​ព្រះសង្ឃ​ដែល​ធ្លាប់​ទាមទារ​យុត្តិធម៌​សង្គម​ប្រកាស​ប្រឆាំងនឹង​ការបណ្តេញ​ព្រះអង្គ​ចេញពី​វត្ត​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

​ព្រះ​តេជគុណ កែវ សុមាលី (ឆ្វេង) (រូបថត៖ ញឹម សុខន)

​ព្រះសង្ឃ​មួយ​អង្គ គង់នៅ​វត្ត​នាគ​វន្ត ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្លាប់​ចូលរួម​ជា​ញឹកញាប់ ទាមទារ​យុត្តិធម៌​សង្គម អះអាង នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ព្រះអង្គ​នឹង​មិន​និមន្ត​ចេញពី​វត្ត តាម​ប្រកាស​បណ្តេញ​ចេញ របស់​ព្រះចៅអធិកា​រទ ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​វិន័យ​សង្ឃ និង​ច្បាប់​រដ្ឋ​។​

​ការប្រកាស​ជំហ​របស់​ព្រះ​តេជគុណ កែវ សុមាលី នៅថ្ងៃនេះ ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​ព្រះចៅអធិការ​វត្ត​នេះ ចេញ​លិខិត​ផ្លូវការ ទុកពេល​៤៨​ម៉ោង ឲ្យ​ព្រះ​តេជ​គុណ ចេញពី​វត្ត ដោយ​គ្មាន​លក្ខខណ្ឌ បើ​ពុំនោះ​ទេ​នឹង​ប្រគល់ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​ចោទ​ថា ព្រះ​តេជគុណ កែវ សុមាលី ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា បង្ក​ឲ្យ​ព្រះសង្ឃ​ដូចគ្នា រងរបួស​លើ​ព្រះ​កេស​។​

​ព្រះ​តេជគុណ កែវ សុមាលី មាន​ថេរ​ដីកា​ប្រាប់​VOD​នៅ​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ​ថា អ្វីៗ​ដែល​កើតឡើង សុទ្ធសឹង​ជា​កា​រៀបចំ​ទុក ដើម្បី​ទម្លាក់​កំហុស​លើ​ព្រះអង្គ ក្នុង​បំណង​បណ្តេញ​ព្រះអង្គ​ចេញពី​វត្ត​តែប៉ុណ្ណោះ​។​

​ព្រះអង្គ​អះអាង​ទៀតថា ជិត​១០​លើ​ករួ​ចម​ហើយ ដែល​ព្រះចៅអធិការ​វត្ត​នេះ បាន​ហៅ​ព្រះអង្គ​ទៅ​ស្តីបន្ទោស ដោយ​ចាត់ទុកថា សកម្មភាព​ចេញ​តវ៉ា​នៅ​ទីសាធារណៈ ជាមួយ​គ្រហស្ថ ជា​រូបភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ព្រះអង្គ​បញ្ជាក់ថា លោក​នឹង​មិន​ចេញ​ទៅ​ពី​វត្ត​តាម​ការបណ្តេញ​នេះ​ទេ ដើម្បី​បញ្ជាក់​ថា​ព្រះអង្គ​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការចោទប្រកាន់ បើទោះបី​អាជ្ញាធរ​សម្រេច​ចាប់​ព្រះកាយ​ព្រះអង្គ​ក៏​ដោយ​។​

VOD​មិនទាន់​អាច​រក​ការពន្យល់​ពី​ព្រះចៅអធិការ​វត្ត​នាគ​វន្ត​ព្រះនាម​ងិន ឃីម បាន​នៅ​ឡើង​ទេ​។ ប៉ុន្តែ បើ​តាម​ការចុះផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ឲ្យដឹងថា ពេល​ផ្ទុះ​ហិង្សា​នោះ បង្ក​ឲ្យ​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម ឆេង ធី ព្រះជន្ម​៣៤​ព្រះវស្សា​បែក​ព្រះ​កេស​។​

​នៅក្នុង​សប្តាហ៍​នេះ ព្រះសង្ឃ​កម្ពុជា​ក្រោម ៣​អង្គ គង់នៅ​វត្ត​ស្ទឹងមានជ័យ ដែល​សកម្ម​តវ៉ា​ទាមទារ​ឲ្យ​វៀតណាម សុំទោស​ពលរដ្ឋ​ខ្មែរ ជា​សាធារណៈ នូវ​អ្វី​ដែល​ក្រុមអ្នកតវ៉ា​ចោទ​ថា វៀតណាម​ព្យាយាម​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​ក្រោម​នោះ ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក និង​ឃុំខ្លួន​យ៉ាង​តក់ក្រហល់ ក្នុងនោះ​មាន​ព្រះ​តេជគុណ សឺ​ន ហាយ ព្រះ​តេជគុណ ថាច់ សាន និង​ព្រះ​តេជ​គុណ ឃឹម វណ្ណៈ ដោយ​ចោទ​ថា​ចូលរួម​ធ្វើ​បាតុកម្ម​ខុសច្បាប់​៕

សូម​សរសេរ​មក​លោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

What Next?

Recent Articles

5 Responses to "​ព្រះសង្ឃ​ដែល​ធ្លាប់​ទាមទារ​យុត្តិធម៌​សង្គម​ប្រកាស​ប្រឆាំងនឹង​ការបណ្តេញ​ព្រះអង្គ​ចេញពី​វត្ត​​"

  1. Amouk says:

    cpp is sering the political interest for arresting and deforcking monks living in Steung Meanchey Pavgoda! is this the promise made by Heng Somrin during his visit in Hanoi last month? most people are well aware of the dirty tricks being played by cpp! the popularity RATING OF CPP IS GOING DOWN DAY BY DAY!

  2. people says:

    this is king dumb of cambodia ‘

  3. so says:

    This monk should get out from pagoda and goes to work in some politic organization. This monk does not concern the Buddhist way but he concern the world more.

  4. Go says:

    In order to have peace in Cambodia, this monk has to go to jail for lif.

  5. ទឺកភ្នែកជនរងគ្រោះ says:

    គួរតែប្រជាជនដែលចំណុះជើងវត្តនេះទាំងអស់គ្នានាំគ្នាបណ្ដេញចៅអធិការវត្តក្លែងក្លាយនេះចេញវិញ

    ទើបត្រឹមត្រូវ។