លោក ​រ៉ុង ​ឈុន ​ដឹកនាំ​យុវជន​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា​រៀតណាម

ដោយ កែវ និមល និង មុំ សុផុន
2014-11-16
RFA

យុវជន​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន ៦២០

ក្រុម​យុវជន​ដែល​ចុះ​ទៅ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម កំពុង​សម្រាក​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ២០១៤។ RFA/Uon Chhin

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន នៅ​ថ្ងៃអាទិត្យ ទី​១៦ វិច្ឆិកា បាន​ដឹកនាំ គ្រូបង្រៀន យុវជន សិស្ស និស្សិត មកពី​មហាវិទ្យាល័យ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ សរុប​មាន​គ្នា ប្រមាណ ១០០ នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម លេខ ១៤៧ ១៤៨ នៅ​ក្នុង​ភូមិ​ខ្នា ឃុំ​ខ្នាថ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។

លោក រ៉ុង ឈុន ថ្លែង​ថា ការដឹកនាំ​ក្រុម​យុវជន សិស្ស និស្សិត ទៅ​ពិនិត្យមើល​បង្គោល​ព្រំដែន នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង នេះ ដើម្បី​ឲ្យ​សិស្ស​និស្សិត​ប្រជាពលរដ្ឋ បាន​សិក្សា​យល់ដឹង​ការពិត អំពី​ការ​បោះ​បង្គោល​ព្រំដែន​ប្រទេស​របស់​ខ្លួន និង​បណ្ដុះ​ទឹកចិត្ត​ស្នេហា​ជាតិ មាតុភូមិ ដល់​អ្នកចូលរួម​ដំណើរ​ទាំងអស់។

រ៉ុង ឈុន ៦២០
លោក រ៉ុង ឈុន ដឹកនាំ​ក្រុម​យុវជន​ចុះ​ទៅ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ២០១៤។ RFA/Uon Chhin

មកទល់​ម៉ោង ១១ ថ្ងៃត្រង់ ក្រុម​សិស្ស និស្សិត បាន​ទៅ​ជិត​ដល់ គោលដៅ ហើយ និង​ពុំ​មាន​ការ​រារាំង​ពី​សំណាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ទេ។ លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា បើ​ទោះជា​មិនទាន់​ការរារាំង​ក៏ដោយ តែ​តាម​ប្រភព​ព័ត៌មាន​ពី កន្លែង​គោលដៅ​ប្រុង​ចុះទៅ​មើល បាន​ឲ្យ​ដឹង​ថា មាន​កម្លាំង​អាជ្ញាធរ ខ្មែរ និង​វៀតណាម ជាច្រើន​នាក់ បាន​រាយ​គ្នា នៅ​កន្លែង​ជិត​បង្គោល​ព្រំដែន​ប្រទេស​ទាំង​២​នោះ​ហើយ៕

សូម​ស្ដាប់​សេចក្តី​រាយការណ៍​ផ្ទាល់​ពី​តំបន់​ព្រំដែន​កម្ពុជា​-វៀតណាម ដោយ​លោក មុំ សុផុន ដូច​តទៅ៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "លោក ​រ៉ុង ​ឈុន ​ដឹកនាំ​យុវជន​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា​រៀតណាម"

  1. បរិមី ព្រ:វិហារ says:

    គ្មាននរណាឈឺក្បាលនឹងពង្រាយកំលាំងអីទេ មានអីអាទ៌កំបាំងបើប្រជាជន មនុស្សម្នាចេញចូលរាល់តែថ្ងៃ ! ចេះស្នេហាជាតិតែម្នាក់ឯងទេ បើចេះ ចេះឱយគេកោត បើឆោត ក៏ឆោតគេអាណិត!? លោករ៉ុង ឈុន មើលឃើញព្រៃសឡឹមឬនៅ?!

  2. John Rainbow says:

    Mr Rong Chhun is a Good khmer man, He did everything for his Nation(Cambodia)
    But the Stupidest Sihanouk and Hun Sen , they are the One Who Destroyed their Own Nation and
    killed their Own People.

  3. people says:

    fucking veit ‘they are the robbers ‘their ancestors are the robbers that why their kids still rob us .this is 21 century not the old century so fucking veit need to obey and respect neighbor ,you think we are the kmher dumb? no because our brainless leader is your dog otherwise we put the bomb in hanoi like heroshima .you rob our tral island and encroachment every day ,what the matter with your dirty mind? GOD will punish you fucking veit’

  4. Bol says:

    រាជរដ្ឋាភិបាល គួរតែដក លោក វ៉ាគីមហុង និងលោក ទៀបាញ់ លោក ប៉ុលសារឿនចេញ ពីតំណែង រួចដាក់ឲ្យរ៉ុងឈុន ចូលកាន់ការងារព្រំដែន និងការងារ ដណ្តើមដី ។
    លោក វ៉ាគីមហុង និងលោកខាងទាហាន ឥតចេះធ្វើការទេ។

    សុំសរសើរ៉ុងឈុន។ ចុះហេតុអី បានជា រ៉ុងឈុន ទើបនឹងកើតក្នុងជំនាន់ខ្មែរបាត់ដី? ម៉េចក៏រ៉ុនឈុន មិនព្រមកើតពីកាលសម័យខ្មែរកំពុងរុងរឿង?
    ចុះសម័យខ្មែរក្រហម ៧៥ តើរ៉ុងឈុន រស់នៅទីណា? កាលនោះ ម៉េចក៏ រ៉ុងឈុន មិនព្រមចេញមុខ ធើអ្នកក្លាហាន?

  5. នាយចេក (ថៅកែបាតុកម្ម) ​រ៉ុង ​ឈុន ​ដឹកនាំ​យុវជន​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា​ សៀម លាវ ផង