Tue, 11 November 2014
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ដោយបង្ហាញពីសាមគ្គីភាពផ្នែកនយោបាយដ៏កម្រមួយ កាលពីម្សិលមិញ តំណាងគណបក្សកាន់អំណាចបានគាំទ្រការទាមទាររបស់គណបក្សប្រឆាំង ឲ្យមានតម្លាភាពលើច្បាប់ថវិកាជាតិបន្ថែមទៀត ជាផ្នែកមួយដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទាបជាងគេនៅលើពិភពលោក។
មន្រ្តីមកពីគណបក្សទាំងពីរ បានថ្លែងថា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់រដ្ឋសភា បានយល់ព្រមស្នើឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់សេចក្តីលម្អិតថែមទៀត អំពីចំណូល និងចំណាយពីថវិកាឆ្នាំនេះ និងសំណើថវិកា ឆ្នាំ២០១៥ ចំនួន ៣,៧៥ ពាន់លានដុល្លារ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានថ្លែងថា៖ «គណៈកម្មការបានព្រមព្រៀងជាទូទៅចង់បានព័ត៌មានបន្ថែមទៀត។ តើយើងអាចមានថវិកាដោយគ្មានរបាយការណ៍លម្អិតដោយរបៀបណា?»។
ទាំងលោក ឆ័យ និងលោក ឃី វណ្ណដេត តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងអតីតមន្រ្តីជាន់ខ្ពស់ក្នុងក្រសួងហិរញ្ញវត្ថុ បានថ្លែងថា ពួកគេ និងតំណាងរាស្រ្តគណបក្សប្រឆាំងពីររូបទៀតក្នុងគណៈកម្មការបានសរសេរលិខិតទៅលោករដ្ឋមន្រ្តី។
លោក ឆ័យ បានបន្ថែមថា សំណើរបស់ពួកគេផ្តោតលើការចំណាយរបស់ក្រសួងនានា និងចំណូលពីកាស៊ីណូ អង្គរវត្ត ដីសម្បទានទូរគមនាគមន៍ និងទេសចរណ៍ ក្នុងចំណោមវិស័យដទៃទៀត។ លោកបានបន្ថែមថា៖ «ជារឿយៗ តំណាងរាស្រ្តគ្មានដឹងទេថា តើមានអ្វីកំពុងកើតឡើង។ ខ្ញុំសង្ឃឹមថា យើងអាចទទួលបានអ្វីមួយ»។
លោក វណ្ណដេត បានថ្លែងថា លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជន និងជាប្រធានគណៈកម្មការ បានគាំទ្រសំណើនេះ។ លោកបន្ថែមថា៖ «យើងបានដើរតួនាទីរបស់យើង។ គណបក្សទាំងពីរបានព្រមព្រៀងដើម្បីប្រយោជន៍ជាតិ»។
លោក យៀប មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែ លោកស្រី លី គឹមលាង តំណាងរាស្រ្តគណបក្សប្រជាជន និងជាលេខាគណៈកម្មការ បានថ្លែងថា សមាជិកទាំងអស់នៃគណៈកម្មការបានព្រមព្រៀងតាមសំណើសុំឯកសារលម្អិត។
លោកស្រីបន្ថែមថា៖ «ឯកឧត្តម [យៀប] បានយល់ស្របតាម [សំណើរបស់គណបក្សសង្គ្រោះជាតិ]។ នៅពេលយើងបញ្ចប់កិច្ចប្រជុំបែបនេះ មានន័យថា យើងព្រមព្រៀងគ្នា»។
កាលពីម្សិលមិញមិនច្បាស់ទេ ថាតើក្រសួងនឹងគោរពតាមសំណើឲ្យមានតម្លាភាពថែមទៀតឬយ៉ាងណា? លោក អូន ព័ន្ធមុនីរ័ត្ន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ក្រៅពីការសរសេរលិខិតទៅគាត់ សមាជិកគណៈកម្មការ ក៏បានអញ្ជើញលោករដ្ឋមន្រ្តី ចូលមកថ្លែងបំភ្លឺនៅក្នុងវេទិកាជាមួយនឹងតំណាងរាស្រ្ត និងសង្គមស៊ីវិល នៅចុងខែនេះ។
របាយការណ៍ពីអង្គការតម្លាភាពអន្តរជាតិ និងអង្គការ NGO Forum កាលពី ខែមីនា បានកំណត់ចំណាត់ថ្នាក់កម្ពុជា ជាប្រទេសទាបបំផុតមួយនៅលើពិភពលោកទាក់ទងនឹងតម្លាភាពនៃថវិកា។ របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិដោយឡែកមួយដែលចេញផ្សាយកាលពី ខែកញ្ញា បានឲ្យដឹងថា លទ្ធភាពត្រួតពិនិត្យថវិកាជាតិ មានកម្រិតដោយសារតែកង្វះនៃព័ត៌មានលម្អិតដែលបានចេញផ្សាយ។
របាយការណ៍ឲ្យដឹងថា៖ «នេះផ្តល់វិសាលភាពមានកម្រិតក្នុងការត្រួតពិនិត្យ និងធ្វើឲ្យមានតុល្យភាពថវិកា ហើយប្រមូលផ្តុំអំណាចនៅអង្គនីតិប្រតិបតិ្ត»។ របាយការណ៍បន្ថែមថា ដោយបង្ហាញថវិកាដល់រដ្ឋសភា និងព្រឹទ្ធសភា តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលអនុម័តជាច្បាប់ គឺនៅចុង ខែធ្នូ ក៏កម្រិតលទ្ធភាពនៃការត្រួតពិនិត្យឲ្យបានគ្រប់គ្រាន់ដោយរដ្ឋសភាផងដែរ។
កាលពី ១ ឆ្នាំមុនមានក្តីកង្វល់ទាក់ទងនឹងប្រាក់ ១,៥ ពាន់លានដុល្លារដែលគ្មានការបែងចែកក្នុងថវិកា ឆ្នាំ២០១៤។ រដ្ឋាភិបាលបានពន្យល់ក្រោយមកថា ចំនួននេះគឺប្រាក់បន្ថែម ដើម្បីសម្រេចនូវគោលដៅ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបន្ទុកលើប្រាក់នោះ រហូតទាល់តែបានប្រើប្រាស់។
សំណើថវិកា ឆ្នាំ២០១៥ ទុកប្រាក់ចំនួន ៦០៨ លានដុល្លារជាថវិកាគ្មានការបែងចែក។
ក្រៅពីចំនួននោះ ប្រាក់ចំនួន ៣២៤ លានដុល្លារនឹងបានទៅក្រសួងសុខាភិបាលគឺ ៣៣ ភាគរយកើនឡើងជាងឆ្នាំមុន យោងតាមព័ត៌មានដែលមាន។ ក្រសួងអប់រំនឹងទទួលបានថវិកា ៤៥៣ លានដុល្លារគឺកើនឡើង ៣៥ ភាគរយ ចំណែកឯក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិនឹងទទួលបានថវិការួមចំនួន ៥៣៦ លានដុល្លារ។
ការព្រមព្រៀងកាលពីម្សិលមិញ រវាងគណបក្សទាំងពីរ បានកើតឡើង មួយថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន បានវិលត្រឡប់មកពីចិនវិញដោយមានដំណឹងថា ចិនបានសន្យាផ្តល់ប្រាក់កម្ចីរហូតដល់រាប់រយលានដុល្លារដល់កម្ពុជា។
ការព្រមព្រៀងនេះក៏បានកើតឡើងក្នុងខណៈដែលលោក ឆ័យ ខិតខំតម្រង់គោលដៅលើបក្ខពួកនិយម និងមន្រ្តីខ្មោចក្នុងរដ្ឋសភា។ លោក សុន ឆ័យ ជឿជាក់ថា ការលុបបំបាត់បញ្ហាបែបនេះពីរដ្ឋាភិបាល អាចកាត់បន្ថយចំណាយថវិកាជាតិដល់ទៅ ៣០ ភាគរយ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមិនអាចធ្វើការអត្ថាធិប្បាយជាក់លាក់អំពីកិច្ចខំប្រឹងប្រែងរបស់លោក សុន ឆ័យ ទេ។ ប៉ុន្តែលោក សម រង្ស៊ី បានបញ្ជាក់តាមរយៈអ៊ីមែលកាលពីម្សិលមិញថា៖ «យើងគាំទ្រកិច្ចខំប្រឹងប្រែងក្នុងការទប់ស្កាត់អំពើពុករលួយ និងបក្ខពួកនិយម៕
រាយការណ៍បន្ថែមដោយ SHANE WORRELL
> . . ធ្វើ ខុស ត្រូវ កែខ្លួន ទើបរួច ផុត ពី ទុក្ខទោស ទៅថ្ងៃអនាគត !
Ghost list or ghost civil servants must be cleaned up and state budget must be checked upfor transparency and not being used to serve a political party within the ministry!
ដូរតែតាសែនចេញទៅអ្វីៗគឺត្រូវបានបញ្ចប់មានតាំងពីយុត្តិធម៌ ដីធ្លី ពុករលួយ ការអភិវឌ្ឍន៌មានភាពជឿនលឿន និង ទីកលែងលិចទីក្រុងទៀតហើយ ។
ឮនិងឃើញពាក្យ រដ្ឋសភាបង្ហាញពីសាមគ្គីភាពលើការទាមទារឲ្យមានតម្លាភាពច្បាប់ថវិកា
គួរឱ្យអរតាសោបដែរ ប៉ុន្តែពួកគណបក្សប្រជាជនច្រើនតែភូតភ យករួចខ្លួនមួយគ្រានៅពេល
បែកសុះសាយរឿងអាស្រូរបស់មន្រ្តីក្នុងគណបក្សប្រជាជនតែប៉ុណ្ណោះ បន្តិចទៀតពួកវាប្រាកដ
ជាធ្វើភ្លេច ធ្វើល្ងីល្ងើ វិលរកសំបុកកណ្ដុរចាស់ពុករលួយទៀតពុំខាន ។
ឮនិងឃើញពាក្យ រដ្ឋសភាបង្ហាញពីសាមគ្គីភាពលើការទាមទារឲ្យមានតម្លាភាពច្បាប់ថវិកា
គួរឱ្យអរតាសោបដែរ ប៉ុន្តែពួកគណបក្សប្រជាជនច្រើនតែភូតភ យករួចខ្លួនមួយគ្រានៅពេល
បែកសុះសាយរឿងអាស្រូវរបស់មន្រ្តីក្នុងគណបក្សប្រជាជនតែប៉ុណ្ណោះ បន្តិចទៀតពួកវាប្រាកដ
ជាធ្វើភ្លេច ធ្វើល្ងីល្ងើ វិលរកសំបុកកណ្ដុរចាស់ពុករលួយ លួចជាតិទៀតពុំខាន ។
( កុំជឿចិត្តស្រីខូច កុំជឿពាក្យសំដីពួកចោរ )