ដោយ ម៉ម មុនីរតន៍
2014-11-16
RFA

ប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លីផ្សេងៗគ្នា សកម្មជននយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល ប្រមាណ២០០នាក់ តវ៉ានៅមុខពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០១៤។ RFA/Rann Samnang
សកម្មជនការពារដីធ្លី ប្រជាពលរដ្ឋ និងព្រះសង្ឃ ប្រមាណ៣០០នាក់ និងអង្គ បានប្រមូលផ្ដុំគ្នា នៅខាងមុខពន្ធនាគារព្រៃស នៅថ្ងៃទី ១៦ វិច្ឆិកា។ ការជួបជុំនេះ គឺដើម្បីទាមទារឲ្យមានដោះលែង សកម្មជនគណបក្សនយោបាយ ព្រះសង្ឃ និងសកម្មជនការពារដីធ្លីចំនួន ១៧នាក់។
អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការវិវត្តនៃការឃុំខ្លួននេះ យល់ឃើញថា ដោយសារការផ្ដល់យុត្តិធម៌មានភាពលម្អៀង មិនអាចទទួលយកបាន និងជាសេចក្ដីសម្រេច មិនផ្អែកលើភស្តុតាងក្នុងការដាក់បន្ទុកឲ្យបានត្រឹមត្រូវ នេះគឺជាមូលហេតុចម្បងដែលនាំឲ្យមានការតវ៉ា រហូតដល់មុខពន្ធនាគារដូច្នេះ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho)ឲ្យដឹងកាលពីព្រឹកថ្ងៃទី ១៦ វិច្ឆិកា ថា ប្រទេសនៅលើពិភពលោកនេះ ស្ទើរតែមិនមានទាល់តែសោះ ដែលមានពលរដ្ឋតវ៉ាក្រោយសេចក្ដីសម្រេចជាស្ថាពររបស់តុលាការ រហូតស្ទើរដល់បន្ទប់ពន្ធនាគារដូច្នេះ។ លោក យល់ឃើញថា ដោយសារតែការកាត់ក្ដីនេះ មិនបានដំណើរការទៅដោយភាពស្មោះត្រង់ ហេតុនេះគឺជាដើមចមដែលនាំឲ្យមនុស្សជាច្រើន ទាមទារឲ្យដោះលែងរហូតដល់មុខពន្ធនាគារ។ សំឡេង
យុទ្ធនាការកាលពីព្រឹកថ្ងៃទី ១៦ វិច្ឆិកា នៅមុខពន្ធនាគារព្រៃស មានអ្នកចូលរួមប្រមាណ ៣០០នាក់។ សកម្មភាពនេះគឺជំរុញឲ្យដោះលែងសកម្មជនស្ត្រីការពារដីធ្លី ១០នាក់ ព្រះសង្ឃ៣អង្គ និង សកម្មជនគណបក្សនយោបាយនៃគណបក្សសង្គ្រោះជាតិ ៤នាក់ផង។
សកម្មភាពនៅពេលនោះ គឺព្រះសង្ឃសូត្រកំណាព្យដែលនិយាយពីការរំលោភសិទ្ធិមនុស្ស របស់រដ្ឋាភិបាល ប្រឆាំងមកលើអ្នកតស៊ូមតិ ដើម្បីទាមទារសិទ្ធិសេរីភាព។ ដោយឡែកអ្នកចូលរួមបានអង្គុយសមាធិ ដោយមានផ្កាឈូកក្នុងដៃ និងមានពិធីរាប់បាត្រព្រះសង្ឃផង។ ក្រៅពីនេះ ក្រុមសហគមន៍ដែលមានជម្លោះដីធ្លី ដោយការអភិវឌ្ឍន៍របស់រដ្ឋាភិបាល បានច្រៀងចម្រៀងជាច្រើនបទ។ ជាពិសេសបទទាំងនោះ គឺបានរៀបរាប់យ៉ាងពិស្ដារពីការគាបសង្កត់ និងបំបិទសិទ្ធសេរីភាពរបស់ពួកគេ។
នៅនាទីចុងក្រោយ មុននឹងរំសាយក្បួនម៉ោងជិត ១១ ថ្ងៃត្រង់ ក្រុមអ្នកតវ៉ាបានហែចេញពីមុខមណ្ឌលអប់រំកែប្រែម២ ជាទីសម្រាប់ឃុំខ្លួនស្ត្រី មកកាន់មណ្ឌលអប់រំកែប្រែម១វិញ ដែលយុទ្ធនាការនេះ គឺគាំទ្រឲ្យមានការដោះលែងដូចគ្នា។
បើទោះបីជាការតវ៉ារបស់អ្នកគាំទ្រឲ្យមានការដោះលែងមនុស្ស និងព្រះសង្ឃ ដែលត្រូវបានឃុំខ្លួន ព្រមទាំងបានផ្ដន្ទាទោសដាក់ពន្ធនាគារ ហើយមានពេលខ្លះដៀមដាម បញ្ឆិតបញ្ឆៀងទៅរដ្ឋាភិបាល និង អមដោយបទចម្រៀង ជាពិសេសការសូត្រធម៌ក្ដី ក៏ពុំមានការចេញមុខទទួលខុសត្រូវ ឬថា សម្របសម្រួលពីខាងពន្ធនាគារដែរ រហូតដល់ពិធីត្រូវបិទបញ្ចប់នៅម៉ោងជិត ១១ ថ្ងៃត្រង់។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ចាត់ទុកថា នេះជាសេចក្ដីសម្រេចរបស់តុលាការ។ ជាងនេះទៀតពុំមានបុគ្គលណាមួយ ដោយរួមទាំងរដ្ឋាភិបាលផង អាចនៅពីលើតុលាការបានទេ។ ហេតុនេះក្រុមអ្នកតវ៉ាគប្បីចូលរួមពង្រឹងនីតិរដ្ឋ ឬថា ការគោរពច្បាប់វិញល្អជាង។ សំឡេង
ដោយឡែក ក្រុមអ្នកតវ៉ាបានព្រមានទៅបើរដ្ឋាភិបាលវិញថា បើអ្នកជាប់ឃុំ នៅតែមិនត្រូវបានដោះលែងទេ ពួកគេនឹងមុខក្រាស់តវ៉ាដូចនេះទៀត រៀងរាល់ថ្ងៃអាទិត្យនៅមុខពន្ធនាគារ លុះត្រាមានដំណោះស្រាយ។ សំឡេង
យ៉ាងណាការប្រមូលផ្ដុំរបស់ក្រុមអ្នកតវ៉ាកាលពីព្រឹកថ្ងៃទី ១៦ វិច្ឆិកា ពុំមានអំពើហិង្សាណាមួយកើតឡើងទេ។ ក្រៅពីនេះវិញ គេសង្កេតឃើញថា កម្លាំងនគរបាលមួយចំនួន ត្រូវគេដាក់ល្បាត ដើម្បីការពារសុវត្ថិភាព និង ប្រើប្រាស់របាំងការពារច្រកចូលមុខពន្ធនាគារប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក កឹម សុខា អះអាងថាសកម្មជនបក្សនិងសកម្មជនដីធ្លីអាចនឹងត្រូវដោះលែង
- សហព័ន្ធខ្មែរកម្ពុជាក្រោមស្នើក្រសួងការបរទេសអន្តរាគមន៍ដោះលែងព្រះសង្ឃ៣អង្គ
- ធនាគារពិភពលោកបង្កើតគម្រោងពិភាក្សាមុននឹងសម្រេចផ្ដល់កម្ចីជាថ្មីដល់កម្ពុជា
- ដំណើរវិវត្តន៍នៃការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី
- ពលរដ្ឋតវ៉ាដីធ្លីរកអន្តរាគមន៍ពីតំណាងរាស្ត្រទាំងពីរបក្សឲ្យដោះលែងមនុស្ស១៦នាក់
- យុវជនបក្សសង្គ្រោះជាតិម្នាក់ទៀតត្រូវតុលាការចាប់ឃុំខ្លួននៅពន្ធនាគារព្រៃស
- អ្នកវិភាគ៖ ការចាប់ខ្លួនសកម្មជននយោបាយនិងដីធ្លីឡើងវិញជារឿងនយោបាយ
- ព្រឹទ្ធសភាអូស្ត្រាលីនឹងមកកម្ពុជាពិនិត្យស្ថានភាពពាក់ព័ន្ធគម្រោងបញ្ជូនជនភៀសខ្លួន
- សមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនព្រះសង្ឃវត្តស្ទឹងមានជ័យពីរអង្គ
the weakness of the government is that the government did not seriously take a look to the real problems, the root of problems, and identity of the problem, and those involved or those who have big interests in the problems!!!! the mechanism to settle the problem is blocked by those involved with interest! therefore each problems of the people could not be solved easily! the bottom level prepared a technical complicate document to report to the top level, the top level just simply listen the report fabricated by the bottom level, at last the problem could not solved! therfore most people feel hopless, but they must come to Phnom Penh to protest, and they are facing the arrest and sending to jail! where is their justice! NO justice for the poor! justice exists for the rich and power! why we have so many complicate social problems? this is because of corruption! the popularity rating of the cpp led government is going down day by day! people feel hopless with the government and the authorities!
123 members of the National Assembly must come out to help solving the problems of people, they get monthly pay from the state budget, they should not stay in silence, when most people come to asking for help and solution, no simply crackdown! they need help, they need solution, not crackdown! we feel ashamed for some inactiveness of our representatives, we are closely looking at your action, not staying in silence!
ពូជសត្វតិរច្ឆានប្លន់ដីធ្លីប្រជាជនហើយកាត់ទោសឱ្យប្រជាជនជាប់គុក
ថោកទាបណាស់ នេះហើយតុលាការកូនមីឆ្កែកូនអាឆ្កែ ហ៊ុន សែន ។