លោក សម រង្ស៊ី ​និង​លោក ស​ ខេង ​ពិភាក្សា​តាម​ទូរស័ព្ទ​រឿង​លោក ​មាជ សុវណ្ណារ៉ា

ថ្លែង​នៅក្នុង​ពេល​ការប្រមូលផ្តុំ​គ្នា​មួយ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ការបង្ក្រាប​ដោយ​ប៉ូលិស​នៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។

ថ្លែង​នៅក្នុង​ពេល​ការប្រមូលផ្តុំ​គ្នា​មួយ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ការបង្ក្រាប​ដោយ​ប៉ូលិស​នៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។


ហេង រស្មី
14 វិច្ឆិកា 2014
វីអូអេខ្មែរ

ភ្នំពេញ— លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ថា​ ពិត​ជាមាន​ជំនួប​តាម​ទូរស័ព្ទ​រវាង​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពិត​ប្រាកដ​មែន​ដើម្បី​ស្វះសែ្វង​រក​អន្តរាគមន៍​សុំ​ឲ្យដោះ​លែង​លោក ​មាជ សុវណ្ណារ៉ា។​

លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​ខណៈពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​ទីស្នាក់​ការ​របស់គណបក្ស។

លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ក្នុង​ថ្ងៃ​តែ​មួយ​ពី​បទ៖​«ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា។​

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ ​មាន​ប្រសាសន៍​ថា​ កាល​ពីល្ងាច​ថ្ងៃ​ពុធ ​លោក​សម រង្ស៊ី​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ ស ខេង​អំពី​ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ចាប់​ខ្លួន​សកម្ម​ជន​បឹងកក់​ និង​ព្រះ​សង្ឃ​ផង​ដែរ។​ ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ខ្លឹម​សារ​លទ្ធផល​នៃ​ជំនួប​នេះ​ទេ។​

លោក​រំពឹង​ថា ​លោក​មាជ សុវណ្ណារ៉ា​ និង​ត្រូវ​បាន​ដោះ​លែង​ដូច​អ្នក​នយោបាយ​ឯ​ទៀតៗ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​លើក​មុនៗ​ដែរ។​

លោក​និយាយ​ថា៖​ «ជា​ការ​រំពឹង​ទុក​របស់​ខ្ញុំ​ ករណី​នេះ​មិន​មាន​អ្វី​ប្លែក​ទេ។​ករណី​ដដែលៗ​ ដូចករណី​ប៉ុន្មាន​ដែល​បាន​ដោះ​ស្រាយ​រួច​ក្នុង​ពេល​ថ្មីៗ​ហ្នឹង​ឯង»។​

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ចាក​ចេញ​ទៅ​ប្រទេស​បារាំង​កាល​ពី​យប់​ថ្ងៃ​ពុធ ហើយវីអូអេមិន​អាច​ស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​អំពី​លទ្ធផល​នៃ​ជំនួប​នេះ​បាន​ទេ។ ​ចំណែក​លោក​នាយក​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​និយាយ​ថា​ លោក​កំពុង​ជាប់​រវល់​ប្រជុំ។​

លោក​និយាយ​ថា៖​ «បង​កំពុង​ជាប់​ប្រជុំ»។​

តាម​ការ​សម្រប​សម្រួល​នយោបាយ​ អ្នក​តំណាង​រាស្ត្រ​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ត្រូវ​បាន​តុលាការ​សម្រេចដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ក្រោយ​ពី​បាន​បង់​ប្រាក់​ធានា។​ ក៏​ប៉ុន្តែ​តុលាការ​បាន​ដាក់​ឲ្យស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​នៅ​ឡើយ​ ​ទាក់ទង​នឹង​សំណុំ​រឿង​ទីលាន​ប្រជា​ធិបតេយ្យ​ដូច​គ្នា​នេះ​ដែរ។ ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​កន្លង​ទៅ​នេះ​ ក្នុង​ខណៈពេល​ដែល​សកម្ម​ជន​ និងអ្នក​តំណាង​រាស្ត្រ​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក​ស្រី មួរ សុខហួរ​បាន​ទាម​ទារ​ឲ្យដោះ​លែង​សួន​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នោះ​ ក៏មាន​ការ​ប៉ះ​អង្គិច​គ្នា​រវាង​កង​កម្លាំងសន្តិសុខ​ខណ្ឌ​ដូនពេញ​ និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​៦០​នាក់​បាន​រង​របួស។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​ មិន​រំពឹង​ថា ​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ចុង​ក្រោយ​នេះ នឹង​ត្រូវតុលាការ​ដោះ​លែង​ឆាប់ៗ​ទេ​ ដោយ​សារ​តែ​គណបក្ស​សង្គ្រោះជាតិ​លែង​មាន​ថ្នូរ​សម្រាប់​ដោះ​ដូរជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​មុន​ទៀត​ហើយ។

លោក​និយាយថា៖​«ខ្ញុំ​ថា​មុនៗ​មក​វា​មាន​ជា​ថ្នូរ។​ បើ​សិន​ចង់​បាន​ឲ្យរួច​ខ្លួន ​វា​ត្រូវ​ឲ្យថ្នូរ​ទៅ​គណបក្ស​កាន់​អំណាច។​ ​មាន​ថ្នូរ​សព្វ​ថ្ងៃ​នេះ​ វា​ពាក់​ព័ន្ធ​ពី​រឿង​ការ​ចរចា​គ្នា​ពី​រឿង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំបោះ​ឆ្នោត»។​

លោក​បាន​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ទី​បំផុត​ អាច​នឹង​ដើរ​ចេញ​ពី​សភា ​ដោយ​សារ​តែ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​មិន​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​គោរព ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​វិល​ត្រឡប់​ទៅ​រក​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​សារធារណៈ​សារជា​ថ្មី។​

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​និយាយ​ថា ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ក្នុង​ពេល​កិច្ច​ប្រជុំ​កំពូល​វាង​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិនោះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ពេល​នោះ​បាន​និយាយ​ប្រាប់​ថា ​លោក​មាជ សុវណ្ណារ៉ា​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​នៃការ​ចាប់​ខ្លួន​ដែរ។​

រហូត​មក​ដល់​ពេល​នេះ​ ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​រយៈ​ពេល​ជាង​៤​ខែ​ ​លោក​មាជ សុវណ្ណារ៉ា​ក៏ត្រូវ​បាន​ចាប់​ខ្លួន។​

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​បាន​បញ្ជាក់​ថា​ ការ​ចាប់​ខ្លួន​លោក​មាជ សុវណ្ណារ៉ា​ នេះ​អាច​ជា​ការ​ដៅ​ទុក​ជាមុន​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ក៏​ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​ធ្លាប់​និយាយ​ថា ​រឿង​នេះ​ជា​កិច្ច​ការ​របស់​តុលាការ​តែ​ប៉ុណ្ណោះ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

4 Responses to "លោក សម រង្ស៊ី ​និង​លោក ស​ ខេង ​ពិភាក្សា​តាម​ទូរស័ព្ទ​រឿង​លោក ​មាជ សុវណ្ណារ៉ា"

  1. Miror says:

    law is made by the will of the majority of people throught their representatives in the NA, for the people. So Single Standard of law must be applied equally before the law, by whichthe court must play an independent and neutral role to adjudicate all cases fairly! As people in this Kingdom, we do not want to see the application of double stanadrd of law withim this Kingdom! we need a national unity with indenity is Khmer! unity is the force! L”union fait la force!, Former King Sihanouk said!

    1

  2. បរិមី ព្រ:វិហារ says:

    មាជ សុវណ្ណរា៉ ជាមនុស្សគ្រោះថ្នាក់សំរាប់សង្គម ជាមនុស្សខិលខូចបោកប្រាស់គ្រប់រឿង មិនថាជាប្រាក់កាស ខ្លួនប្រាណស្ត្រីឡើយ ជាក់ស្តែងវាជំពាក់ប្រាក់ថ្លៃសីុផឹកតាមហាងមួយចំនួននៅបាត់ដំបង បន្ទាយមានជ័យ និងនៅភ្នំពេញ ជំពាក់អ្នកធ្វើការនៅខាងវិទ្យុអាសីុសេរីមួយចំនួន ហើយបើខាងស្ត្រី មានស្រ្តីខែ្មរស្លូតត្រង់មួយចំនួនខូចខ្លួនបង់អនាគតដោយសារមនុស្សកំហូចនេះតួរយ៉ាង នាង សំ ប៉ូលីដា ដឹងថាមាជ សុវណ្ណរ៉ានេះមានប្រពន្ធមានកូន2-3 នាក់ នៅតែ បានធ្លាក់ខ្លួនចាញ់បោកវា មានកូនមួយទៀត បើមិនជឿសួរទៅ សំ ប៉ូលីដា ដឹងរឿងទាំងនេះហើយ!បានទៅអាមេរិកនេះ វាក៍បោកអាមេរិកដែរ ព្រោះវាបានផ្តល់ពត៌មានភូតភរយ៉ាងច្រើនអំពីកម្ពុជាទៅវិទ្យុអាសីុសេរី ដូចជាករណីក្នុងឆ្នាំ 2002-3 (មិនចាំពេលវេលាច្បាស់ទេ) ថា ហ៊ុន សែន និង ម៉ល់ រឿប ត្រូវបានគេធ្វើឃាតដោយគ្រប់បែកហើយ! វិទ្យុអាសីុសេរីផ្សាយភ្លាម ក្រោយមកបែរជាពត៌មានបោសប្រាស់សោះ ធ្វើឱយពួកអាមេរិកស្តីបន្ទោសថ្នាក់ដឹកនាំខែ្មរនៅវិទ្យុអាសីុសេរីយ៉ាងចាស់ដៃ ។ តាមរយះនេះ វាបន្តបន្លាចអាមេរិក ហើយអាមេរិកនេះពូកែខាងចាញ់បោកមនុស្សខូចបែបសុវណ្ណរ៉ាដែរ កុំថាឡើយមិត្តភក្ត័ សូម្បីម្តាយវាបង្កើតក៏ភូតភរដែរ ! មកធ្វើជា អ្នកស្នេហាជាតិ ផេះអី បើខ្លួនជាមេចោរនិងកំពូលបោសោះនោះ!?? Meach Sovannara is a real cheating person and he dares to do anything to gain his preputation within CNRP and Cambodia, he cheats people for money and sexual demands. He cheated Mrs. Sam Polida has a child while he married and has a few children. We strongly believe that Mr. Sovannara could ugly planned, leaded and acted for this events, let him face justice and we wish to see that this kingdom stops getting political parties to involve this kind of court case.

  3. Bol says:

    គិតថា លោក សម រង្ស៊ី គួរណាស់តែទុករឿងនេះ ឲ្យដំណើរការតាមនិតិវិធីនៃច្បាប់ទៅ។
    លោកអាចសម្តែងពីទឹកចិត្តចំពោះសហការីមែន , តែធ្វើដូចម្តេច នឹងការពារបាន?
    មិនគួរលោក យករឿងទាំងនេះទៅភ្ជាប់នឹងនយបាយទេ។

    ជឿថា លោកអាចនិយាយជាមួយតុលាកា តាមរយៈមេធាវី ការពារ ឲ្យធ្វើយ៉ាងណា អ្នកទាំងនេះ ត្រូវបានសម្រាលទោស គឺល្អជាង។

    នេះ ជាពិសោធមួយ ក្នុងចំណោមមេរៀនច្រើនណាស់ និងពាក្យសន្យា ដែល បក្សរបស់លោកបានបង្កើតឡើង។ មេរៀនទាំងនោះ នឹងវិលមកគាបកលោកវិញ នៅថ្ងៃណាមួយ ដែលលោកមានសំណាងបានឈ្នះឆ្នោត!!
    សូមកុំបង្រៀនខ្លា ឲ្យ ស៊ីសាច់ កុំបង្រៀនក្រពើ ឲ្យហែលទឹក!!

  4. Knight Rider says:

    មាជ សូវណ្ណារា៉ត្រូវតែជាប់គុក ព្រោះជននេះបានប្រើអំពើហិង្សារួមដៃគ្នាជាមួយ និង ក េញ្ជ្រាង បិសាច មួ សុខហួ ដើម្បីវាយ យក ទីលាន ប្រជា ធិបតេយ្យ មក កាន់កាប់ និង វាយប្រហារដោយអាវុធបំពង់ទីប មានបង្កប់ជាតិសុីមង់ ក្នុង នោះ ធ្វើអោយកង កម្លាំង សន្តិសុខ ជាច្រើនត្រវរងរបួស ជាទម្ងន់។
    នៅពេលដែលគេចាប់ខ្លួន តាំងស្រែក ថា រំលោភសិទ្ធមនុស្ស។ គេថាសត្វអាងព្រៃ ឯ ព្រៃក៏អាងសត្វ ពួកសង្គ្រោះជាតិដែល ជាសត្វអាង អង្គការ សិទ្វមនុស្សនិង ពួក សង្គម សុិវិល ដែលជាព្រៃដែលផ្តល់ ជំរកសុខសានអោយសត្វដើម្បីបានប្រាក់ខែពីអាគាំង។
    កម្ពុជាត្រូវអនុវត្តច្បាប់ ជាធរមានមិនត្រូវយោគយល់ ដល់ពួកណាដែលបំពាន និងមើលងាយច្បាប់ របស់ខ្មែរ តាមទំនើងចិត្តខ្លួនអោយសោះបើពុំនោះទេកម្ពុជានឹងធ្លាក់ជ្រោះមហន្តរាយ ដូច ជាក្នុងទស្សវត ឆ្នាំ ១៩៧០ ទៀតជាមិនខាន៕