សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ផ្សឹក​ព្រះសង្ឃ​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com

​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម ថ្កោលទោស​អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម ៣​អង្គ ដាក់​ពន្ធនាគារ​នៅ​ព្រៃ​ស ដោយ​ចាត់ទុក​ទង្វើ​នេះ​ថា ជា​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។​

​លិខិត​របស់​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក​ថាច់ ង៉ុក​ថាច់ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក​ហោ ណាំហុង នៅ​ថ្ងៃ​១៤ វិច្ឆិកា បានចាត់ទុក​ការចាប់​ព្រះកាយ និង​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​៣​អង្គ​នៅ​វត្ត​ស្ទឹងមានជ័យ មាន​ព្រះ​តេជ​គុណ សឺ​ន ហាយ ព្រះ​តេជគុណ ថាច់ សាង និង​ព្រះ​តេជ​គុណ ឃិត វណ្ណៈ ជា​ការរំលោភ​លើ​បញ្ញត្តិ​ពុទ្ធសាសនា​ផង និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​។​

​លិខិត​បន្តថា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​មាត្រា​៤​ចែងថា បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​: ជាតិ សាសនា ព្រះមហាក្សត្រ និង​មាត្រា ៤៣ ក៏​បាន​ចែង​ថា ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​។ លិខិតបន្ថែមថា តាម​វិន័យ​ពុទ្ធ​សាសនា ភិក្ខុសង្ឃ​អង្គណា​ដែល​ត្រូវបាន​ផ្សឹក​នោះ លុះណាតែ​ភិក្ខុសង្ឃ​អង្គ​នោះ បាន​បំពាន​លើ​សិក្ខាបទ​ណាមួយ​ក្នុង​បណ្ដា​សិក្ខាបទ​ទាំង ៤ នៃ អាបត្តិ​បារាជិក​តែប៉ុណ្ណោះ ហើយការ​ផ្សឹក​ព្រះសង្ឃ​ទៀតសោត ត្រូវ​ទុក​ឲ្យ​គណៈ​សង្ឃជា​អ្នកចាត់ការ អាជ្ញាធរ​មិន​អាច​មក​ជ្រៀតជ្រែក​កិច្ចការ​នោះបានទេ​។

​លិខិត​ដដែល​ជំរុញ​ឲ្យ​ក្រសួងការបរទេ​សអន្ត​រាគម​ន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋាភិបាល​ខែ្មរ ឲ្យ​ដោះលែង ព្រះតេ​ជ​គុណ សឺ​ន ហាយ និងព្រះសង្ឃ ២ អង្គ​ទៀត​ឲ្យមាន​សេរីភាព​។​

​មកដល់ពេលនេះ​មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​៣​អង្គ ត្រូវបាន​ផ្សឹក និង​ដាក់​ពន្ធនាគារ ដែល​ព្រះសង្ឃ​ទាំង​៣​អង្គ​នោះ​ធ្លាប់​ដុត​ទង់ជាតិ​វៀតណាម ក្នុង​ការជំរុញ​ឲ្យ​មន្ត្រីស្ថាន​ទូត​នៃ​ប្រទេស​នេះ​ប្រចាំ​នៅ​កម្ពុជា សុំទោស​ចំពោះ​នូវ​អ្វី​ដែល​គេ​ចាត់ទុកថា​ជាការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​៕

សូមសរសេរ​មក​កញ្ញា ខាន់ លក្ខិណា តាម​រយៈ khanleakhen@vodhotnews.com

What Next?

Recent Articles

11 Responses to "សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ផ្សឹក​ព្រះសង្ឃ​​"

  1. Miror says:

    Budhism is the religion of the State, but the government is spoiling the Budhism! monks play active role in Khmer society!

  2. អាជ្ញាធរអាគីពាក់ប្រឡៅកស្ដាប់ពួកចោរCPPបង្អៅ says:

    ពួកអាទមិឡខ្មែរក្រហម ហ៊ុន សែន តែងតែយកលោកសង្ឃនិងប្រជាជនខ្មែរធ្វើជាសត្រូវ
    នេះមកមកពីម៉ែឪ ជីដូន ជីតាពួកវាមិនចេះព្រានប្រដៅកូនចៅ ។

  3. ខ្មែរស្រឡាញ់ជាតិ says:

    ពួកអាជ្ញាធរក្រុងភ្នុំពេញជាអាកញ្ចះខ្ញុំយួនពេញទីព្រោះឲ្យ​​​​តែអាចោរយួនបញ្ជាធ្វើវាធ្វើភ្លាមមិនដឹងថាឯងខ្មែរឬមិនមែនក៏ដោយឲ្យតែយួនប្រើវាធ្វើភ្លាម។ខ្មែរកម្ពុជាក្រោមឬខ្មែរលើក៏ជាខ្មែរដូខគ្នា,ខ្មែរទាំងអស់យើងត្រូវស្រឡាញ់គ្នា

  4. Former Hia lola says:

    មិនដែល ទទេ ទទេ ​អាជ្ញាធរទៅចាប់​ផ្សឹក​ព្រះសង្ឃទាំងនោះទេ.

  5. lok ta says:

    ការងាររបស់ព្រះសង្ឃ គឺធ្វើបាតុកម្ម ឬប្រឆាំង មានកំហឹងខឹងសម្បា?

  6. តុលាការដុះកន្ទុយឆ្កែ says:

    លោកសង្ឃក៍ត្រូវការឆាន់បាយ
    បាយកើតចេញពីស្រូវអង្ករ ចំណែកស្រូវអង្ករដុះចេញពីទឹកដីខ្មែរ
    លោកសង្ឃក៍មានសិទ្ធិការពារទឹកដីរបស់លោក ខុសតែពូជសត្វចង្រៃ
    មួយចំនួនដែលក្បត់ជាតិប៉ុណ្ណោះ ដែលយកចោរយួនឈ្លានពានធ្វើជាបងប្អូន ។

  7. Former Hia lola says:

    ​ថាច់ ង៉ុក​ថាច់: អាជ្ញាធររំលោភ​លើ​ផង និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​។​
    – ​បញ្ញត្តិ​ពុទ្ធសាសនា: ព្រះសង្ឃខឹងសម្បាហើយធ្វើបាតុកម្ម???
    – ​រដ្ឋធម្មនុញ្ញ​: ព្រះសង្ឃធ្វើចារកម្មរឿងអ្នកដទៃទៀត???
    – ល. ល.

  8. Former Hia lola says:

    ​ថាច់ ង៉ុក​ថាច់: អាជ្ញាធររំលោភ​លើ​​បញ្ញត្តិ​ពុទ្ធសាសនាផង និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​។​
    – ​បញ្ញត្តិ​ពុទ្ធសាសនា: ព្រះសង្ឃខឹងសម្បាហើយធ្វើបាតុកម្ម???
    – ​រដ្ឋធម្មនុញ្ញ​: ព្រះសង្ឃធ្វើចារកម្មរឿងអ្នកដទៃទៀត???
    – ល. ល.

  9. ចាក់អង្រែ says:

    កូនចៅមីទមិឡ អាទមិឡកុម្មុយនិីសយួន និង កូនចៅមីទមិឡអាទមិលកុម្មុយនីស ហ៊ុន សែន
    ចំជាល្ងង់ខ្លៅចុយម្រ៉ាយវាខាងសាសន៍មែន គ្មានដឹងច្បាបទម្លាប់អីទេ !

  10. people says:

    chhouk bun dit still free and parliament full of leeks(corruption) never investigate by ACU and the ordinary loose the land did the protest now in jail,where mr lon demand the goog who serve khmer people ? come to answer people please .the good people in jail and the bad people free ‘bravo’ what a wonderful king dumb”””GOD bless all cambodian people’

  11. Anonymous says:

    ថ្កោលទោស ពួក សត្វតិរិច្ឆាន ធ្មិលអត់សាសនា ដូចចាក់ទឹកលើក្បាល ទា !