ដោយ ម៉ៅ សុធានី
2014-11-16
RFA

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា (ឆ្វេង) និយាយទៅរកប្រធានក្រុមអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក សុន ឆ័យ ក្នុងសន្និសីទកាសែតក្រោយជំនួបនាមន្ទីរព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៤។ RFA/Tin Zakariya
ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃចន្ទទី១៧ វិច្ឆិកានេះ គ្រោងជួបពិភាក្សាគ្នាចុងក្រោយលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទកាលពីយប់មិញថា ប្រសិនបើការជជែកពិភាក្សាលើកនេះនៅតែមិនអាចព្រមព្រៀងគ្នាបានលើចំណុចខ្វែងគំនិតគ្នានោះ ក្រុមការងារគណបក្សទាំងពីរនឹងធ្វើកំណត់ហេតុ ដាក់ជូនឲ្យថ្នាក់ដឹកនាំគណបក្សសំរេចចុងក្រោយ៖ «ស្អែកហ្នឹងយើងជួបបន្តនៅចំណុចដែលយើងមិនទាន់ឯកភាពគ្នា ដែលសល់១០%ទៀត។ បើយើងជួបគ្នាទៅ រកចំណុចរួមមិនទាន់ឃើញ យើងធ្វើកំណត់ហេតុទៅ ដាក់ជូនថ្នាក់ដឹកនាំគណបក្សទាំងពីរជាអ្នកសំរេច។ ហើយយើងជួបជជែកបន្តទៀតទាក់ទងនឹងច្បាប់បោះឆ្នោត វិសោធនកម្មច្បាប់បោះឆ្នោតតំណាងរាស្ត្រ នៅសល់ច្បាប់មួយទៀត។ យើងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរួចហើយ ហើយរដ្ឋធម្មនុញ្ញចូលជាធរមានហើយ អ៊ីចឹងយើងត្រូវធ្វើច្បាប់ពីរ ទីមួយច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ហើយក្រុមការងាររបស់យើងត្រូវជជែកពីវិសោធនកម្មច្បាប់បោះឆ្នោត»។
សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមាន៧ជំពួក និង៦៦មាត្រា។ កាលពីជំនួបថ្ងៃទី ១០ខែវិច្ឆិកា ក្រុមការងារគណបក្សទាំងពីរ បានជជែកគ្នាដល់មាត្រា៥០ នៅសល់ចំនួន១៦មាត្រាទៀតដែលនៅមិនទាន់ត្រូវរ៉ូវគ្នា។ ប៉ុន្តែភាគីទាំងពីរ មិនបានបង្ហើបឲ្យដឹងអំពីចំណុចដែលខ្វែងគំនិតគ្នានោះទេ។
បញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិល ដែលតាមដានការបោះឆ្នោតនៅកម្ពុជា ស្នើសុំឲ្យបើកចំហរក្នុងការជជែកគ្នានេះ និងទទួលយកអនុសាសន៍របស់មន្ត្រីសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋជាង៣០០នាក់តវ៉ានៅមុខពន្ធនាគារព្រៃសទាមទារឲ្យដោះលែងមនុស្ស១៧នាក់
- លោក កឹម សុខា អះអាងថាសកម្មជនបក្សនិងសកម្មជនដីធ្លីអាចនឹងត្រូវដោះលែង
- សហព័ន្ធខ្មែរកម្ពុជាក្រោមស្នើក្រសួងការបរទេសអន្តរាគមន៍ដោះលែងព្រះសង្ឃ៣អង្គ
- ធនាគារពិភពលោកបង្កើតគម្រោងពិភាក្សាមុននឹងសម្រេចផ្ដល់កម្ចីជាថ្មីដល់កម្ពុជា
- ដំណើរវិវត្តន៍នៃការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី
- ពលរដ្ឋតវ៉ាដីធ្លីរកអន្តរាគមន៍ពីតំណាងរាស្ត្រទាំងពីរបក្សឲ្យដោះលែងមនុស្ស១៦នាក់
- យុវជនបក្សសង្គ្រោះជាតិម្នាក់ទៀតត្រូវតុលាការចាប់ឃុំខ្លួននៅពន្ធនាគារព្រៃស
- អ្នកវិភាគ៖ ការចាប់ខ្លួនសកម្មជននយោបាយនិងដីធ្លីឡើងវិញជារឿងនយោបាយ
- ព្រឹទ្ធសភាអូស្ត្រាលីនឹងមកកម្ពុជាពិនិត្យស្ថានភាពពាក់ព័ន្ធគម្រោងបញ្ជូនជនភៀសខ្លួន
> . . គណបក្ស ទាំង 2 បើជា ខ្មែរ ត្រូវធ្វើ អ្វីៗ ដើម្បី ប្រយោជន៍ ជាតិ ខ្មែរ !
it is their comment ground to stay in powers this thug ever give up that easy because they are not care about this nation at all. peace for all