បក្សប្រឆាំង​ក្រើនរំឭក​សកម្មជន​ខ្លួន​កុំឲ្យ​បាក់ស្មារតី​ករណី​បក្ស​កាន់​អំណា​ចចាប់​សកម្មជន​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពិធី​សំណេះសំណាល​ជាមួយអ្នកគាំទ្រ និង​សកម្មជន​គណបក្ស​នៅ​ខេត្ត​សៀមរាប កាលពីកន្លងទៅ

​មេដឹកនាំ​បក្សប្រឆាំង​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការចាប់ខ្លួន​សកម្មជន​ដីធ្លី សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ផ្សឹក​ព្រះសង្ឃ យកទៅ​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ជា​ថ្មី​ទៀត​នេះ បង្ហាញថា បក្ស​កាន់​អំណាច កំពុង​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​។​

​កិច្ចព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២​ខែកក្កដា​ឆ្នាំ​២០១៤​ត្រង់​ប្រការ​១ បញ្ជាក់ថា គណបក្ស​ទាំង​ពីរ​បាន​ឯកភាពគ្នា​លើ​ដំណោះស្រាយ​នយោបាយ ដោយ​ចូលរួម​ធ្វើការ​ជាមួយគ្នា នៅក្នុង​ស្ថាប័ន​រដ្ឋសភា ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​នានា របស់​ប្រទេសជាតិ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។​

​ពេល​នោះ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ និង​សកម្មជន​មួយចំនួនទៀត របស់​បក្ស​ប្រឆាំង ដែល​សមត្ថកិច្ច របស់​រដ្ឋាភិបាល​ចាប់ខ្លួន ក៏​ត្រូវ​តុលាការ​ដោះលែង​វិញ​ភ្លាមៗ តាម​រយៈ​ចរចា​នយោបាយ​នេះ​។​

​ក្នុង​ពិធី​ចុះ​ជួប​ក្រុម​អ្នក​គាំ​ទ្រនៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា បាន​ក្រើនរំឭក​ដល់ ក្រុម​អ្នកគាំទ្រ កុំឲ្យ​បាក់ទឹកចិត្ត ពេល​ឃើញ សកម្មជន​មួយចំនួន ត្រូវ​កម្លាំង​រដ្ឋាភិបាល ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​ជា​ថ្មី​ទៀត​នេះ​។​

​មេ​បក្ស​ប្រឆាំង​រូបនោះ​អះអាង​ទៀតថា វិធានការ​ចាប់ខ្លួន​ជា​ថ្មី​ទៀត​នេះ ដោយសារ​បក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ក្នុង​ការពិភាក្សា​បញ្ហា​កែ​ទម្រង់​ការ​បោះឆ្នោត ដើម្បី​ការ​ពារ​ផលប្រយោជន៍​ម្ចាស់ឆ្នោត​។​

​នៅ​សប្តាហ៍​នេះ សមត្ថកិច្ច​ចាប់ឃុំខ្លួន​ស្ត្រី​បឹងកក់​១០​នាក់ ចាប់​ផ្សឹក​ព្រះសង្ឃ​គង់នៅ​វត្ត​ស្ទឹងមានជ័យ​៣​អង្គ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ទាំង​ប្រញាប់ប្រញាល់ ព្រមទាំង​ចាប់​​ឃុំខ្លួន​សកម្មជន​បក្សប្រឆាំង​២​រូប​ទៀត មាន​លោក មា​ជ សុវណ្ណារ៉ា និង​លោក ទេព ណារិន​ជា​ដើម​។​

​ទោះជា​យ៉ាងណា​កាលពី​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤​បក្ស​កាន់​អំណាច​បាន​ចាត់ទុក​ថា ការចាប់​ឃាត់​ខ្លួន ការឃុំខ្លួន ឬ​កា​វិនិច្ឆ័​យក្តី​គឺជា​ចំណាត់ការ តាម​ផ្លូវច្បាប់ របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ពង្រឹង​នីតិរដ្ឋ​។ 

​យ៉ាងណា​ក៏​ដោយ​លោក​កឹម សុខា អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួយ​អន្តរាគមន៍​ករណីនេះ ដោយ​សន្តិវិធី តាមរយៈ វប្បធម៌​ជជែក​គ្នា តាម​ផ្លូវច្បាប់ និង​តាម​ការទូត​ជាដើម​៕

សូម​សរសេរ​មក​លោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

What Next?

Recent Articles

6 Responses to "បក្សប្រឆាំង​ក្រើនរំឭក​សកម្មជន​ខ្លួន​កុំឲ្យ​បាក់ស្មារតី​ករណី​បក្ស​កាន់​អំណា​ចចាប់​សកម្មជន​​"

  1. សែន សម្បូរ says:

    កិម សុខា និយាយឡើងសុទ្ធតែបក្សកាន់អំណាច ចាប់សកម្មជនបក្សសង្រ្គោះជាតិហើយចោថថាបក្សកាន់អំណាចរំលោភកិច្ចព្រមព្រាងដែលបក្សទាំងពីរបានចចារគ្នា? កិម សុខា លោកប្រធានស្តីទីបក្សសង្រ្គោះជាតិសូមលោកអែងមេត្តាកុំខ្វាក់បើកពេក ពួកជនដែលតុលាចាប់ខ្លួននោះគឹមាន មាជ សុវណ្ណារា៉ ដែលជាជនល្មើសច្បាប់! មាជ សុវណ្ណារា៉ មិនបានគរពច្បាប់ប្រទេសខ្មែរ តុលាការបានចេញដិការកោះហៅជនជាប់ចោថឈ្មោះថា មាជ សុវណ្ណារា៉ ចំនួច៣លើកអំពីរឿធ្វើបាតុកម្មហិង្សាខុសច្បាប់នៅជិតទីលានប្រជាធិបតេយ្យក្នុងខែកក្កដាកន្លងទៅនេះតែជនជាប់ចោថមិនបានបង្ហាញខ្លួននៅមុខតុលាការទេ ម្លោះហើយទើបតុលាការបានចេញដិការឲទៅក្រសួងមានសមត្តិកិច្ចចាប់ខ្លួនជនជាប់ចោថ មាជ សុវណ្ណារា៉នេះទៅ? កិម សុខា ក្រែងលោកអែងក៏ធ្លាប់មានដិការកោះហៅដែរតើអំពីរឿធ្វើបាតុកម្មហិង្សាខុសច្បាប់នៅជិតទីលានធិបតេយ្យ តើលោកអែងធ្វើយា៉ងម៉េចដែរ គឹលោកអែង ក៏បានចូលទៅបង្ហាញខ្លួននៅមុខតុលាការអំពីបញ្ហានេះដែរ តែ មាជ សុវណ្ណារា៉ មានបាន
    ធ្វើដូចលោកអែងឬក៏អត់? បើសិនជាយើងមនុស្សស្អាតស្អំមែនតើខ្លាចអីគ្រាន់តែចូលទៅជួបតុលាការបំភ្លឹអំពីរបញ្ហាធ្វើបាតុកម្មនោះទៅ
    ម្តេចក៏ចាំបាច់គេជវេះធ្វើអី?កិម សុខា នេះជារឿច្បាប់និងបុគ្គលបើយើងម្នាក់ៗមិនគរព្វច្បាប់តើប្រទេសនិមួយៗមិនចាំបាច់មាច្បាប់រដ្ឋធម្មនុញធ្វើអី?កិម សុខា កុំចេះតែនិយាយឲតែរួចពីមាត់នោះកុំចេះតែកាន់ជើងជនកំហូចដែលបំពានលើច្បាប់? ច្បាប់គឹជាច្បាប់ទេោះបីជាច្បាប់ប្រទេសខ្មែរមិនល្អប្រសើដូចច្បាប់ប្រទេសដ៏ទៃទៀតក៏ដោយក៏នូវតែជាច្បាប់របស់ប្រទេសជាតិដែរ។ កុំចេះតែចោថបក្សកាន់អំណាចនេះជារឿងនយោបាយនោះ!

  2. Anonymous says:

    និតិរដ្ឋ ពួកក្បត់ជាតិ ធ្វើរំលោភ បំពាន ចោទមួលបង្កាច់ ដោយអាងអំណាច ដូចរបប ខ្មោច ប៉ុល ពត !

    តើ អស់លោក ដែលថា និតិរដ្ឋ បក្សពួក ហ៊ាន អុចធូប ស្បត់ អោយ ស្លាប់ ម៉ាពូជ ឬ ទេ ?

    ធ្វើខុស ត្រូវកែ ខ្លួន កុំនិយាយ បំផ្លើស ប្រយ័ត្ន ស្លាប់ ម៉ាពូជ ! « ទេវតា មានភ្នែក »

  3. Anonymous says:

    អ្នកបាញ់ ប្រជាពលរដ្ឋ កម្មករ កម្មការីនី គ្មានអាវុធ ធ្វើអោយរបួសធ្ងន់ និង ស្លាប់

    តើចាប់យកមកកាត់ទោស ឬ នៅ ?

    អ្នកបាញ់ កម្មករ កម្មការីនី 3 នាក់ នៅក្រុងបាវិត អោយរបួស ធ្ងន់ ចាប់យកមកកាត់ទោស ឬ នៅ ?

    អ្នកបាញ់ សម្លាប់ លោក ជា វិជ្ជា ចាប់យកមកកាត់ទោស ឬ នៅ ? លះ …………………………..

    សូម កុំ និយាយ ដូចជាសត្វ គ្មានវិចារណញ្ញាណ !

    និយាយ សូមអោយមាន សច្ចះធម៏ យុត្តិធម៏ ក្នុងខ្លួន ទើបសម ជាមនុស្ស !

  4. ប្រជាពលរដ្ឋ says:

    > . . មានខ្មែរ ខ្លះ ក្បត់ជាតិ ខ្លួនអែង ដោយសារ អ្វី ? ដើម្បី អ្វី ?

  5. បរិមី ព្រ:វិហារ says:

    អ្នកណាលោភអំណាចជាងគេហ្ន៚!!! លោកប្រធានធ្វើជាសមាជិកសភាធម្មតាបានហើយ ព្រោះនៅពេលតស៊ូលោកប្រធាននៅក្រៅប្រទេសរហូតហ្នឹង ទុកឱយខ្ញុំកឹម សុខា ធ្វើអនុប្រធានទី 1 ធ្វើមេលោកប្រធានទើបសមរម្យ ! ពាក្យចាស់លោកពោលថា ” សត្វស្វាសីុបាយ លាបឯមាត់សត្វពពែ” កុំសូវចង់កាន់អំណាចពេក មួយជីវិតកឹម សុខា អស់ធំហើយអនុប្រធានទី 1 សភានោះ បើធំជាងនេះ ដេកគុកមិនខាន!???

  6. Knight Rider says:

    កឹមសុខា ថ្លែង វាចារ អោយ ពួកគាំទ្រ គាត់ បន្ត សកម្មភាព បំផ្លិច បំផ្លាញ និង បន្តការយាយីនិង បៀតបៀនគេឯង តទៅទៀត ដើម្បីអោយ បាន ជាប់ គុក ច្រើនគ្នា ចំណែកគាត់ត្រវូរួចខ្លួនហើយបាន ធ្វើធំទៀត ហេស! ហេស! ចំជាអស្ចារ្យ រ៉ុយ រ៉ុយ មែន មើល ចុះគាត់បាន បញ្ជារ អោយ កញ្ជ្រោង បិសាច មួរ សុខ ហួ និង អរក្សសាតាំង មាជ សុវណ្ណារា៉ ដឹក នាំ កង ទ័ព ស្រួច ទៅ វាយ ដណ្តើមទីលាន ប្រជាធិបតេយ្យ ទីបំផុត ត្រូវ គេចាប់ញាត់គុកអស់។
    មេដឹកនាំដ៏ល្ងីល្ងើរពកថ្ងាស់បែបនេះប្រសិន បើ អោយ ដឹក នាំស្រុក ខ្មែរប្រាកដជាត្រូវវិនាសហិនហោចខ្លោចផ្សារជាមិនខាន៕