ដោយ អ៊ុក សាវបូរី
2014-11-13
RFA

ពលរដ្ឋមានបញ្ហាដីធ្លីមកពីខេត្តព្រះវិហារ ជួបជុំគ្នានៅវត្តសាមគ្គីរង្សី នាសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃ១៣ វិច្ឆិកា ២០១៤។ RFA/Ouk Savborey
ប្រជាពលរដ្ឋមកពីខេត្តព្រះវិហារ មានជម្លោះដីធ្លីនឹងក្រុមហ៊ុនអភិវឌ្ឍន៍ ដាក់ញតិ្តសុំអន្តរាគមន៍ទៅស្ថាប័នជាច្រើនអស់រយៈពេលជិត ៣ខែមកហើយ នៅតែគ្មានចម្លើយ។ ពលរដ្ឋអះអាងថា ដោយមិនអាចរង់ចាំតទៅទៀត ពួកគាត់បានលើកគ្នាបម្រុងទៅជួបថ្នាក់ដឹកនាំរដ្ឋាភិបាលនិងសភាឲ្យជួយដោះស្រាយ ក៏ប៉ុន្តែត្រូវសមត្ថកិច្ចរារាំង។
សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យ នៅព្រឹកថ្ងៃ១៣ ខែវិច្ឆិកា រារាំងក្បួនប្រជាពលរដ្ឋមកពីខេត្តព្រះវិហារ ដែលដើរហែចេញពីវត្តសាមគ្គីរង្សី បំណងទៅស្នើសុំរដ្ឋសភា និងទីស្ដីការគណៈរដ្ឋមន្ត្រី ជួយដោះស្រាយវិបត្តិដីធ្លីពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍នៅខេត្តនោះ។
អ្នកភូមិចម្រុះជាង ១០០នាក់ និងកុមារច្រើននាក់ទៀតផង មកពីខេត្តព្រះវិហារ រៀបក្បួនបំណងដើរទៅសុំអន្តរាគមន៍ពីទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋសភាជាដើម ឲ្យពន្លឿនការដោះស្រាយលើញត្តិដែលគាត់ដាក់ទៅស្ថាប័នទាំងនោះប្រមាណ ៣ខែកន្លងមកហើយ ពាក់ព័ន្ធដីព័ទ្ធទុកអភិវឌ្ឍន៍ ដូចជា
នៅក្រុងព្រះវិហារ ការពង្រីកព្រលានយន្តហោះ ប៉ះពាល់មនុស្ស ៧៨គ្រួសារ។ នៅភូមិធម្មជាតិតេជោ ៤០៤ ក្រសួងវប្បធម៌ បញ្ជាឲ្យរុះរើផ្ទះពលរដ្ឋ ៣៦គ្រួសារ ព្រោះស្ថិតក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារ និងរឿងដីមួយកន្លែងទៀតទំហំ ៥៧០ នៅភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត អាជ្ញាធរ
បណ្ដេញមនុស្ស ២៥៣គ្រួសារ ដើម្បីព័ទ្ធយកដីទុកអភិវឌ្ឍន៍។
លោក ប៊ុត ស៊ីសុភ័គ្រ មកពីភូមិសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ អះអាងថា គម្រោងពង្រីកព្រលានយន្តហោះនៅខេត្តព្រះវិហារ ទំហំ ៣៥ហិកតារ ប៉ះពាល់អ្នករស់នៅក្នុងសង្កាត់ប៉ាលហាល ៧៨គ្រួសារ។ ពួកគាត់មកតវ៉ា ព្រោះការតាំងលំនៅជាង ៣០ឆ្នាំហើយ មិនគួរមកអភិវឌ្ឍដកយកដីពីពលរដ្ឋដោយគ្មានសំណងនោះទេ៖ «ខាងអាជ្ញាធរ និយាយទៅគឺអត់មានជូនដំណឹងអីទេ ដល់ពេលគឺគេយកតែម្ដង»។
លោកស្រី ទូច សុដាច័ន្ទ អះអាងថា ដីនិងផ្ទះគាត់ប៉ះទាំងស្រុង មានទំហំក្បាលដី ៤៥ម៉ែត្រ បណ្ដោយ ២០០ម៉ែត្រទៅក្នុងការពង្រីកព្រលានយន្តហោះនោះ។ លោកស្រីថា ការអភិវឌ្ឍក្រោយពលរដ្ឋតាំងលំនៅ ធ្វើឲ្យពលរដ្ឋមិនមានលំនឹងក្នុងការរស់នៅឡើយ៖ «មូលហេតុដែលអាកាសចរណ៍ស៊ីវិល បានវាតវាស់វែងដល់ដីពួកខ្ញុំដែលរស់នៅតាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៤ ព្រោះពួកខ្ញុំមានប្លង់ ដល់ភូមិ ដល់ឃុំត្រឹមត្រូវ»។
ស្ត្រី សាត ញេប មកពីភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ឲ្យដឹងថា អ្នកភូមិ ២៥៣គ្រួសារ ត្រូវអាជ្ញាធរបណ្ដេញពីភូមិ ហើយព័ទ្ធដីទំហំ ៥៧០ហិកតារទុក។ បញ្ហានេះពួកគាត់ឡើងមកភ្នំពេញ ជិត ៣ខែ រង់ចាំការដោះស្រាយពីស្ថាប័នជាតិ ដែលពួកគាត់បានដាក់ញត្តិកន្លងទៅ៖ «ដល់ពេលក្រោយមកដឹកពួកខ្ញុំយកមកចាក់ចោលនៅភូមិធម្មជាតិ នៅកន្លែងដីចំការមីន។ ដីនោះអត់មានផ្លូវ អត់មានទឹកអីល្អត្រឹមត្រូវសម្រាប់ប្រើប្រាស់ ដែលយើងមិនអាចរស់នៅបាន ហើយដីនោះមានមីនទៀត»។
ចំណែកស្ត្រី ជឹម សុខហេង មកពីភូមិធម្មជាតិតេជោ ៤០៤ ថ្លែងថា ផ្ទះគាត់ត្រូវបានអាជ្ញាធររុះបាត់មិនប្រាប់ពីមូលហេតុនៃការប៉ះពាល់។
ព្រះសង្ឃវត្តសាមគ្គីរង្សី នាម ថាច់ ហាសំអាង មានថេរដីកាថា ពលរដ្ឋរស់នៅក្នុងគម្រោងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ជិត ៣ខែហើយ ដើម្បីរង់ចាំដំណឹងនៃការដោះស្រាយ ប៉ុន្តែគ្មានលទ្ធផល ទើបគាត់សម្រេចដើរហែក្បួនទៅរដ្ឋសភា និងទីស្ដីការគណៈរដ្ឋមន្ត្រី សុំឲ្យស្ថាប័នរដ្ឋាភិបាលទាំងនោះពន្លឿនការដោះស្រាយ ប៉ុន្តែត្រូវសមត្ថកិច្ចចម្រុះទប់ស្កាត់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា រាល់ការធ្វើបាតុកម្ម ការដើរហែក្បួនជាដើម ត្រូវសុំច្បាប់។ ចំណែកពលរដ្ឋមកពីខេត្តព្រះវិហារ ចង់ហែក្បួនដោយមិនសុំច្បាប់ ទើបអាជ្ញាធរទប់ស្កាត់ដើម្បីឲ្យពួកគាត់អនុវត្តច្បាប់។
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ថ្លែងថា រដ្ឋាភិបាលកំពុងចាប់មនុស្សតវ៉ាដីធ្លីជាច្រើននៅក្រោយបុណ្យអុំទូក ដូចជាការហាមពលរដ្ឋពីខេត្តព្រះវិហារ មិនឲ្យចេញពីវត្តសាមគ្គីរង្សី ហែក្បួនទៅជួបតំណាងរាស្ត្រ និងថ្នាក់ដឹកនាំ គឺមិនអាចទប់ជាប់បានរហូតទេ។ លោកថា ពលរដ្ឋឡើងមកតវ៉ា ព្រោះតែការអភិវឌ្ឍមិនមានការដោះស្រាយ។
ពលរដ្ឋមកពីខេត្តព្រះវិហារ ជាង ១០០នាក់ អះអាងថា នឹងធ្វើដំណើរទៅរដ្ឋសភា និងទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃបន្ទាប់ ដើម្បីជួបតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី សុំឲ្យដោះស្រាយដីធ្លីដែលពួកគាត់ទាមទារនៅក្នុងញត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅកោះកុងចោទក្រុមហ៊ុនចិនបន្តឈូសឆាយផ្ទះនិងផលដំណាំអ្នកភូមិ
- លោក ឈាង វុន ស្បថចុះនរកបើដោះស្រាយបញ្ហាដីធ្លីនៅបឹងប្រាំមិនបានសម្រេច
- អាជ្ញាធរខណ្ឌពោធិ៍សែនជ័យលុបអក្សរSOSពីលើដំបូងផ្ទះពលរដ្ឋក្បែរព្រលានយន្តហោះ
- អាជ្ញាធរខេត្តពោធិ៍សាត់គ្រោងដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុនMDS
- ពលរដ្ឋនៅក្រចេះចោទក្រុមហ៊ុនកាសូទីមឈូសឆាយរំលោភលើដីដាំដំណាំ
- សង្គមស៊ីវិលចំនួន៣០ថ្កោលទោសចំពោះការផ្ដន្ទាទោសស្ត្រីបឹងកក់៧នាក់
- មន្ត្រីសិទ្ធិមនុស្សខេត្តកំពតចុះអង្កេតដីទំនាស់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនសុខ គង់
- អាជ្ញាធរខេត្តព្រះសីហនុប្ដេជ្ញាដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ១១សហគមន៍
- សមាគមធាងត្នោតចេញរបាយការណ៍អង្កេតស្តីពីការជួលលំនៅឋាននៅភ្នំពេញ
បោះឆ្នោតឱ្យចោរពុករលួយឡើងកាន់អំណាចប្លន់រឹបអូសដីផ្ទះសំបែងខ្លួនឯង
យកទៅឱ្យពួកក្រុមហ៊ុនដែលសូកប៉ាន់ពួកចោររាល់ថ្ងៃ ពួកវាជាមន្រ្តីចោរប្លន់ដីធ្លីអស់លោកអ្នក
ឱ្យវាដោះស្រាយជូនអស់លោកអ្នកម៉េចនិងចេញផ្លៃផ្កាកើត ?
ហ៊ុន សែន ដោះសាគេចខ្លួនថាអត់ដឹងរឿងបញ្ហាដីធ្លី ! ប៉ុន្តែវាបញ្ជាឱ្យប៉ូលិសរារាំងវាយដំចាប់
ក្រុមអ្នកតវ៉ារឿងដីធ្លីបញ្ជូនទៅតុលាការ កាត់ទោសម្ចាស់ដីដែលតវ៉ាឱ្យជាប់គុក ធ្វើអីវាកើត
ពួកវាមានកាំភ្លើងត្រូវបាញ់វាបាញ់ងាប់ចោល ហើយឱ្យរង្វាន់ឃាតកបាញ់អស់លោកអ្នកទៀត !
អស់លោកអ្នកមានអំណាចខាងបោះឆ្នោតរើសយកមេដឹកនាំ ប៉ុន្តែអស់លោកអ្នកបោះឆ្នោតរើសយកជនឧក្រដ្ឋ
ឱ្យឡើងធ្វើមេដឹកនាំសម្លាប់បង្ហិនទ្រព្យសម្បត្តិរបស់ខ្លួន គួរឱ្យសោកស្ដាយណាស់ ! ពិតជាគួរឱ្យសោកស្ដាយណាស់
ដឹងឮថា ហ៊ុន សែន មិនដែលដោះស្រាយបញ្ញាដីធ្លីឱ្យប្រជាជនដែរ នៅតែបោះឆ្នោតឱ្យទៀត
កុំព្រួយដេកចាំតែយំទៅ ! រឿងអូសដីធ្លីនិងមានបន្តជាហូរហែរទៀត ថ្ងៃនេះអូសដីអ្នកនេះ ថ្ងៃក្រោយអូសដីអ្នកនោះ
គង់តែបានជួបអង្គុយយំគ្រប់គ្នាមិនខាន ដរាបណា ហ៊ុន សែន នៅកាន់អំណាចជានាយករដ្ឋមន្រ្តី !
បោះឆ្នោតឱ្យចោរពុករលួយឡើងកាន់អំណាចប្លន់រឹបអូសដីផ្ទះសំបែងខ្លួនឯង
យកទៅឱ្យពួកក្រុមហ៊ុនដែលសូកប៉ាន់ពួកចោររាល់ថ្ងៃ ពួកវាជាមន្រ្តីចោរប្លន់ដីធ្លីអស់លោកអ្នក
ឱ្យវាដោះស្រាយជូនអស់លោកអ្នកម៉េចនិងចេញផ្លែផ្កាកើត ?
ហ៊ុន សែន ដោះសាគេចខ្លួនថាអត់ដឹងរឿងបញ្ហាដីធ្លី ! ប៉ុន្តែវាបញ្ជាឱ្យប៉ូលិសរារាំងវាយដំចាប់
ក្រុមអ្នកតវ៉ារឿងដីធ្លីបញ្ជូនទៅតុលាការ កាត់ទោសម្ចាស់ដីដែលតវ៉ាឱ្យជាប់គុក ធ្វើអីវាកើត ?
ពួកវាមានកាំភ្លើងត្រូវបាញ់វាបាញ់ងាប់ចោល ហើយឱ្យរង្វាន់ឃាតកបាញ់អស់លោកអ្នកទៀត !
អស់លោកអ្នកមានអំណាចខាងបោះឆ្នោតរើសយកមេដឹកនាំ ប៉ុន្តែអស់លោកអ្នកបោះឆ្នោតរើសយកជនឧក្រិដ្ឋ
ឱ្យឡើងធ្វើមេដឹកនាំសម្លាប់បង្ហិនទ្រព្យសម្បត្តិរបស់ខ្លួន គួរឱ្យសោកស្ដាយណាស់ ! ពិតជាគួរឱ្យសោកស្ដាយណាស់ !
ដឹងឮថា ហ៊ុន សែន មិនដែលដោះស្រាយបញ្ញាដីធ្លីឱ្យប្រជាជនដែរ នៅតែបោះឆ្នោតឱ្យទៀត
កុំព្រួយដេកចាំតែយំទៅ ! រឿងអូសដីធ្លីនិងមានបន្តជាហូរហែរទៀត ថ្ងៃនេះអូសដីអ្នកនេះ ថ្ងៃក្រោយអូសដីអ្នកនោះ
គង់តែបានជួបអង្គុយយំគ្រប់ៗគ្នាមិនខាន ដរាបណា ហ៊ុន សែន នៅកាន់អំណាចជានាយករដ្ឋមន្រ្តី !