Sat, 15 November 2014
ប៊ុត រស្មីគង្គា
ភ្នំពេញប៉ុស្តិ៍
ព្រះសង្ឃមួយអង្គ ដែលជានិច្ចកាលសកម្មយ៉ាងខ្លាំង ក្នុងការចូលរួមធ្វើបាតុកម្ម ត្រូវបានព្រះចៅអធិការ វត្តនាគវ័ន ក្នុង ខណ្ឌទួលគោក ដាក់ឱសានវាទឲ្យចេញពីវត្តនេះក្នុងរយៈពេល ៤៨ ម៉ោង ក្រោមការចោទប្រកាន់ពីបទប្រើអំពើហិង្សាបង្ករបួសស្នាមទៅលើព្រះសង្ឃផ្សេងទៀត ប៉ុន្តែព្រះសង្ឃអង្គនេះ បានបដិសេធ។
ការដាក់ឱសានវាទទៅលើព្រះសង្ឃដែលជាលេខានៃបណ្តាញព្រះសង្ឃឯករាជ្យនេះ បានធ្វើឡើងខណៈដែលកាលពីព្រឹកម្សិលមិញ មានព្រះសង្ឃ និងពលរដ្ឋបឹងកក់ប្រមាណ ១០០ អង្គ/នាក់ បានធ្វើការតវ៉ានៅខាងមុខរដ្ឋសភា ទាមទារឲ្យស្ថាប័នជាតិកំពូលមួយនេះ ជួយអន្តរាគមន៍ឲ្យមានការដោះលែងសកម្មជនរបស់ខ្លួនចំនួន ១០ នាក់ និងព្រះសង្ឃ ៣ អង្គ ដែលត្រូវបានអាជ្ញាធររាជធានីចាប់ខ្លួន ហើយត្រូវបានតុលាការបើកសវនាការកាត់ទោសយ៉ាងតក់ក្រហល់រួចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសក្នុងសប្តាហ៍នេះ។
ការសម្រេចរបស់ព្រះចៅអធិការ វត្តនាគវ័ន ព្រះនាម ងិន ឃីម បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មការវិន័យវត្ត កាលពីរសៀលម្សិលមិញ។ ព្រះតេជគុណ ស៊ីម សន ព្រះគ្រូសូត្រឆ្វេង វត្តនាគវ័ន មានសង្ឃដីកាថា ការសម្រេចខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានទំនាស់រវាងលោកសង្ឃ កែវ សុម៉ាលី ព្រះជន្ម ២៧វស្សា មេកុដលេខ ៦ ក្នុង វត្តនាគវ័ន និងលោក សង្ឃ ឡុង ឆេងហ៊ី ព្រះជន្ម ២៩ ព្រះវស្សា ដោយសង្ឃទាំងពីរអង្គ បានវាយគ្នាបណ្តាលឲ្យព្រះសង្ឃ ឆេងហ៊ី របួសធ្ងន់បែកព្រះសិរ (ក្បាល) ដែលរឿងហេតុនេះបានកើតឡើងកាលពីម៉ោងជាង ៦ ល្ងាច ថ្ងៃព្រហស្បតិ៍នៅក្នុង វត្តនាគវ័ន។ ព្រះតេជគុណ ស៊ីម សន បញ្ជាក់ថា៖ «នេះគឺជាសេចក្តីសម្រេចរបស់លោកចៅអធិការវត្ត។ បើក្នុងរយៈពេល ៤៨ ម៉ោងព្រះតេជ គុណ សុម៉ាលី មិនចេញពីវត្ត នោះ ព្រះតេជគុណ កែវ សុម៉ាលី នឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវពុទ្ធចក្រ និងតាមផ្លូវច្បាប់»។
ប៉ុន្តែ ព្រះតេជគុណ កែវ សុម៉ាលី ដែលជាលេខាបណ្តាញព្រះសង្ឃឯករាជ្យដែលតែងតែចូលរួមធ្វើបាតុកម្មប្រឆាំងនឹងអំពើអយុត្តិធម៌ក្នុងសង្គមនោះ មានសង្ឃដីកាប្រាប់ក្រុមអ្នកកាសែត នៅក្នុងកុដិលេខ ៦ កាលពីម្សិលមិញថា ព្រះតេជគុណនឹងមិននិមន្តចេញពីកុដិលេខ ៦ នេះទេ ពីព្រោះព្រះអង្គមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់របស់ព្រះចៅអធិការវត្តឡើយ។ ព្រះតេជគុណ ដែលបានហៅការសម្រេចនេះ ជារឿងអយុត្តិធម៌មិនអាចទទួលយកបាន បានបញ្ជាក់ថា៖ «អាត្មាមិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់នោះទេ។ បើគេមានបំណងធ្វើបាប និងចាប់អាត្មាទៅហើយ នោះអាត្មានឹងគង់នៅទីនេះឲ្យគេចាប់អាត្មាតាមចិត្តគេទៅ»។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ បានថ្លែងថា តាមការអង្កេតរបស់អង្គការ លីកាដូ រឿងនេះកើតឡើង ដោយសារតែមានការរៀបចំ និងជ្រៀតជ្រែក ពីសំណាក់អាជ្ញាធរ ដោយសារតែព្រះតេជគុណ សុម៉ាលី នេះ ធ្លាប់មាននិន្នាការគាំទ្រ និងចូលរួមសកម្មភាពសហគមន៍ បឹងកក់ និងខ្មែរកម្ពុជាក្រោម។ លោកថ្លែងថា៖ «រឿងនេះគឺជារឿងព្រះសង្ឃនិងព្រះសង្ឃ។ ដូច្នេះ គួរទុកឲ្យខាងគណៈសង្ឃ ជាអ្នកដោះស្រាយ។ អាជ្ញាធម៌រាជធានីមិនគួរលូកដៃទេ»៕
រាយការណ៍បន្ថែមដោយ ឆាយ ច័ន្ទនីដា
មុខអានេះ មុខខូច!
ព្រះសង្ឃ៨អង្គ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញ តាមរថយន្តទ្រុង ដឹកពលករ
Saturday, 15 November 2014 09:20 ដោយ ៖ ដើមអម្ពិល (DAP)-ID:011
E-mail Print PDF
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ៩និង១០នាទីព្រឹក នាទីតម្រួតថៃបានដឹក លោកសង្ឃចំនួន៨ អង្គ តាមរថយន្តទ្រុង ចេញពីប្រទេសថៃ យកមកទម្លាក់ នៅកន្លែងផ្ទេរពលករ (ដែលថៃ ដឹកយកមក) ស្ថិតនៅជាប់ខាងលិចផ្សារមង្គល ភូមិប៉ោយប៉ែត-សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភព ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មូលហេតុដោយ លោកសង្ឃទាំងនោៈ គឺមាន៤អង្គមាន passport (លិខិតឆ្លងដែន) ចំនួន០៤ អង្គទៀត គ្មានឯកសារ ពេលទៅដល់ប្រទេសថៃ គ្មានកន្លែង គង់នៅច្បាស់លាស់ទើប បណ្តាលឲ្យតម្រួតថៃ ចាប់បញ្ជូនមកវិញ អង្គខ្លះមានឯកសារពាក់ព័ន្ធ សមត្ថកិច្ចថៃបានឃាត់ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ មកម្ល៉េះ ។
សមត្ថកិច្ចបានបន្តថា ព្រះសង្ឃត្រូវបានសមត្ថកិច្ចថៃបញ្ជូនមករួមមាន ទី១,ព្រះសង្ឃ ចាង សុធ ព្រះជន្ម៣៥ ព្រះវស្សា ទី២, ព្រះនាម តាប់ តឺន ព្រះជន្ម៤៧ ព្រះវស្សា ទី៣, ព្រះនាម អ៊ុន សុខនាង ព្រះជន្ម២៥ ព្រះវស្សាទី៤ ព្រះនាម ណាច់ ធី ព្រះជន្ម៣២ ព្រះវស្សា ទី៥ ព្រះនាម កៀស លៀម ព្រះជន្ម៤៣ ព្រះវស្សា ទី៦ ព្រះនាម ស៊ន ទូច ព្រះជន្ម២៨ ព្រះវស្សា ទី៧ ព្រះនាម យេន សុជា ព្រះជន្ម៣២៥ ព្រះវស្សា ទី៨ ព្រះនាម ឡាវ សាវីត ព្រះជន្ម៣៨ ព្រះវស្សា ព្រះសង្ឃគ្រប់អង្គខាងលើនេះ មានស្រុកកំណើត នៅខេត្តកំពត ។
បើកអះអាងពីព្រះសង្ឃគ្រប់អង្គ បានប្រាប់ថា ពួកអាត្មាបានគង់វត្ត សុផាឆេង និងវត្តដោសយសាកេត ក្នុងជាយក្រុងបាងកក ប្រទេសថៃ ដោយមានព្រះសង្្ឃចំនួន ៤អង្គគ្មាន passpor (លិខិតឆ្លងដែន ) ទើបមាន សមត្ថកិច្ចថៃបានចុះត្រួតពិនិត្យហើយបានឃាត់ និងចាប់បញ្ជូនគ្រប់អង្គដូច្នេះ និងធ្វើឲ្យព្រះ សង្ឃគ្រប់អង្គ បាតបង់ការសិក្សា ។
សូមបញ្ជាក់ថា កាលពីដើមខែវិច្ឆិការនេះ សមត្ថកិច្ចថៃបានចាប់បញ្ជូនព្រះសង្ឃចំនួន៦អង្គ តាមរថយន្តទ្រុង ធ្វើមជ្ឈដ្ឋានជាច្រើនរិះគន់ជា និងហួសចិត្ត ចំពោះអាជ្ញាធរ មានសមត្ថកិច្ចថៃ មិនគួចាប់ បញ្ជូនតាមរថយន្ត ទ្រុងបែបនេះ ទោះគ្មានលិខិត ឯកសារសំរាប់ការគង់ នៅដើម្បីសិក្សារ ត្រឹមត្រូវក៏ដោយ គួរបញ្ជូន តាម រថយន្ត ល្អបន្តិចចុះ ពួកគាត់បន្តថា អាជ្ញាធរមានសមត្ថកិច្ចថៃ ហាក់បីជាមិនគោរពព្រះសង្ឃ កម្ពុជាសោះ ដែរសាសនាដូចគ្នា ៕
__________________
ម៉េចនៅស្រុកខ្មែរ ឥតចង្ហាន ឬ ក៏វាយ៉ាងម៉េច បានជាចេះតែភ្លើអញ្ចឹង ពួកអាត្រងោលនេះ?
នេះ មិនមែនជាសង្ឃទេ!!
ថាកម្មករ ពលករ ចុះ ក្រែងលោថា ស្រុកខ្មែរគ្មានការងារ ឬក៏កម្រៃថោក! ចុះសង្ឃ? ចង្ហាន់រាស្ត្រខ្មែរ មិនឆ្ងាញ់ឬ?
នេះ សុទ្ធប្រភេទ សង្ឍ សុមាល៉ នេះហើយ!
ម៉េចនៅស្រុកខ្មែរ ឥតចង្ហាន ឬ ក៏នៅស្រុកខ្មែរវាគ្មាន Viagra យ៉ាងម៉េច បានជាចេះតែភ្លើអញ្ចឹង ពួកអាត្រងោលនេះ?
នេះ មិនមែនជាសង្ឃទេ!!
ថាកម្មករ ពលករ ចុះ ក្រែងលោថា ស្រុកខ្មែរគ្មានការងារ ឬក៏កម្រៃថោក ឬក៏គ្មានស្រីស្អាត ចុះសង្ឃ? ចង្ហាន់រាស្ត្រខ្មែរ មិនឆ្ងាញ់ឬ?
នេះ សុទ្ធប្រភេទ សង្ឍ សុមាល៉ Karaokay នេះហើយ!
អាត្រងោល! អាត្រងោល! Go to hell!
cpp is sering the political interest for arresting and deforcking monks living in Steung Meanchey Pavgoda! is this the promise made by Heng Somrin during his visit in Hanoi last month? most people are well aware of the dirty tricks being played by cpp! the popularity RATING OF CPP IS GOING DOWN DAY BY DAY!
who ever swear to monks is against the honesty’who ever swear to monks will go down to hell ‘