ដោយ៖ អុិត សូធឿត
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភាលោក សុន ឆ័យ (រូបពីហ្វេសប៊ុកលោក សុន ឆ័យ)
អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា លោក សុន ឆ័យ ស្នើឲ្យប្រធានរដ្ឋសភា លោក ហេង សំរិន ព្យួរការងារអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង និងដកតួនាទីអគ្គលេខាធិការរង លោក មិត្ត ការ៉េន រួមទាំងក្រុមគ្រួសារ ដែលលោកអះអាងថាកំពុងកាន់កាប់ដំណែងសំខាន់ៗក្នុងរដ្ឋសភា ។
សំណើនេះបានធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ របស់អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា និងជាតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ផ្ញើជូនប្រធានរដ្ឋសភា លោក ហេង សំរិន ។ លិខិតនេះក៏បានស្នើឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការចាយវាយថវិការរដ្ឋសភាកន្លងទៅផងដែរ ។
លិខិតដដែលនេះលើកឡើងថា កាលពីថ្ងៃទី២១ ខែតុលា លោក សុន ឆៃ បានធ្វើលិខិតផ្លូវការស្នើឲ្យលោក ឡេង ប៉េងឡុង មានវិធានការស្រាវជ្រាវពីភាពមិនប្រក្រតីនៃការចាយវាយថវិការដ្ឋសសភាកន្លងទៅ និងស្នើឲ្យព្យូរ ឬដកក្រុមគ្រួសារលោក មិត្ត ការ៉េន ព្រមទាំងស្នើសុំបញ្ជីឈ្មោះមន្ត្រីបុគ្គលិកនៅក្នុងរដ្ឋសភាដើម្បីធ្វើការត្រួតពិនិត្យពីការចោទថាមានមន្ត្រីបុគ្គលិកមិនពិតប្រាកដជាច្រើននាក់ ។ លិខិតបន្តថា តែរហូតមកដល់ពេលនេះពុំមានការឆ្លើយតបនៅឡើយ ។
VOD មិនទាន់អាចសុំការអធិប្បាយភ្លាមៗពីលោក ឡេង ប៉េងឡុង និងលោក មិត្ត ការ៉េន ពាក់ព័ន្ធនឹងបញ្ហានេះបាននៅឡើយទេ ។
លិខិតរបស់លោក សុន ឆ័យ ផ្ញើជូនលោក ឡេង ប៉េងឡុង កាលពីថ្ងៃទី ២១ ខែតុលា លើកឡើងថា លោកបានទទួលព័ត៌មានពីការចំណាយមិនត្រឹមត្រូវរបស់រដ្ឋសភាលើបុគ្គលិក និងការតែងតាំងក្រុមគ្រួសារមន្ត្រីម្នាក់ឲ្យក្តោបក្តាប់ការគ្រប់គ្រង និងលួចបំបាត់ថវិការដ្ឋសភា ដែលបណ្តាលឲ្យខូចឈ្មោះដល់ស្ថាប័ននីតិបញ្ញត្តិ។ លិខិតបន្តថា លោក មិត្ត ការ៉េន ដែលសព្វថ្ងៃជាអគ្គលេខាធិការរងនៃរដ្ឋសភា ដែលធ្លាប់មានតួនាទីជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានយកឥទ្ធិពលខ្លួនតែងតាំងក្រុមគ្រួសារខ្លួនជាច្រើននាក់ឲ្យបម្រើ ការងារក្នុងសភា ៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
As voters. We support your action. Corruption, nepitidm and cronism must be stamped out. We suggest you to clean your house before you clean the house of others!
សូមគាំទ្រសកម្មភាពកំណែទម្រង់របស់ឯកឧត្តម សុនឆ័យ សូមសម្តេចប្រធានរដ្ឋសភា សម្តេចនាយករដ្នមន្ត្រី ឯកឧត្តមអនុប្រធានសភាពទាំងពីរជួយចាត់វិធានការរឿងនេះ ។
ល្អហើយត្រូវចាប់ផ្ដើម ពីកន្លែងធ្វើច្បាប់ ជាមុនសិន បើចង់ឱ្យរាស្រ្ត លោកគោរពច្បាប់។កន្លែងធ្វើច្បាប់ ស្អុយរលួយយ៉ាងនេះ តើរាស្រ្តសង្ឃឹមលើអ្វី?
ជយោ ឯកឧត្តម សុន ឆ័យ បំបែកសំបុកបនឧទ្ទាមក្នុងរដ្ឋសភា !
ពួកអាមន្រ្តីបក្សប្រជាជនវាផ្សំគំនិតគ្នាពុករលួយ តាំងពីលើដល់ក្រោម សុទ្ធតែចោរលួចជាតិ ។
ជយោ ឯកឧត្តម សុន ឆ័យ បំបែកសំបុកបនឧទ្ទាមគណបក្សប្រជាជនក្នុងរដ្ឋសភា !
ពួកអាមន្រ្តីបក្សប្រជាជនវាផ្សំគំនិតគ្នាពុករលួយ តាំងពីលើដល់ក្រោម សុទ្ធតែចោរលួចជាតិ ។
កុំពូកែព្រួស បើធ្វើមិនបាន អន់ជាងអាចន៍គោ!
this is the democracy country’ not communist any more.we must dig out from the root of leeks’nest.this corrupted people must face the court because they betray people and betray the nation.bravo mr chhay we all cambodian people support you 100% and the parliament is the place of the law,it can’t let corrupted people work in the place like this.cambodia got help alot from other country but still poor because too many leeks suck our blood .theses people must strip off position and investigate from the way back .if mr P-M and cpp party serve the country must take these corrupted people to justice otherwise next election no cpp party ,it will wipe out because people never vote for the corrupted people and the people who have shit brain.GOD bless all cambodian people’
ស៊ុន ឆៃ ះអ្នកស្អាតស្អំអើយសូមមេត្តាអញ្ជើញទៅចំការម្រេចខ្ញុំនូវខេត្តកំពុងចាមផងខ្ញុំមានប្រហែលជាកន្លះលានហិតាតែបុ៉ណ្ណោះ!
Most cpp ruled government officisls bought a flat in Singapore while there house in pp is as big as the Royal Palace! Acu must look to yhis case since they got nothing from 2979.but sfter 23 Oct 1991 they become rich without cause! Do you accept my opinion?
As voters, we encourage you to clean your house! NA must hsve good credit snd image of the kingdom!