ដោយ រដ្ឋា វិសាល
2014-11-15
RFA

សមត្ថកិច្ចស្រុកបរកែវ ខេត្តរតនគិរី ចុះបង្ក្រាបសកម្មភាពជីករកត្បូងនៅចម្ការកៅស៊ូក្នុងភូមិត្រំ ឃុំឡាមិញ ស្រុកបរកែវ កាលពីខែកក្កដា ឆ្នាំ២០១៤។ RFA/Ratha Visal
រណ្ដៅរាប់ម៉ឺន ត្រូវបានគេជីកយកត្បូងមានតម្លៃនៅក្នុងដីចម្ការកៅស៊ូរដ្ឋ និងដីចម្ការកៅស៊ូឯកជនមួយកន្លែងនៅខេត្តរតនគិរី។ ការជីកយកត្បូងមានតម្លៃនេះ ត្រូវបានគេសង្ស័យទៅលើមន្ត្រីសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីក្រុមហ៊ុនចិន វិនិយោគចម្ការកៅស៊ូរដ្ឋរបស់ខេត្តនេះ ជាអ្នកឃុបឃិតបើកដៃ ដើម្បីយកប្រាក់ពីការជីកត្បូងនៅទីនោះ។
មន្ត្រីអង្គការសិទ្ធិមនុស្ស អំពាវនាវសុំឲ្យស៊ើបអង្កេតបន្ទាន់មួយទៅលើសកម្មភាពជីករករ៉ែត្បូងខុសច្បាប់ នៅក្នុងដីចម្ការកៅស៊ូរដ្ឋ និងចម្ការកៅស៊ូគ្រួសាររបស់ពលរដ្ឋនៅភូមិត្រំ ឃុំឡាមិញ ស្រុកបរកែវ ឋិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី។
ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីមន្ត្រីអង្គការនេះរកឃើញថា ផ្ទៃដីចម្ការកៅស៊ូរដ្ឋវិនិយោគទៅឲ្យក្រុមហ៊ុនចិន ឈ្មោះ ស្វីហ្វ រ៉ាប់ប៊ឺរ ផ្លិនថេសិន (Swift Rubber Plantation) ជិត ៤០ហិកតារ និងចម្ការកៅស៊ូគ្រួសាររបស់ពលរដ្ឋនៅក្បែរគ្នានោះ ពោរពេញទៅដោយរណ្ដៅជីកត្បូងរាប់ម៉ឺនរណ្ដៅ ដែលគេជីកចាប់ពីខែសីហា រហូតមក។
អ្នកសម្របសម្រួលអង្គការអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី ហៅការជីកយកត្បូងមានតម្លៃ ថាជាការបំពានច្បាប់។ ចំណែកមន្ត្រីមូលដ្ឋាន ជាពិសេសម្ចាស់ក្រុមហ៊ុនវិនិយោគចម្ការកៅស៊ូរដ្ឋនៅតំបន់នោះ ត្រូវទទួលខុសត្រូវ។ លោកបន្តថា មានភាពមិនប្រក្រតីច្រើនដែលថា មន្ត្រីមូលដ្ឋាន និងក្រុមហ៊ុន ត្រូវបានសង្ស័យថាមានពាក់ព័ន្ធឃុបឃិតក្នុងបញ្ហានេះ៖ «ដីចម្ការកៅស៊ូនេះមានការគ្រប់គ្រង អ៊ីចឹងបើសិនមិនមានការឃុបឃិតទេ គឺប្រជាពលរដ្ឋមិនអាចចូលទៅជីកបានទេ ហើយអាជ្ញាធរក៏មិនមានការទប់ស្កាត់ដែរ។ ពេលដំណឹងនេះដឹងឮ អាជ្ញាធរគ្រាន់តែទៅដេញ ឲ្យផ្អាកសកម្មភាពជាបណ្ដោះអាសន្ន នៅពេលស្ងាត់ៗចាំចូលមកជីករ៉ែ»។
កាលពីខែកក្កដា អតីតសមាជិកក្រុមសាមគ្គីធ្វើអាជីវកម្មដីចម្ការកៅស៊ូរដ្ឋនៅតំបន់នោះ លោក ស៊ិន ប៊ុនថែន បានចោទប្រកាន់មេការក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប៊ឺរ ផ្លិនថេសិន ពីរនាក់មានឈ្មោះ ផា និង វុធ បានឃុបឃិតជាមួយដង្ខៅត្បូងម្នាក់ឈ្មោះ ផល រស់នៅភូមិត្រំ គឺជាអ្នកចលនាឲ្យកម្មករទៅជីកត្បូង។ ដង្ខៅត្បូងនោះ ក៏ជាអ្នកផ្គត់ផ្គង់សម្ភារៈរកត្បូងទៅឲ្យកម្មករ ហើយពួកគេចាំប្រមូលទិញត្បូងនោះវិញ។ ចំណែកមន្ត្រីមូលដ្ឋាន ត្រូវបានគេសង្ស័យថា បានទទួលប្រាក់សំណូកពីការជីកយកត្បូង។
ទាក់ទិនករណីនេះ ប្រធានរដ្ឋបាលក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប៊ឺរ ផ្លិនថេសិន លោក និន បូរិន បដិសេធការចោទប្រកាន់។ លោកអះអាងថា រណ្ដៅរ៉ែថ្មីនេះមិនឋិតក្នុងដីចម្ការកៅស៊ូក្រុមហ៊ុនគ្រប់គ្រងឡើយ៖ «ចម្ការកៅស៊ូរបស់ក្រុមហ៊ុនអត់មានគេចូលជីកទេ ព្រោះយើងដាក់កម្លាំងទប់ស្កាត់រាល់ថ្ងៃ ប៉ូលិស ៣នាក់ និងកម្លាំងរបស់ក្រុមហ៊ុន ៦នាក់នៅទៀតយាមកាមរាល់ថ្ងៃ»។
ដូចគ្នានេះដែរ អធិការប៉ូលិសស្រុកបរកែវ លោក ម៉ៅ សាន់ អះអាងដែរថា ម្ចាស់ដីចម្ការកៅស៊ូគ្រួសារ គឺជាអ្នកពាក់ព័ន្ធផ្តល់ដីធ្វើអាជីវកម្មឲ្យអ្នកជីកត្បូង។ លោកបន្តថា ជាង ១០ថ្ងៃកន្លងទៅនេះ អាជ្ញាធរបានបិទកន្លែងនោះមិនឲ្យជីកត្បូងតទៅទៀតទេ៖ «មិនមែនទេដីចម្ការខ្លួនគេ មិនមែនទេៗ អាហ្នឹងយើងធ្វើហើយតាំងពីយូរហើយចប់សព្វគ្រប់ហើយ។ រាល់ថ្ងៃនេះ សកម្មភាពនេះដីចម្ការខ្លួនឯងទេ»។
ផ្ទុយពីការលើកឡើងនេះ ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ ដែលបានឃើញសកម្មភាពជីកត្បូងបញ្ជាក់ថា ដីចម្ការកៅស៊ូដែលក្រុមហ៊ុនគ្រប់គ្រង និងដីចម្ការកៅស៊ូគ្រួសារពលរដ្ឋ ពិតជាមានការជីករកត្បូងគ្មានសល់ចន្លោះ ធ្វើឲ្យប៉ះពាល់បរិស្ថានដីចម្ការកៅស៊ូ និងដើមកៅស៊ូ ជាពិសេសបន្សល់ចោលនូវរណ្ដៅជ្រៅៗដូចអណ្ដូងនៅក្នុងបរិវេណដីចម្ការកៅស៊ូ៖ «ដីប្រជាជនក៏មានជីកដែរដីចម្ការកៅស៊ូក្រុមហ៊ុនក៏មានជីកដែរ ជីកទាំងអស់គ្នា។ ជាក់ស្តែង បើគ្មានការឲ្យដៃពីក្រុមហ៊ុន ក៏គេមិនហ៊ានចូល ព្រោះធម្មតាមិនអាចនរណាហ៊ានចូលទេកន្លែងហ្នឹង»។
ទោះជាយ៉ាងនេះក្តី ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន ចាត់ទុកការជីកយកត្បូងទាំងអស់នោះ ថាជាសកម្មភាពខុសច្បាប់។ លោកទទួលស្គាល់ថា ពិតជាមានការជីកយកត្បូង ប៉ុន្តែសមត្ថកិច្ចមិនមានភស្តុតាងចោទប្រកាន់ជនណាម្នាក់ក្នុងរឿងនេះនៅឡើយ៖ «ធម្មតាបើខ្មោចស្រុកមិនឲ្យដៃ ម៉េចខ្មោចព្រៃហ៊ានចូល។ អ៊ីចឹងវាមានការឃុបឃិត។ ខ្ញុំចុះទៅដែរតើ ខ្ញុំចុះទៅពីរដងបីដងដែរ ប៉ុន្តែខ្ញុំទៅដល់នៅសល់តែគំនរដីប្រហោងហ្នឹង»។
កាលពីខែកក្កដា ក្រុមសមត្ថកិច្ចប៉ូលិស និងអាវុធហត្ថស្រុកបរកែវ បានបង្ក្រាបកន្លែងជីកត្បូងនេះពីរលើក និងដកហូតគ្រឿងសម្ភារៈជីកត្បូងប្រមាណ ១០កន្លែង ក្នុងចំណោមកម្មករជាង ១០០នាក់ កំពុងជីករណ្ដៅត្បូងច្រើនរាប់រយកន្លែង ក្នុងដីចម្ការកៅស៊ូរដ្ឋ ក៏ប៉ុន្តែមិនឃើញមានចាប់ខ្លួនជនណាម្នាក់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីជំនាញស្វែងរកជំនួយមកគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
- អ្នកដើរកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធមាត់ព្រែកខេត្តកំពតត្អូញត្អែរពីក្លិនស្អុយ
- ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីប្ដឹងនគរបាលឃុំពីបទកាប់ឈើក្នុងព្រៃសហគមន៍
- ពលរដ្ឋសហគមន៍ខ្វាក្នុងខណ្ឌដង្កោត្អូញត្អែរពីទឹកជន់លិចភូមិនិងផ្ទះសម្បែង
- ពលរដ្ឋអះអាងថាក្រុមឈ្មួញជួលមនុស្សឲ្យកាប់ឈើប្រណីតក្នុងព្រៃនៅឧត្ដរមានជ័យ
- អ្នកជំនាញកសិកម្មជំរុញឲ្យពលរដ្ឋបង្កើនការប្រើប្រាស់ឡជីវឧស្ម័ន
- បញ្ហាទុកដាក់និងគ្រប់គ្រងសំរាមនៅក្រុងកំពង់ឆ្នាំង
- ពលរដ្ឋវៀតណាមបន្តចូលកាប់ឈើក្នុងដីខ្មែរក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរី
- អាជ្ញាធរនិងពលរដ្ឋនៅរតនគិរីចុះបង្ក្រាបជនជាតិវៀតណាមចូលកាប់ឈើក្នុងដីខ្មែរ
the authority should give them a warning (letter) if they do again they must face jail because theses under land belong to the country .this place can make a huge profit to country .GOD bless all cambodian people’
Is there any laws allow those diggers and the accomplices to mine the stone?
where is public work sector to monitor the activities claimed against contract?
Simply, talking about mining and rubber plantation are the two things completely different.
Thus, at anyone guess that law/ contract has been breached.
Now,It comes to local authorities, are they aware and concerned about possible breaking the laws. Talking about where the money is, authorities are sensitive about it.And they would seek for under the table money for each sector to be served and satisfied with. Knowing that most of the time is true, crruption is likely taken place.
After all, the 99 years land lease poses such a very high risk to Cambodians.
Therefore, details of contracts are to be monitored for the sake of the country.
Samneang
Is there any laws allow those diggers and the accomplices to mine the stone?
where is public work sector to monitor the activities claimed against contract?
Simply, talking about mining and rubber plantation are the two things completely different.
Thus, at anyone guess that law/ contract has been breached.
Now,It comes to local authorities, are they aware and concerned about possible breaking the laws. Talking about where the money is, authorities are sensitive about it.And they would seek for under the table money for each sector to be served and satisfied with. Knowing that most of the time is true, crruption is likely taken place.
After all, the 99 years land lease poses such a very high risk to Cambodians.
Therefore, details of contracts are to be monitored for the sake of the country.
Samneang