ព្រះសង្ឃ១អង្គទៀត​ដែលធ្លាប់​ជួយ​តវ៉ា​ឲ្យ​អ្នក​មាន​ជម្លោះប្រឈមនឹងការចាប់ព្រះកាយ​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ព្រះសង្ឃ​មួយ​អង្គ​ទៀត គង់នៅ​វត្ត​នាគ​វ័ន្ត ដែល​ធ្លាប់​ជួយ​តវ៉ា​ឲ្យ​អ្នក​មាន​ជម្លោះ​នោះ​ប្រឈម​នឹង​ការចាប់​ព្រះកាយ ខណៈ​ដីកា​បង្គាប់​ពី​តុលាការ​ចោទ​ថា​ព្រះ​តេជគុណ​កែវ សុ​ម៉ាលី បាន​វាយ​ព្រះសង្ឃ​មួយ​អង្គ​ទៀត​បែក​ព្រះ​កេស​។​

​ព្រះតេជគុណ កែវ សុ​ម៉ាលី ជា​មេ​កុដ្ឋ​លេខ​៦ នៃ​វត្ត​នាគ​វ័ន្ត ឲ្យ​VOD​ដឹង ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា ​នេះ​ថា កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ព្រះចៅអធិការ​វត្តព្រះនាម ងិន ឃីម បាន​កោះហៅ​ព្រះសង្ឃ​ឲ្យ​ប្រជុំ​ដោយ​មិន​បាន​ព្រាងទុក​មុន​ ។ ព្រះអង្គ​បន្ត​ថា ការប្រជុំ​នេះ​ធ្វើឡើង​ក្នុង​ចេតនា​បង្ករឿង ដើម្បី​ដេញ​ព្រះអង្គ​ចេញ​ពី​វត្ត  ដោយ​យក​លេស​ថា​ធ្វើ​ខុស​វិន័យ​សង្ឃ បន្ទាប់​ពី​ចេញ​តវ៉ា ជាមួយ​អ្នកមាន​ជម្លោះ​ដីធ្លី ។ ប៉ុន្តែ​ព្រះ​តេជគុណ​បាន​ព្យាយាម​លើក​ពី​ច្បាប់​មក​បកស្រាយ តែ​មាន​ការ​ប្រកែក​គ្នា ក្រោយមក​មាន​មនុស្ស​លួច​វាយ​ព្រះ​អង្គ​ពីក្រោយ វិលមុខ​ដួល ហើយ​មាន​សំឡេង​ក្មេង​វត្ត​ស្រែកថា​វាយ​វា​ទៅ ហើយ​ព្រះអង្គ​ដឹងខ្លួន​ច្បាស់ ឃើញ​ព្រះសង្ឃ​មួយអង្គ​ព្រះនាម​ឡុង ឆេង​ហ៊ី បែក​ព្រះ​កេស​ហូរឈាម ។ បន្ទាប់ពី​នោះ​ហើយ ដែល​ចៅអធិកា​វត្ត​បាន​ព្យាយាម​ឲ្យគេ​ចាប់​ព្រះអង្គ​ទៅ​កាត់ទោស ដោយ​ចោទ​ថា​វាយ​ព្រះសង្ឃ តែ​ត្រូវបាន​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ពេលនោះ​រារាំង​ ។​

​ព្រះ​តេជគុណ​កែវ សុ​ម៉ាលី មាន​ថេរ​ដីកា​ថា ព្រះចៅអធិការ​វត្ត​មាន​និន្នាកា​នយោបាយ ចង់​ដេញ​ព្រះសង្ឃ​ដែល​ហ៊ាន​បញ្ចេញមតិ​ចេញពី​វត្ត  ខណៈ​ព្រះអង្គ​ធ្លាប់​ចេញ​ជួយ​តវ៉ា​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី និង​ប្រឆាំង​នាំពាក្យ​ស្ថានទូត​វៀតណាម​ដែល​បំភ្លៃ​ប្រវត្តិសាស្ត្រ​។

ព្រះអង្គ​បន្តថា​​​ «ព្រះ​ចៅ​អធិកា​វត្ត​នាគ​វ័ន្ដ​បាន​ត្រៀម​រួច​ជាស្រេច​ក្នុង​ការ​បណ្ដេញ​អាត្មា​ចេញ​ប្រាំ​លើក​មក​ហើយ ហើយ​ក្នុង​នោះ​ព្រះ​ចៅ​អធិកា​របាន​គំរាម​ថា​ អាត្មា​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល ហើយ​ថាអាត្មា​ហ្នឹង​ប្រឆាំង​នឹង​គោលការណ៍​វត្ដ​ ដែល​វត្ត​មិន​ឲ្យ​ចេញ​ទៅ​ខាង​ក្រៅ​ធ្វើ​កិច្ចការ​សង្គម គឺ​លោក​មិន​ឲ្យមាន ប្រសិន​បើ​មាន​គឺ​ត្រូវ​បណ្ដេញ​ចេញ ពេល​នោះ​អាត្មា​យក​ផ្លូវ​ច្បាប់​មក​និយាយ​ជា​មួយ​លោក លោក​ក៏​ធ្វើ​អ្វី​អត់​កើត​នូវ​ប្រាំ​គ្រាហ៍​នេះ​ធ្វើ​អ្វី​អត់​កើត​ទេ ពេល​នេះ​គឺ​ជា​ឱកាស​មួយរបស់​លោក​»

​ព្រះចៅអធិការ​វត្ត​នាគ​វ័ន្ត ព្រះនាម ងិន ឃីម មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​ដោយ​ព្រះអង្គ​អះអាង​ថា​ជាប់រវល់​ប្រជុំ ។​

អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក ចាន់ សុ​វេត ដែល​បាន​ដឹង​ពី​ករណី​នេះ យល់ថា ខណៈ​ប្រទេស​កម្ពុជា កាន់​សាសនាព្រះពុទ្ធ មិន​គួរ​មាន​ការប៉ុនប៉ង​ចាប់​ព្រះសង្ឃ​ផ្សឹក​ដាក់ទោស​បែបនេះ​ទេ ដោយ​លោក​កត់សម្គាល់​ថា តុលាការ​ច្រើន​តែ​កាត់ទោស​អ្នក​តវ៉ា​ដោយ​រង​សម្ពាធ​ពី​អ្នកនយោបាយ​មានអំណាច​។

លោក​បន្ថែម​ថា «យើង​មាន​ការព្រួយបារម្ភ​ទៀតផង សម្រាប់​ការ​ព្រះសង្ឃ​ទាំងឡាយ​ដែល​គាត់​បាន​ចូលរួម​សកម្មភាព​សង្គម និង​អាច​ប្រឈមមុខ​ជាមួយ​នឹង​ការចាប់ខ្លួន ហើយ​ប្រសិនបើ​ជា​រដ្ឋាភិបាល​នៅតែ​បន្ត​សកម្មភាព​បែប​ហ្នឹង ​ខ្ញុំ​គិតថា​វា​មិន​ខុស​អី​ពី​របប​កុម្មុយនីស្ត​សម័យ​របប​ប៉ុលពត​ទេ​បាទ អា​ហ្នឹង​គឺ​អត់​ស្គាល់​សង្ឃ​ទេ​បាទ អត់​ស្គាល់​សាសនា​ទេ ហើយក៏​មិន​ស្គាល់​សិទិ្ធមនុស្ស​ដែរ តើ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​កំពុងតែ​ឈរ​លើ​ផ្លូវ​អី ហើយ​នៅក្នុង​លក្ខខណ្ឌ​បែប​ហ្នឹង​បាទ​»។​

​មួយ​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​របស់​រដ្ឋាភិបាល បាន​ចាប់​ព្រះសង្ឃ​៣​អង្គ​ហើយ ក្នុងនោះ មាន​មួយអង្គ​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​១​ឆ្នាំ ហើយ​ពីរ​អង្គ​ទៀត​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​បន្ទាប់ពី​ព្រះសង្ឃ​ទាំងនោះ​ចូល​ឃ្លាំមើល​ការធ្វើ​បាតុកម្ម​របស់​មា​ន​ជម្លោះដីធ្លី និង​ការតវ៉ា​ប្រឆាំង​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ពាក់​ព័ន្ធ​ករណីទឹកដី​ខ្មែរក​ម្ពុ​ជា​ក្រោម​ ៕

សូម​សរសេរ​មក​កញ្ញា ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

5 Responses to "ព្រះសង្ឃ១អង្គទៀត​ដែលធ្លាប់​ជួយ​តវ៉ា​ឲ្យ​អ្នក​មាន​ជម្លោះប្រឈមនឹងការចាប់ព្រះកាយ​"

  1. Bol says:

    ល្អសើចដែរហ្ន៎!!
    ឲ្យតែចាប់ខ្លួន សុទ្ធតែរឿងគម្រាមកំហែង!!
    តើថ្ងៃណា ទើបអាចបំបាត់រឿងរបៀបនេះបាន?

    បើអញ្ចឹងទេ , មនុស្សទាំងឡាយ សង្ឃទាំងឡាយ ឲ្យតែត្រូវប៉ូលីសចាប់ ឬត្រូវបណ្តេញពីវត្ត សុទ្ធសកម្មជនរបស់បក្ស និងរបស់ចលនាប្រឆាំងណាមួយ ឬវាយ៉ាងម៉េច?

    ល្មមៗ បានហើយ!

    ក្នុងស្បង់ចីវរ តើវាត្រូវតែមានចិត្តក្រហល់ក្រហាយ វាយគ្នា អញ្ចឹងឬ?
    យើងស្តាយណាស់ ស្តាយនៅពេលបានឃើញសង្ឃមួយក្រុម ជំទាលតាមមីក្រូ និងលាត់ស្បង់ចីវរ កាន់ព្រនង់ រត់ដេញវាយ និងបំផ្លិចបំផ្លាញសម្បត្តិ សម្បត្តិឯកជន ?
    ស្តាយណាស់ ព្រោះយើងមិនដឹងថា តើនៅពេលយើងទៅបុណ្យភ្ជុំបិណ្ឌ យើងបានសំពះ និងដាក់ចង្ហាន់ ទេយ្យទានប្រគេនព្រះសង្ឃរបៀបនេះ ដែរឬទេ?

    ដោយសារតែចិត្តយើង ស្រឡាញធម៌ព្រះពុទ្ធ ទើបយើងចេះតែបន្តទៅវត្ត ទៀតទៅ, ម្លេះ គួរតែបែរទៅគោរពសាសនាព្រះគ្រិស្តម្តងវិញ!
    ឃើញសង្ឃអស់នេះ គួរឲ្យខ្ពើម!
    តើជាសង្ឃមែន ឬជាពយកចោរបន្លំខ្លួនចូលមកជ្រកម្លប់សាសនា?

  2. បរិមី ព្រ:វិហារ says:

    ចាស់ៗដំណាលថា ” ពេលយកកូនចៅមកបួសរៀននៅវត្តអារាម គឺយកកូនចៅនោះមកប្រគេនព្រះចៅអធិការវត្តដែលចាត់ជាឪពុកផងម្តាយផងនិងគ្រូបាអាចារ្យតែម្តង” ដូចនេះបើសង្ឃណាបាត់បង់ការគោរពនិងឱយតំលៃការអប់រំ ជាពិសេសមិនគោរពធម្មវិនយ័វត្តនិងចៅអធិការហើយ តើលោកសង្ឃនោះកំពុងធ្វើឱយសាសនារុងរឿង ឬបំផ្លាញសាសនា ។ លោករដ្ឋមន្ត្រីក្រសួងធម្មការ ស្ពឹកស្រពន់ហួសហេតុហើយ ត្រូវគិតគូរពង្រឹងវិន័យសង្ឃ និងរៀបចំសង្ឃឱយស្របតាមច្បាប់ទំលាប់ ។ ឥឡូវក្រុមប្រឆាំងរដ្ឋាភិបាលប្រើប្រាស់ ព្រះសង្ឃស្លៀកលីអូ ស្ត្រី និងកុមារ ក្នុងរូបភាពឱយមតិជាតិនិងអន្តរជាតិ យល់ច្រឡំ និងងាយធ្វើឱយមានកំហឹងជាមួយសមត្ថកិច្ច ប្រសិនជាមានការប៉ះទង្គិចគ្នា ។ លោកសង្ឃខ្លះអាយុ 19-20 ឆ្នាំ សកម្មប្រយុទ្ធឥតងាករេ ប្រើអំពើហឹង្សាជាមួយសង្ឃគ្នាឯង ។

  3. Former Hia lola says:

    ព្រះសង្ឃទាំងនោះ មិនបានរៀនព្រះគម្ពីរព្រះពុទ្ធសាសនាទេ ប្រហែលជាគាត់បានអានគម្ពីរអ៊ីស្លាម បានជាមានអំពើហិង្សាដូច្នេះ។

  4. erd says:

    នរកមានបើកទ្វារចំហរង់ចាំសង្ឃទាំងនេះហើយ។

  5. so says:

    អានរកត្រងោល.