អង្គការអន្តរជាតិមួយ​ស្នើឲ្យម្ចាស់ជំនួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាករណីចាប់ខ្លួនសកម្មជនសង្គម​

ដោយ៖​ អុឹង ប៊ុនថន​
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com

ដោយ៖​ ឡាយ សាមាន និង​ អុឹង ប៊ុនថន​
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទទូច​ឲ្យ​ម្ចាស់​ជំនួយ​របស់​កម្ពុ​ជាដាក់​សម្ពាធ លើ​រដ្ឋាភិបាល​កម្ពុជា ករណី​ចាប់​ខ្លួន​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​បក្សប្រឆាំង ដែល​អង្គការ​នេះ​ចាត់ទុកថា អ្នក​ទាំងនោះ​កន្លង​មក​តវ៉ា​ដោយ​សន្តិវិធី​។​

​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​(Human Rights Watch) ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​លើកឡើង​ថា  ម្ចាស់​ជំនួយ​ត្រូវ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា  ដើម្បី​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការបង្ក្រាប​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ដោយ​សន្តិវិធី ។សេចក្តីថ្លែងការណ៍​ដែល​បាន​ដកស្រង់​សម្ដី​លោក ប្រ៊េ​ដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ដោយ​លើកឡើង​ថា «​ការបង្ក្រាប​ទៅលើ​ការតវ៉ា​ដោយ​សន្តិវិធី​នេះ គឺជា​ការ​ចំអក​ដល់​ការធ្វើកំណែទម្រង់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​» ។ សេចក្តីថ្លែងការណ៍​បន្ត​ថា «​ម្ចាស់​ជំនួយ​របស់​កម្ពុ​ជា​គួរតែ​ធ្វើការ​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​ការសន្យា​កែទម្រង់​ដែល​លោក​ចាត់ទុកថា​ជាការ​បោក​បញ្ឆោត​ដោយ​គណបក្ស​កាន់​អំណាច​នេះ​» ។​

​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍​នោះ​មិន​ពិនិត្យ​ទិដ្ឋភាព​ផ្លូវ​ច្បាប់ ហើយ​មិន​បាន​ចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ​។ លោក​បន្តថា ការចាប់ខ្លួន​អ្នក​ទាំងនោះ គឺ​ធ្វើ​ទៅ​តាម​ច្បាប់ ដោយសារ​ពួកគេ​ធ្វើអោយមាន​ការកកស្ទះ​ចរាច​រណ៍​សាធារណៈ ចំណែក​ការចាប់ខ្លួន​សមាជិក​បក្សប្រឆាំង គឺពាក់ព័ន្ធ​ការដឹកនាំ​បាតុកម្ម​ដោយ​ខុសច្បាប់​។​

​លោក​មានប្រសាសន៍ថា «​ទប់ស្កាត់​មិនឲ្យ​មាន​ការផ្តល់​ជំនួយ​វា​ជា​រឿង​ដោយឡែក​ពីគ្នា រឿង​ជំនួយ​អភិវឌ្ឍ​គឺជា​ការមើលឃើញ​នៃ​ការពង្រឹង​នីតិរដ្ឋ នៅពេល​ដែល​កម្ពុជា​បាន​នឹង​កំពុង​នីតិរដ្ឋ​ដោយ​ការគោរព​ច្បាប់​យក​ច្បាប់​មក​អនុវត្ត​មក​ចាត់​វិធា​នា​ការ ទៅ​ជា​ខកចិត្ត​មនុស្ស​មួយចំនួន​។ ខ្ញុំ​យល់​ថា ការចេញលិខិ​អន្តរាគ​មន៍នេះ​ហាក់បីដូច​ជា​មិន​ពិនិត្យ​អំពី​ទិដ្ឋភាព​ផ្លូច្បាប់ ហើយ​យក​អារម្មណ៍​ធ្វើការ​សន្និដ្ឋាន​ដោយ​មិន​បាន​ចូលរួម​នៅក្នុង​ការពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ​» ។​

​លោក ទិត សុធា បន្ថែមថា ការផ្តល់​ជំនួយ​ផ្សេង ការអនុវត្ត​ផ្លូវច្បាប់​ផ្សេង សមត្ថកិច្ច​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព មិន​អាច​បណ្តា​យ​ឲ្យ​អ្នក​ទាំងនោះ​បង្កភាព​អា​ណា​ធិបតេយ្យ​ទេ​។​

​អ្នកសម្របសម្រួល​បច្ចេក​ទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត មានប្រសាសន៍ថា ការស្នើសុំ​របស់​អន្តរជាតិ​ក៏​ជា​រឿង​មួយ​ល្អ​ដែរ ដើម្បី​អោយ​ម្ចាស់ជំនួយ​ដែល​ផ្តល់​មក​កម្ពុជា គួរ​ពិចារណា  និង​ដាក់​លក្ខខណ្ឌ​ឲ្យបាន​ម៉ត់ច​ត់​មុន​នឹង​បន្ត​ផ្តល់​ជំនួយ​។ ទោះជា​យ៉ាងណា​លោក​យល់ថា ការចាប់ខ្លួន​សកម្មជន​ដីធ្លី សមាជិក​បក្ស​ប្រឆាំង រួមទាំង​ព្រះសង្ឃ​ផង​នោះ មិន​មាន​មូលដ្ឋាន​ផ្លូវច្បាប់ ហើយ​ការ​ជំនុំ​ជំ​រះ​របស់​តុលាការ​ក៏​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ផងដែរ​។​

​លោកមាន​ប្រសាសន៍​​ថា «​ខ្ញុំ​គិតថា​នេះ​គ្រាន់តែ​ជា​ចំណុច​លេស មួយ​ក្នុង​ការចាប់​ពួកគាត់ វា​អត់​មាន​អ្វី​ដូច​ការចោទប្រកាន់​នោះ​ទេ ប៉ុន្តែ​សំខាន់​គឺ​រដ្ឋាភិបាល​មិន​ពង្រឹង និង​ពន្លឿន​នៃ​ការដោះស្រាយ​នៃ​បញ្ហា​ពួកគាត់​ទេ ដែល​វា​ជា​បញ្ហា​របស់​រដ្ឋាភិបាល​នោះ មិនមែន​ជា​បញ្ហា​របស់​គាត់​ទេ​បាទ​» ។​

​លោក អំ សំអាត  មើលឃើញថា ការចាប់ខ្លួន​សកម្មជន​ដីធ្លី និង​អ្នក​ផ្សេង​ទៀត គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​បំបាក់ស្មារតី​អ្នក​តវ៉ា​ដែល​កំពុង​ស្វែងរក​យុត្តិធម៌​ជូន​សង្គម​ប៉ុណ្ណោះ​។​

​សកម្មជន​ដីធ្លី​ចំនួន​១០​នាក់​រួម​ទាំង​អ្នកស្រី ទេព វ​ន្នី ម្ចាស់​ពានរង្វាន់​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ពិភពលោក ព្រះសង្ឃ​៣​អង្គ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់​ទៀត ត្រូវបាន​អាជ្ញាធរ​ចាប់​ទៅ កាត់ទោស​ទាក់ទង​នឹង​ការតវ៉ា​ករណី​ទឹកស្អុយ​ជន់​លិច​ផ្ទះ​នៅ​បឹង​កក់ និង​ការទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ​៕

សូម​សរ​សេរ​មក​លោក ឡាយ សាមាន តាម​រយៈ samean@vodhotnews.com អ៊ឹង ប៊ុនថន តាម​រយៈ chanthorn@vodhotnews.com

What Next?

Recent Articles

9 Responses to "អង្គការអន្តរជាតិមួយ​ស្នើឲ្យម្ចាស់ជំនួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាករណីចាប់ខ្លួនសកម្មជនសង្គម​"

  1. Former Hia lola says:

    នេះគឺជារឿងផ្ទៃក្នុងរបស់កម្ពុជា អ្នកក្រៅមិនអាចអាកាត់បានទេ ព្រោះគេមិនបានដឹងសាច់រឿងផ្ទៃក្នុង។

  2. មន្រ្តីធំៗបក្សប្រជាជនការពារមន្រី្តឧក្រិដ្ឋរំលោភសិទ្ធិមនុស្ស says:

    ម្ចាស់​ជំនួយ​ត្រូវ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា
    ព្រោះរដ្ឋាភិបាលបក្សប្រជាជនរំលោភសិទ្ធមនុស្សដ៍ធ្ងន់ធ្ងរនេះ
    មិនកែចរិកថោកទាបរំលោភសិទ្ធប្រជាជនយ៉ាងព្រៃផ្សៃ !
    រួមទាំងតុលាការប្រើច្បាប់ក្លែងក្លាយរំលោភសិទ្ធិមនុស្សផងដែរ !

  3. សែនសែន says:

    ទិត សុធា និយាយថាសេចក្តីថ្លែងការនោះ​មិន​ពិនិត្យ​ទិដ្ឋភាព​ផ្លូវ​ច្បាប់ក្នុងរន្ធកាដួយម៉ែវា
    និងរន្ធកាដួយម៉ែតុលាករព្រមទាំងរន្ធកាដួម៉ែពួកមន្រ្តីទុច្ជរិតគណបក្សប្រជាជនដែលមានក្លិន
    ស្អុយគគ្រុកជាយូរអង្វែងមកហើយ ។

  4. សែនសែន says:

    ទិត សុធា និយាយថាសេចក្តីថ្លែងការណ៍នោះ​មិន​ពិនិត្យ​ទិដ្ឋភាព​ផ្លូវ​ច្បាប់ក្នុងរន្ធកាដួយម៉ែវា
    និងរន្ធកាដួយម៉ែតុលាការព្រមទាំងរន្ធកាដួម៉ែពួកមន្រ្តីទុច្ជរិតគណបក្សប្រជាជនដែលមានក្លិន
    ស្អុយគគ្រុកជាយូរអង្វែងមកហើយ ។

  5. បរិមី ព្រ:វិហារ says:

    This demand is useless, meaningless and shamefull. Let collecting working together to strenthen democratic development and rule of laws, it is better for the said organization to provide legal aids and sufficient evidences to convince that this incident does not sound and not in line with the rule of law. This action may against your organization wishes, but this action meet Cambodians will and wishes. Sorry man, it does not meet what you wanted it, but it is accepted by majority of Cambodian people.

  6. Anonymous says:

    The human right watch did you know every country on this earth including America when someone who doesn’t obey the law that person will go to jail for it , like meach sovanara he violation the court Oder for 3time in America you automatic go to jail and also the protester you can protest on the sidewalk or in the parking lot not out their in the middle of the street if the police warning you ! do not block the public street if you don’t listen to the police they will arrest you and put you in jail, now the organization that call themselves a human right watch,do you ever think about some other people right to, police told them do not blocking the street what did protester do nothing but blocking the street?

  7. Knight Rider says:

    Once again the Human Right Watch is trying to defend the criminal, who had commited crime.
    I doubt the Human Right people are former convicted criminals that’s why they have sympathy with the criminal too. If so this organization will disappear in the future.
    The organization who called itself human right that is base in New York is interfering with the Cambodia’s internal affair both political and legal issues.
    You need to understand that Cambodia is not like other the countries: Egypt, Lybia ,Syria and Tunesia that you can play games and make us kill each other like crazy. You go to hell Human Right Watch along with your papas and your mamas!!!!!

  8. សែនសែន says:

    This demand is full support from Cambodian people, meaning a lot
    to Cambodian people and the international Human Right Watch

    also it is very shameful to CPP lead by Hun Sen !

  9. ◕‿◕ says:

    From Cambodian people
    thank a lot Mr. (Human Rights Watch)
    please do not pay attention to the member of Hun Sen blood sucker !
    all Hun Sen blood sucker very scum of the earth.