ដោយ សូត សុខប្រាថ្នា
2014-11-15
RFA

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាអនុប្រធានទី១រដ្ឋសភា ថ្លែងក្នុងពេលជួបសមាជិក និងអ្នកគាំទ្រនៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤។ RFA/Saut Sokprathna
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានជំនឿថា សមាជិក និងសកម្មជនបក្ស រួមទាំងសកម្មជនដីធ្លី អាចនឹងត្រូវដោះលែង ពីព្រោះការចាប់ខ្លួននោះ គឺជារឿងអយុត្តិធម៌ និងជារឿងនយោបាយ។
ការលើកឡើងនេះ នៅក្នុងវេទិកាជួបជុំសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា។ យ៉ាងណាក៏ដោយ មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ថា ការចាប់បុគ្គលមួយចំនួននោះ គឺជាដែនសមត្ថកិច្ចរបស់តុលាការ។
ក្នុងវេទិកាជួបជុំសកម្មជន និងសមាជិកគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនដែលបំភ្លេចអ្នកជាប់ឃុំទាំងនោះឡើយ។ លោកបន្តថា ការចាប់សមាជិកបក្សរបស់ខ្លួន គឺជារឿងនយោបាយ។ ចំណែកការចាប់សកម្មជនដីធ្លី គឺជាការគេចវេសពីការទទួលខុសត្រូវរបស់អាជ្ញាធររាជធានីភ្នំពេញតែប៉ុណ្ណោះ។
លើសពីនេះទៀត លោកថា ទង្វើនេះ គឺជារឿងអយុត្តិធម៌សម្រាប់អ្នកជាប់ឃុំទាំងនោះ ហើយសមាជិករដ្ឋសភានៃគណបក្សសង្គ្រោះជាតិ គ្រោងនឹងកោះហៅអភិបាលរាជធានីភ្នំពេញ ឱ្យមកបំភ្លឺជុំវិញរឿងមិនព្រមដោះស្រាយបញ្ហារបស់អ្នកបឹងកក់ ព្រមទាំងការចាប់ខ្លួនពួកគាត់ផងនោះ។
លោក កឹម សុខា៖ «យើងអត់ព្រមនូវចំណុចណាដែលអត់ល្អ យើងអត់ព្រម អ៊ីចឹងហើយបានជាសុំអធ្យាស្រ័យបងប្អូន ជាពិសេសក្រុមគ្រួសារសាច់ញាតិដែលគេចាប់ដាក់គុកនេះ សុំអធ្យាស្រ័យ គណបក្សសង្គ្រោះជាតិ អត់ភ្លេចទេ។ ទាំងថ្មីៗនេះ លោក មាជ សុវណ្ណារ៉ា ទាំងយុវជនសង្គ្រោះជាតិ ទាំងសកម្មជនដីធ្លីបឹងកក់ ទាំងព្រះសង្ឃ ខ្ញុំគម្រោងទៅពន្ធនាគារព្រៃស នៅថ្ងៃអាទិត្យក្រោយ សប្ដាហ៍ក្រោយនេះ ដើម្បីចុះទៅសួរសុខទុក្ខពួកអស់លោកហ្នឹង ដើម្បីផ្តល់ក្តីសង្ឃឹមថា យើងអត់បោះបង់ចោលអស់លោកនោះទេ លោកស្រីទេ ព្រះសង្ឃទេ ព្រោះនេះជាភាពអយុត្តិធម៌ណាស់»។
លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ ចង់ឃើញនូវការចរចាមួយដោយស្មើភាពគ្នា ជៀសវាងធ្វើឱ្យបក្សមួយមានការឈឺចាប់ ដោយសារតែត្រូវរងសម្ពាធនយោបាយ ឬរងការគំរាមកំហែង។ តែយ៉ាងណាក៏ដោយ លោក កឹម សុខា ក៏បានស្នើឱ្យដោះលែងអ្នកជាប់ឃុំទាំងនោះ ហើយលោកក៏មានជំនឿថា អ្នកជាប់ឃុំទាំងនោះ នឹងអាចត្រូវដោះលែងនាពេលខាងមុខ ពីព្រោះបញ្ហានេះជារឿងដដែលៗ៖ «យើងឃើញថានឹងដោះលែង យើងដឹងថានឹងដោះលែង ពីព្រោះកន្លងមកអ៊ីចឹង ព្រោះជារឿងដដែល។ ស្ថានការណ៍ដដែល ហើយធ្លាប់តែដោះលែង ហើយរឿងនេះវាធ្លាប់ធ្វើហើយ អត់មានហេតុផលណាថាធ្វើមិនបានទេ។ ចុះពីមុនម៉េចធ្វើបាន ដូច្នេះអត់មានអីប្លែកទេណា! ដូច្នេះខ្ញុំជឿថា នឹងដោះលែង»។
កាលពីពេលថ្មីៗនេះ មានការចាប់ខ្លួនសកម្មជនដីធ្លី ១០នាក់ ព្រះសង្ឃ ៣អង្គ និងសកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់ ហើយសាលាដំបូងរាជធានីភ្នំពេញ ក៏សម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារព្រៃស។ ទាក់ទងនឹងបញ្ហាចាប់ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លី និងព្រះសង្ឃផងនោះ ខាងទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយកាលពីថ្ងៃទី១៤ វិច្ឆិកា ដោយបកស្រាយថា ការចាប់បុគ្គលមួយចំនួននោះ គឺជាដែនសមត្ថកិច្ចរបស់តុលាការ ពោលគឺរាជរដ្ឋាភិបាលមិនបានដាក់សម្ពាធទៅលើតុលាការឡើយ។ ប៉ុន្តែ ការសម្រេចនោះដោយយោងទៅលើភស្តុតាងពិតប្រាកដ ចំពោះជនជាប់ចោទដែលមានធាតុផ្សំនៃបទល្មើសផ្ទុយទៅនឹងផ្លូវច្បាប់។
ជាងនេះទៅទៀត ការចាប់ខ្លួននោះ ក៏ពុំមែនជាការដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិ ដែរ ប៉ុន្តែជាការប្រយុទ្ធប្រឆាំងទៅនឹងអំពើនិទ្ទណ្ឌភាព និងដើម្បីពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ទៅមុខទៀត ទាំងគុណភាព និងប្រសិទ្ធភាព។
ផ្ទុយពីលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក កឹម សុខា យល់ថា ដើម្បីបំបាត់និទ្ទណ្ឌភាពមែននោះ គប្បីទៅចាប់ លោក ឈូក បណ្ឌិត និងទៅចាប់អ្នកអភិវឌ្ឍន៍នៅតំបន់បឹងកក់ជាមុនសិន មិនមែនទៅចាប់ជនរងគ្រោះនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា លោកមិនបដិសេធទេចំពោះលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលចេញការពាររាជរដ្ឋាភិបាលនោះ ក៏ប៉ុន្តែលោកថា ប្រវត្តិដដែលៗក្រោយពេលមានការចរចារវាងអ្នកនយោបាយត្រូវគ្នាហើយ ក៏មានការលែងមនុស្សវិញ។ ជាក់ស្តែង ការចាប់សមាជិកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៧រូប កាលពីខែកក្កដា ក្រោយមកក៏បានដោះលែងវិញ បន្ទាប់ពីមានកិច្ចចរចានយោបាយរបស់បក្សទាំងពីរត្រូវគ្នា នោះមានន័យថា តុលាការគឺជាឧបករណ៍របស់អ្នកនយោបាយ។ លោកមើលឃើញថា ការចាប់ខ្លួនពេលនេះ គឺមានចេតនានយោបាយច្រើនជាងការអនុវត្តនីតិរដ្ឋពិតប្រាកដ។
លោកបណ្ឌិត សុខ ទូច៖ «បើនីតិរដ្ឋមែន ៧នាក់ហ្នឹងមិនទាន់អាចចេញមកបានទេ ត្រូវរកដោះបន្ទុកសិន។ ទីពីរក្រោយពីមិនទាន់ចាប់ចប់គ្នាហ្នឹង មានចាប់សកម្មជនបីរូបទៀត រួមទាំងឯកឧត្តម កឹម សុខា ត្រូវកោះហៅឡើងតុលាការទៀត។ ចុងក្រោយ សុខៗក៏មានដំណោះស្រាយនយោបាយ ក៏ចប់ទៅ។ បើសិនជាគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ មានកិច្ចព្រមព្រៀងនៅថ្ងៃ២២ បាននិយាយហើយថា ថ្ងៃទី១៥ កក្កដា ដែលកើតមានឡើង ត្រូវបានបញ្ចប់។ ហេតុអីក៏ លោក មាជ សុវណ្ណារ៉ា ត្រូវជាប់ពិរុទ្ធដាក់បន្ទុកទៅលើទីលានប្រជាធិបតេយ្យដដែល។ តើវាជាទិដ្ឋភាពអី? អាហ្នឹងយើងនិយាយអំពីក្រុមគណបក្សប្រឆាំង។ ចុះ លោក ឈូក បណ្ឌិត បើចុះអនុវត្តនីតិរដ្ឋ ហេតុអី ឈូក បណ្ឌិត ដើរបាញ់គេបុកៗៗមកដល់ថ្ងៃហ្នឹង ឈូក បណ្ឌិត នៅឯណា? អូ! បើនីតិរដ្ឋ អ្នកស្លាប់នៅសួនកាណាឌីយ៉ាគេនៅឯណា?»។
លោកបន្ថែមទៀតថា កាលណាអ្នកនយោបាយត្រូវរ៉ូវគ្នាហើយ ប្រព័ន្ធតុលាការ គឺលែងមានប្រសិទ្ធភាពទៀតដែរ។ ដូចនេះ លោកថា អ្នកជាប់ឃុំទាំង ១៦នាក់ និងអង្គនោះ កាលណាបក្សទាំងពីរត្រូវគ្នា នោះការដោះលែងក៏មានដូចគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហព័ន្ធខ្មែរកម្ពុជាក្រោមស្នើក្រសួងការបរទេសអន្តរាគមន៍ដោះលែងព្រះសង្ឃ៣អង្គ
- ធនាគារពិភពលោកបង្កើតគម្រោងពិភាក្សាមុននឹងសម្រេចផ្ដល់កម្ចីជាថ្មីដល់កម្ពុជា
- ដំណើរវិវត្តន៍នៃការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី
- ពលរដ្ឋតវ៉ាដីធ្លីរកអន្តរាគមន៍ពីតំណាងរាស្ត្រទាំងពីរបក្សឲ្យដោះលែងមនុស្ស១៦នាក់
- យុវជនបក្សសង្គ្រោះជាតិម្នាក់ទៀតត្រូវតុលាការចាប់ឃុំខ្លួននៅពន្ធនាគារព្រៃស
- អ្នកវិភាគ៖ ការចាប់ខ្លួនសកម្មជននយោបាយនិងដីធ្លីឡើងវិញជារឿងនយោបាយ
- ព្រឹទ្ធសភាអូស្ត្រាលីនឹងមកកម្ពុជាពិនិត្យស្ថានភាពពាក់ព័ន្ធគម្រោងបញ្ជូនជនភៀសខ្លួន
- សមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនព្រះសង្ឃវត្តស្ទឹងមានជ័យពីរអង្គ
- មន្ត្រីនាំពាក្យរដ្ឋសភាបកស្រាយរឿងពុករលួយនៅក្នុងសភា
Dear Dr. Sok Touch, this is called “double standard of law application”. Political dirty trick is being played through the court by CPP! If the court is really 100 percent independent and neutral, most CPP officials must be sent to jail for their corruptions! And the prison has no enough space to load them!
កើត ចាស់ ឈឺ ស្លាប់។ មនុស្សទាំងអស់ត្រូវតែស្លាប់ទៅវិញ។ រឿងច្រើន ទុក្ខក៍ច្រើន។ សាហាវណាស់ ស្លាប់ក៍វេទនាណាស់។ ខ្លាំងនិងអី ស្លាប់ក៍ដោយសារអាណ្ណឹង។
គួរធ្វើចិត្តស្ងប់ សាងល្អ ->>> អ្នកនឹងបានសេចក្តីសុខពុំខាន។
បក្សប្រជាជន ប្រើល្បិច ថោកទាប សាកមើល តើ បក្សសង្គ្រោះជាតិ រឹងមាំ ឬ ទេ ?
សង្ស័យមិនអាចដោះលែងស្រួលៗទេ ព្រោះអំពើអណាធិបតេយ្យកាន់កើតឡើងច្រើន ហើយអាចឈានដល់ចលាចលសង្គម បើមិនខិតខំអនុវត្ត្តច្បាប់នោះទេ ។ បណ្ឌិតខ្លះខិតខំប្រៀបធៀបអ្នកនេះជាមួយអ្នកនោះ រឿងប្រៀបធៀបនេះ ពិបាកណាស់យកផ្លែក្រូចប្រៀបធៀបនឹងផ្លែប៉ម មិនដូចគ្នា ! មិនមែនឃើញប៉ូលីសចាប់ខ្លួន ទាមទាឱយប៉ូលីសចាប់អ្នកដទៃ ដើម្បីឱយស្មើភាពនឹងកំហុសខ្លួននោះទេ មើលអ្នកស្ទូចត្រី បើស្ទូចបានត្រីណា យកត្រីនោះសិនហើយ!?? កម្មផល កម្មផលលោកអើយ!??
ប៉ូលិសធ្វើឆ្កែឱ្យពួកចោរពុករលួយវាចាប់តែមនុស្សល្អទេ
ចំណែកពួចោរក្បត់ជាតិនិងចោរពុករលួយដល់ក្នុសភាក៍វាមិនចាប់ដែរ
នេះហៅថាប៉ូលិសឆ្កែរស់ក្រោមអាចម៍ចោរ ។
> . . មាន ខ្មែរ ខ្លះ ក្បត់ជាតិ ខ្លួនអែង ដោយសារ អ្វី ? ដើម្បី អ្វី ?
ច្បាប់ត្រូវតែអញ្ចិងកុំបណ្តោយឲក្រុមអានាធិបតេយ្យអស់នេះធ្វើអ្វីបានតាមតែអំពើរចិត្ត មានបណ្ឌិតខ្លះបានតែវិភាគនៅតែជុំវិញតុតែ
បុ៉ណ្ណោះយើងត្រូវមើលឲវែញឆ្ងាយកុំចេះតែប្រៀបធៀបនាក់នេះនិងនាក់នោះ ពួគដែលធ្វើឲខូចប្រយោជន៍ដល់សង្គមគួរតែប្រើច្បាប់ទើបបាន បើសិនជាប្រទេសជាតិគ្មានច្បាប់តិងរិងទេនោះច្បាស់ជាត្រូវជនអានាធិបតេយ្យអស់នេះធ្វើឲសង្គមល្អក់ក៏ៗហើយ។