​ប្រជាពលរដ្ឋ​ភ្ជាប់ការតវ៉ាករណីដីធ្លី ទៅនឹងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស​

ដោយ៖​ ញឹម សុខន​
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ប្រជាពលរដ្ឋលើកបដាដើម្បីរំឭកដល់ថ្ងៃសន្ធិសញ្ញាក្រុងប៉ារីស ២៣ តុលា ១៩៩១ (រូបថត៖ ញឹម សុខន)

យុវជន ព្រះសង្ឃ និងប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ជាង​១០០០​អង្គ​នាក់ ប្រមូលផ្តុំ​នៅ​មុខ​ស្ថានទូត​បារាំង ​ជំរុញ​ឲ្យ​ប្រទេស​នេះ​ពិនិត្យ​មើល​ការអនុវត្ត​លើ​ខ្លឹមសារ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារី​ស ​២៣ ​តុលា​ ឆ្នាំ​១៩៩១​ ដើម្បីបញ្ឈប់​ការបណ្តេញប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន​ និង​ធានា​បូរណ​ភាព​ទឹក​ដី។​

យុវជន​ព្រះសង្ឃ និង​ប្រជា​សហគមន៍​ដែល​ជួបជុំគ្នា​នៅមុខ​ស្ថានទូត​បារាំង ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ ពួក​គេ​លើក​បដា និង​ថ្លែង​សារ​ជំរុញឲ្យ​ប្រទេស​បារាំង ដាក់​សម្ពាធ​ឲ្យ​កម្ពុជា និង​ប្រទេស​ជា​ភាគី​ហត្ថលេខី​នៃ​សន្និសញ្ញា​ទីក្រុង​ប៉ារីស​ផ្សេងទៀត អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​នៃ​ខ្លឹមសា​រ​សន្ធិសញ្ញា​នោះ​។ ប្រជា​សហគមន៍​លើកឡើងថា បច្ចុប្បន្ន​កម្ពុជា​នៅតែ​ទទួល​ការរំលោភ​ទឹក​ដី​ពី​ប្រទេសជិតខាង​រួមមាន​វៀតណាម និងថៃ ចំណែក​នៅក្នុង​ប្រទេស​វិញ​ការរំលោភ​សិទ្ធិមនុស្ស​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពីលំ​នៅដ្ឋាន​កើតមាន​ស្ទើរ​គ្រប់កន្លែង​។​

បារាំង និងឥណ្ឌូនេស៊ី ជា​សហប្រធាន​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ​២៣ ​តុលា ​ឆ្នាំ​១៩៩១​។​ សន្និសញ្ញាទីក្រុង​ប៉ារីស​ធានា​នូវ សន្តិភាព ការគោរព​សិទ្ឋិ​មនុស្ស​ និង​ បូរណ​ភាព​ទឺក​ដីកម្ពុជា​។​

​តាម​គម្រោង​ក្រោយពេល​ជួបជុំគ្នា ប្រជា​សហគមន៍​នឹង​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​ចំនួន​៨ ​ក្នុងចំណោម​ប្រទេស​ទាំង​១៨ ​នៃ​ភាគី​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ ២៣​ តុលា ក្នុងនោះ​រួមមាន​ទូត​បារាំង អាមេរិក ជប៉ុន រុស្ស៊ី និង​ចិន​ជាដើម​៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "​ប្រជាពលរដ្ឋ​ភ្ជាប់ការតវ៉ាករណីដីធ្លី ទៅនឹងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស​"

  1. CountryStudent says:

    If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
    So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
    Youn keep encroaching the border, its puppet does nothing;
    Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
    Youn take concession land for some million hectares in side and near the border, its puppet does nothing;
    Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
    Youn run Khmer millitary, its puppet does nothing;
    Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
    Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
    I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that

    ========================

    If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will

    I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them