Fri, 14 November 2014
ឃុត សុភចរិយា and Shane Worrell
ភ្នំពេញប៉ុស្តិ៍
ឃុត សុភចរិយា Shane Worell
ភ្នំពេញៈ ខណៈអ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់ ដទៃទៀតត្រូវនាំទៅពន្ធនាគារវិញ អ្នកស្រី យ៉ោម បុប្ផា ជាថ្មីម្តងទៀតថា បានត្រៀមខ្លួនដឹកនាំសហគមន៍បឹងកក់រួចហើយដើម្បីទាមទាររកយុត្តិធម៌។
អ្នកស្រីនិយាយថា៖ «ខ្ញុំមានអារម្មណ៍ភ័យខ្លាចការចាប់ខ្លួនទៀត… តែយើងត្រូវតែធ្វើ។ ខ្ញុំត្រៀមខ្លួនជាប់គុករួចហើយ ប្រសិនគេចង់ចាប់និងចោទខ្ញុំដោយអយុត្តិធម៌»។
អ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនសិទ្ធិដីធ្លីដែលជាប់ពន្ធនាគារជាង ១ឆ្នាំ បន្ទាប់ពីត្រូវចាប់ខ្លួនកាល ខែកញ្ញា ឆ្នាំ២០១២ មិនបានចូលរួមការតវ៉ាសប្តាហ៍នេះដែលធ្វើឲ្យសកម្មជន ១០ នាក់និងសង្ឃ ១ អង្គត្រូវចាប់ខ្លួនកាត់ទោសភ្លាមៗឲ្យដាក់គុក ១ ឆ្នាំ។
ការកាត់ទោសធ្វើឡើងខណៈអាជ្ញាធរចាប់ខ្លួនមន្រ្តីគណបក្សសង្គ្រោះជាតិ ២រូប និងបដិសេធមិនឲ្យនៅក្រៅឃុំពីបទពាក់ព័ន្ធនឹងការតវ៉ាហិង្សាកាលឆ្នាំមុន។
បើទោះអ្នកស្រីពាក់ព័ន្ធបញ្ហាក្នុងតុលាការមិនទាន់ចប់ ក៏អ្នកស្រី បុប្ផា គិតថា គាត់ត្រៀមខ្លួនរួចហើយក្នុងការជាប់ពន្ធនាគារជាមួយសកម្មជនសហគមន៍បឹងកក់។ គាត់ថា៖ «ឥឡូវយើងកំពុងធ្វើយុទ្ធសាស្រ្តថ្មីក្នុងការធ្វើបាតុកម្ម អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងអស់របស់យើង»។ ដូចការតវ៉ាពីមុនៗដែរការតវ៉ាសប្តាហ៍នេះ អ្នកស្រី បុប្ផា រំឭកថា ដូចការតវ៉ាកាល ខែឧសភា ឆ្នាំ២០១២ ដែលពេលនោះការដាក់គុកក្រុមអ្នកតវ៉ាត្រូវគេស្គាល់ថា «អ្នកតវ៉ាបឹងកក់ ១៣ នាក់» ដែលធ្វើឲ្យគាត់ក្លាយជាមេដឹកនាំសហគមន៍នេះ។
អ្នកស្រីថា៖ «ថ្ងៃនេះ យើងនឹងយកញត្តិទៅរដ្ឋសភា។ យើងនឹងប្រមូលផ្តុំគ្នានៅក្រៅពន្ធនាគារព្រៃស ដើម្បីប្រាប់ស្រ្តីទាំងនោះថា យើងមិនភ្លេចពួកគេទេ»។
តាំងពីការដោះលែងមកអ្នកស្រី បុប្ផា មិនដែលត្រូវចាប់ខ្លួនទៀតទេ អតីតប្តីអ្នកស្រី លោក លួស សាខន បារម្ភពីគម្រោងធ្វើការតវ៉ាក្នុងស្ថានភាពនេះ ដោយសុំឲ្យថែរក្សាខ្លួន និងកូនៗ។
លោក អ៊ី សារ៉ុម នាយកប្រតិបត្តិនៃសមាគមធាងត្នោតថ្លែងថា៖ «ពុំមានការចាប់ខ្លួនអ្នកតវ៉ានៅមុខតុលាការទេនៅថ្ងៃពុធ។ ប្រហែលអាជ្ញាធរនឹកឃើញថា នោះជាជោគជ័យ»៕
សូមគាំទ្រភាពក្លាហានរបស់អ្នក