ឮ​ថា ទឹម រដ្ឋា ចង់​បាន​កូន​ជាមួយ​នឹង​បុរស​ប៉ាគីស្ថាន

គូស្នេហ៍​ខុស​សញ្ជាតិ​លោក Zak Ky និង​នាង ទឹម រដ្ឋា​។

គូស្នេហ៍​ខុស​សញ្ជាតិ​លោក Zak Ky និង​នាង ទឹម រដ្ឋា​។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បើ​ទោះ​ជា​មិន​ទាន់​មាន​ដំណឹង​ល្អ ស្តីពី​ការ​ដឹកដៃ​ម្ចាស់ស្នេហ៍​ជា​ជនជាតិ​ប៉ាគីស្ថាន លោក Zak Ky ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ​ក្តី តែ​ក្រៅពី​ក្លាហាន​បណ្តើរ​គ្នា​ដោយ​បើក​ចំហ​បង្ហាញ​ភ្នែក​សាធារណជន​នោះ ក៏​មាន​ការ​ព្រលយ​ពាក្យ​ចេញ​ពី​មាត់​តារាសម្តែង និង​ម៉ូដែល​នាង ទឹម រដ្ឋា ថា នាង​នឹង​មិន​ខ្វល់​ពី​លោក Zak Ky ស្មោះ ឬ​មិន​ស្មោះ​ជាមួយ​នាង​សម្រាប់​អនាគត​ទេ ឲ្យ​តែ​បង្កើត​កូន​បាន​មួយ​ទៅ​នោះ​បាន​ហើយ​។

ស្រីស្រស់ ទឹម រដ្ឋា ធ្លាប់​បាន​ប្រាប់​ដោយ​ទទូច​ទៅ​បណ្តាញ​សារព័ត៌មាន​ក្នុង​ពេល​មាន​ជំនួប​សួរ​ទាក់ទិន​នឹង​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប​របស់​នាង​និង​បុរស​ជនជាតិ​ប៉ាគីស្ថាន​ថា បើ​ទោះ​ជា​នាង​ជា​តារា​សិល្បៈ និង​បាន​បណ្តើរ​គ្នា​ដោយ​បើក​ចំហ ទទួល​ស្គាល់​ថា ពួកគេ​ទាំង​ពីរ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ក៏ដោយ តែ​សូម​កុំ​ច្រឡំ ឬ​គិត​ដល់​ណា​ផ្សេង​លើស​ពី​អ្វី​ដែល​នាង​លើក​ឡើង​នោះ។

តារាសម្តែង និង​ម៉ូដែល ដែល​លេចធ្លោ​ស្នេហា​ជាង​ការងារ​សិល្បៈ​នាង ទឹម រដ្ឋា ក៏​ធ្លាប់​បាន​អះអាង​ផង​ដែរ​ថា នាង​ជា​ស្រ្តី​ខ្មែរ ប្រកាន់​ប្រពៃណី​ខ្មែរ ហើយ​ក៏​គោរព​ក្រុម​គ្រួសារ​(ឪពុកម្តាយ​)​ដែរ មិន​ធ្វើ​អ្វី​រញ៉េរញ៉ៃ​លើស​នេះ មិន​គាប់​ភ្នែក​មនុស្ស​ជុំវិញ​ដែរ។

ប៉ុន្តែ​យ៉ាង​ណា ទឹម រដ្ឋា ក៏​ធ្លាប់​បាន​ពោល​ពី​ផលពិបាក​ក្នុង​សម្ព័ន្ធស្នេហ៍​ខុស​សញ្ជាតិ​ជាមួយ​បុរស​ប៉ាគីស្ថាន​រូប​នេះ​ផង​ដែរ ដោយសារ​ទម្លាប់​នៃ​ការ​រស់នៅ និង​ប្រពៃណី​ផ្សេង​គ្នា​។ ប៉ុន្តែ​នាង​និយាយ​ថា៖ «​ពេល​នេះ​កំពុង​សិក្សា​ចិត្ត​គាត់​បន្ថែម ហើយ​រឿង​ដឹកដៃ​គ្នា​ចូល​រោងការ​ក៏​មិន​ទាន់​មើល​ឃើញ​ដែរ ព្រោះ​មិន​ទាន់​ទទួល​បាន​ជំនូន​បណ្ណាការ​ពី​មេបា​ខាង​ប្រុស​ផង។ ប្រពៃណី​នោះ ពិតជា​មិន​អាច​រំលង​បាន​ឡើយ​»។

ទន្ទឹម​នឹង​ការ​អះអាង​មិន​ដាច់​ពី​មាត់​រឿង​គោរព​ប្រពៃណី​នេះ ស្រាប់តែ​មាន​ការ​បង្ហើប​ពី​អ្នក​ជិតដិត តារាសម្តែង​ដែល​រាង​ស្វែល កញ្ញា ទឹម រដ្ឋា មកថា ពេល​នេះ រដ្ឋា នាង​នឹង​មិន​ខ្វល់​ពី​រឿង​ដឹកដៃ​គូស្នេហ៍​ជនជាតិ​ប៉ាគីស្ថាន លោក Zak Ky នោះ​ចូល​រោងការ​នោះ​ទេ ហើយ​ក៏​មិន​ខ្វល់​ខ្លាច​ក្រែង លោក Zak Ky នោះ​ស្មោះ​ឬ​មិន​ស្មោះ​ជាមួយ​នាង​នោះ​ដែរ។

ប្រភព​ដែល​អះអាង​ថា ពាក្យសម្តី​នេះ​បាន​លេច​ចេញ​ពី​មាត់ ទឹម រដ្ឋា ផ្ទាល់។ ប្រភព​នោះ​បាន​បរិយាយ​ទៀត​ថា៖ «រដ្ឋា បាន​និយាយ​បែប​រំភើយ​ថា ពេល​នេះ​នាង​មិន​ខ្វល់​អ្វី​ទេ នាង​សុំ​ត្រឹម​តែ លោក Zak Ky បង្កើត​កូន​ឲ្យ​នាង​បាន​មួយ​នោះ​បាន​ហើយ ចង់​ទៅ​ណា​ក៏ទៅ មិន​ខ្វល់​ទាំងអស់​»។

ពាក់ព័ន្ធ​នឹង​ការ​ទម្លាយ​ពី​សម្តី​ចង់​បាន​ចំណងដៃ​នូវ​កូន​ម្នាក់​ជាមួយ​បុរស​ជាតិ​ប៉ាគីស្ថាន​ម្នាក់​នេះ ទឹម រដ្ឋា មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ទេ កាលពី​ម្សិលមិញ។

ប៉ុន្តែ​ទស្សនិកជន​សង្ឃឹម​ថា ស្នេហា​ខុស​សញ្ជាតិ​មួយ​នេះ​នឹង​អាច​សម្រេច​ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍ ៕


What Next?

Recent Articles

One Response to "ឮ​ថា ទឹម រដ្ឋា ចង់​បាន​កូន​ជាមួយ​នឹង​បុរស​ប៉ាគីស្ថាន"

  1. មីនងួន says:

    ឮថាញុំាប្រហុកសំបូរកូនតែញាុំចំណីអីរុ់ើបមិនសូវមានកូនទេ៊៊៊៊៊៊៊