ពលរដ្ឋ​ខេត្ត​កណ្ដាល​ចាប់​ទូក​នេសាទ​វៀតណាម​ខុស​ច្បាប់​ពីរ​គ្រឿង

ដោយ ឡេង ម៉ាលី
2014-10-30
RFA

ពលរដ្ឋ​មក​ពី​ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក ខេត្ត​កណ្ដាល រួម​គ្នា​ចាប់​ទូក​វៀតណាម ពីរ​គ្រឿង ដែល​ពួក​គាត់​អះអាង​ថា ប្រើ​ឧបករណ៍​នេសាទ​ត្រី​ខុស​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា។

ពលរដ្ឋ​ស្រុក​កៀនស្វាយ ម្នាក់ គឺ​លោក ប៊ន បាន ថ្លែង​ថា ទូក​វៀតណាម តែង​តែ​ចូល​មក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ដូច​ជា ឧបករណ៍​ឆក់​ត្រី និង​អួន​ក្រឡា​ល្អិត។ ប៉ុន្តែ ពេល​ពួក​លោក​អូស​ទូក​មក​ដល់​ច្រាំង មិន​ឃើញ​ឧបករណ៍​ឆក់​នោះ​ទេ គឺ​ឃើញ​ត្រឹម​តែ​សំណាញ់ និង​អួន​ប៉ុណ្ណោះ។ ពួក​លោក​សន្និដ្ឋាន​ថា អ្នក​នេសាទ​វៀតណាម នោះ ទម្លាក់​ឧបករណ៍​ឆក់​ត្រី​នោះ​ចូល​ក្នុង​បឹង មុន​ពេល​ចាប់​បាន៖ «សំឡេង»។

ពលរដ្ឋ​អះអាង​ថា ពួក​គាត់​ជាង ១០០​នាក់ ដែល​ចុះ​ចាប់​អ្នក​នេសាទ​នោះ មក​ភូមិ​រាំងដេក កោះតេជោ ឃុំ​គគីរធំ ស្រុក​កៀនស្វាយ និង​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កណ្ដាល គឺ​លោក ម៉ែន មករា បញ្ជាក់​ថា ការ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ​ពិត​ជា​មាន​មែន។ លោក​ទទូច​ឱ្យ​អាជ្ញាធរ​អនុវត្ត​តាម​ច្បាប់ ប្រសិន​បើ​អ្នក​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិន​ទទួល​បាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ថា​នឹង​ចាត់​វិធានការ​ចំពោះ​អ្នក​នេសាទ​វៀតណាម នោះ​យ៉ាង​ណា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ពលរដ្ឋ​ខេត្ត​កណ្ដាល​ចាប់​ទូក​នេសាទ​វៀតណាម​ខុស​ច្បាប់​ពីរ​គ្រឿង"

  1. Ah ny says:

    ពិតជាល្អណាស់ បើរដ្ធាភិបាលអសមត្ថភាពបែបនេះ នោះប្រជាជនត្រូវតែធ្វើបែបនេះ

  2. Judge says:

    ហឺុ______គួរតែរ រដ្ឋអំណាច ទេ ដែលត្រូវបំពេញករណិយកិច្ចទាំងនេះ។
    បង្ហាញអោយឃេីញថា អ្នកកាន់អំណាច មានទស្សនៈជាតិនិយម ឫរាស្ត្រ មានគំនិតជាតិនិយម។
    ឫមួយ អស់លោក និង មហា អស់លោក ជាប់ កម្មវិធី សុី ផឹក ឫយា៉ងណា ហ្ន_________?