Sat, 1 November 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ថ្មីៗនេះអ្នកស្និទ្ធបំផុតនឹង សុគន្ធ និសា បានបញ្ជាក់បែបហីថា បើ និសា ហ៊ានតែឆ្លើយថា យល់ព្រមមួយម៉ាត់ នាងនឹងក្លាយជាម្ចាស់រថយន្ត Rolls-Royce ដ៏ទំនើបតម្លៃរាប់សិបម៉ឺនដុល្លារភ្លាម។
ក្រោយការចែកផ្លូវគ្នាជាមួយនឹងបុរសកំពូលស្នេហ៍ដែលធ្លាប់តែប្រាស្រ័យជីវិតដូចប្តីប្រពន្ធក្រោយដំបូលផ្ទះតែមួយនោះ គេបានដឹងថា តារាចម្រៀងសំនៀងស្រទន់មុខមានមន្តស្នេហ៍នាង សុគន្ធ និសា នៅតែជាផ្កាកុលាបដ៏មានឥទ្ធិពលម្នាក់ មានហ្វូងកន្លង់សម្បូរទ្រព្យតាមដាក់ពាក្យសុំស្នេហាបន្តកន្ទុយគ្នា ហើយក្នុងនោះគេថែមទាំងបានដឹងថា មន្តស្នេហ៍តារារូបនេះមិនត្រឹមតែអាចឆក់យកបេះដូងបុរសក្នុងស្រុកប៉ុណ្ណោះទេ សូម្បីអ្នកមានស្តុកស្តម្ភនៅឯនាយសមុទ្រក៏លង់ស្នេហាតារារូបនេះមិនតិចដែរ។
បន្ទាប់ពីជីវិតស្នេហាជាមួយនឹងអ្នកដឹកនាំសម្តែង និងជាកវីនិពន្ធអង្រួនដួងចិត្តលោក សុខ ជំនោរ មក សុគន្ធ និសា ហាក់បានជួបនឹងរឿងរ៉ាវផ្លូវចិត្តប្រចាំជីវិតដ៏ធំមិនអាចលុបចេញពីបេះដូងបាន តែយ៉ាងណាតារារូបនេះបានព្យាយាមកែខៃថ្នាលជីវិតឲ្យបានល្អប្រសើរឡើងវិញបន្តិចម្តងៗរហូតនៅពេលនេះ នាងបានក្លាយជាម្ចាស់ជំនួញដោយខ្លួនឯងទៀតផង។
រំលងអស់រយៈពេលជាច្រើនខែ ឆ្នាំ បន្ទាប់ពីសម្រេចចិត្តបញ្ចប់ជំរំស្នេហាជិត ១០ ឆ្នាំជាមួយ សុខ ជំនោរ នៅពេលនេះ ប្រភពដែលកៀកកិតនឹងតារាស្រីសម្តីផ្អែមរូបនេះបានឲ្យដឹងថា យ៉ាងណានៅពេលនេះ សុគន្ធ និសា ហាក់ដើរដល់ផ្លូវពិបាកចិត្តមួយថ្មីទៀត ដោយសារតែនាងត្រូវធ្វើការសម្រេចចិត្តឲ្យបានច្បាស់អំពីការទទួលយកបុរសថ្មីម្នាក់ដាក់នៅក្នុងបេះដូងជាថ្មី ខ្លាចក្រែងធ្វើការសម្រេចចិត្តខុសដូចគ្រាមុន។
ប្រភពដែលនៅស្និទ្ធនឹង និសា បានឲ្យដឹងថា ជម្រើសពីរដែលនាងត្រូវសម្រេចចិត្ត ក្នុងនោះគឺបុរសក្នុងស្រុក និងក្រៅប្រទេស។
ប្រភពនោះថែមទាំងបញ្ជាក់ថា វាជាការពិបាកមួយសម្រាប់ សុគន្ធ និសា សូម្បីតែបុរសក្នុងស្រុកដែលតាមសុំស្នេហាពី សុគន្ធ និសា មានជាហូរហែ ហើយម្នាក់ៗសុទ្ធតែជាបុរសមានទ្រព្យស្តុកស្តម្ភអាចប្រគល់ទ្រព្យសព្វយ៉ាងឲ្យតែនាងត្រូវការ ប៉ុន្តែ សុគន្ធ និសា មិនមែនជាមនុស្សដែលសម្លឹងឃើញតែទ្រព្យស្តុកស្តម្ភនោះទេ។ កន្លងមកបើនាងនិយាយថា អូខេ! តែមួយម៉ាត់ ប្រហែលជានាងក្លាយជាជំទាវជិះសុទ្ធរថយន្តទំនើបលំដាប់កំពូលបាត់ទៅហើយ។
អ្នកដើរក្នុងសិល្បៈស្និទ្ធជាមួយ និសា ម្នាក់នេះនិយាយបែបប្រហើរថា៖ «កន្លងមកបើ និសា ចេះតែបណ្តែតបណ្តោយចង់បានទ្រព្យគេនោះ នាងមិនខ្វះទេអ្នកសុំឧបត្ថម្ភ ម៉្លេះពេលនេះ ប្រហែលជានាងប្តូររថយន្តជិះម៉ាកឡិចស៊ីស ៥៧០ ឬក៏ Rolls-Royce តម្លៃរាប់សិបម៉ឺនបាត់ទៅហើយ ព្រោះគេចាំតែឲ្យយើងប៉ុណ្ណោះ ឲ្យតែយើងឆ្លើយថា ព្រម! មួយម៉ាត់នោះ»។
ប៉ុន្តែយ៉ាងណាការប្រកាន់ជំហរស្វែងរកស្នេហាស្មោះរបស់ សុគន្ធ និសា នៅតែមិនប្រែប្រួល។ ប្រភពដដែលនោះបានឲ្យដឹងបន្តថា តារាចម្រៀងជួបស្នេហាមិនសមប្រកបនាង សុគន្ធ និសា នៅតែប្រកាន់ចិត្តមួយធម្មតា នៅពេលនេះ នាងមិនចាំបាច់មានការចិញ្ចឹម ឬក៏ឧបត្ថម្ភពីបុរសណាម្នាក់នោះទេ ពោលគឺនាងអាចរកប្រាក់ចិញ្ចឹមជីវិតខ្លួនឯងរស់នៅក្នុងជីវភាពមួយសមរម្យបាន។
ដោយឡែករឿងស្នេហាវិញ គេបានដឹងថា កន្លងមកតារារូបនេះពិបាកនឹងសុំធ្វើការបកស្រាយណាស់ តែជាញឹកញយនាងតែងឲ្យដឹងថា ស្នេហាសម្រាប់នាងនៅមិនទាន់គិតទេ។ ទោះបីជាយ៉ាងណាគេបានដឹងថា ជម្រើសពីរដែល សុគន្ធ និសា កំពុងគិតរាល់ថ្ងៃនោះគឺ បុរសម្នាក់ជាពោះម៉ាយកូនពីរមានទ្រព្យស្តុម្ភនៅស្រុកខ្មែរ មានចម្ការកៅស៊ូ និងជាថៅកែក្រុមហ៊ុននាំចូលដ៏ធំមួយនៅភ្នំពេញ។ រីឯបុរសម្នាក់ទៀតដែលគេដឹងថា ក៏ស្ថិតនៅក្នុងជម្រើសនោះដែរ គឺបុរសអាណិកជនអាមេរិកម្នាក់រស់នៅ រដ្ឋឡូវែល សហរដ្ឋអាមេរិក ដែលពួកគេទាំងពីរបានស្គាល់គ្នានៅក្នុងគ្រា និសា ចេញទៅសម្តែងច្រៀងនៅលើទឹកដីអាមេរិក។
ទោះបីយ៉ាងណា សុគន្ធ និសា នៅមិនទាន់ផ្តល់តម្រុយច្បាស់លាស់ណាមួយជុំវិញការសម្រេចចិត្តជាថ្មីលើរឿងស្នេហានេះទេ ប៉ុន្តែមួយរយៈចុងក្រោយនេះ បែរជាមានពាក្យល្បីតៗគ្នា ស្របគ្នានឹងសារព័ត៌មានមួយចំនួនចុះផ្សាយថា តារាចម្រៀង សុគន្ធ និសា ហាក់ដូចជាផ្តល់អាទិភាពបន្តិចទៅឲ្យបុរសអាណិកជនអាមេរិកដែលមានឈ្មោះហៅក្រៅថា សាំបា ។ ការលើកឡើងនេះ ដោយសារតែពួកគេបានសង្កេតឃើញថា បុរសអាណិកជន និងសាច់ញាតិរបស់ពួកគេហាក់ចេញចូលផ្ទះរបស់ សុគន្ធ និសា ជាញឹកញាប់។
ទាក់ទងនឹងបញ្ហានេះ សុគន្ធ និសា មិនអាចទាក់ទងសុំការបញ្ជាក់បានទេ។ ប៉ុន្តែយ៉ាងណា ការលេចចេញនូវព័ត៌មានថ្មីនេះ ត្រូវបានប្រភពកៀកកិតនឹងតារារូបនេះបង្ហើបឲ្យដឹងថា គេនៅមិនទាន់ច្បាស់ទេ តែប្រហែលមកពីអាណិកជនអាមេរិកជាកំលោះ រីឯបុរសថៅកែចម្ការកៅស៊ូជាពោះម៉ាយ ហើយនាងខ្លាចការលែងលះបុរសពោះម៉ាយនៅមិនទាន់ដាច់ស្រេច៕
Don’t you have another story to write? Cambodia and most Cambodian people are poor, so poor but a few rich people use their money to buy sex or abuse human being!
What’s a bloody idiot!
ជិះស្អីក៍នៅតែពីក្រោមគេរហូត,ម្តងៗដែរនៅពីលើ…
គេហ៊ានចំណាយលុយរាប់មឺុនដុល្លារ ព្រោះគេចង់បាន…… កាលណាឆ្អែតឆ្អន់ហើយគេនឹងលាដៃបាយៗទៅរកអ្នកផ្សេងទៀតហើយ នាងត្រូវដឹងអោយច្បាស់។
អ្នក comment ចេះតែcomment មិនគិត បើគេចងលេងសើចគេមិនរៀបការជាមួយអោយក្លាយជាប្រពន្ធស្របច្បាប់ទេ ហើយគេក៏មិនផ្តល់កិត្តិយសអោយគាត់ដោយរៀបចំពីធីធំដុំដែរ
ពោះម៉ាយទៅរកមេម៉ាយទៅ។ នាងគួរតែរៀបការជាមួយអ្នកកំឡោះទើបកិត្តិយសនាងមិនអាប់អោន។
ឣាភ្លើណាឣ្ហើយ!ដូចខ្វះស្រី!យករបស់ថ្លៃរាប់ម៉ឺនមកផ្តូរនិងសាច់ប៉ុនបាតដៃដែលគេធ្លាប់វៃស្ទើរទក់ខ្ទេច!
បើឣញវិញយកលុយនេះទៅជួយឣ្នកក្រឣត់ឃ្លាន គ្មានផ្ទះសម្បែងជ្រកភ្លៀងផ្គរបានយ៉ាងតិចក៏១រយគ្រួសារ
សុខចិត្តបន្ធូរតម្រេកតណ្ហាជាមួយមីនាងហត្ថាវិញប្រសើរជាង។
ចេះតែថាទេដឹង សម្រស់របស់នាងដូចជាអត់ស្អាតផង ម្ត៉េចក៍ឡើងកូដដល់គេហ៊ានឲ្យរ៉ុយរ៉ុយ!!!!
I love U Nisa. U are my heart. Love U baby!!!
យកអ្នកណាដែលមាន កុំយកអ្នកក្រ នាំតែលំបាកដល់ខ្លួនទេ ប៉ុន្តែត្រូវមានទាំងទ្រព្យ ទាំងចិត្ត ហើយ
បើមានតែទ្រព្យ គ្មានចិត្តក៍អត់ប្រយោជន៍។ បំណងល្អពីសម្តេឧ