ប្រាក់ $៤ ពាន់​របស់​ជំទាវ មុន្នីកា កាកបាទ​ក្រហម​មិន​ទទួល​ព្រោះ​ជា​ប្រាក់​មិន​ស្អាត

ជំទាវ សម មុន្នីកា ក្នុង​ពិធី​ទទួល​សំណង​ជំងឺ​ចិត្ត ៤ ពាន់​ដុល្លារ​ពី​ភាគី​តាក់ស៊ី។

ជំទាវ សម មុន្នីកា ក្នុង​ពិធី​ទទួល​សំណង​ជំងឺ​ចិត្ត ៤ ពាន់​ដុល្លារ​ពី​ភាគី​តាក់ស៊ី។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កាកបាទ​ក្រហម​កម្ពុជា បាន​បដិសេធ​មិន​ទទួល​ប្រាក់​បរិច្ចាគ​សប្បុរស​ធម៌​ពី​លោក​ស្រី សម មុន្នីកា រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ ដោយ​សារ​ប្រាក់​នោះ​ជា​ប្រាក់​សំណង​ជំងឺ​ចិត្ត​ដែល​លោក​ស្រី​ទារ​បាន​ពី​អ្នក​រត់​ឡាន​តាក់ស៊ី​បង្ក​កំហុស​គ្រោះ​ថ្នាក់​ដោយ​អចេតនា​ម្នាក់ ប៉ុន្តែ ករណី​នេះ​លោក​ស្រី សម មុន្នីកា អះអាង​ថា រឿង​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក​ស្រី​ទៅ​វិញ​ទេ។

ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ ទី១៣ ខែ​វិច្ឆិកា កាកបាទ​ក្រហម​កម្ពុជា បាន​បំភ្លឺ​ដល់​សាធារណជន​ថា កាកបាទ​ក្រហម​មិន​មាន​ទំនាក់​ទំនង​និង​មិន​ពាក់​ព័ន្ធ​នឹង​ថវិកា​របស់​លោក​ស្រី សម មុន្នីកា ព្រម​ទាំង​បដិសេធ​មិន​ទទួល​ប្រាក់​សប្បុរស​ធម៌​នោះ​ឡើយ។

អគ្គ​លេខាធិការ​កាកបាទ​ក្រហម​កម្ពុជា លោក​ស្រី ពុំ ចន្ទីនី បាន​បន្ថែម​ថា៖ «យើង​ដឹង​ថា លុយ​នោះ​មក​ពី​ណា កាកបាទ​ទាល់​តែ​លុយ​ស្អាត​សុទ្ធ​ចិត្ត​ទើប​យើង​យក លុយ​បែប​ហ្នឹង កាកបាទ​មិន​យក​ទេ»។

តាម​ការ​បញ្ជាក់​ពី​ភាគី​ពាក់​ព័ន្ធ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​កាល​ពី​ព្រឹក​ថ្ងៃ ទី១៩ ខែ​តុលា អ្នក​បើកបរ​ឈ្មោះ ខឹម មករា បើក​រថយន្ត​តាក់ស៊ី សាំយ៉ុង ពណ៌​សម្បក​ឪឡឹក ស្លាក​លេខ ភ្នំពេញ 2AA-8934 ដឹក​អ្នក​ដំណើរ ១៥ នាក់ ចេញ​ពី​ចំណត​រថយន្ត​មុខ​ស្ថានីយ​រថភ្លើង​ភ្នំពេញ ឆ្ពោះ​ទៅ ខេត្ត​រតនគិរី។

ក្រោយ​ហេតុ​ការណ៍​អ្នក​ដំណើរ ១០ នាក់​សុខ​ចិត្ត​នាំ​គ្នា​ជិះ​រថយន្ត​ផ្សេង​បន្ត​ដំណើរ​ទៅ​មុខ ប៉ុន្តែ​អ្នក​ដំណើរ ៤​នាក់ មាន​ឋានៈ​ជា​លោក​ជំទាវ​មិន​សុខ​ចិត្ត ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ឲ្យ​ប៉ូលិស​ឃាត់​រថយន្ត​ដើម្បី​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ម្នាក់ៗ​ទារ ១ ពាន់​ដុល្លារ​អាមេរិក។ ក្រោយ​ពី​រង​បណ្តឹង​នោះ​មាន​លិខិត​សុំទោស ២ ដែល​ផ្ញើ​ទៅ​ដើម​បណ្តឹង​ត្រូវ​បាន​ចែក​ចាយ​និង​បង្ហោះ​លើ​បណ្តាញ​ហ្វេសប៊ុក​សារភាព​ពី​កង្វះ​ខាត ការ​ត្រួត​ពិនិត្យ​បច្ចេកទេស។

តាម​រយៈ​ការ​បង្ហោះ​រឿង​នេះ លោក ផែង វណ្ណៈ និង​សប្បុរស​ជន​ជា​បន្ត​បន្ទាប់​មាន​ទាំង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​សាច់​ញាតិ​នាយក​រដ្ឋ​មន្ត្រី ប្រិយមិត្ត​ក្នុង​ហ្វេសប៊ុក បាន​ឧបត្ថម្ភ​ប្រាក់​រហូត​បាន​គ្រប់ ៤ ពាន់​ដុល្លារ និង​បាន​ប្រគល់​ដល់​ផ្ទះ​ដល់​ដៃ​ដើម​បណ្តឹង លោក​ស្រី សម មុន្នីកា និង​លោក​ស្រី​ដើម​បណ្តឹង ៣ នាក់​ទៀត។

លោក ផែង វណ្ណៈ បញ្ជាក់​ថា៖ «គាត់​បាន​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​កៀរ​គរ​រៃ​អង្គាស​នេះ​គឺ​ដោយ​សារ​តែ​ខ្ញុំ​អាណិត​គាត់​ជា​ជន​ក្រីក្រ មិន​មាន​ប្រាក់​សង​គេ»។

កាល​ពី​ម្សិល​មិញ​នេះ លោក​ស្រី គឹម សុវណ្ណា អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍ រាជធានី​ភ្នំពេញ ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ដើម​បណ្តឹង ៤​នាក់ បាន​បង្ហាញ​លិខិត​បំភ្លឺ​មួយ​អះអាង​ថា លោក​ស្រី​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទារ​សំណង​ជំងឺ​ចិត្ត​នេះ​ឡើយ។ លោក​ស្រី​បន្ត​ថា៖ «នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​ទាមទារ​សំណង​ទេ ហើយ​មក​ទល់​ពេល​នេះ ខ្ញុំ​ក៏​មិន​បាន​ទទួល​ប្រាក់​នោះ​ដែរ»។

ឆ្លើយ​តប​នឹង​រឿង​ទាំង​នេះ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ លោក​ស្រី សម មុន្នីកា បាន​ចាត់​ទុក​ថា រឿង​ដែល​កើត​ឡើង​ទាំង​អស់ គឺ​លោក​ស្រី​ជា​អ្នក​រង​គ្រោះ​និង​បាន​កំពុង​តែ​បាត់​បង់​កិត្តិយស។ លោក​ស្រី​រៀប​រាប់​ថា៖ «នៅ​ថ្ងៃ​នោះ​អ្នក​បើក​បរ​ឈ្មោះ ខឹម មករា មាន​អាយុ ២២​ឆ្នាំ មិន​មាន​ប័ណ្ណ​បើកបរ​ទេ បើក​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ដៃ​ម្ខាង​និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ ទោះ​បី​ណែនាំ​ឲ្យ​បើក​យឺត​ក៏​មិន​ស្តាប់ ក្រោយ​មក​ឆ្កែ​រត់​កាត់ ក៏​វេរ​ទប់​មិន​ជាប់​ធ្លាក់​ចូល​ទួល​ផ្លូវ​ម្ខាង ខ្ញុំ​ស្មាន​តែ​ខ្ញុំ​មិន​អាច​រស់​ផង​ទេ»។

លោក​ស្រី​បន្ត​ថា៖ «ក្រោយ​កើត​ហេតុ ប៉ូលិស​បាន​ឃាត់​ឡាន​ទុក។ ៣ ទៅ ៤ ថ្ងៃ​ក្រោយ​ខ្ញុំ​ទៅ​ពិនិត្យ​ពេទ្យ​ឃើញ​ស្រាំ​ឆ្អឹង​ជើង ទើប​ទាក់​ទង​ទៅ​ប៉ូលិស ម្យ៉ាង​មិន​ឃើញ​មាន​ធ្វើ​កំណត់​ហេតុ​សោះ។ ខ្ញុំ​ដឹង​ច្បាស់​ម្ចាស់​ឡាន គឺជា​ថៅកែ​ដ៏​មាន​ម្នាក់​ឈ្មោះ គឹម ពិសិដ្ឋ។ គេ​មិន​បាន​សួរ​នាំ​ខ្ញុំ​ទេ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ដាក់​បណ្តឹង​ទារ​សំណង​ពី​ថៅកែ​ឡាន​នោះ។ ប៉ុន្តែ​ក្រោយ​មក​ឈ្មោះ ផែង វណ្ណៈ បែរ​ជា​កាឡៃ​ព័ត៌មាន​ផ្សព្វ​ផ្សាយ ធ្វើ​ឲ្យ​ខ្ញុំ​ខូច​កិត្តិ​យស​អស់​រលីង​តែ​ម្តង»។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ឈ្មោះ គឹម ពិសិដ្ឋ និង​អ្នក​បើក​ឡាន ខឹម មករា បាន​ទេ ដោយ​ទូរស័ព្ទ​ត្រូវ​បាន​បិទ។ ប៉ុន្តែ លោក ផែង វណ្ណៈ អះអាង​ថា អ្នក​បើក​ឡាន​ត្រេកអរ​ជា​ខ្លាំង បន្ទាប់​ពី​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អ្នក​លេង​ហ្វេសប៊ុក​និង​សប្បុរស​ជន​នានា។

ជុំវិញ​ថវិកា​បរិច្ចាគ​ដែល​កាកបាទ​ក្រហម​បដិសេធ​នោះ លោក​ស្រី សម មុន្នីកា ប្រាប់​ថា គាត់​មិន​សោក​ស្តាយ​ទេ​ហើយ​លុយ​ទាំង​នោះ លោក​ស្រី ក៏​បាន​បរិច្ចាគ​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​មាន​លិខិត​ថ្លែង​អំណរគុណ​ត្រឹម​ត្រូវ។ លោក​ស្រី សម មុន្នីកា បន្ថែម​ថា៖ «ចំពោះ​ការ​បដិសេធ​មិន​ពាក់​ព័ន្ធ​របស់​លោក​ស្រី គឹម សុវណ្ណា វិញ​គឺ​ខ្ញុំ​មិន​ខ្វល់​នោះ​ទេ សំខាន់​ពេល​នេះ​កិត្តិយស​ខ្ញុំ បាន​ខូច​អស់​ហើយ។ ទាំង​នេះ​ជា​ការ​ពិត ដែល​ខ្ញុំ​ចង់​បក​ស្រាយ»។ លោក​ស្រី សម មុន្នីកា ត្រូវ​គេ​ស្គាល់​ថា ជា​ភរិយា​របស់​លោក ប៉ុល លឹម រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ។ ដោយ​ឡែក​ភាគី​ដើម​បណ្តឹង ២ នាក់​ទៀត​នៅ​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​បាន​ទេ​កាល​ពី​ម្សិល​មិញ៕


What Next?

Recent Articles

13 Responses to "ប្រាក់ $៤ ពាន់​របស់​ជំទាវ មុន្នីកា កាកបាទ​ក្រហម​មិន​ទទួល​ព្រោះ​ជា​ប្រាក់​មិន​ស្អាត"

  1. love khmer says:

    good job, Cambodian Red Crox

  2. red tiger says:

    មិនគួរអោយជឿសោះមនុស្សដែលមានសំណាងមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គមដូចលោកជំទាវម្នាក់នេះ បែជាគ្មានសតិសម្បជញ្ជៈ អាណិតអាសូដល់រាស្រ្តក្រីក្រ ប្រកបរបររកស៊ីដោយសុចរិត ចង់បានប្រាក់់ដែលជាញើសជាឈាមរបស់គ្នា។ទោះជាយកលុយដែលជាសំណងទៅបរិច្ចាគក៏វាមិនសមដែរ ព្រោះឈ្មោះលោកជំទាវត្រូវបានកត់ទុកក្នុងបេះដូងរាស្រ្តខ្មែររួចហើយជំទាវថោក។

  3. សែនសែន says:

    មីកញ្ចាស់យក្ខិណីកាកគូថក្រហមធ្ងន់ត្ពោកហ្នឹងវាគ្មានចិត្តមនុស្សធម៏ជួយបរ្ជាជនក្រីក្រស្អីទេ
    អាខ្វាក់ប្ដីវាចេះតែតែងតាំងវាយកមុខយកមាត់ដើម្បីឱ្យគ្រួសានិយមវាឡើងធ្វធំប៉ុណ្ណោះ ។

  4. សែនសែន says:

    មីកញ្ចាស់យក្ខិណីកាកគូថក្រហមធ្ងន់ត្ពោកហ្នឹងវាគ្មានចិត្តមនុស្សធម៏ជួយប្រជនក្រីក្រស្អីទេ
    មីកញ្ចាស់ស្អីគីហ្នឹងមហាសែនចិត្តអាក្រក់ក្រៃលែង !!!
    អាខ្វាក់ប្ដីវាចេះតែតែងតាំងវាយកមុខយកមាត់ដើម្បីឱ្យគ្រួសានិយមវាឡើងធ្វធំប៉ុណ្ណោះ ។

  5. Chourn says:

    ឲ្យតែពួកអំបែងអស់នេះមានឪកាសធ្វើធំស្រុកខ្មែរពិតជាចលាចលមិនខានឡើយ។ ពួកអំបែងអស់នេះ ឲ្យតែបានអំណាចបន្តិចបន្ទួចវាប្រើអត់ដឹងខ្យល់អីនោះទេ។ រីឯពួកទូកដូចលោកតាវណ្ណម៉ូលីវណ្ណជា ស្ថាបត្យករដ៍ល្បីបែរជាគ្មានឪកាសធ្វើធំនោះទេព្រោះគាត់ជាអ្នករៀនចេះដឹងគេមិនប្រើទេនៅក្នុងសង្គម បច្ចុប្បន្ននោះ គឺគេប្រើតែមនុស្សល្ងង់ដូចគោដូចជំទាវភ្លើខាងលើអញ្ចឹង។ មិនខុសនោះទេដែលគេ តែង តែនិយាយថា (សម័យនេះគឺជាសម័ទូកលិចអំបែងអណ្តែត)។

  6. Anonymous says:

    ,, .. មនុស្ស ខូច សម័យ ហ៊ុន សែន ធ្វើបាប រួច បានជាមកធ្វើ ចិត្ត ល្អ !

  7. បរិមី ព្រ:វិហារ says:

    មិនសមធ្វើជាអ្នកដឹកនាំទេ កំហុសឆ្គងពិតជាមាន ប៉ុន្តែគតិលោភលន់និងចង់ព្រមានប្រៀនប្រដៅអ្នកក្រីក្រតាមរូបភាពនេះជាអំពើដ៍ល្ងត់ល្ងង់បំផុត ។ បើពិតជាកំហុសបច្ចេកទេសក្តី កំហុសអ្នកបើកបរក្តី ធ្វើការអប់រំនិងពន្យល់ណែនាំទៅ ពិតហើយលោកជំទាវអាចភ័យរន្ធត់ខ្លាំង តែគ្មានរបួសស្នាមឯណា ហើយការខឹងសប្បាខ្លាំងនិងចងគនុំចង់ធ្វើបាបអ្នកបើកបរគៀបផាកជាលុយនេះ ជាទង្វើឆោតល្ងង់ ខ្វះសតិស្មារតីជាអ្នកដឹកនាំ ។ សម្តេចតេជោ គួរពិចារណាដោះដូរសមាជិកគណរដ្ឋមន្ត្រី សើ្ទរភ្លើងដូចលោកជំនាវនេះចេញ បើមិនដូច្នេះទេ នឹងនាំគេឯងសីុកេរ្ត៍មរតនិងបំផ្លាញការខិតខំគ្មានយប់ថ្ងៃសំរាប់រាស្ត្ររបស់សម្តេចតេជោអស់មិនខាន!???

  8. Bol says:

    អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានបន្ថែមថា៖ «យើងដឹងថា លុយនោះមកពីណា កាកបាទទាល់តែលុយស្អាតសុទ្ធចិត្តទើបយើងយក លុយបែបហ្នឹង កាកបាទមិនយកទេ»។
    _____________
    ឆ្លើយតបនឹងរឿងទាំងនេះរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី សម មុន្នីកា បានចាត់ទុកថា រឿងដែលកើតឡើងទាំងអស់ គឺលោកស្រីជាអ្នករងគ្រោះនិងបានកំពុងតែបាត់បង់កិត្តិយស។ លោកស្រីរៀបរាប់ថា៖ «នៅថ្ងៃនោះអ្នកបើកបរឈ្មោះ ខឹម មករា មានអាយុ ២២ឆ្នាំ មិនមានប័ណ្ណបើកបរទេ បើកក្នុងល្បឿន ១២០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ដៃម្ខាងនិយាយទូរស័ព្ទជាមួយសង្សារ ទោះបីណែនាំឲ្យបើកយឺតក៏មិនស្តាប់ ក្រោយមកឆ្កែរត់កាត់ ក៏វេរទប់មិនជាប់ធ្លាក់ចូលទួលផ្លូវម្ខាង ខ្ញុំស្មានតែខ្ញុំមិនអាចរស់ផងទេ»។
    _____________________

    អនុញ្ញតឲ្យខ្ញុំនិយាយបន្តិចទៅចុះ!
    លោកស្រីអគ្គលេខាធិការកាកបាតក្រហមនិយាយខាងលើក៏ខុស ឯចំណែកលោកស្រី សម មុន្និកា គឺខុសទាំងអស់។ លោកស្រី អាចខុសផ្នែកផ្លូវច្បាប់ ក៏យើងមិនហ៊ានថា ព្រោះយើងពុំមែនជាអ្នកច្បាប់។ តែបើនិយាយពីសីលធម៌ជាមនុស្សម្នាក់ ជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់រាជរដ្ឋាភិបាល ជាសមាជិករាជរដ្ឋាភិបាល គឺលើកស្រីខុសនឹងសីលធម៌នេះ។ តែបើនិយាយពីសីលធម៌ជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គឺលោកស្រីសម មុន្នីកា ខុសធ្ងន់ជាទីបំផុត។ ខុសធ្ងន់ រហូតដល់ទៅថា ចាប់ពីថ្ងៃនេះតទៅ លោកស្រីពុំមានមុខមាត់ទៅនិយាយឃោសនា ឬរស់នៅធ្វការជាមួយប្រជាពលរដ្ឋ ទៀតឡើយ។ ឈ្មោះលោកស្រីនេះ ត្រូវបានល្បីសុះសាយពេញកម្ពុជា ប្រហែលជារហូតដល់បរទេសផងក៏មិនដឹង។
    តាមសំដីខាងលើ លោកស្រីនិយាយថា អ្នកបើកបរពុំមាន ពែ័រមី និងម្យ៉ាងទៀត គាត់ជាអ្នកមានទ្រព្យ!!! អញ្ចឹងសួរថា គ្រប់គ្នាៗ ពេលមុនឹងឡើងជិះរថយប្តឈ្នួល គឺគេត្រូវ សួរអ្នកបើកបររកពែ័រមី សិន ឬយ៉ាងម៉េច? បើនិយាយអញ្ចឹង លោកស្រី កាន់តែខុស ។ ព្រោះ លោកស្រី បានទៅជិះរថយន្តឥតច្បា់ប់។ លោកស្រីនិយាយថា គឺជាអយុត្តិធម៌ណាស់សម្រាប់លោកស្រី។ អយុត្តិធម៌កន្លែងណា? ខ្លួនលោកស្រី គួរតែទទួលសារភាពជាមួយមហាជន និងរាជរដ្ឋាភិបាល ថា លោកស្រីខុស។ ខុសនោះគឺខុសពេកហើយ។ សួរថា ហេតុអ្វីបានជា លោកខៀវ កាញារិទ្ធិ ជួយលុយដល់តាក់ស៊ី? ហើយជាមួយនោះ ក៏កូនលោក ហ៊ុនសែនទៀតផង? បន្ទាប់មក ក៏កាកបាទក្រហម មិនទទួលយកលុយសម្អុយរបស់លោកស្រីទៀត? ត្រូវសួរខ្លួនឯង!!!
    អំណោយរបស់លោកកាញារិទ្ធ និងលោកស្រី ហ៊ុន ម៉ាណា គឺជាការវាយមួយកំផ្លៀងមកលើលោកស្រី រួចទៅហើយ។ ចុះនៅមានឥស្សរជនណាខ្លះ ជាមន្ត្រី ឬជាអ្នកនិយម អ្នកការពារលោកហ៊ុន សែន ខ្លះ ដែលបានបរិច្ចាគនេះ។ ព្រោះអ្វី ?? ព្រោះគេគិតថា លោកស្រី ធ្វើនេះ វាហួសហេតុពេកហើយ។ គឺហួស ដូចអ្វីដែលយើងបានកំណត់ពីលើ មក គឺរឿងសីលធម៌មន្ត្រីគណបក្សប្រជាជនកម្ពុជា។
    លោកស្រី គួរតែសុំលាលែងពីតំណែងទៅ!! ខ្មាស់គេ!

    ចំណែកលោកស្រី ពុំ ចន្ទីនីវិញ និយាយថា លុយដែលបរិច្ចាគដល់កាកបាទក្រហម ទាល់តែលោកស្រី បានដឹងពីប្រភព!! សូមលោកស្រីពិចារណាបន្តិច ត្រង់កន្លែងនេះ!!

    មតិសាធារណជន មិនថាតែបក្សប្រឆាំង ឬក្រុមមាននិន្នាការប្រឆាំងទេ , គេមិនហ៊ានឃាត់ទេ ។ តែគេចេះតែស្រមៃ ឬក៏ដឹងច្បាស់ណាស់ថា ក្នុងចំណោមសប្បុរសជន ដែលបានបរិច្ចាគលុយជូនកាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំ នេះ ក៏មានអ្នកខ្លះ គេចំណាយលុយជាលទ្ធផលនៃញើស ឈាម និងបញ្ញារបស់គេ, តែក៏មានលុយខ្លះទៀត ជាលុយខ្មៅ ដែរ។ ជាពិសេស យើងត្រូវសម្លឹងមើល អ្នកដែលពុំមានរបរពិតប្រាកដ តែបានដាក់លុយច្រើន។ អ្នកនោះហើយ បានចាយលុយខ្មៅ ដើម្បីទិញមុខមាត់ពីកាកបាតក្រហម។
    ម្តងទៀត យើងគិតថា បើរាជរដ្ឋាភិបាលមិនបានសម្រេច ដកហូតតំណែងទេ ក៏គួរលោកស្រី រៀនតាមគម្រូវិរភាពជនជាតិជប៉ុន ឬកូរ៉េ ទៅ គឺ ត្រូវដាក់ពាក្យលាឈប់ពីតំណែង ទៅ!
    ខ្មាស់គេណាស់ខ្ញុំ ! ខ្មាស់ជួស!!!

  9. Ki RY says:

    គួរអោយខ្មាស់ដែលព្រះមហាក្សត្រផ្ដល់ងារជាជំទាវដល់មនុស្សប្រភេទនេះ ។ ច្បាច់ករាស្រ្ដសង្រ្គោះរាស្រ្ដតើសមដែរឬទេ?​ រូបមន្តនេះត្រូវបានគណបក្សប្រជាជនប្រើ ទៅលើប្រជាជនខ្មែរសព្វថ្ងៃ ។ សម្លាប់ហើយសង្រ្គោះវិញ ។

  10. ជនជាតិ្មខ្មែរ says:

    គ្រាន់បើណាស់។ចុះត្រង់កាកបាទក្រហមកាត់ប្រាក់ខែ មន្រ្តីរាជការជាស្វ័យប្រវ័ត្តិជារៀងរាល់ខែនោះ​តើជាលុយស្អាតឬ?

  11. បរិមី ព្រ:វិហារ says:

    Ki Ry និយាយនេះមិនពិតទេ បើគណបក្សប្រជាជនសម្លាប់ហើយសង្គ្រោះវិញមែន ប្រហែលគ្មានជនរួមឈាមខែ្មរកើនពី ប្រមាណ 3-4 លាននាក់ក្នុងឆ្នាំ 1979 មកប្រមាណ 15 លានក្នុងឆ្នាំ 2014 នេះទេ ហើយប្រហែលរួមទាំង Ki RY ប្រហែលសម្លាប់ផុតពូជទៅហើយ មិនទុកឱយកកើតកូនមកប្រឆាំងនាំឈឺក្បាលអីទេ។ ពាក្យចាស់ពោលថា ដូងមួយធ្លាយមានតក់ មាននាល ដូចក្នុងសមាជិកបក្សដូចគ្នាមានល្អ មានអាក្រក់ តួរយ៉ាងដូចលោកប៉ែន សុវណ្ណ សមាជិកសភា CNRP គឺ បក្សប្រជាជនបញ្ចេញចោលតើ!

  12. ចាក់អង្រែ says:

    គណបក្សប្រជាជនសម្លាប់ប្រជាជនរាល់ថ្ងៃពិតណាស់
    ដោយប្រើល្បិចអូសប្លន់ដីធ្លីពីប្រជាជនខ្មែរយកទៅឱ្យចិនយួន
    និងពួកឧកញ្ញ៉ាហុតឈាម ហើយប្រើតុលាការចោទប្រកាន់
    បង្ខូចហើយចាប់ប្រជាជនដាក់គុកយ៉ាងឃោរឃៅក្រៃលេង
    គណបក្សប្រជាជនសម្លាប់ប្រជាជនតាមវិធីធ្វើកម្មឱ្យប្រជាជន
    រងទុក្ខវេទនាផ្លូវចិត្តកើតក្រីក្ររហេមរហាមបាត់បង់ដីធ្លីផ្ទះសំបែង
    និងជាប់គុកច្រវាក់ព្រមទាំងការវាយដំ បាញ់ប្រហាខ្លះៗ
    សឹងតែជារៀងរាល់ថ្ងៃទៅហើយ ។

  13. អាឡេវ says:

    តិចពេកទេដឹង?