ដោយ យន់ សាមៀន
2014-11-14
RFA

ប្រធានធនាគារពិភពលោក ប្រចាំកម្ពុជា លោក អាឡាសសានេ សូ (Alassane Sow មានប្រសាសន៍នៅក្នុងការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃភាពក្រីក្រនៅកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/An Sithav
ធនាគារពិភពលោក (World Bank) បង្កើតគម្រោងពិភាក្សាពិគ្រោះយោបល់ មុននឹងសម្រេចផ្តល់ប្រាក់កម្ចីជាថ្មីទៅឲ្យរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីធនាគារនេះបានផ្អាកប្រាក់ជំនួយចាប់តាំងពីឆ្នាំ២០១២ មក។
គម្រោងនេះរួមមាន ការពិភាក្សានឹងមន្ត្រីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលសំខាន់ៗចំនួនបីនៅប្រទេសកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥។ មន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ស្នើសុំឲ្យធនាគារនេះបន្តផ្អាកប្រាក់កម្ចីបន្តទៀត រង់ចាំរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះដីធ្លីតំបន់ជាមុនសិន។
នាយកធនាគារពិភពលោក ប្រចាំនៅកម្ពុជា លោក អាឡាសសានេ សូ (Alassane Sow) បញ្ជាក់ក្នុងលិខិតផ្លូវការមួយទៅមេធាវីសកម្មជនសិទ្ធិមនុស្សថា ធនាគារបានបង្កើតគម្រោងពិគ្រោះ ដើម្បីបន្តកិច្ចសន្ទនារដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល ដើម្បីភ្ជាប់ទំនាក់ទំនងរវាងធនាគារ និងរដ្ឋាភិបាលឡើងវិញ។ លិខិតរបស់ លោក អាឡាសសានេ សូ ចុះថ្ងៃទី១១ វិច្ឆិកា មិនបានបញ្ជាក់មូលហេតុនៃកិច្ចពិគ្រោះយោបល់នេះទេ ប៉ុន្តែមន្ត្រីធនាគារធ្លាប់អះអាងថា កិច្ចពិគ្រោះយោបល់ធ្វើឡើងដើម្បីពិនិត្យគម្រោងធនាគារនៅកម្ពុជា មុននឹងសម្រេចផ្តល់ប្រាក់កម្ចីឲ្យកម្ពុជា វិញ។
គេហទំព័រធនាគារពិភពលោក បង្ហាញថា ធនាគារនេះមានគម្រោងដើម្បីបង្កើតកិច្ចពិគ្រោះយោបល់ជាផ្លូវការមួយជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីបង្កើតកំណត់ហេតុទំនាក់ទំនងជាដៃគូ (Country Engagement Note) រវាងកម្ពុជា និងធនាគារ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។ កំណត់ហេតុទំនាក់ទំនងជាដៃគូ នឹងត្រូវប្រើប្រាស់ជាផែនទីសម្រាប់ធនាគារប្រចាំនៅកម្ពុជា រហូតដល់យុទ្ធសាស្ត្រផែនការសហការសម្រាប់ប្រទេសត្រូវបានបង្កើតឡើង។ ធនាគារពិភពលោក នឹងស្វែងរកអនុសាសន៍ទាំងឡាយពីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីបង្ហាញពីចំណុចជាអាទិភាពទាំងឡាយ ដើម្បីឲ្យធនាគារអាចធ្វើការងារលើចំណុចសំខាន់ៗទាំងនោះ សម្រាប់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០១៥ និងឆ្នាំ២០១៦។
គេហទំព័របញ្ជាក់ថា មូលបំណងនៃកិច្ចប្រជុំកំណត់ហេតុទំនាក់ទំនងជាដៃគូនៅកម្ពុជា នេះ ផ្ដោតទៅលើទំហំរាល់គម្រោងទាំងអស់របស់ធនាគារពិភពលោកនៅកម្ពុជា។
ធនាគារពិភពលោក គ្រោងនឹងជួបប្រជុំនឹងមន្ត្រីរដ្ឋាភិបាលមកពីក្រសួងសេដ្ឋកិច្ច និងស្ថាប័នផ្សេងទៀត។ ធនាគារ ក៏នឹងជួបប្រជុំនឹងសមាជិករដ្ឋសភា ម្ចាស់ជំនួយ និងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត សង្គមស៊ីវិល និងវិស័យឯកជន សិស្ស និងនិស្សិតមួយចំនួនទៀត។
សម្រាប់ដំណើរការនៃកិច្ចពិភាក្សាវិញ រួមមានការពិភាក្សាផ្ទាល់មាត់ជាមួយនឹងពលរដ្ឋមកពីខេត្តសៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ក្រចេះ ស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះសីហនុ កោះកុង និងខេត្តតាកែវ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ សម្ដែងក្តីបារម្ភពីគម្រោងបើកកិច្ចពិភាក្សារបស់ធនាគារពិភពលោក ដែលអាចបណ្ដាលឲ្យធនាគារ ផ្តល់ប្រាក់កម្ចីឲ្យកម្ពុជា វិញ។ លោកបន្តថា ធនាគារត្រូវបានផ្អាកផ្តល់ប្រាក់កម្ចីទៅរដ្ឋាភិបាលកម្ពុជា ដោយរង់ចាំឲ្យរដ្ឋាភិបាលដោះស្រាយជម្លោះដីធ្លីនៅតំបន់បឹងកក់ជាមុនសិន៖ «សោកស្ដាយនៅពេលឮថា ធនាគារចង់ទម្លាក់លុយមកកម្ពុជា វិញ នៅស្ថានភាពបឹងកក់កំពុងលិចលង់ និងកំពុងជាប់ពន្ធនាគារទៀតនេះ ជារឿងអយុត្តិធម៌ ដោយសារតែរឿងលុយរបស់ធនាគារ។ គួរតែចាំរុញដោយរដ្ឋាភិបាលកម្ពុជា ដោះស្រាយបំផុត ចាំទម្លាក់ ខ្ញុំថាមិនខាតអ្វីប៉ុន្មានទេ»។
ចំណែកមេធាវីអាមេរិកាំង លោក មូរតុន ក្លា (Morton Sklar) ក៏បានសម្ដែងក្តីបារម្ភថា កិច្ចពិគ្រោះយោបល់ថាគ្មានអត្ថន័យ និងមិនអាចដោះស្រាយបញ្ហាដីធ្លី និងលើកតម្កើងសិទ្ធិមនុស្ស។ លោកបន្តទៀតថា ការចាប់ខ្លួនសកម្មជនបឹងកក់ និងព្រះសង្ឃ បង្ហាញជាថ្មីម្តងទៀតថា រដ្ឋាភិបាលកម្ពុជា គ្មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយជម្លោះដីធ្លីនៅតំបន់បឹងកក់ និងគោរពសិទ្ធិមនុស្សឡើយ៖ «មានបញ្ហាជាច្រើនក្នុងគម្រោងពិគ្រោះយោបល់របស់ធនាគារពិភពលោក។ ទី១ គម្រោងពិគ្រោះនោះមិនមានបំណងចង់ដោះស្រាយបញ្ហាអយុត្តិធម៌សង្គម និងការរំលោភសិទ្ធិមនុស្ស ប៉ុន្តែកិច្ចពិភាក្សានេះគ្រាន់តែដើម្បីជជែកអំពើគម្រោងផ្តល់ប្រាក់កម្ចីតែប៉ុណ្ណោះ។ ទី២ ក្រុមដែលគ្រប់គ្រងកិច្ចពិភាក្សានោះ មិនមានការចាប់អារម្មណ៍ ឬអាណិតអាសូរដល់អំពើអយុត្តិធម៌សង្គមឡើយ និងបញ្ហាបង្ខំបណ្ដេញចេញឡើយ។ ក្រុមនេះជាក្រុមចម្រុះ ហើយអាចទទួលឥទ្ធិពលពីមន្ត្រីរដ្ឋាភិបាលផងដែរ។ ទី៣ ការផ្តល់ឱកាសឲ្យការចូលរួមមតិតាមប្រព័ន្ធអ៊ីនធឺណិតនោះ មិនមានជជែកពីបញ្ហារំលោភសិទ្ធិមនុស្សឡើយ»។
លោក មូរតុន ក្លា បន្តទៀតថា លោកកំពុងប្រមូលមន្ត្រីសិទ្ធិមនុស្ស និងមេធាវីនៅសហរដ្ឋអាមេរិកមួយចំនួនទៀត ដើម្បីធ្វើការតស៊ូមតិស្នើសុំឲ្យធនាគារបន្តផ្អាកប្រាក់កម្ចីទៅកម្ពុជា។
លោក ឈាង វុន មន្ត្រីនាំពាក្យរដ្ឋសភា និងជាសមាជិកសភាគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា លោកនឹងសហការជាមួយនឹងមន្ត្រីធនាគារ ដើម្បីបង្កើតឲ្យមានគម្រោងពិគ្រោះយោបល់មួយដែលអាចទទួលយកបាន៖ «សំឡេង»។
លោក ឈាង វុន បន្តទៀតថា ការចាប់ឃាត់ខ្លួនសកម្មជនដីធ្លីតំបន់បឹងកក់ ព្រះសង្ឃ និងគណបក្សនយោបាយនៅពេលនេះ មិនធ្វើឲ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តរបស់ធនាគារពិភពលោកឡើយ។
បច្ចុប្បន្ន យ៉ាងហោចណាស់ក៏មានសកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជនគណបក្សនយោបាយចំនួន ១៦នាក់ កំពុងជាប់ពន្ធនាគារ។ ជម្លោះដីធ្លី និងការធ្វើទុក្ខបុកម្នេញពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ ត្រូវបានមេធាវីអង់គ្លេស ដាក់បណ្ដឹងមួយទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ចោទរដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ បច្ចុប្បន្ន តុលាការកំពុងសិក្សាពាក្យបណ្ដឹងមុននឹងទទួលយកដើម្បីបើកសវនាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ដំណើរវិវត្តន៍នៃការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី
- ពលរដ្ឋតវ៉ាដីធ្លីរកអន្តរាគមន៍ពីតំណាងរាស្ត្រទាំងពីរបក្សឲ្យដោះលែងមនុស្ស១៦នាក់
- យុវជនបក្សសង្គ្រោះជាតិម្នាក់ទៀតត្រូវតុលាការចាប់ឃុំខ្លួននៅពន្ធនាគារព្រៃស
- អ្នកវិភាគ៖ ការចាប់ខ្លួនសកម្មជននយោបាយនិងដីធ្លីឡើងវិញជារឿងនយោបាយ
- ព្រឹទ្ធសភាអូស្ត្រាលីនឹងមកកម្ពុជាពិនិត្យស្ថានភាពពាក់ព័ន្ធគម្រោងបញ្ជូនជនភៀសខ្លួន
- សមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនព្រះសង្ឃវត្តស្ទឹងមានជ័យពីរអង្គ
- មន្ត្រីនាំពាក្យរដ្ឋសភាបកស្រាយរឿងពុករលួយនៅក្នុងសភា
- មន្ត្រីបក្សប្រឆាំងជំរុញឲ្យអាជ្ញាធរខេត្តតាកែវពន្លឿនការស៊ើបអង្កេតលើឃាតកម្មសកម្មជន
- តុលាការសម្រេចឃុំខ្លួនស្ត្រីបឹងកក់៧នាក់នៅព្រៃស
the meaning of discussion from world bank, HUN SEN and his supporters should know what they are talking about??????? . their speak is meaningful they are not speaking like the animal just coming out from the jungle. ever word they said is their responsibility unlike the strong man of Cambodia . the former gavial fitter was came from jungle that right they had forest .they eliminated it because they are worry it may have some bodies go in and start fitting back to him. look at in the whole country every thing is wild from the top to bottom all of them using wild law that make world community confuse . but no matter they can essay fine out because they are too smart to them. at first I though our nation get out of years zero in 1979. after all it is just the populism of another nation that wising to colonel this region. whit a group of no brainer that confusing what nationality they are. they are not hesitated to bleed their own blood for unknown reason .no matter what they will end up whit nothing believe me on that point you will see in the nearest future. peace to all Cambodian