​អគ្គនាយកដ្ឋាន​ពន្ធដា​រ​កំណត់​ឲ្យ​ម្ចាស់​អចលនទ្រព្យ បង់ព​ន្ធ​ឲ្យបាន​ត្រឹម​ថ្ងៃទី​៣០​ខែវិច្ឆិកា​​

ដោយ៖​ ​ពៅ មេត្តា​
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com

អគ្គនាយកដ្ឋាន​ពន្ធដា​រ​កំណត់​ឲ្យ​ម្ចាស់​អចលនទ្រព្យ​ នៃ​ភូមិសាស្ត្រ​ជាប់​ពន្ធ​នៅ​រាជធានី​ខេត្ត បង់ពន្ធ​យ៉ាងយូរ​ឲ្យបាន​ត្រឹម​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា បើ​ពុំ​ដូច្នេះ​ទេ នឹង​ទទួល​ការផាកពិន័យ​តាម​ច្បាប់​ស្តីពី​សារពើព​ន្ធ​។​

​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​នៅ​ថ្ងៃទី​៣០​ ខែតុលា​បាន​លើកឡើង​ថា នៅ​មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​ជាប់​ពន្ធ​ នៅ​មិនទាន់​បាន​ទៅ​បង់ពន្ធ​សម្រាប់​ឆ្នាំ​២០១៤​នៅឡើយ ទើប​អគ្គនាយកដ្ឋាន​នេះ​សម្រេច​ពន្យារ​ពេល​ឲ្យ​ម្ចាស់ទ្រព្យ​ទាំងនោះ​ ទៅ​បង់ព​ន្ធ​ឲ្យបាន​យ៉ាង​យូរ​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៤​។​

សេចក្តីជូនដំណឹង​បានឲ្យដឹង​ទៀត​ថា ប្រសិន​ម្ចាស់​អចលនទ្រព្យ​មិនបាន​ទៅ​បង់ពន្ធ​តាម​ការកំណត់​នោះ នឹង​ទទួល​ទោសទណ្ឌ​ក្នុងការ​បង់​ប្រាក់​ពន្ធ​ផង និង​បង់ប្រាក់​ផាកពិន័យ​តាម​ច្បាប់​ស្តីពី​សារពើពន្ធ​ផង​។​

សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​កាលពី​ឆ្នាំ​២០១១ ស្តី​ពី​ការគិត​ពន្ធ​លើ​អចលនទ្រព្យបាន​កំណត់​ថា អចលនទ្រព្យ​នៅក្នុង​រាជធានី និង​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ជាប់ពន្ធ​។ ពន្ធ​នេះ​ត្រូវ​ប្រមូល​ចំពោះ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​លើសពីមួយរយ​លាន​​រៀល តាម​អត្រា​០,១​ភាគរយ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​(​រាជធានី ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់​) ​សម្រាប់​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន៕

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

One Response to "​អគ្គនាយកដ្ឋាន​ពន្ធដា​រ​កំណត់​ឲ្យ​ម្ចាស់​អចលនទ្រព្យ បង់ព​ន្ធ​ឲ្យបាន​ត្រឹម​ថ្ងៃទី​៣០​ខែវិច្ឆិកា​​"

  1. Judge says:

    ពន្ធ ជាមធ្យោបាយ សំ ខាន់បំផុត ដែលគ្រប់ប្រទេស អភិវឌ្ឈន បាន និង កំពុង អនុវត្ត។
    ការ លួចពន្ធ ដែលបានធ្វេីអោយ កម្ពុជា ក្លាយជាប្រទេស ក្រ តែ បែរជាអនុញ្ញាតិ អោយ ឈ្មួញលួចពន្ធ និង មន្ត្រី ឃុបឃិត នឹង ការលួចពន្ធ បាន ក្លាយទៅជា ពួកអ្នកមាន កប់អាកាស។ របប យកពន្ធរួចមកហេីយ គេ តែងហៅថា ប្រពន្ធ័ សួយសារ អាករ។ បានសេចក្តីថា មន្ត្រី ធំ ដាក់កំណត់អោយ មន្ត្រីតូចជាង រកប្រាក់ ឫមាស ជាចំនួន លេីសពីនេះ ជារង្វាន់ខាន់ខៅ ដល់ ជនដែលផ្តល់ សួយសារអាករនោះ។ ទង្វេី នេះ គេហៅថា អំពេី ពុករលួយ នោះឯង ណាអស់លោក និង មហាអស់លោក។ សូមទានជ្រាប។