​សភា​គ្រោង​កោះហៅ​លោក ប៉ា សុជាតិ​វង្ស​ឲ្យ​បំភ្លឺ​រឿង​ទឹក​ជន់​ផ្ទះ​នៅ​បឹងកក់​​

ដោយ៖​ ណាត សុភាព​
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក ​កឹម សុខា ឆ្លើយ​តប​សំណួរ​អ្នក​សារព័ត៌មាន​ នាពេល​កន្លង​មក

​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​គ្រោង​កោះហៅ​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស ឲ្យចូល​បំភ្លឺ​រឿង​ទឹកស្អុយ​ជន​លិច​ផ្ទះ​របស់​អ្នក​ភូមិ​បឹងកក់ និង​ការចាប់ខ្លួន​សកម្មជន​ដីធ្លី​ទៅ​កាត់ទោស​នោះ​។

​គម្រោង​កោះហៅ​នេះ ធ្វើឡើង​បន្ទាប់​ពី​អ្នក​មាន​ជម្លោះ​ដីធ្លី​១០​នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​ម្នាក់​១​ឆ្នាំ បន្ទាប់ពី​ពួកគេ​តវ៉ា​បិទផ្លូវ​ព្រះមុនីវង្ស រក​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ដែល​ជន់​លិច​ផ្ទះ​នៅ​បឹង​កក់​។​

​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង ថា ករណី​ទឹក​លិច​នៅ​តំបន់​បឹង​កក់​មិនមែន​ជា​គ្រោះ​ទឹកជំនន់ ឬ​គ្រោះធម្មជាតិ​ទេ គឺ​កើតឡើង​ដោយសារ​ការអភិវឌ្ឍន៍​នៅ​តំបន់​នោះ​។ លោក​ថា បញ្ហា​នេះ​ធ្វើឲ្យប៉ះបាល់​ដល់​សេចក្តីថ្លៃថ្នូ​ររបស់​មនុស្ស ហើយ​លោក​នឹង​ស្នើ​ទៅ​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​លោក អេង ឆៃអ៊ាង កោះហៅ​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស មក​សួរ​ពី​ដំណោះស្រាយ​របៀប​ណា និង​ជំរុញ​ឲ្យ​ដោះលែង​សកម្មជន​ទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​លោក កឹម សុខា ឲ្យដឹងថា លោក​នឹង​សរសេរ​ទៅកាន់​លោក ហ៊ុន សែន អំពី​បញ្ហា​នៅ​បឹង​កក់​នេះ​ផង​ដែរ ។​

​VOD មិនអាច​សុំ​ការបំភ្លឺ​ពី​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស បាន​ទេ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​។​

​ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់ថា បើ​មាន​ការកោះហៅ​លោក ប៉ា សុជាតិ​វង្ស ឲ្យ​បំភ្លឺ​មែន នោះ​បង្ហាញ​ថា​សភា​ចាប់ផ្តើម​ដើរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ទាំងនោះ ។​

​ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន​១០​នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ជា​បើ​ពន្ធនាគារ​ម្នាក់ៗ​១​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​២​លាន​រៀល បន្ទាប់ពី​ពួកគេ​តវ៉ា​បិទផ្លូវ​ព្រះមុនីវង្ស រក​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ដែល​ជន់​លិច​ផ្ទះ​នៅ​បឹង​កក់​។ ចំណែក​ព្រះសង្ឃ​១​អង្គ​ក៏​ត្រូវបាន​កាត់ទោស​ដូចគ្នានេះដែរ ខណៈ​ឃ្លាំមើល​ការតវ៉ា​នៅ​មុខ​តុលាការ ៕

សូម​សរសេរ​មក​លោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

7 Responses to "​សភា​គ្រោង​កោះហៅ​លោក ប៉ា សុជាតិ​វង្ស​ឲ្យ​បំភ្លឺ​រឿង​ទឹក​ជន់​ផ្ទះ​នៅ​បឹងកក់​​"

  1. កោះពេជ្រ says:

    គណបក្សកាន់អំណាចល្ងង់ខ្លៅដោះស្រាយបញ្ហាអ្វីជូនប្រជាជនមិនបាន
    មានតែប្រើតុលាការឆ្កួតខួរក្បាលលាមក ចោទទម្លាក់ទោសយកប្រជាជនដាក់គុកយ៉ាងអគតិបំផុត
    ពិតជារដ្ឋាភិបាលនិងតុលាការកាន់អំណាចពូជខួរក្បាលលាមកគ្មានឧត្តមគតិតែម្ដង ។

  2. បរិមី ព្រ:វិហារ says:

    គ្រាន់តែគ្រោងកោះហៅសោះ និយាយប្រាប់អ្នកកាសែតដែរ រឿងកោះហៅចៅហ្វាយក្រុងសួរសោះ! តើឯកឧត្តមមានគំរោងកោះហៅ ម្តាយក្មេកចុង និងប្រពន្ធចុងសួរក្នុងសភាទេ រឿងកូនដែលឯកឧត្តមភ្លេចមិនបានជួយចិញ្ចឹមនោះសុខភាពយ៉ាងម៉េចហើយ !? កុំសូវយករឿង តណ្ហាខ្លួនលើកដាក់ថា ហ៊ុន សែន និង បក្សប្រជាជនបង្ខូចនោះ ខ្លួនឯកឧត្តមខូចខ្លួនឯង មិនបាច់បង្ខូចអីទេ មនុស្សក្បាលខូច!?

  3. Anonymous says:

    ,, .. ប្រជាពលរដ្ឋ ដែលត្រូវ ទឹកលិច ទ្រាំទៅ . បើសាលាក្រុង ភ្នែកគាត់ខ្វាក់ ហើយនោះ !

  4. Bol says:

    ម៉េចទៅអាប្អូន? ម៉េចពេលចូលសភាអញ្ចឹង វាស្រួលទេ? ថាហើយ ថាទៀត ថាឲ្យចូលសភាទៅ វាស្រួលកោះហៅគេមកសួរចម្លើយ។ ប្ារប់តាំងពីយូរ , តែមិនព្រម។
    ទៅ! ខំធើការទៅ!!

  5. សែន សម្បូរ says:

    កិម សុខា ឱយតែបើកមាត់ពេលណាគឹភ្លឹរាល់តែដងហ្និង ខ្លួនធ្វើការនៅក្នុងរដ្ឋាភិបាលស្រាប់ម្តេចក៏ចាំបាច់រកឡេះច្រើនម្លេះម្តងចង់ហៅនាក់នេះមកសួរម្តងចង់ហៅនាក់នោះមកសួរ ហើយចុះលោកអែងមានបានហៅប្រពន្ធឥតខណ្ទស្លាមកសួរអំពីរឿងកូនក្រៅខោលោកអែងផងទៅ កិម សុខា អែងដែលបានធ្លាប់ឱយប្រាកសម្រាប់ថ្លៃចិញ្ចិមកូនឬក៏អត់ ?

  6. ប្រជាពលរដ្ឋ says:

    ទុក្ខសោក របស់ ប្រជាពលរដ្ឋខ្មែរ មិនចេះអស់ មិនចេះហើយ ដោយសារ ការលោភលន់ មោបាំង

    មិនចេះស្កប់ ស្កល់ របស់ បុគ្គល អគតិ មួយចំនួន សុខចិត្ត ក្បត់ ប្រជាពលរដ្ឋខ្មែរ ក្បត់ជាតិ ខ្លួនអែង

    ដើម្បី បំរើ នយោបាយ បរទេស ដោយមិនដឹងខ្លួន !

  7. ប្រជាពលរដ្ឋ says:

    ប្រទេសកម្ពុជា មានធនធាន ទ្រព្យសម្បត្តិធម្មជាតិ ច្រើនជាង ប្រទេស ថៃ . ជាពិសេស

    ប្រទេសវៀតណាម ធនធានធម្មជាតិ តិចជាងគេ « ភាគខាងជើងប្រទេសវៀតណាម គ្មានអីទាំងអស់ »

    ហេតុអី បានជា ប្រទេសកម្ពុជា ទៅជា ក្រ ជាងគេ ជំពាក់បំណុលបរទេស ?

    = មូលហេតុ អ្នកនយោបាយ ប្រទេសកម្ពុជា អនុវត្តន៍ យក ការស៊ីជោ លើកជើង ថា ល្អ !

    = អ្នកមានយោបល់ ផ្ទុយ ពីខ្លួនថា ប្រឆាំង « ទោះជាយោបល់ល្អ ក៏ដោយ ក៏មិនយកមកពិចារណាដែរ »