Fri, 14 November 2014
Alice Cuddy, Shane Worrell and ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កាលពីថ្ងៃពុធគឺជាខួបគម្រប់មួយឆ្នាំចាប់តាំងពីប្រពន្ធលោក ង៉ែត វង្ស អ្នកលក់ចំណីអាហារបានស្លាប់ ប៉ុន្តែ ខណៈដែលទុក្ខសោករបស់បុរសពោះម៉ាយរូបនេះពុំបាត់ទៅណានោះ ការគាំពារបានថយចុះ។
ខណៈដែលលោកកំពុងលក់ម្ហូបអាហារនៅហាងគ្រួសារមួយ ដែលប្រពន្ធរបស់លោកត្រូវគេបាញ់សម្លាប់កាលពីមួយឆ្នាំមុន លោក វង្ស បានថ្លែងកាលពីថ្ងៃពុធថា៖ «បន្ទាប់ពីកើតហេតុការណ៍នោះ អាជ្ញាធរមកមើលយើងជាប្រចាំ។ ឥឡូវនេះ គេមិនដែលមកទេ»។
អ្នកស្រី អេង សុខុម ប្រពន្ធលោក វង្ស ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងរបស់នគរបាលក្នុងអំឡុងការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនិងក្រុមកម្មករកាត់ដេរដែលធ្វើកូដកម្ម និងយុវជនគប់ដុំថ្ម នៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក វង្ស បានរំឭកថា៖ «យើងនៅជាមួយគ្នាពេលកើតហេតុការណ៍នោះ។ នគរបាលព្រៃផ្សៃណាស់។ គេបាញ់កាំភ្លើងហើយវាយដំមកលើមនុស្ស»។
អ្នកស្រី សុខុម ដែលមានអាយុ ៤៩ឆ្នាំ ពេលនោះ ត្រូវគ្រាប់ចំដើមទ្រូង។ នៅពេលអ្នកស្រីត្រូវគ្រាប់ក្រុមគ្រួសារបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែវាយឺតពេលទៅហើយ។
មួយឆ្នាំក្រោយមក លោក វង្ស និងកូនស្រីបានថ្លែងថា ពួកគេគ្មានទទួលបានសំណងអ្វីទេ ក្រៅពីថ្លៃធ្វើបុណ្យសព។ លោកបន្ថែមថា៖ «យើងពិបាករកស៊ីណាស់ ឥឡូវនេះ ព្រោះយើងមានតែពីរនាក់។ ឥឡូវនេះ យើងមានបញ្ហាជាមួយនឹងធនាគារ ហើយយើងត្រូវបង់សងប្រាក់កម្ចី»។ ប៉ុន្តែ ក្រៅពីសំណងហិរញ្ញវត្ថុ ប្តី និងកូនស្រីរបស់អ្នកស្រី សុខុម បានថ្លែងថា ពួកគេគ្រាន់តែចង់បានយុតិ្តធម៌។
លោក វង្ស បន្ថែមថា៖ «រដ្ឋាភិបាលគួរទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង»។
នៅពេលអ្នកស្រី សុខុម ស្លាប់ គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទិ្ធមនុស្សកម្ពុជា (CHRAC) បានថ្លែងថា៖ «មានភ័ស្តុតាងវីដេអូច្បាស់ដែលបង្ហាញថា លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីបានបញ្ជានគរបាលបង្ក្រាបកុបកម្មប្រើអំពើហិង្សាលើបាតុករ»។
CHRAC បានអំពាវនាវឲ្យមានការស៊ើបអង្កេតត្រឹមត្រូវ និងពេញលេញក្នុងករណីអ្នកស្រី សុខុម ស្លាប់ ហើយបានថ្លែងថា លោក សុវណ្ណ «ត្រូវតែទទួលខុសត្រូវដកចេញពីតំណែងនិងទទួលខុសត្រូវផ្លូវច្បាប់»។ ប៉ុន្តែមួយឆ្នាំក្រោយមក លោក សុវណ្ណ នៅតែកាន់តំណែងស្នងការដដែល។
លោក សុវណ្ណ មិនអាចទាក់ទងបានទេ កាលពីថ្ងៃពុធ។
លោក Neil Loughlin ទីប្រឹក្សាបច្ចេកទេសនៃសមាគមអាដហុក ដែលជាសមាជិកមួយរបស់ CHRAC បានថ្លែងថា៖ «កង្វះនៃចំណាត់ការផ្លូវច្បាប់ជាថ្មីម្តងទៀតបង្ហាញថា និទ្ទណ្ឌភាពនៅមាន កងសន្តិសុខអាចសម្លាប់ពលរដ្ឋ ហើយបាញ់កាំភ្លើងមិនរើសមុខលើបាតុករហើយគ្មានទោស»។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ និងមន្រ្តីក្រសួងមហាផ្ទៃមួយចំនួនមិនអាចទាក់ទងបានទេ។
នៅពេលសួរអំពីការស៊ើបអង្កេតក្នុងករណីអ្នកស្រី សុខុម ស្លាប់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា៖ «យើងនឹងរង់ចាំមើលថា តើមានអ្វីកើតឡើងជាមួយនឹងតុលាការ»។
ប៉ុន្តែ ក្នុងវេទិកាកាលពីថ្ងៃពុធស្តីពី «ការបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា» អង្គការមិនមែនរដ្ឋាភិបាលបានកំណត់ថា តុលាការគឺជាអ្នកជំរុញឲ្យមានវប្បធម៌និទ្ទណ្ឌភាព។
លោក ព្រាប កុល នាយកប្រតិបតិ្តនៃអង្គការតម្លាភាពអន្តរជាតិ ថ្លែងថា៖ «ស្ថាប័នតុលាការ គឺជាស្ថាប័នពុករលួយបំផុត ដែលមានសេចក្តីសុចរិតទន់ខ្សោយ»។ លោកបន្ថែមថា៖ «និទ្ទណ្ឌភាពមានយ៉ាងងាយដោយសារមន្រ្តីពុករលួយ ឬជនល្មើសអាចចៀសវាងប្រព័ន្ធតុលាការ ដោយប្រើប្រាស់ឥទិ្ធពលនយោបាយ ប្រាក់ អំណាច និងទំនាក់ទំនងប្រឆាំងនឹងអ្នកទន់ខ្សោយ»។
លោក នី ចរិយា នៃសមាគមអាដហុក ថ្លែងថា និទ្ទណ្ឌភាពនៅតុលាការកើតមាន ១០០ ភាគរយ៕
រាយការណ៍បន្ថែមដោយ ប៉ិច សុធារី
This Hun Sen animal
do not compare Cambodia to Singapore, Singapore is so clean, clean country, clean mindset, transparency with no corruption, and their living standard is so high! your cpp ruled government is so corrupted at every level from the ministry to the bottom level! your court is corrupted, some of your officials are so corrupted, and your anti-corruption could do nothing, but can catch only small fishes, but noone could catch big fishes!
from 1979, empty hand, but after 23 October 1991, a regigime change from communism to liberal and democratic country, most cpp officials have had million dollars, with big house, modern car, and some bought a flat in Singapore. the old private ownership regim was null and void, a new land law 2001, sparking the land grab and eviction! most people were robbed of their lAND, and evicted from their home and land as they occupied since 1979 and some in 1980s, the word of Anarchy and development is the effective weapon being used by the authorities to evicting them from their home and land, from a btter living standard to a poor position in the urban city! from a smilling face to a crying voice in the city! so shamed!
ុុុុុ . ពួកនេះ គឺជា ប៉ុល ពត ទី 2 !
មួយឆ្នាំកន្លងទៅហើយ អត់មានឃើញលទ្ធផលល្អសោះ សម្រាប់រដ្ឋាភិបាលកម្ពុជា មានតែបង្កររឹតតែខ្លាំងឡើងៗ។