ដោយ៖ ញឹម សុខន
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាសហគមន៍អ្នកមានជម្លោះដីធ្លីប្រមូលផ្ដុំគ្នានៅពន្ធនាគារព្រៃស (រូបថត៖ ញឹម សុខន)
ប្រជាសហគមន៍អ្នកមានជម្លោះដីធ្លីប្រមាណ២០០នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ ប្រមូលផ្ដុំគ្នាដោយសន្តិវិធីនៅពន្ធនាគារព្រៃស ដើម្បីបួងសួងឲ្យមន្ត្រីពាក់ព័ន្ធដោះលែងតំណាងពួកគេឲ្យមានសេរីភាពឡើងវិញ។
ពលរដ្ឋមកពីសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង សហគមន៍បឹងប្រាំ ខេត្តបាត់ដំបង ព្រមទាំងប្រជាសហគមន៍មានជម្លោះដីធ្លីមកពីខេត្តព្រះវិហារ រួមជាមួយប្រជាសហគមន៍មួយចំនួនទៀតនៅរាជធានីភ្នំពេញ មានសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោល នៅព្រឹកថ្ងៃអាទិត្យទី១៦ វិច្ឆិកា នេះ បានប្រមូលផ្ដុំគ្នានៅជិតពន្ធនាគារព្រៃស ធ្វើពិធីតាមបែបពុទ្ធសាសនា មានការធ្វើសមាធិ សូត្រមន្តរំដោះគ្រោះ និងបួងសួងឲ្យមានការដោះលែងតំណាងពួកគេឲ្យមានសេរីភាព។
ក្រុមអ្នកតវ៉ាទាំងនោះពាក់មួកស្លឹកត្នោត បង់កក្រមាពណ៌ខៀវ ដៃកាន់ផ្កាឈូក និងផ្កាផ្សេងៗ រួមជាមួយទង់ជាតិចម្រុះសាសន៍។ ពួកគេអះអាងថា មួកស្លឹកត្នោត និងក្រមាពណ៌ខៀវ ជានិម្មិតសញ្ញាបញ្ជាក់ថា ពួកគេជាកសិករក្រីក្រ ទន់ខ្សោយ គ្មានអំណាច រស់នៅដោយអាស្រ័យនឹងដីធ្លី និងធម្មជាតិ បើពួកគាត់បាត់បង់ដីធ្លីហើយ គឺមានន័យថា ពួកគាត់បាត់បង់អ្វីៗទាំងអស់ រួមទាំងអាយុជីវិតផង។
ក្រុមអ្នកតវ៉ាអះអាងថា ពួកគេធ្វើការតវ៉ាដោយសន្តិវិធី និងអហិង្សា ដើម្បីការពារទ្រព្យសម្បត្តិតិចតួចដែលខ្លួនមាន មិនគួរអាជ្ញាធរចាប់តំណាងពួកគេដាក់ពន្ធនាគារបែបនេះឡើយ។

(រូបថត៖ ញឹម សុខន)
អ្នកសម្របសម្រួលបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ដែលចុះទៅកន្លែងតវ៉ានោះមានប្រសាសន៍ថា ការធ្វើពិធីបន់ស្រន់នេះ បង្ហាញថា ពលរដ្ឋអស់ជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា។ លោកថា នេះជាការគួរឲ្យខ្មាសអៀនដល់អន្តរជាតិ ព្រោះនៅលើលោកនេះមិនដែលមានប្រជាពលរដ្ឋនៃប្រទេសណាមួយ ទៅធ្វើការបន់ស្រន់ បួងសួង រកយុត្តិធម៌ដល់ពន្ធនាគារនោះទេ។
លោកអំ សំអាត បន្តថា ការចាប់ខ្លួនប្រជាពលរដ្ឋដែលតវ៉ាដើម្បីការពារដីធ្លីផ្ទះសម្បែងរបស់ពួកគេ និងដើម្បីរកយុត្តិធម៌ គឺមិនមែនជាដំណោះស្រាយល្អនោះទេ ផ្ទុយទៅវិញវានឹងធ្វើឲ្យសភាពការណ៍កាន់តែតានតឹងឡើង។
មន្ត្រីអង្គការការពារសិទ្ធិមនុស្សរូបនេះ អំពាវនាវឲ្យរដ្ឋាភិបាលពិចារណាឡើងវិញលើបញ្ហានេះ ដោយលោកបានរំឭកដល់ប្រសាសន៍នាយករដ្ឋមន្ត្រីដែលធ្លាប់ថ្លែងជាសាធារណៈថា នឹងដាក់ទោសទណ្ឌដល់មន្ត្រីក្រោមឱវាទ ករណីបង្កបញ្ហា ឬមិនអាចដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានបាន៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
សកម្មភាពអ្នកភូមិបឹងកក់និងថ្មគោលទាមទារនៅមុខពន្ធនាគារព្រៃស (វីដេអូ)
ដោយ៖ ឧស្សាហ៍
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com
សកម្មភាពអ្នកភូមិបឹងកក់និងថ្មគោលទាមទារនៅមុខពន្ធនាគារព្រៃស
the weakness of the government is that the government did not take look to the real problems, the root of problems, and identity of the problem, and those involved or those who have big interests in the problems!!!! the mechanism to settle the problem is blocked by those involved with interest! therefore each problems of the people could be solved easily! the bottom level prepared a technical complicate document to report to the top level, the top level just simply listen the report fabricated the bottom level, at last the problem could not solved! therfore most people feel hopless, but they must come to Phnom Penh to protest, and they are facing the arrest and sending to jail! where is their justice! NO justice for the poor! justice exists for the rich and power! why we have so many complicate social problems? this is because of corruption! the popularity rating of the cpp led government is going down day by day! people feel hopless with the government and tghe authorities!
123 members of the National Assembly must come out to help solving the problems of people, they get monthly pay from the state budget, they should not stay in silence, when most people come to asking for help and solution, no simply crackdown! they need help, they need solution, not crackdown! we feel ashamed for some inactiveness of our representatives, we are closely looking at your action, not staying in silence!
តុលាការសត្វឆ្កែកន្ទុយខ្វៀនផ្កាប់មុខអស់ហ្នឹង
ពិតជាធ្វើឱ្យជនជាតិកម្ពុជាអាម៉ាស់មុខណាស់ ។
បន់ស្រន់ ធ្វើម៉េច ពួក អគតិ គ្មានសច្ចះធម៏ វាម៉េច នឹងខ្លាច !
ប្រជាពលរដ្ឋ សាមគ្គីគ្នា ទើបពួក វា ខ្លាច ជួយដោះស្រាយបញ្ហា អោយយើង !
ពួក វា ទាំងនេះ មិនហ៊ាន សម្លាប់ ប្រជាពលរដ្ឋ ស្លូតត្រង់ គ្មានអាវុធ រាប់រយ រាប់ពាន់នាក់ នោះ ទេ !
« តុលាការ អន្តរជាតិ កំពុងរងចាំ ពួកឃាតករ សម្លាប់ ប្រជាពលរដ្ឋ ស្លូតត្រង់ យកទៅកាត់ទោស ! »