Sat, 15 November 2014
វង្ស សុខេង
ភ្នំពេញប៉ុស្តិ៍
ក្នុងវ័យ ៤៣ ឆ្នាំ លោក សយ សុភាព នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាននិយាយបែបកំប្លែងលេងពីប្រវត្តិផ្ទាល់ខ្លួនរបស់លោកថា លោកបានបំបែកឯតទគ្គកម្មនៅក្នុងជីវិតអាពាហ៍ពិពាហ៍ បើប្រៀបធៀបទៅនឹងមិត្តភក្តិមួយចំនួនធំរបស់លោក។
លោកបាននិយាយផងសើចផងថា៖«រឿងគូស្រករ ខ្ញុំគិតថា អាចជាប់ឯតទគ្គកម្ម ខ្ញុំរៀបការឆ្នាំ១៩៩៣ ហើយមានកូនប្រុសមួយ ដោយសារតែយើងទាំងពីរនាក់អស់និស្ស័យ ខ្ញុំក៏បានជួបប្រសព្វជាមួយនឹងគូដណ្ដឹងទីពីរ គឺកូនលោកតា ពេជ្រ ទុំក្រវិល ដោយបានចូលស្ដីដណ្ដឹងត្រឹមត្រូវនិងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ រយៈពេលបីឆ្នាំក៏អស់និស្ស័យជាមួយគ្នា ដោយសារតែគាត់ចេញទៅរស់នៅសហរដ្ឋអាមេរិក»។
លោក សយ សុភាព រៀបរាប់បន្តថា៖«ខ្ញុំក៏បានរៀបការម្ដងទៀត នៅឆ្នាំ២០០៣ ដែលពេលនោះសម្ដេចក្រុមព្រះទ្រង់យាងចូលរួម និងរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ហើយនិងមន្ត្រីសមាជិកគណបក្សនយោបាយច្រើនទៀត ក៏អញ្ជើញចូលរួមផ្ដល់កិត្តិយសផងដែរ។ តែជាអកុសល ការហើយបានតែពីរខែភរិយាខ្ញុំក៏បានស្លាប់ចោល ខ្ញុំរស់នៅជាពោះម៉ាយអស់រយៈពេល៤ឆ្នាំ ទើបបានរៀបការប្រពន្ធម្ដងទៀត។
ឥឡូវ បាននៅជាមួយគ្នារហូតដល់ពេលនេះ ៧ឆ្នាំ ហើយ តែគ្មានកូនទេ ដោយសារបញ្ហាសុខភាព តែមិនបញ្ហាទេ សំខាន់យើងបានរស់នៅជាមួយគ្នាដោយគ្មានអំពើហិង្សាកើតឡើង មិនដែលឈ្លោះគ្នា ហើយកូនដែលនៅជាមួយសព្វថ្ងៃ គាត់មានសេរីភាពគ្រប់គ្រាន់ ក្នុងការប្រាស្រ័យទាក់ទងជាមួយម្ដាយរបស់គេ»។
លោក សយ សុភាព បានចម្អន់ខ្លួនឯងដែលឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ដល់ទៅ៤ភ្លើងនេះថា៖ «ខ្ញុំពិតជាជាប់ឯតទគ្គកម្ម បើគេមិនស្គាល់ខ្ញុំ គេពិតជាថា ខ្ញុំចង្រៃ តែនេះជាវាសនារបស់មនុស្ស ខ្ញុំមិនលាក់ទេ»។
លោក សយ សុភាព មានស្រុកកំណើតនៅទីក្រុងភ្នំពេញ មានបងប្អូន៤នាក់ ដែលឪពុករបស់លោកមានមុខរបរជាជាងទងនិងម្ដាយជាអ្នកលក់លតឆា។ ម្តាយលោក លក់លតឆា នៅម្តុំបឹងកក់តាំងពីឆ្នាំ១៩៨៤ រហូតដល់ឆ្នាំ១៩៩៥ ដោយមានរូបលោកនៅជួយលក់ជាប្រចាំរាល់ថ្ងៃ។ លោកថា ក្នុងមួយជីវិតនេះ លោករៀនតែនៅក្រៅសាលាតែរហូត ជាមួយនោះ លោកក៏បានព្យាយាមសិក្សាពីអ្នកនយោបាយនិងអ្នកកាសែតជាច្រើន រហូតដល់លោកមានភ័ព្វសំណាងក្នុងឆ្នាំ ២០០៧ បានជិះឧទ្ធម្ភាគចក្រជាមួយនឹងនាយករដ្ឋមន្ត្រីតែពីរនាក់ ប្រហែលពីរម៉ោង ដើម្បីទៅដោះស្រាយទំនាស់ដីធ្លី។
លោក សយ សុភាព បានព្រលយថា៖«នេះជាភាពអស្ចារ្យសម្រាប់ខ្ញុំណាស់។ ខ្ញុំរំភើបខ្លាំងណាស់ក្នុងមួយជីវិតខ្ញុំនេះ»។
លោក សយ សុភាព និយាយថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ លោកចង់ជួបនិងប្រាស្រ័យទាក់ទងជាមួយអ្នកនយោបាយ ដូច្នេះហើយលោកបានតាំងចិត្តយ៉ាងរឹងមាំ ដើម្បីចាប់យកអាជីពជាអ្នកសារព័ត៌មាន បើទោះជាអាជីពនេះមិនអាចក្លាយជាអ្នកមានបានក៏ដោយ។ លោកបានចាប់ផ្ដើមការងារជាអ្នកកាសែតនៅក្នុងឆ្នាំ១៩៩៣ ក្រោយបញ្ចប់ការងារបកប្រែភាសាអង់គ្លេស ឲ្យកងប្រតិបត្តិការអង្គការសហប្រជាជាតិ ហៅ អ៊ុនតាក់ ខណៈដែលលោកកំពុងធ្វើជាអ្នកកាសែតនាពេលនោះ លោកក៏ធ្វើជាជំនួយការឲ្យលោក អៀង មូលី អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានផង។ ពេលនោះដែរលោកបានបង្កើតសមាគមពន្លឺជាតិខ្មែរ ដែលមានតួនាទីជាអគ្គលេខាធិការ។
លោក សយ សុភាព បន្តឲ្យដឹងថា លោកសរសេរកាសែតដំបូង គឺកាសែត«កុលបុត្រអង្គរ»នៅចុងឆ្នាំ១៩៩៣ មួយឆ្នាំក្រោយមកក៏បង្កើតបានកាសែត«មនសិការខ្មែរ» ជាកាសែតប្រឆាំង ដែលសព្វថ្ងៃមានលោក ដាំ សិទ្ធ ជាចាងហ្វាង កាលណានិយាយពីកាសែតពេលនោះ លោកនឹកទៅដល់លោក ទី មួហាន់ ដែលជាជនជាតិម៉ាឡេស៊ី ដែលគាត់បានមកបើកកាសែតនៅភ្នំពេញ គឺកាសែត ឃែមបូឌាធូដេ។ លោក សុភាព បានធ្វើការងារនោះ ក្នុងពេលតែមួយ ដោយលោកសរសេរឲ្យកាសែតមនសិការខ្មែរផង និងកាសែតផ្សេងៗទៀត រហូតដល់ឆ្នាំ១៩៩៧ បានចូលបម្រើការងារឲ្យកាសែតជប៉ុនដែលជាភ្នាក់ងារព័ត៌មានអន្តរជាតិមួយ ក្នុងចំណោមភ្នាក់ងារដទៃទៀត ដែលរាយការណ៍ព័ត៌មាន ចេញពីប្រទេសខ្មែរ។ លោកបន្តថា នៅពេលនោះហើយដែលធ្វើឲ្យលោកដុះគំនិត គិតថា ថ្ងៃណាមួយលោកនឹងបង្កើតវិស័យព័ត៌មានមួយឲ្យបានលឿន រហូតដល់លោកបង្កើតបានកាសែតខ្លួនឯង។
ក្នុងឆ្នាំ២០០៩ លោកសុភាពបង្កើតបានគេហទំព័រដើមអម្ពិលក្រោយគេបំផុត ដែលមានឈ្មោះបោះសំឡេងរហូតមកដល់សព្វថ្ងៃនេះ។
លោករំឭកថា៖ «ខ្ញុំមានគំនិតមួយថា មិនចាំបាច់ធ្វើកុង្សីបានជួយស្រុកទេសបាននោះទេ តែសំខាន់ គឺចេះស្វែងរកឱកាសនិងចេះប្រើប្រាស់ឱកាសដែលបានមកនោះ ខ្ញុំសរសេរកាសែតប្រឆាំង ខ្ញុំសរសេរកាសែតគាំទ្ររដ្ឋាភិបាល ជាអ្នកធ្វើអត្ថាធិប្បាយតាមទូរទស្សន៍ និងកាសែតអាជីព»។ លោកថា បើទោះជាមានការរិះគន់យ៉ាងណាក៏ដោយ ក៏លោកមិនយកចិត្តទុកដាក់ដែរ ដោយសារតែអ្នកទាំងនោះមិនបានយល់ពីលោក។ នៅក្នុងអាជីពជាអ្នកកាសែតម្នាក់ សុភាពកត់សម្គាល់ពីខ្លួនលោកផ្ទាល់ថា បានប្រើជំនាញអស់ពីសមត្ថភាពដើម្បីបញ្ចេញសំឡេង និងរំលេចខ្លួនឲ្យមនុស្សទូទៅគេបានស្គាល់និងរួមទាំងអ្នកនយោបាយ។ លោកអះអាងថា៖«ជំហររបស់ខ្ញុំ គឺមិនឆ្វេងនិងមិនស្ដាំ ខ្ញុំសុខចិត្តធ្វើខ្លួនឲ្យអ្នកនយោបាយស្រឡាញ់និងរាប់អាន ហើយមានការប្រាស្រ័យទាក់ទងល្អ ទោះបីបក្សប្រឆាំងឬបក្សកាន់អំណាច ខ្ញុំនៅតែជាក្មួយ ជាកូនរបស់អ្នកនយោយបាយ។ ខ្ញុំគោរពស្រឡាញ់ សម្ដេច ហ៊ុន សែន សម្តេចក្រុមព្រះ និងឯកឧត្តម សម រង្ស៊ី ដូចជា ឪពុក ឪពុកធំ និងឪពុកមា»។
តាមរយៈលោក ជុំ កុសល ដែលជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រីលោក សយ សុភាព និយាយថា លោកក៏បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយសម្ដេច ហ៊ុន សែន(នាយករដ្ឋមន្ត្រី) ដោយផ្ទាល់និងជាការលើកទឹកចិត្តខ្លាំងណាស់ ដែលថ្នាក់ដឹកនាំរាប់អានអ្នកកាសែតមា្នក់ដូចរូបលោក។
លោកថា៖ «សម្តេចលោកសួរសុខទុក្ខខ្ញុំ លោកសួរពីការផ្សព្វផ្សាយព័ត៌មាន ខ្ញុំសប្បាយចិត្តណាស់។ ពេលនោះហើយដែលសម្ដេចបានប្រាស្រ័យទាក់ទង និងអាចនិយាយបានថា មានភាពស្និទ្ធស្នាលជាងគេ បើប្រៀបធៀបជាមួយសម្ដេចក្រុមព្រះ ដែលខ្ញុំធ្លាប់មានទំនាក់ទំនងល្អជាមួយ។សម្ដេចនាយក ខ្ញុំគោរពលោក តែរាងខ្លាចបន្តិច ខ្ញុំធ្លាប់និយាយកាលពី១៥ឆ្នាំមុនថា អ្នកដែលអាចទ្រទ្រង់សភាពការណ៍នយោបាយនៅកម្ពុជា មានតែសម្ដេច ហ៊ុន សែន រហូតដល់ពេលនេះនិងទៅអនាគត ប៉ុន្តែ មិនមែនមានន័យថា មនុស្សម្នាក់អមតៈនោះទេ»។
លោក សយ សុភាព អះអាងថា៖ «សម្រាប់បុគ្គលខ្ញុំ ខ្ញុំគ្មានថ្ងៃបំភ្លេចសម្ដេច ហ៊ុន សែនឯកឧត្តមសម រង្ស៊ី និងសម្ដេចក្រុមព្រះឡើយ ព្រោះលោកទាំងនោះផ្ដល់នូវសេចក្ដីទុកចិត្តមកឲ្យខ្ញុំ ឲ្យមានការឆ្លើយឆ្លងគ្នា ដើម្បីរកដំណោះស្រាយនយោបាយរាល់ពេលមានវិបត្តិនយោបាយកើតឡើង ដូច្នេះសម្រាប់ខ្ញុំ ខ្ញុំគ្មានហេតុផលណាដែលត្រូវស្អប់ទេ ផ្ទុយទៅវិញ គឺដឹងគុណថ្នាក់ដឹកនាំទាំងអស់នោះជារៀងដរាប ហើយតាំងពីឆ្នាំ២០០៥ខ្ញុំបានរក្សាកំណត់ហេតុរាល់ការទំនាក់ទំនង ជាមួយអ្នកនយោបាយទាំងអស់តម្កល់ទុកជាឯកសារ»។
លោក សយ សុភាព រំឭកដែរ លោកមានទំនាក់ទំនងផ្ទាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រី ក្នុងខែកក្កដា ២០០៤ រហូតដល់ពេលនេះ ហើយក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោកស្ទើរតែមិនមានការស្ដីបន្ទោស ពីសម្ដេចនាយករដ្ឋមន្ត្រីឡើយ ពីបញ្ហាទំនាក់ទំនងជាមួយអ្នកនយោបាយ និងប្រជាពលរដ្ឋទូទៅ ដែលពួកគាត់មានបញ្ហាទំនាស់ដីធ្លី។ លោកក៏មិនដែលរាយការណ៍ខុស ពីវិជ្ជាជីវសារព័ត៌មាននោះទេ គឺរាល់សេចក្ដីរាយការណ៍សុទ្ធតែជាការពិតទាំងអ្នកនៅក្នុងរដ្ឋាភិបាល និងអ្នកនៅក្រៅរដ្ឋាភិបាល រាប់ទាំងមន្ត្រីថ្នាក់ការទូតនៃប្រទេសមហាអំណាចមួយចំនួន។ លោកធ្លាប់ឆ្លងយោបល់លោក (សម្ដេចហ៊ុន សែន) ដើម្បីដោះស្រាយបញ្ហា ជារួមបញ្ហានយោបាយ បញ្ហាទំនាស់ដីធ្លីមិនដែលមានបញ្ហាណាមួយ ដោះស្រាយមិនបាននោះទេគ្រាន់តែបញ្ហាខ្លះអាចយូរបន្តិច តែជោគជ័យស្ទើរទាំងអស់ ទីបំផុតគ្មានភាគីណាមួយមិនសប្បាយចិត្តនោះទេ។
លោក សយ សុភាព និយាយដែរថា ជាអ្នកព័ត៌មានកាលណារាយការណ៍ភូតកុហកម្ដងឬពីរដង គេលែងជឿហើយ ដូច្នេះហើយ លោកត្រូវរក្សាវិជ្ជាជីវៈរាយការណ៍ឲ្យសុក្រឹតគឺផលប្រយោជន៍ទទួលបានទាំងអស់គ្នា។ ប្រការមួយនេះលោកអាចនិយាយបានថា ជារឿងធម្មតាក្នុងការទំនាក់ទំនងជាមួយសម្ដេច គឺដូចឪពុកនិងកូន រាល់ពេលមានបញ្ហានយោបាយ ព្រោះវាជារឿងយើងទាំងអស់គ្នា ចំណុចពិសេសរបស់សម្ដេច គឺមិនចេះមើលមនុស្សរំលង ហើយលោកតែងតែបង្ហាញស្នាដៃអ្នកធ្វើ។
លោកបានបញ្ជាក់ថា លោកជាមនុស្សស្មោះត្រង់ចំពោះវិជ្ជាជីវសារព័ត៌មាន ព្រោះនៅគ្រប់ទីកន្លែងដែលលោកបានចូលរួមដោះស្រាយ គឺមិនទាមទារផលប្រយោជន៍ នេះហើយជាចំណុចដែលធ្វើឲ្យលោកសុភាព មានទំនាក់ទំនងល្អជាមួយសម្ដេចហ៊ុនសែន។ លោកត្រូវចេះរក្សាពេលវេលានិងអ្វីដែលបានកសាងកន្លងមក លោកក៏មិនខ្វាយខ្វល់ពីការរិះគន់នោះទេ ព្រោះលោកគិតថា មានតែលទ្ធផលនិងពេលវេលាទេ ដែលអាចបង្ហាញការពិត។
លោក សយ សុភាព ជាបុរសដែលមិនចេះផឹកស្រានិងជក់បារី តែលោកទទួលស្គាល់ថា និយាយរាងច្រើនបន្តិច។ ឪពុកលោកបានចែកឋាន កាលពីឆ្នាំ២០០៣ ដោយរោគាពាធ ហើយសព្វថ្ងៃលោករស់នៅជាមួយម្ដាយនិងបងប្អូនបួននាក់៕

សត្វមនុស្សខួរឆ្កែ!!!
He seemed to make people believe that he neutral and one of the good journalists but his actions so far are really the opposite.
At 43 years old he is old enough what is right or what is wrong or what is fair or unfair. His news are always bias toward CPP. Cambodia and Cambodian people need development and need to be stronger than its neighbors and Cambodia needs journalists to help fight corruption and justice for all.
I hope Mr Soy Sopheap understand better what is a good news and what is a bad news.
លោក សយ សុភាព ត្រូវ ថ្មោង មន្ត្រី ពុករលួយ គំរាម ក៏ កែប្រែ សច្ចះធម៏ យុត្តិធម៏ អស់ !
Soy Sopheap is a man who knows everything. He can make analysis on all things. It is too laughable. It is too idiot. What a silly man!!!
all countries in the world all way change their leader for people’sake ,even real communist china they still change their leader but mr so pheap love his god father(hun-sen) because he have award how to write to admire hun-sen.veit encroachment ,the criminal(chhouk bun dit) get away and ordinary people in jail ,people cry everyday loose their land ,angkor watt contract to veit,corruption in the parliament never face justice ,what a king dumb of cambodia ‘mr so pheap still love his god father ha ha ha funny .the country have a deep root of corruption since1979 and all the the big man become a millionaire and people become poorer leaving the big gap between rich and poor.remember sihanouk time ‘corruption and lead to rise up of khmer rouge because of the big gap.GOD bless all cambodian people’
សយ សុភាព ពិតជាជាប់ឯតទគ្គកម្ម មនុស្ស ចង្រៃជាងគេបំផុត,
នេះ ជាកម្មពារ
មនុស្ស ដែលធ្វើល្អ បានល្អ
សាធូក សាធូក សាធូក សាធូក, មនុស្ស ចង្រៃ បែបនេះមិនមានមនុស្សណាចង់រស់នៅជាមួយទេ,
អាចង្រៃ អាចង្រៃ អាចង្រៃ លក់មនសិការ, លក់សច្ចះធម៏, លក់យុត្តិធម៏ ,
ចង់សួរថាកាសែតលើកជើង ដើមអម្ពិលហ្នឹង ល្បីអីខ្លះបច្ចុប្បន្នហ្នឹង?
ក្រោយពេលធ្វើឲ្យCPP រឹតតែដាំក្បាលចុះក្រោយបោះឆ្នោតសកលរួចនោះ?
ពួកខួរឆ្កែ បើCPPឈ្នះមិនដឹងជាវាធ្វើប្ញកយ៉ាងម៉េចទេ ? ឥឡូូវចង់បះជើង កាសែតឡប់ៗ
Soy Sopheap is usless for this Country !
It’s funny, he is a liar, don’t listen what he said and don’t read what he written,
កាសែតដើមអំពឹល ជាកាសែតអន់និងគំរក់ជាងគេបំផុតក្នុងចំណោមកាសែតទាំងអស់ ព្រោះជាកាសែតលើកជើង កាសែតទ្ររពង និងកាសែតអែបអប និយាយគ្មានការពិត ជាកាសែតបង្កើតឡើងដោយCPP ដើម្បីជួយឃោសនារកសម្លេងឆ្នោតឪ្យពួកក្បត់ជាតិ ( មិនមែនជាកាសែតឯករាជ្យទេ )
គ្មានទេយុតិ្តធម៌ !? គ្មានទេឯករាជ្យ របស់បុគ្គលចំពោះរបបប្រជាធិបតេយ្យដែលច្រើនបក្សពួកត្រូវជ្រើសរើសនោះ ។ សូម្បីលោកអូបាម៉ា ក៏កាន់ជើងបក្សប្រជាធិបតេយ្យ ហើយប្រឆាំងជាមួយពួកសាធារណរដ្ឋដែរ ។ ល្អហើយដែល សយ សុភាពចេះ ស្គាល់និងរាប់អានជាមួយអ្នកធំៗ គ្រាន់បន្ថែមកំហឹង និងបន្ថយកំលាំងខ្លះៗដែរ ! ចិត្តមនុស្សគ្មានព្រំដែន និងជ្រៅហួសការស្មាន!? តំរូវចិត្តពួកប្រឆាំង មិនត្រូវចិត្តពួកគាំទ្រ !? ថាមានតែឱយដាក់គ្នាមួយចាស់ដៃ ដោយកំលាំងបាយ ទើបឆ្អល់បាន 10-20 ឆ្នាំ !!!!?
This guy and the boss are damp and stupit
សយ សុភាព ជាមនុស្ស លើកជើង ទ្ររពង អែបអប និយាយគ្មានការពិត ជាឆ្កែ CPP
គ្មានទេយុតិ្តធម៌ ! គ្មានទេឯករាជ្យ របស់បុគ្គល សយ សុភាព
សយ សុភាព ជាមនុស្សក្បត់ជាតិ នេះ ជាមនុស្សខួរឆ្កែ
សម្រាប់អ្វីៗ ដែលគេបានឃើញ និងបានឮពីមាត់សយ សុភាពនាពេលនេះ គឺជារឿងអាម៉ាសជាទីបំផុតរបស់គាត់ហើយ។
យើងមិនវាយប្រហារលោក សយសុភាពទេ។
អារឿងប្រពន្ធកូន គ្រួសារនោះ យើងនិយាយទៅចុះ ។ តែរឿងទាក់ទងក្នុងាអាជីពជាអ្នកសារពត៌មាន ក្នុងនាមខ្លួនជាអ្នកសារពត៌មាន សយសុភាពបាខិតខំបង្ហាញគេឲ្យឃើ្ និងដឹងថា ខ្លួននេះ មានតម្លៃប៉ុណ្ណាទៅ ដោយសារខ្លួនមានទស្សនៈ ខ្លួនមានឱកាសធ្វើអ្វីជាថ្នាក់ដឹកនាំនយោបាយ។
អ្វីដែលមានក្នុងអត្ថបទនេះ គឺសយសុភាពចង់អួតឲ្យគ្រប់មជ្ឈដ្ឋាន គេព្រឺជាមួយខ្លួន។
សយសុភាព អាចនិយាយបានថា ក្នុងនាមខ្លួនជាអ្នកសារពត៌មាន ខ្លួនអាចទទួលបានឱកាសជួបជាមួយនរណាក៏បានក៏បានដែរ គឺមិនខុសទេ ព្រោះអ្នកទាំងនោះ ពេញចិត្តនឹងបង្ហាញពីទស្សនៈ ពីគម្រោងរបស់ខ្លួន និងពីស្នាដៃរបស់ខ្លួនឲ្យសយសុភាពសរសេរឲ្យ។ តែសយសុភាព មិនអាចនិយាយថា ខ្លួនជិតស្នឹទ្ធ និងគោរពអ្នកទាំងអស់ដូចគ្នា ស្រឡាញ់ដូចគ្នា បានទេ។
គ្មានទេ ទស្សនៈអព្យាក្រិត្យសម្រាប់អ្នកសារពត៌មាន។
ដូចអត្ថបទខាងលើ នេះដែរ គេស្គាល់ណាស់ថា មនុស្ស សយ សុភាពនេះ វាយ៉ាងម៉េច។ តាមការសំគាល់របស់យើង គឺនៅឆ្នាំ ២០០៤ ដោយសារតែពុលនឹងសំដីមួយម៉ាត់របស់នាយករដ្ឋមន្ត្រី សយសុភាព បានតម្លើងធ្មុង វាយប្រហារលើគ្រប់មន្ត្រី និងចៅហ្វាយខេត្ត ដោយពុំមានការរអែងបន្តិច។ សយ សុភាពបានតាំងខ្លួនដូចជាកំពុងកាន់ដាវអាជ្ញាសឹករបស់លោកនាយករដ្ឋមន្ត្រី មួយរយៈក្រោយមក ស្រាប់តែបាត់ឈ្មោះសយសុភាព តែម្តងក៏ព្រោះតែ សយសុភាពបានដើរហួសពីក្រមសីលធម៌ជាអ្នកសារពត៌មាន។ ជាបន្តបន្ទាប់ មកទៀត សយសុភាពបានព្យាយាមគ្រប់រូបភាព ធ្វើខ្លួនឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាសង្គម ជំនួសមន្ត្រីមានសមត្ថកិច្ច។ គេបានដឹង ការហក់ចូលដោះស្រាយរបស់សយ សុភាពនេះ គឺជាការប្រជេងមួយ ដើម្បីយកមុខមាត់ និងក៏ទទួលបានចំណេញជាលុយកាក់ ផងដែរ។
ឃើញថា ក្នុងវេទិកាសម្ភាសន៍នយោបាយ សង្គម តាមកញ្ចក់ទូរទស្ស កាលពីបណ្តាឆ្នាំកន្លង ទៅនេះ សយសុភាពបានទទួលការធុញទ្រាន់ និងស្អប់ពីគ្រប់មជ្ឈដ្ឋានទូទៅ មិនថាតែក្រុមអ្នកប្រឆាំងទេ។
បើស្តាប់សយ សុភាព គេអាចគិតថា សយសុភាព និយាយមានសីលធម៌ អ្វីៗ អញ្ចឹងទៅ ហើយសយ សុភាពកំពុងដើរតួនាទីជាអ្នកបង្រួបបង្រួម អីចឺងទៅ។ មែន ដល់និយាយមែនទែនទៅ គាត់ចង់និយាយថា ខ្លួនគាត់នេះ មានគុណសម្បត្តិជាងនរណាទាំងអស់ ជាងថ្នាក់ដឹកនាំជាតិទាំងអស់ ។
មើលអត្ថបទខាងលើចុះ គឺ សយសុភាពនិយាយ ចង់ឲ្យគេព្រឺ ព្រោះគាត់បានជិះយន្តហោះតែ២នាក់ជាមួយនាយករដ្ឋមន្ត្រី។
ពិបាករ៉ាយរ៉ាប់ពីសយសុភាព និងកំណត់ថា សយសុភាពជាមនុស្សប្រភេទណា ណាស់។ តែគេគ្រាន់ត្រូវដឹងថា ពេលនេះ សយសុភាពនិយាយអ្វីក៏មិនចេញដែរ។
សូមមើល «ដើមអំពិល» ចុះ។ កាសែតគាត់ សព្វថ្ងៃ មិនហ៊ាននិយាយពីនយោបាយ និង សង្គម ទេ៕
King hun sen no longer use him because of cosidering him as useless dog,
he will come to sell chek- ang once again shortly,