមុខ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដែល​មាន​ដៃ​កាន់​ទង់ជាតិ​ចម្រុះ​ជាតិ​សាសន៍ និង​បដា​ផ្សេងៗ​មាន​ទាំង​ឧបករណ៍​បំពង​សំឡេង​ផង​។​

ការប្រមូលផ្តុះ​នោះ មិនមែន​ជា​រឿង​ចៃដន្យ​ទេ គឺ​ពួកគេ​នាំ​គ្នា​ប្រារព្ធ​ខួប​២៣​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​។​

កិច្ចព្រមព្រៀង​នោះ​មាន​ប្រទេស​ចំនួន​១៨​បាន​ចុះហត្ថលេខា រួម​ទាំង​ប្រទេស​មហាអំណាច​ធំៗ​ផង ដូចជា​សហរដ្ឋអាមេរិក ចិន សហភាពសូវៀត បារាំង អូស្ត្រាលី និង​ប្រទេស​មួយចំនួន​ទៀត ពិសេស​ប្រទេស​ថៃ​និង​វៀតណាម ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​កម្ពុជា​។​

យោង​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​ត្រូវបាន​ធានាថា គ្មាន​ប្រទេស​ណា​អាច​រំលោភ​បាន​នូវ​បូរណភាព​ទឹក​ដី​ពី​ប្រទេសជិតខាង ធានា​ការគោរព​សិទ្ធិមនុស្ស ពិសេស​កិច្ចព្រមព្រៀង​នោះ​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ទម្លាក់អាវុធ​ចោល ឈប់​បង្ហូរ​ឈាម​ខ្មែរ​គ្នាឯង និង​ដឹកនាំ​ប្រទេស​តាម​បែប​លិទ្ធិ​ប្រជា​ធិបតិយ្យ​។​

​ប៉ុន្តែ​ក្រុម​អ្នកដើរ​ហែ​ក្បួន​នៅថ្ងៃនេះ អះអាងថា ២៣​ឆ្នាំ ក្រោយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​នេះ កម្ពុជា​បាន​បាត់បង់​ទឹកដី​ទៅលើ​ប្រទេស​ជិតខាង ដូចជា​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​។ ម្យ៉ាងវិញទៀត ការរំលោភ​សិទ្ធិមនុស្ស​បាន​កើតឡើង​ជា​បន្តបន្ទាប់ ដូចជា ការសម្លាប់​អ្នកសារព័ត៌មាន តារាចម្រៀង សកម្មជន​ដីធ្លី អ្នក​ការពារ​ព្រៃឈើ​ជាដើម ដែល​រដ្ឋាភិបាល​ហាក់​ធ្វើ​មិនដឹងមិនឮ «​យើងខ្ញុំ​ស្នើសុំ​ដល់​លោក​ប្រធានាធិបតី នៃ​នាយករដ្ឋមន្ត្រី​ដែល​ជា​ប្រទេស​មហាអំណាច សហប្រធាន និង​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស បង្កើត​គណៈកម្មការ ត្រួតពិនិត្យ តាមដាន​ជា​បន្ទាន់ ដើម្បី​សើរើ​ឡើងវិញ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ធានា​ឲ្យមាន​ការអនុវ​ត្ត នៃ​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​»​។​

​មិន​ត្រឹមតែ​ដើរ​ហែ​ក្បួន​តាម​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ក្រុម​អ្នកតស៊ូ​មតិ​ទាំង​នោះ ក៏​ដាក់​ញត្តិ​នៅ​ទៅតាម​ស្ថាន​នៃ​ប្រទេស​ដែល​ជា​ភាគី​ហត្ថលេខី មួយចំនួន​ក្នុង​ចំណោម​១៨​ប្រទេស​នោះ គឺ​ស្ថានទូត​អាមេរិក អង់គ្លេស បារាំង ជប៉ុន ចិន តំណាង​អង្គការសហប្រជាជាតិ​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​រដ្ឋសភាជាតិ «… ក្រោយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា ឆ្នាំ​១៩៩១ អង្គការសហប្រជាជាតិ ឬ​អ៊ុនតាក់ ចូល​រៀបចំ​ឲ្យមាន​ការបោះឆ្នោត​ប្រកបទៅដោ​យ សេរី និង​យុត្តិធម៌ តម្លាភាព និង​ត្រឹមត្រូវ​នៅ​ឆ្នាំ​១៩៩១…»។

​ក្នុង​ក្បួន​ដង្ហែ​នោះ គេ​មិនឃើញ​មាន​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ចូលរួម​ទេ ប៉ុន្តែ​គេ​ឃើញ​មាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ចូលរួម ដោយ​មិន​បាន​បញ្ចេញ​កាយវិការ​រិះគន់ ឬ​អាន​សារ​ប្រឆាំងនឹង​សកម្មភាព​អវិជ្ជមានរ​បស់​រដ្ឋាភិបាល​ទេ​។ ចំណែក​សមត្ថកិច្ច​ដែល​ធ្លាប់​បង្ក្រាប​ក្រុម​អ្នក​ហែ​ក្បួន​កន្លងមក នៅ​ថ្ងៃ​នេះ​មិន​បាន​រារាំង​នោះ​ទេ លើកលែង​តែ​ផ្លូវ​មួយចំនួន​ទៅ​កាន់​ផ្ទះ​នាយករដ្ឋមន្ត្រី​ជិត​វិមានឯករាជ្យ ដែល​កម្លាំងប្រដាប់អាវុធ​ដាក់រ​បាំង​រាំង និង​ឈរ​ការពារ​យ៉ាង​សន្ធឹកសន្ធាប់​ពេល​ក្បួន​ជិត​មក​ដល់​។​

យ៉ាងនេះ​ក្តី​តំណាងរាស្ត្រ​ដែ​ល​មាន​អាសនៈ​ក្នុង​សភា ក៏​បង្ហាញ​កាយវិការ​ខុសប្លែក​ដែរ ដោយ​ពួកគេ​បាន​ឈរ​តម្រៀប​គ្នា ចាំ​មុន​ជាស្រេច​នៅ​ក្រៅ​របង​រដ្ឋសភា ដើម្បី​ទទួល​ញត្តិ​តវ៉ា​ពី​ក្រុម​សកម្មជន​ទាំងនោះ​។​

​ឆ្លៀត​យក​ឱកាស​នេះ ក្រុម​អ្នក​ហែ​ក្បួន​មិន​ទាន់​ប្រគល់​ញត្តិ​ជូន​ក្រុម​អ្នកតំណាងរាស្ត្រ​ទាំង​ពីរ​គណបក្ស ដែ ល​ឈរ​ចាំ​នោះ​ភ្លាមៗ​ទេ ដោយ​ពួកគេ​ស្នើ​ឲ្យ​តំណាងរាស្ត្រ​ទាំងនោះ  ស្តាប់​សារ​រិះគន់ ថ្នាក់ដឹកនាំ​ជាមុនសិន «​បញ្ហា​អធិបតេយ្យភាព​ដែនដី កោះត្រល់ បាន​កាត់ទៅ​ឲ្យ​ប្រទេស​វៀតណា​មបាត់​ហើយ មិនតែប៉ុណ្ណោះ​សម្បទាន​៩៩​ឆ្នាំ គោលការណ៍​ទីក្រុង​ប៉ារីស ជំរុញ​ឲ្យ​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​…»​។​

បន្ទាប់ពី​ស្តាប់​សេចក្តី​ថ្លៃ​ង​ការណ៍​របស់​ក្រុម​អ្នក​ហែ​ក្បួន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ទឹកមុខ​រីករាយ ដោយ​ស្នាមញញឹម ដាក់​ក្រុមអ្នកតវ៉ា និង​ពេលខ្លះ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ងាក​មើល​មុខ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ដែល​ឈរ​ជាប់​គ្នា​នោះ ខណៈ​អ្នក​តវ៉ា​រិះគន់​ចំៗ​លើ​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន ដែល​កើតឡើង​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ជាង​២០​ឆ្នាំ​មកនេះ​។

​យ៉ាងនេះ​ក្តី​តំណាងរាស្ត្រម​ក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពួកគេ​ពេល​ខ្លះ​ឆ្លៀត​បង្ហាញ​ស្នាមញញឹម ស្ងួត​ដាក់​ក្រុមអ្នកតវ៉ា​ផងដែរ​។​

ក្រោយ​ពី​ពលរដ្ឋ​ប្រគល់​ញត្តិ តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ហូរ វ៉ាន់ អះអាងថា គណបក្ស សង្គ្រោះ​ជាតិ  គាំទ្រ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ និង​សន្យា​ពិនិត្យ​រួមគ្នា​ជាមួយ​តំណាងរាស្ត្រ​ជា​ដៃគូ​ក្នុង​សភា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​។ លោ​ថ្លែងថា «​ថ្មីៗ​នេះ មាន​អ្នកធ្វើ​ថ្នល់​ចូលទៅ​តំបន់​ដាក់​ដាំ អ៊ីចឹង​ហេ​បងប្អូន​? ដូច្នេះ​ឃើញ​ថា មិន​ទាន់​អនុវត្ត​បាន​ពេញលេញ​ទេ ហើយ​បញ្ហា​កោះត្រល់ ក៏​យើង​កំពុង​តែ​ទាមទា​រដែរ គឺ​នៅ​មិនទាន់​បាន​បូរណភាព​ទឹកដី​ពេញលេញ​»​។​

ចំណែក​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោកស្រី ឡោក ខេង អះអាងថា បក្ស​កាន់​អំ  ណា​ច​គាំទ្រ​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​នេះ​។ ប៉ុន្តែ​ក្រុម​អ្នក​ហែ​ញត្តិ​បាន​ប្រតិកម្ម នៅពេល​លោកស្រី​រំឭក​គុណ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ដែល​កើតមុន​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១​។ អ្នកស្រី​បញ្ជាក់ថា «​បងប្អូន​មិញ មានប្រសាសន៍ថា កុំឲ្យ​នង​ខ្ញុំ​រំឭក​ពី​៧​មករា អ៊ីចឹង​នាង​ខ្ញុំ​មិន​រំឭក​ទេ​៧​មករា ដែល​ជា​ខួបកំណើត​ទី​២ ក៏ប៉ុន្តែ​៧​មករា ទើប​មាន​២៣​តុលា​។ ២៣ តុលា គឺជា​ថ្ងៃ​ដែល​យើង​មាន​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស ទាំងអស់គ្នា ថ្ងៃនេះ​ហើយ​ដែល​គណបក្ស​ទាំងអស់ បាន​រួបរួម​គ្នា​ជា​ខ្មែរ​តែមួយ ជា​ធ្លុយ​តែមួយ​ដើម្បី​យើង​អភិវឌ្ឍ​ប្រទេសជាតិ ឯ​២៣​តុលា នេះហើយ ដែល​យើង​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ បាន​មាន​គណបក្ស​សេរី​ពហុបក្ស​យើង​អនុវត្ត​គោលនយោបាយ សេរី​ពហុបក្ស​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង យោង​តាម​កិច្ចព្រមព្រៀង​២៣​តុលា​នេះ​»​។​

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន ដែល​បាន​ដើរ​ហែ​ក្បួន​ដែរនោះ បាន​រំឭកថា តំណាងរាស្ត្រ​ទាំង​ពីរ​គណបក្ស​ត្រូវ​ធ្វើការ​ឲ្យមាន​ប្រសិទ្ធភា​ព​នៅក្នុង​ពេល​នេះ បើ​ពុំនោះ​ទេ​នៅ​អាណត្តិ​ក្រោយ​គណបក្ស​ទាំង​ពីរ​នេះ​នឹង​អស់​អ្វី​អួត ដោយសារ​ពលរដ្ឋ​ដក​សេចក្តីទុកចិត្ត​។ លោក​ថា «​តំណាងរាស្ត្រ ត្រូវតែ​ជំរុញ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លើក​បញ្ហា​នូវ​ការរំលោភ បូរណភាព​ទឹកដី​កម្ពុជា ពី​សំណាក់​ប្រទេស​យួន ប្រទេស​សៀម យក​ទៅ​ឲ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី អន្តរាគមន៍ និង​ដោះស្រាយ​ជាបន្ទាន់​»​។​

រដ្ឋាភិបាល​កម្ពុជា​បាន​លុបចោល​ថ្ងៃ​២៣ តុលា ពី​ប្រតិទិន​ឈប់សម្រាក​បុណ្យជាតិ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ប៉ុន្តែ​បន្ទាប់ពី​មាន​ការរិះគន់​ច្រើន និង​ក្រោយ​ពី​សម្តេច​ឪ​យាង​ចូល​ទិវង្គត ទើប​លោក ហ៊ុន សែន សម្រេច​ដាក់​ថ្ងៃទី​២៣​តុលា នេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ​វិញ​។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ​អះអាង​ប្រាប់​ក្រុម​អ្នក​ហែ​ក្បួន​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា រី​ស​នេះ ជា​ចំណុច​ខ្លាំង​របស់​កម្ពុជា ទប់ស្កាត់​វប្បធម៌​ដែល​អ្នកនយោបាយ​ខ្មែរ សន្យា​ឲ្យ​ដី​ទៅ​ប្រទេសជិតខាង ពេល​ខ្មែរ​មាន​ជម្លោះ​ផ្ទៃក្នុង​។ ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន មិន​បាន​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឲ្យបាន​ពេញលេញ​ទេ ដែល​ធ្វើឲ្យ​ប្រទេស​ជិតខាង​នៅតែ​ចិញ្ចឹមចិត្ត ចង់​លេប​ត្របាក់​ទឹកដី​កម្ពុជា​។ លោក​មានប្រសាសន៍ថា «​តុលាការ​ឯករាជ្យ គឺ​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង ដើម្បី​អនុវត្ត​សិទ្ធិ​មនុស្ស​ឲ្យបាន ឥឡូវ​នេះ​តុលាការ​អត់​ឯករាជ្យ​ទេ នេះ​ហើយ​ការខ្វះខាត រឿង​បូរណភាព​ទឹកដី យើង​ដឹង​ហើយ ខាង​សៀម​ក៏ចឹង ខាង​យួន​ក៏​ចឹងដែរ គឺមាន​ប៉ះពាល់​មក​លើ​ទឹកដី​របស់​យើង យើង​អត់​អាច​ដោះស្រាយបាន​»​។​

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន អះអាងថា តាម​មាត្រា​ខ្លះ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​២៣ តុលា ១៩៩១ បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ អស់​សុពលភាព​នៅពេល​ដែល​កម្ពុជា​បង្កើតបាន​នូវ​សភាធម្មនុញ្ញ​។ លោក​បញ្ជាក់ថា «​នៅក្នុង​មាត្រា​ទី​១ គឺ​កើតឡើង​នៅក្នុង​ដំណាក់កាល អន្តរកាល ដើម្បី​បម្រើ​វត្ថុបំណង​នៃ​កិច្ចព្រមព្រៀង​នេះ ដំណាក់​អន្តរកាល ត្រូវ​បាន​ផ្តើម​ពី​ពេល​កិច្ចព្រមព្រៀង​នេះ ត្រូវ​បញ្ចូល​ជា​ធរមាន ហើយ​បញ្ចប់​នៃ​ពេល​សភា​ចូល​ជា​ធម្មនុញ្ញ ដែល​បាន​ជាប់ឆ្នោត​តាមរយៈ​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ ដោយ​រៀបចំ​ឡើង និង​បញ្ជាក់​ដោយ​អង្គការសហប្រជាជាតិ​។ ដូច្នេះ​បើ​តាម​មាត្រា​មួយ ន័យ​ហ្នឹង​គឺ​បាន​ប្រាប់​យើង​យ៉ាងច្បាស់​»​។​

​ប៉ុន្តែ​សម្រាប់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា​ការអះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​រូបនោះ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​។ លោក​បន្ថែមថា «​អា​ហ្នឹង​គឺ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម រឿង​អា​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី អត់​មាន​ចែង​ទេ​»​។

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com និងលោក អុឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

3 Responses to "​បទ​យកការណ៍​៖​ ពលរដ្ឋ​ខ្មែរ​ស្នើ​ឲ្យ​ភាគី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ​ពិនិត្យឡើងវិញ​លើ​ការគោរព​សន្ធិសញ្ញា​នេះ​​"

  1. CountryStudent says:

    If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
    So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
    Youn keep encroaching the border, its puppet does nothing;
    Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
    Youn take concession land for some million hectares in side and near the border, its puppet does nothing;
    Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
    Youn run Khmer millitary, its puppet does nothing;
    Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
    Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
    I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that

    ========================

    If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree

    I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them

  2. CountryStudent says:

    If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
    So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
    Youn keep encroaching the border, its puppet does nothing;
    Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
    Youn take concession land for some million hectares in side and near the border, its puppet does nothing;
    Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
    Youn run Khmer millitary, its puppet does nothing;
    Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
    Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
    I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that

    ========================

    If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will

    I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them

  3. tokee says:

    Pai si parnnnn , if you are crazy , let ur families ….never let anyone like u