រដ្ឋាភិបាល​​​ការ​​​ពារ​​​ការ​​​ចាប់ខ្លួន​​​សកម្ម​​​ជន​​​ថា​​​ ស្របច្បាប់​​​

ដោយ | November 17, 2014

ខេមបូឌា ដេលី

ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​រិះ​​​គន់​​​ដែល​​​ចេះ​​​តែ​​​កើន​​​ឡើង​​​ចំពោះ​​​ការ​​​ចាប់​​​ខ្លួន​​​សកម្ម​​​ជន​​​ និង​​​បុគ្គល​​​លេច​​​ធ្លោ​​​របស់​​​​​​គណបក្ស​​​ប្រឆាំង​​​ចំនួន​​​១៥​​​រូប​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ រដ្ឋាភិបាល​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍មួយ ដោយ​​​ការពារ​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​​​​ថា​​​ “ស្រប​​​ច្បាប់​​​” ហើយ​​​បាន​​​សង្កត់​​​ធ្ងន់​​​ចំពោះ​​​ការ​​​ប្តេជ្ញា​​​របស់​​​ខ្លួន​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ នឹង​​​និទ្ទណ្ឌភាព។front

សកម្ម​​​ជន​​​ការ​​​ពារ​​​សិទ្ធិ​​​ដី​​​ធ្លី​​​​​​ជា​​​ស្ត្រី​​​​​​ចំនួន​​​១០​​​នាក់​​​ ព្រះ​​​សង្ឃ​​​ចំនួន​​​បី​​​អង្គ និង​​​បុគ្គល​​​លេច​​​ធ្លោ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ចន្លោះ​​​ថ្ងៃ​​​ច័ន្ទ និង​​​ថ្ងៃ​​​ព្រះ​​​ហស្បតិ៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ពី​​​បទ​​​ចូល​​​រួម​​​ ឬ​​​មាន​​​ផែនការ​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​។ នៅ​​​ក្នុង​​​​​​សេចក្តី​​​សម្រេច​​​ដ៏​​​ឆាប់​​​រហ័ស​​​ចំនួន​​​ពីរ​​​ សកម្មជន​​​ចំនួន​​​ប្រាំពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ទាំង​​​១៥​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ដោយ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​​​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​អនុវត្ត​​​ទោស​​​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដែល​​​ចុះ​​​ថ្ងៃ​​​ទី​​​១៤​​​ ខែ​​​វិច្ឆិកា​​​ និង​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ លោក ផៃ​​​ ស៊ីផាន អ្ន​​​ក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​មាន​​​ខ្លឹម​​​សារ​​​ថា “រដ្ឋាភិបាល​​​​​​បាន​​​ប្តេជ្ញា​​​ពង្រឹង​​​ច្បាប់​​​”ហើយ​​​នឹង​​​មិន​​​ព្រម​​​ធ្វើ​​​តាម​​​ការ​​​តវ៉ា​​​ឲ្យ​​​មាន​​​ការ​​​ដោះលែង​​​សកម្ម​​​ជន​​​ឡើយ​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​បដិសេធ​​​ និង​​​ថ្កោល​​​ទោស​​​ចំពោះ​​​ពាក្យទាំង​​​អស់​​​ និង​​​បុគ្គល​​ ក្រុម​​​ ឬ​​​ស្ថាប័ន​​​ណា​​​មួយ​​​​​​​​​​​​​​​ ដែល​​​ចោទ​​​ប្រកាន់​​​ និង​​​បំផ្លើស​​​ ហើយ​​​បន្ទោស​​​លើ​​​[រដ្ឋាភិបាល​​​]​​​ ដោយ​​​គ្មាន​​​មូល​​​ដ្ឋាន​​​ពិត​​​ប្រាកដ​​​ដែល​​​ជា​​​ដើម​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​សាធារណជន​​​យល់​​​ច្រឡំ [និង​​​គិត​​​] ថា រដ្ឋាភិបាល​​​កំពុង​​​ដាក់​​​សម្ពាធ​​​លើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​”។

សេចក្តី​​​សម្រេច​​​យ៉ាង​​​ឆាប់​​​រហ័ស​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ គឺ​​​វា​​​ផ្ទុយ​​​ទៅ​​​នឹង​​​ទង្វើ​​​របស់​​​តុលាការ​​​ដែល​​​ធ្លាប់​​​ធ្វើ​​​ចំពោះមន្ត្រី​​​រដ្ឋាភិបាល​​​ និង​​​បុគ្គល​​​មាន​​​ខ្នង​​​ក្រាស់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់ពីបទ​​​ឧក្រិដ្ឋ​​​​​​។

ក្នុង​​​ចំណោម​​​សំណុំ​​​រឿង​​​លេច​​​ធ្លោ​​​ក្នុ​​​ងពេល​​​ថ្មី​​​ៗ​​​នេះ​​​ គឺ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក ជាម​​​ យៀប សមាជិក​​​រដ្ឋសភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ការ​​​បុក​​​ ហើយ​​​រត់​​​​​​បណ្តាល​​ឲ្យ​​​​​​មាន​​​មនុស្ស​​​ស្លាប់​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ដែល​​​​​​មិន​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ការ​​​ដោយ​​​សា​​​លា​​​ដំបូង​​​ខេត្ត​​​ឡើយ​​​ និង​​​ការបាញ់​​​ប្រហារ​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​លើ​​​កម្មការិនី​​​ចំនួន​​​បី​​​នាក់​​​ដោយ​​​លោក ឈូក​​​ បណ្ឌិត​​​ អតីត​​​អភិបាល​​​​​​ក្រុង​​​បាវិត ដែល​​​មិន​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ដោយ​​​សារ​​​បទ​​​ឧក្រិដ្ឋ​​​របស់​​​ខ​​​្លួន​​​នោះ​​​។

នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក ផៃ​​​ ស៊ីផាន បាន​​​លើក​​​ឡើង​​​​​​ថា រដ្ឋាភិបាល​​​មិន​​​អាច​​​ធ្វើ​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​របស់​​​តុលាការ​​​បាន​​​ឡើយ​​​។លោក​​​បាន​​​បន្ថែម​​​ថា “មនុស្ស​​​គ្រប់​​​ៗរូប​​​ត្រូវ​​​តែ​​​​​​មាន​​​ការ​​​អប់​​​រំ ហើយ​​​រៀន​​គោរព​​​ច្បាប់​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​លឿន​​​ពេក​​​ហើយ​​​ ដែល​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​ដាក់​​​សម្ពាធ​​​លើ​​​តុលាការ​​​ដើម្បី​​​ដោះលែង​​​មនុស្ស​​​ទាំង​​​នោះ​​​។ យើង​​​មិន​​​អាច​​​ធ្វើ​​​បាន​​​ទេ​​​”។

លោក​​​ផៃ​​​ ស៊ីផាន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នកដែល​​​ជាប់​​ពន្ធនាគារ​​​ទាំង​​​នោះ​​​ “មាន​​​មេធាវី​​​របស់​​​ពួក​​​គេ​​​ ហើយ​​​​​​អាច​​​ប្តឹង​​​ទៅ​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​” ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​ការ​​​ផ្តន្ទា​​​ទោស​​​កាល​​​ពី​​​សប្តាហ៍មុន​​​។

កាល​​​ពី​​​ម្សិលមិញ អ្នក​​​តវ៉ា​​​បា​​​ន​​​បន្ត​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​អ្នក​​​ទាំង​​​នោះ។ មនុស្ស​​​ប្រហែល​​​២០០នាក់​​​ដែល​​​រួម​​​មាន​​​ទាំង​​​សាច់​​​ញត្តិ​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ទាំង​​​នោះ​​​ផង​​​បាន​​​ហែក្បួន​​​ពី​​​ផ្នែក​​​មួយ​​​​​​​​​នៃ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ទៅ​​​ផ្នែក​​​មួយ​​​ទៀត​​​ជា​​​ទី​​​ដែល​​​ពួក​​​គាត់​​​បាន​​​បួង​​​សួង​​​និង​​​បង្ហោះ​​​​​​ប៉េង​​​ប៉ោង​​​។

ដោយ​​​អម​​​​​​ដំណើរ​​​ដោយ​​​បង​​​ប្អូន​​​បង្កើត​​​ចំនួន​​​ប្រាំ​​​មួយ​​​​​​នាក់​​​ សៀង សុខ​​​ហេង អាយុ​​​១៨​​​ឆ្នាំ ​​​​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​គាំទ្រ​​​ដល់​​​ម្តាយ​​​របស់​​​នាង​​​គឺ​​​អ្នកស្រី​​​ ភួង សុភាព ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ពី​​​បទ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

សុខហេង​​​ បាន​​​និយាយ​​​ថា “​​​យើង​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​ដោះ​​​លែង​​​គាត់​​​ ហេតុ​​​ដូច្នេះ​​​គាត់​​​អាច​​​ត្រឡប់​​​មក​​​ផ្ទះ ហើយ​​​មើល​​​ថែ​​​យើង​​​វិញ​​​។ បើ​​​គ្មាន​​​គាត់​​​ទេ​​​យើង​​​នឹង​​​រស់​​​នៅ​​​ក្នុង​​​ស្ថាន​​​ភាព​​​លំបាក​​​បំផុត”។

លោក អំ សំអាត​​​ អ្នក​​​គ្រប់​​​គ្រង​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ បាន​​​លើក​​​ឡើង​​​ថា វា​​​ជា​​​រឿង​​​ខុស​​​ឆ្គង​​​ដែល​​​រដ្ឋាភិបាល​​​មិន​​​ចាត់​​​វិធាន​​​ការ​​​តាម​​​​​​ចាប់ខ្លួន​​​អ្នក​​​ដែល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​ធ្ងន់​​​ធ្ងរ​​​ដូច​​​ជា​​​ការបាញ់​​​ប្រហារ​​​បណ្តាល​​​ឲ្យកម្មករ​​​រោង​​​ចក្រ​​​បាត់​​​បង់​​​ជីវិត​​​ចំនួន​​​ប្រាំ​​​នាក់​​​នៅ​​​លើ​​​ផ្លូវ​​​វេងស្រេង​​​កាល​​​ពីខែ​​​មករា​​​ ជា​​​ដើម ប៉ុន្តែ បែរ​​​ជា​​​ចាត់​​​វិធានការ​​​​​ហាក់​​​បី​​​ដូច​​​ជា​​​មិន​​​ត្រឹម​​​ត្រូវ​​​​​​ទៅ​​​វិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តើ​​​ទង្វើ​​​ទាំង​​​នេះ​​​អាច​​​ត្រូវ​​​បាន​​​យក​​​មក​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​លុប​​​បំបាត់​​​និទ្ទណ្ឌភាព​​​នៅ​​​ក្នុង​​​សង្គម​​​​​​ ខណៈ​​​ពួក​​​គាត់​​​ [សកម្ម​​​ជន​​​]​​​ មិន​​​បាន​​​ប្រព្រឹត្តិ​​​បទ​​​ល្មើស​​​ណា​​​មួយ​​​ ឬ​​​សម្លាប់​​​អ្នក​​​ណា​​​នោះ​​​ឡើយ​​​យ៉ាង​​​ដូច​​​ម្តេចទៅ”។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ អង្គការ​​​លើក​​​លែង​​​ទោស​​​អន្ត​​​រជាតិ​​​ ក្លាយ​​​ជា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ថ្មី​​​បំផុត​​​ដែល​​​ថ្កោល​​​ទោស​​​​​​ការ​​​ចាប់ខ្លួន​​​នេះ​​​ដោយ​​​ចេញ​​​វិធានការណ៍​​​ដ៏​​​បន្ទាន់​​​មួយ​​​ដល់​​​សមាជិក​​​របស់​​​ខ្លួន​​​ដោយ​​​ស្នើ​​​ឲ្យ​​​​​​ពួក​​​គេ​​​សរសេរ​​​លិខិត​​​ជូន​​​រដ្ឋាភិបាល​​​ដើម្បី​​​សំដែង​​​អំពី​​​ការ​​​តវ៉ា​​​របស់​​​ខ្លួន​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរ​​​ជាតិ​​​នេះ​​​បាន​​​មាន​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរ​​​ជាតិ​​​ចាត់​​​ទុក​​​ថា បុគ្គល​​​ចំនួន​​​១១​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​មិន​​​គួរ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​នោះ​​​ទេ​​​។ ពួក​​​គេ​​​គ្រាន់​​​តែ​​​អនុវត្ត​​​សិទ្ធិ​​​​​​​​របស់​​​ខ្លួន​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​សេរីភាព​​​ក្នុង​​​ការ​​​ជួប​​​ជុំ​​​ ដែល​​​មាន​​​ចែង​​​ក្នុង​​​អនុសញ្ញា​​​អន្តរ​​​ជាតិ​​​ស្តី​​​ពី​​​សិទ្ធិ​​​នយោបាយ និង​​​សិទ្ធិ​​​សីុវិល​​​​​​ ដែល​​​មាន​​​ប្រទេស​​​កម្ពុជា​​​ជា​​​ហត្ថលេខី​​​ និង​​​ដែល​​​ត្រូវ​​​​​​បាន​​​ធានា​​​ដោយ​​​​​​រដ្ឋ​​​ធម្មនុញ្ញ​​​ប៉ុណ្ណោះ​​​”៕ស៊ុយឈាង (រាយការណ៍បន្ថែម​​​​​​ដោយ Holly Robertson)

​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។


What Next?

Recent Articles

4 Responses to "រដ្ឋាភិបាល​​​ការ​​​ពារ​​​ការ​​​ចាប់ខ្លួន​​​សកម្ម​​​ជន​​​ថា​​​ ស្របច្បាប់​​​"

  1. Anonymous says:

    តើ ល្បង ផៃ ស៊ីផាន ហ៊ាន អុចធូប ស្បត់ អោយស្លាប់ ម៉ាពូជ ឬ ទេ ? ដែលថា ខ្លួន មិនធ្វើតាម

    កំហឹងបក្សពួក នោះ ! . ច្បាប់ តែ លោក អែង ថា = ស ទៅ ជាខ្មៅ . ខ្មៅ ទៅជា ស !

    អ្នក វ៉ៃ បាញ់ សម្លាប់ ប្រជាពលរដ្ឋ កម្មករ កម្មការីនី ស្លូតត្រង់ អស់ជាច្រើននាក់ បែរជា មិនចាប់យក

    មកកាត់ទោស !

  2. Judge says:

    To avoid misunderstanding RGC should explain the arrest against national laws, and what clauses enable the authority to exercise its power.
    Knowing that judicial laws is only mechanism to oppression of RGC, constitution should be justified against any arrest. Court is not supreme laws, but constitution is and upheld.
    On top of that, the HM the king is to ensure abuses of the laws (clause 113 old constitution).
    When people as groups are affected by courts, intervention can be by both constitutional council and finally HM the king. For current circumstances, a judicial commission should add to the ten commissions available.
    Samneang

  3. ប្រជាពលរដ្ឋ says:

    > . . មន្ត្រី ខ្មែរ ខ្លះ ក្បត់ជាតិ ខ្លួនអែង ដោយសារ អ្វី ? ដើម្បី អ្វី ?

    មន្ត្រី ខ្លះ គាត់ ខំ បំភ្លៃ ការពិត ដូច របប ខ្មោច ប៉ុល ពត ! « ស ទៅជា ខ្មៅ . ខ្មៅ ទៅជា ស »

  4. ?? says:

    that what I mean Cambodia the country of wonder…… every thing the leader doing is 100% right that why our country having problem every where. the way they are thinking they can do any thing to this nation whit no contest from our people. if you are again whit them they said you are again their law. we knew that this government that run by Mr strong man have no monies in budget for 2015 he need about 70,000.oo million dollars to fill up on the sate budget. that right HUN SEN go to CHINA said he is support one CHINA policy . and asking to landing more monies from CHINESE leaders. he have no ability to make money but he is good at spending. corruption just to get his tope leaders getting rich and powerful in their party to stay in powers for as long as they can. that right western said Cambodia the country for sell. peace for CAMBODIAN who love their nation