ញត្តិរបស់ពលរដ្ឋ​ទាមទារឲ្យកោះហៅរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ត្រូវបាន​ទទួល​យកទៅពិចារណា​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

តំណាងគណៈកម្មការនៃគណៈកម្មការទី១០ និងទី១នៃរដ្ឋសភា ចេញ​មក​ទទួលយកញ្ញតិរបស់​ប្រជាពល​រដ្ឋ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ (រូបភាព៖ ណាត សុភាព)

តំណាងគណៈកម្មការម្នាក់នៃគណៈកម្មការទី១០ និងទី១ នៃរដ្ឋសភា ទទួលយកញ្ញតិរបស់ ​ប្រជាពល​រដ្ឋ មាន​គ្នា​ជាង​២០០​នាក់ ​មក​ពី​សហគមន៍​បឹងកក់ និងសហគមន៍ ជាច្រើនទៀត ដែល​ទាមទារឲ្យមាន ការដោះលែងតំណាង​ របស់​ពួក​គាត់​ទាំង១១នាក់ ដែលបានឃុំខ្លួន នៅពន្ធនាគារព្រៃស ឲ្យមានសេរីភាព ឡើងវិញ ដោយ​សន្យា​ថា​នឹង ​យក​ទៅធ្វើការ ពិចារណា 

ញ្ញតិរបស់អ្នកភូមិបឹងកក់ និង​សហគមន៍​ជា​ច្រើនទៀតនេះ ក៏​បានទាមទារឲ្យមានកោះ​ហៅរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មកធ្វើ​ការ​ចោទ​​​សួរ អំពីវិធានការ​របស់​​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលឈានទៅដល់ការ​ចាប់ខ្លួន​សកម្មជនដីធ្លី ក្នុង​ករណី​​នៃការតវ៉ា​ដែល​ពួក​គេ​អះអាង​ថា​ត្រូវបានធ្វើឡើងតាមលក្ខណៈអហិង្សា និងតាម​គោល​ការណ៍​​ប្រជាធិប​តេយ្យ​ ។

សូមជម្រាបថា មនុស្សដែលត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារព្រៃសនោះ មានចំនួន​១១ រូប ក្នុងនោះ​មានព្រះសង្ឃ ១ អង្គ និង អ្នកស្រីទេពវនី្ន ដែលជាជ័យលាភីនៃពានរង្វាន់ស្ត្រី​ឆ្នើម​នៃ​ភាពជាអ្នក​ដឹក​នាំ​អន្តរជាតិ​ពី​សហរដ្ឋ​អាមេរិក អ៊ឺរ៉ុប និង​អាស៊ី ក៏ត្រូវបានជាប់ឃុំនៅពន្ធនាគារព្រៃសនោះផងដែរ  ។

អ្នកទាំង១០នាក់និងព្រះសង្ឃ១អង្គសុទ្ធ​តែត្រូវបាន​កាត់​ទោសម្នាក់ៗ១ឆ្នាំ និង ពិន័យជា២លានរៀលក្នុង បទបង្ក​ការកក​ស្ទះចរាចរណ៍ និងប្រឆាំង​រាជការសាធារណៈ ។

ក្រុមអង្គការសង្គមស៊ីវិល និង បក្ស​ប្រឆាំង​បាន​ហៅវិធានការរបស់ប្រព័ន្ធតុលាការនៅកម្ពុជាបែបនេះ ថា​ជា​ផ្នែកមួយកំពុងបំពានសិទ្ធិ សេរី​ភាព របស់​ប្រជាជនកម្ពុជា យ៉ាងខ្លាំងដែលត្រូវបានធានាដោយរ​ដ្ឋ​ធម្មនុញ្ញ និង​ច្បាប់អន្តរជាតិ​ទៀត​ផង តែ​គណបក្ស​ប្រជាជន​អះអាង​ថា ជា​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុង​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​អំពើ​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ ៕

ប្រជាពលរដ្ឋ​ប្រមូល​ផ្ដុំ​នៅមុខ​រដ្ឋ​សភា ​ដើម្បី​ដាក់​ញត្តិ​ នៅព្រឹក​ថ្ងៃ​សុក្រ​នេះ (រូបភាព៖ ណាត សុភាព)

សូមសរសេរ​មក​កញ្ញា ខាន់ លក្ខិណា តាម​រយៈ khanleakhen@vodhotnews.com

What Next?

Recent Articles

One Response to "ញត្តិរបស់ពលរដ្ឋ​ទាមទារឲ្យកោះហៅរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ត្រូវបាន​ទទួល​យកទៅពិចារណា​"

  1. Anonymous says:

    … . . ក្រសួង យុត្តិធម៏ ឬ ក្រសួង អយុត្តិធម៏ ?

    ,, .. ចាំ មើល តើគាត់ ជាមនុស្ស ប្រភេទ ណា ?