ពលរដ្ឋ​អះអាង​ថា​ជនជាតិ​វៀតណាម​និង​ថៃ​បន្ត​នេសាទ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ

ដោយ ដែន អយុធ្យា
2014-10-30
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

នេសាទ​សមុទ្រ​ខុស​ច្បាប់ ៦២០-១
សកម្មភាព​អនាធិបតេយ្យ ទូក​ភ្លើង​របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ នៅ​ក្នុង​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០១៤។ Photo/Provided

ប្រជា​នេសាទ និង​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ការ​ការពារ​ធនធាន​មច្ឆជាតិ បាន​អះអាង​ថា បទល្មើស​នេសាទ​ដោយ​ប្រើ​ទូក​អូស​គូ និង​ទូក​ភ្លើង​ធំៗ​នៅ​ពេល​យប់​របស់​អ្នក​នេសាទ​វៀតណាម និង​ថៃ រាប់​រយ​គ្រឿង បាន​បន្ត​ធ្វើ​សកម្មភាព ឬ​ចូល​ចាប់​មច្ឆា​សមុទ្រ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណា​មួយ ចេញ​មុខ​ទប់ស្កាត់​ទេ។

ករណី​នេះ មេបញ្ជាការ​កងទ័ព​ជើង​ទឹក និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា ក៏​បាន​ឆ្លើយ​ដោះសា​ថា មិន​បាន​ដឹង​អំពី​បទល្មើស​នេសាទ​សមុទ្រ​បង្ក​ដោយ​អ្នក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ ចូល​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​ប្រជា​នេសាទ​ខេត្ត​ព្រះសីហនុ អះអាង​នេះ​ទេ។

ប្រជា​នេសាទ​មួយ​ចំនួន​រស់នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ចោទ​សមត្ថកិច្ច​ក្នុង​ស្ថាប័ន​ជំនាញ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ថា​ជា​អ្នក​បង្កើត​ឲ្យ​មាន​បទល្មើស​នេសាទ ឬ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​សមុទ្រ​ដោយ​ប្រើ​ឧបករណ៍​ទូក​អូស​គូ និង​ទូក​ភ្លើង​ធំៗ​របស់​អ្នក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ រាប់​រយ​គ្រឿង ចូល​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​យប់​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ។

អ្នក​នេសាទ​សមុទ្រ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ដែល​ច្បាប់​កម្ពុជា ហាម​ឃាត់​នេះ បាន​ធ្វើ​សកម្មភាព​នៅ​ម្តុំ​កោះតាង ឬ​កោះ​ឫស្សី ជាដើម ហើយ​ពេល​ថ្ងៃ ទូក​នេសាទ​ល្មើស​មាន​ទូក​អូស​គូ និង​ទូក​ភ្លើង​ធំៗ​ទាំង​នោះ បាន​ចូល​ចត​នៅ​ជុំវិញ​កោះតាង គឺ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កោះ​រ៉ុង​នោះ​ទេ។

ក្រុម​អ្នក​នេសាទ បាន​ចោទ​សមត្ថកិច្ច​ជំនាញ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ថា​ជា​អ្នក​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ជា​ថ្នូរ​ទទួល​បាន​លាភ​សក្ការៈ ឬ​សំណូក​លុយ​កាក់​ពី​ឈ្មួញ ទើប​បទល្មើស​នេសាទ​អាច​ធ្វើ​សកម្មភាព​គ្មាន​ការ​បង្ក្រាប។ ប្រជា​នេសាទ​បន្ត​ថា បទល្មើស​នេសាទ​ដោយ​ប្រើ​ទូក​អូស​គូ ពិសេស​ទូក​ភ្លើង​របស់​វៀតណាម និង​ថៃ ចូល​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ស្ទើរ​ក្លាយ​ជា​ទីក្រុង​បណ្ដែត​ទឹក​ដ៏​ប្រណិត​មួយ​ក្នុង​ពេល​រាត្រី ហើយ​ថា បទល្មើស​នេះ សមត្ថកិច្ច​ជំនាញ​មិន​អាច​ឆ្លើយ​ដោះសា​ថា​មិន​បាន​ដឹង​រឿង​នេះ​ទេ ព្រោះ​បទល្មើស​នេះ បាន​ធ្វើ​សកម្មភាព​មិន​ឆ្ងាយ​ពី​កោះ​រ៉ុង និង​កោះ​ឫស្សី​នោះ​ឡើយ៖ «តាម​ការ​ពិនិត្យ​ផ្ទាល់​យើង​ឃើញ​ថា បទល្មើស​នេះ​ហាក់​មិន​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​សោះ ហើយ​បណ្តោយ​ឲ្យ​ចូល​នេសាទ​អនាធិបតេយ្យ។ ចំពោះ​ទូក​អូស​គូ ក៏ដូចជា​ទូក​ភ្លើង​របស់​វៀតណាម នៅ​ក្នុង​ទឹក​ដី​សមុទ្រ​ខ្មែរ​យើង​ហ្នឹង។ ចេញ​ពី​កោះ​ឫស្សី​យើង​ទៅ​ប្រហែល​ជា​ជាង ១០​ម៉ៃយ៍​ដល់​ហើយ។ រាជ​រដ្ឋាភិបាល​ជួយ​បង្ក្រាប​បទល្មើស​នេះ​ទើប​បាន»

ទាក់ទិន​បញ្ហា​នេះ លោក​នាយ​ឧត្ដមនាវី ទៀ វិញ មេបញ្ជាការ​កងទ័ព​ជើង​ទឹក និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា បាន​ឆ្លើយ​បដិសេធ​ថា មិន​បាន​ដឹង​រឿង​បទល្មើស​នេសាទ​សមុទ្រ​ដោយ​ប្រើ​ទូក​អូស​គូ និង​ទូក​ភ្លើង​ធំៗ​របស់​អ្នក​នេសាទ​វៀតណាម និង​ថៃ ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ នេះ​ទេ។ ជាង​នេះ លោក​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន​ថា សកម្មភាព​ទូក​ល្មើស​ទាំង​នោះ ទំនង​ជា​គេ​ធ្វើ​សកម្មភាព​នៅ​ជាប់​ព្រំដែន​សមុទ្រ​ជាមួយ​កម្ពុជា និង​មិន​បាន​ចូល​មក​ក្នុង​ដែន​សមុទ្រ​កម្ពុជា ទេ។ បន្ថែម​លើ​នេះ លោក​ថា បទល្មើស​នេះ​ជា​រឿង​តូចតាច៖ «ខ្ញុំ​អត់​មាន​ទេ គឺ​ការងារ​ហ្នឹង​ខ្ញុំ​មិន​ដឹង​ដែរ។ រវាង​ព្រំដែន​វៀតណាម ទៅ​ព្រំប្រទល់​ហ្នឹង គឺ​អាច​មាន ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ។ គេ​ហៅ​ថា​តំបន់​ប្រទង់ប្រទាញ​គ្នា​ហ្នឹង គឺ​គេ​អាច​មក​រក​ស៊ី​បាន ហើយ​យើង​ក៏​អាច​អនុញ្ញាត​ខ្លះ គឺ​មិន​ធំ​ដុំ​ទេៗ​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ។ គេ​ក៏​មក​រក​ប្រទេស​យើង យើង​ក៏​ទៅ​រក​ប្រទេស​គេ​វិញ​ដែរ គឺ​តំបន់​ត្រួត​ស៊ី​គ្នា ឬ​តំបន់​ប្រវត្តិសាស្ត្រ​កម្ពុជា​វៀតណាម យើង​ទេ គឺ​ភាគ​ច្រើន​នៅ​ម្តុំ​ហ្នឹង»

យ៉ាង​នេះ​ក្តី ប្រជា​នេសាទ​សមុទ្រ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ច្រាន​ចោល​ការ​អះអាង​របស់​លោក​ឧត្ដមនាវី ទៀ វិញ ថា​និយាយ​ឲ្យ​តែ​រួច​ពី​មាត់ និង​គេច​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​នេសាទ ដោយ​ប្រើ​ទូក​អូស​គូ និង​ទូក​ភ្លើង​របស់​ជនជាតិ​វៀតណាម និង​ថៃ ចូល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ។ ប្រជា​នេសាទ​ថ្លែង​ថា ព្រំ​ដែន​ទឹក​រវាង​កម្ពុជា វៀតណាម និង​ថៃ មិន​មែន​នៅ​ក្បែរ​កោះ​រ៉ុង និង​កោះ​ឫស្សី​ទេ។ ដូច្នេះ សមត្ថកិច្ច​ជំនាញ​គួរ​ហ៊ាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​នេសាទ ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ និង​ឈាន​ដល់​មាន​វិធានការ​បង្ក្រាប ជា​ជាង​ប្រកែក​ដោះសា​ឲ្យ​រួច​ពី​មាត់៖ «នៅ​ខាង​កោះតាង ពីរ​ទៅ​បី​ម៉ៃយ៍​ហ្នឹង​មាន​ឃើញ​ទូក​ល្មើស​ហ្នឹង​ហើយ។ កោះតាង​កោះ​ពីរ​ហ្នឹង ទូក​ភ្លើង​ច្រើន​ណាស់​រាប់​មិន​អស់​ទេ គឺ​នៅ​ពេល​យប់​វា​ចេញ​មក​ភ្លឺ​ពេញ​សមុទ្រ ទូក​ខាង​វៀតណាម គឺ​ទូក​ភ្លើង​ហ្នឹង​ច្រើន​ណាស់​រាប់​មិន​អស់​ទេ។ ទូក​អូស​គូ និង​ទូក​ភ្លើង​ពី ២០០ ទៅ ៣០០​គ្រឿង បាន​ធ្វើ​សកម្មភាព។ មក​ដល់​កោះ​ឫស្សី​ហ្នឹង​ឃើញ​ហើយ គឺ​ភ្លើង​ពេញ​ណា​ពេញ​ណី»

បញ្ហា​នេះ​ដែរ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​តុលា ថា ទូក​អូស​គូ និង​ទូក​ភ្លើង​ធំៗ​របស់​អ្នក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ ពិត​ជា​បាន​បន្ត​ចូល​មក​នេសាទ​អនាធិបតេយ្យ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ នា​ពេល​យប់ ហើយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់​ពិត​មែន។ លោក​សង្ស័យ​ថា បទល្មើស​នេសាទ​អាច​ធ្វើ​សកម្មភាព​ទៅ​បាន ទំនង​ជា​អាច​មាន​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ណា​មួយ​ជា​អ្នក​នៅ​ពី​ក្រោយ ឬ​កាង​ការពារ​ឲ្យ​ឈ្នួ​ញ​នេសាទ​ល្មើស ទើប​ទូក​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ទាំង​នោះ អាច​ចូល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​សមត្ថកិច្ច​បង្ក្រាប។

លោក សុខ សុខុម៖ «ពេល​ថ្ងៃ​ទូក​ល្មើស​ហ្នឹង​មិន​ធ្វើ​សកម្មភាព​អី​ទេ គឺ​នៅ​ចត​អែប​នៅ​កៀនៗ​កោះតាង​ហ្នឹង​តែ​ម្តង។ ហើយ​ចំណែក​ពេល​យប់ បាន​វា​ចេញ​ធ្វើ​សកម្មភាព ដោយ​បើក​ភ្លើង​ហ្វារ​គ្រប់​ទូក​នីមួយៗ​នៅ​លើ​ផ្ទៃ​សមុទ្រ​ហ្នឹង​ទៅ។ ចឹង​ធ្វើ​ឲ្យ​ត្រី​ហ្នឹង​វា​មក​រោម​ព័ទ្ធ​ជុំវិញ​ភ្លើង​ហ្នឹង។ ពេល​ហ្នឹង​ត្រី​ធំៗ​ក៏​មក ត្រី​តូចៗ​ក៏​មក​រោម​ភ្លើង​ហ្នឹង ទើប​គេ​ព័ទ្ធ​សំណាញ់​យក​ត្រី​ទាំង​នោះ គឺ​បាន​ផល​រាប់​តោនៗ។ បទល្មើស​នៅ​លើ​ផ្ទៃ​សមុទ្រ​ហ្នឹង​មាន​ដូចជា ទូក​អូស​គូ និង​ទូក​ភ្លើង ហើយ​មាន​ល្បឿន​លឿន ប៉ុន្តែ​យើង​មើល​ទៅ​សមត្ថកិច្ច ហាក់​បី​ដូចជា​មិន​មាន​វិធានការ​បង្ក្រាប​ទៅ​លើ​ករណី​នេះ​ទេ។ ពេល​ថ្ងៃ​វា​ចត​នៅ​លើ​កោះតាង ពេល​យប់​បាន​ទូក​ទាំង​ហ្នឹង​ចេញ​ធ្វើ​សកម្មភាព​រាយ​រហូត​មក​ដល់​អែប​កោះ​រ៉ុង និង​ម្តុំ​ភូមិសាស្ត្រ​ក្បែរៗ​នោះ»

លោក សុខ សុខុម ធ្លាប់​នាំ​យក​ឯកសារ និង​ភស្តុតាង​ផ្តល់​ជូន​ជំនាញ​ស្ថាប័ន​ជលផល​ដល់​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​តុលា ជុំវិញ​បទល្មើស​នេសាទ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ហើយ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​ពី​មន្ត្រី​ជំនាញ​ជលផល។ ជា​ថ្មី​ម្តង​ទៀត លោក​បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ​ឯករាជ្យ​ចុះ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់ និង​វែក​មុខ​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​ឃុបឃិត​បង្កើត​ឲ្យ​មាន​បទល្មើស​នេសាទ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ យក​ទៅ​ផ្ដន្ទាទោស ព្រោះ​បើ​មិន​ដូច្នេះ​ទេ មច្ឆជាតិ ឬ​ធនធាន​សមុទ្រ​មាន​ត្រី និង​ផ្កា​ថ្ម​ជាដើម នឹង​ត្រូវ​វិនាស​ហិនហោច​ដោយសារ​បទល្មើស​នេសាទ​ប្រើ​ទូក​ភ្លើង និង​ទូក​អូស​គូ​ធំៗ​របស់​ជនជាតិ​វៀតណាម និង​ថៃ ជាក់​ជា​មិន​ខាន។

បញ្ហា​នេះ​ដែរ លោក ពុំ ស៊ីថា ប្រធាន​អធិការដ្ឋាន​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ មាន​ស្នាក់​ការ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​គេចវេស​មិន​ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ជុំវិញ​បទល្មើស​នេសាទ​សមុទ្រ ដែល​អ្នក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ ចូល​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ក្នុង​ដែន​ខេត្ត​ព្រះសីហនុ ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "ពលរដ្ឋ​អះអាង​ថា​ជនជាតិ​វៀតណាម​និង​ថៃ​បន្ត​នេសាទ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ"

  1. ពួក​អាឆ្កែយួនម្នាក់ៗពាកផ្កាយដល់តែបួនដេកចាំឱ្យកូនចៅវាប្រមូលលុយពីរពួកអាចោរយួននឹងសៀមចូលមកបម្លាញជាតិ,រួចវាធ្វើមិនដឹងមិនឮគិតតែប្រយោជខ្លួន,ពេលនាក់កាសែតសួរម្ដងៗឆ្លើយថាអត់ដងបើលុយចូលក្រប៉ៅដឹងភាមពួកអាក្បត់ជាតិលក់ជាតិ

  2. សែនសែន says:

    ពួកអាចុយម្រ៉ាយធ្វើមេទាហានចោម្សៀត យួននិងសៀម
    ចូលនេសាទសមុទ្រខ្មែរហើយថាអត់ដឹង ពួកកូនមីឆ្កែក្បត់ជាតិ
    អ្ហែងគួរនាំគ្នាលុតជង្គង់ថ្វាយបង្គំប្រជាជនខ្មែរអត់ពាក់សក្តិពាក់ផ្កាយវិញល្អជាង
    ព្រោះពួកគាត់ដឹងរឿងចោរនេសាទយួននិងសៀមចូលមកនាសាទក្នុងសមុទ្រខ្មែរ
    ច្បាស់ល្អណាស់ ពួកអ្ហែងជាមេទាហាន មេប៉ូលិស គួរដោះផ្កាយមកទ្រទ្រាប់
    បាតជើងប្រជាជនខ្មែរសាមញ្ញទៅ ពួកអាមោគ !

  3. people says:

    the government must protect our border sea and land ‘ what wrong with all theses navy ? people trust the government but all government ignore the people complain,why? this government must responsibility because people vote for them to work for people not like communist got the power by gun and treat people like shit.people must remember next election don’t ever vote to cpp communist again.GOD bless all cambodian people’