លោក កឹម សុខា៖ កុំ​យក​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ធ្វើជា​ថ្នូរ​ក្នុង​ការ​បង្កើត​គជប​ថ្មី

ដោយ ទីន ហ្សាការីយ៉ា
2014-11-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កឹម សុខា ៦២០
អនុ​ប្រធាន​ទី​១​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៤។ RFA/Van Vichar

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ បាន​ផ្ញើ​លិខិត​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ឲ្យ​ដោះលែង​សកម្មជន​គណបក្ស​នយោបាយ​របស់​ខ្លួន​នោះ​ទៅ​ក្រសួងយុត្តិធម៌​រួចហើយ។ ក្រៅ​ពី​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​ជជែក​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​នោះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា អះអាង​ថា រដ្ឋាភិបាល​មិន​អាច​យក​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​របស់​ខ្លួន ធ្វើជា​ថ្នូរ​ក្នុង​ការ​ដោះដូរ​លើ​ការ​បន្ធួរ​បន្ថយ​ក្នុង​ការ​បង្កើត​ស្ថាប័ន​គជប​ថ្មី​នោះ​ទេ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ផង។ លោក​ថ្លែង​ដូច្នេះ​នៅ​បន្ទាប់ពី​លោក​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក មាជ សុវណ្ណារ៉ា នៅ​ពន្ធនាគារ​ព្រៃស​ម​១ នៅ​រសៀល​ថ្ងៃ​ទី​១៧​វិច្ឆិកា។ លោក​អះអាង​ថា លោក​បាន​ផ្ដែផ្ដាំ​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​គ្នា​បន្ត​ទៀត​ពិភាក្សា​លើ​ការ​បង្កើត​គជប​ថ្មី​នេះ ត្រូវ​ឈរ​លើ គោលជំហរ​របស់​គណ​បក្ស​រៀងៗ​ខ្លួន​មិន​ជាប់​ពាក់​ព័ទ្ធ​នឹង​ការ​ចាប់​ខ្លួន​នេះ​ទេ៖ «យើង​អត់​មាន​ការ​ថា​ការ​ចរចា​ហ្នឹង ហើយ​រឿង​ចាប់​គាត់​ហ្នឹង​យក​ទៅ​ដោះដូរ​គ្នា​ទេ រឿង​ទាំងពីរ​ផ្សេងគ្នា ជំហរ​របស់​គណបក្ស​ចរចា​ម៉ោង៣នេះ ក៏​ខ្ញុំ​បាន​ណែនាំ ទៅ​ក្រុម​ចរចា​ហើយ ថា​យើង​អត់​មាន​អី​យក​មក​បន្ទន់​យក​មក​ជា​ថ្នូរ​អី​អត់​មាន​ទេ ហើយ​ស្រប​នឹង​គំនិត​គាត់ (មាជ សុវណ្ណារ៉ា) ក៏​អីចឹង​ដែរ ប៉ុន្តែ​យើង​ចង់​មាន​ដំណោះស្រាយ​សម្របសម្រួល​រក​វិធី​យ៉ាងណា​ឲ្យ​លោក មាជ សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ»

លោក កឹម សុខា អះអាង​ថា ក្រសួងមហាផ្ទៃ​បា​នបញ្ជួន​លិខិត​របស់​លោក សម រង្ស៊ី ដែល​ដាក់​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​ដោះលែង អ្នក​ដែល​តុលាការ​ចាប់ខ្លួន​នោះ ឥលូវ​នេះ​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​ទៅ​ក្រសួងយុត្តិធម៌​ហើយ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ដូចគ្នា​ថា លិខិតស្នើ​សុំ​នោះ ក្រសួងមហាផ្ទៃ​បាន​ផ្ញើ​ទៅ​ក្រសួងយុត្តិធម៌​រួចហើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា។

ទោះបីជា​យ៉ាង​នេះ​ក្ដី ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​នយោបាយ​នេះ អ្នកវិភាគ​លើក​ឡើង​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​សេចក្ដីព្រាងច្បាប់​ស្ដីពី ការរៀបចំ​និង​ការ​ប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពីព្រោះ​នៅមុន​ពេល​គណបក្ស​ទាំង​ចរចា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​កាលពី​ថ្ងៃ​ទី​២២​កក្កដា​នោះ​ក៏​មាន​សកម្មភាព​ចាប់ខ្លួន​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែរ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក បណ្ឌិត សុខ ទូច គាំទ្រ​ការ​លើកឡើង​របស់​លោក កឹម សុខា ដែល​ថា មិន​យក​ករណី​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​របស់ ខ្លួន​ជា​ថ្នូរ​ដោះដូរ​របស់​ខ្លួន​នោះ ព្រោះថា​ការ​បង្កើត​ស្ថាប័ន​គជប​ថ្មី​ជា​កត្តា​ទប់ស្កាត់​មិន​ឲ្យ​មាន​ជម្លោះ​នយោបាយ​ក្រោយពេល​បោះឆ្នោត​ឆ្នាំ​២០១៨៖ «អីចឹង បើ​សិន​ជា​លោក មាជ សុវណ្ណារ៉ា មាន​បញ្ហា​អី​ទាក់ទង​នឹង​ព្រហ្មទណ្ឌ ឬយ៉ាងម៉េច? ឲ្យ​ទទួល ខុសត្រូវ​លើ​ផ្នែក​ខាង​ហ្នឹង តែ​បើ​ទាក់ទង​រឿង​ដោះ​ដូរ គ.. ខ្ញុំ​គិត​ថា បុគ្គល មាជ សុវណ្ណារ៉ា តែ​ម្នាក់​ទេ តែ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ជាង​១៤លាន​នាក់»

ភរិយា​លោកមា​ជ សុវណ្ណ​រ៉ា អ្នកស្រី ជេម៉ី មាជ មាន​ប្រសាសន៍​នៅ​ក្រៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ប្ដេជ្ញា​ចិត្ត​ថា បើសិនជា​រដ្ឋាភិបាល​ចាប់ខ្លួន​ស្វាមី​អ្នកស្រី ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​មែន​នោះ អ្នកស្រី​មិន​តក់ស្លុត​អ្វី​ទេ ដើម្បី​ដោះដូរ​ឲ្យ​ប្រទេសជាតិ​មាន​ស្ថានភាព​ប្រស​លើ​ឡើងវិញ«ទោះបី​គេ​ដាក់​គំនាប​គាត់ ឬ​ដោះដូរ​គោល​នយោបាយ​ណាមួយ ដើម្បី​យក​គ្រូសារខ្​ញុំ​ជា​ចំណាប់ខ្មាំង​គឺ​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​សុខ​ចិត្ត​លះបង់ លះបង់​ដើម្បី​ឲ្យ​ប្រទេសជាតិ​ឯករាជ្យ លះបង់​ដើម្បី​ឲ្យ​គ..ប ឯករាជ្យ និង​តុលាការ​មាន​ភាព​យុត្តិធម៌​ច៎ា»

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា បាន​ចាប់​ឃុំ​ខ្លួន​លោក មាជ សុវណ្ណារ៉ា ជា​ខ្មែរ​-​អាមេរិកាំង និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទចោទប្រកាន់​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹកនាំ​ចលនា​កុបកម្ម។ បើសិនជា​តុលាការ​រក​ឃើញ​ថា លោក​ពិតជា​មានទោស​មែ​ន លោក មាជ សុវណ្ណារ៉ា នឹង​អាច​ជាប់ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ។

មក​ទល់​ពេលនេះ តុលាការ​បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្សនយោបាយ សកម្មជន​ដីធ្លី ព្រះសង្ឃ រួមទាំង​លោក មា​ជ សវណ្ណារ៉ា ផង មាន​ចំនួន​១៧​នាក់​ហើយ។

មេធាវី​របស់​លោក មាជ សុវណ្ណារ៉ា មួយ​រួប គឺ​លោក ហែម សុជាតិ ក្នុង​ចំណោម​មេធាវី​២​រួប​ផ្សេងទៀត របស់​លោក មាជ សុវណ្ណារ៉ា ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៧​វិច្ឆិកា​នេះ នៅ​ក្រោយ​ពេល​លោក កឹម សុខា បាន​ជួប​លោក មាជ សុវណ្ណារ៉ា លោក​ក៏បាន​ទៅ​សុំ​ចូល​សួរសុខទុក្ខ​កូនក្ដី​របស់​លោក តែ​អនុរក្ស​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​លោក មាជ សុវណ្ណារ៉ាទេ។

លោក ហែម សុជាតិ អះអាង​ថា ដោយសារ​តែ​លោក​ជា​មេធាវី​ដែល​លោក មាជ សុវណ្ណារ៉ា ទើប​ពឹង​ពាក់​កាលពី​សប្ដាហ៍​មុន ដូច្នេះ​លោក​ទៅ​ចង់​ទៅ​សួរនាំ​កូនក្ដី​របស់​លោក​ក្នុង​ករណី ដែល​តុលាការ​ចោទប្រកាន់​នេះ។

លោក ហែម សុជាតិ បញ្ជាក់​ថា ការ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​កូនក្ដី​របស់​លោក​នេះ ជា​រឿង​ខុសច្បាប់ បើសិនជា​មន្ត្រី​ពន្ធនាគារ​នៅតែ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​លោក មាជ សុវណ្ណារ៉ា​ទេ លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួងយុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

13 Responses to "លោក កឹម សុខា៖ កុំ​យក​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ធ្វើជា​ថ្នូរ​ក្នុង​ការ​បង្កើត​គជប​ថ្មី"

  1. Chourn says:

    សង្ស័យតែបន្ទាប់ពីចូលសភាដល់ពេលត្រូវរូវគ្នាបក្សទាំងពីររួមគ្នាលេងល្បែងនយោបាយបិទពួនទេ មិនដឹង។ បើដូច្នេះមែនគឺមហាសែនអាក្រក់ដែលអនុញ្ញាតឲ្យគេធ្វើបាបកូនចៅខ្លួននិងធ្វើជាចំណាប់ ខ្មាំងនយោបាយរវាងបក្សទាំងពី។

  2. សែន សម្បូរ says:

    កិម សុខា សុំមេត្តាកុំយកពាក្យថានយោបាយមកនិយាយនោះ នាក់ដែលត្រូវបន្ទោសគឺបន្ទោសលោកអែងដែលជានាក់ដិកនាំមិនបានដិកនាំបក្សរបស់ខ្លនឲបានត្រិមត្រូវល្អលោក កិមសុខា អែងមានដែលបានធ្លាប់គិទទេថាតើហេតុអ្វីបានជាសកម្មជនបក្សសង្រ្គោះម្នាក់ហើយម្នាក់ទៀតដែលត្រូវចាប់ខ្លួន?គឹនយោបាយផ្ទៃក្នុងរបស់បក្ស កិម សុខា អែងទន់ខ្សោយ ?ហើយម្យា៉ងវិញទៀតលោក កិម សុខា អែងនិងបក្សសង្រ្គ៉ោះជាតិចូលចិត្តណាស់គឹធ្វើនយោបាយដោយគ្មានកូលជុំហរពូកែខាងភូទភរបោកប្រាស់ ? លោកអែងធ្វើទៅដល់ជាប្រធានអនុសុភាទី១គួរណាស់តែចំណាយពេលវេលារកមេធាវីល្អៗឲជួយសកម្មជនខ្លួនអែងទៅវាប្រសើជាជៀងដើរស្រែករឡេរលោនូវកន្លែងនេះបន្តិចនូវកន្លែងនោះបន្តិច ! ឥឡូវនេះត្រូវតែគិទគូរអំពីរឿច្បាប់ទើបត្រូវ? មិនមែនជារឿងនយោបាយទេ កិម សុខាអើយកុំរៀនតែល្ងង់ត្រូវរៀនឆ្លាតផង បើលោកកិម សុខា យល់ថា មាជ សុវណ្ណារា៉ ពិតជាជនស្អាតស្អំមែននោះ ?

  3. ប្រជាពលរដ្ឋ says:

    អ្វី ៗ យើងមិនអាច ដឹងច្បាស់ ទេ ! ប្រទេសជាតិ រីកចំរើន ទៅបាន ដោយសារ មានការយល់ដឹង

    ពី ប្រជាពលរដ្ឋ តើអ្នកណា ធ្វើ ត្រូវ អ្នកណា ធ្វើ ខុស !

    តើ អ្នកណា ពុករលួយ បំផ្លាញជាតិ . តើអ្នកណា ជួយជាតិ ? យើងត្រូវ តាមដាន តទៅទៀត !

    អ្នកជាប់ ទោស ទាំងនេះ គាត់មិនបាន ទៅដុតបំផ្លាញ អ្នកណា ទេ ! មិនបាន ទៅ វ៉ៃ សម្លាប់

    អ្នកណា ទេ !

    ប្រជាពលរដ្ឋ ដាក់ពាក្យ បណ្តឹងទៅ គេយកទៅទុកចោល ដល់យូរ ទៅគាត់

    ទ្រាំមិនបាន គាត់ ក៏ ចេញ ទៅ តវ៉ា ពី បញ្ហា ទុក្ខ លំបាក របស់គាត់ ជាយូរ មកហើយ !

    មូលហេតុ = អាជ្ញាធរ គេ មិនព្រមដោះស្រាយ បញ្ហា អោយគាត់ អោយបានឆាប់ អាជ្ញាធរ ចេះ

    តែ ពន្យាពេល គ្មាន ឈប់ឈរ !

    រឿង ហេតុ កើតឡើង ពីការ លោភលន់ ពុករលួយ ! . «​​​​ ខ្លួនអែង មាន . អោយគេ ក្រ ! »

  4. បរិមី ព្រ:វិហារ says:

    ស្ថានភាពនយោបាយ ចាប់ដៃ តែយកជើងជាន់គ្នាកំពុងតែចាប់ផ្តើមហើយ ! ក្នុងសភាបង្កើនការប្រកូសប្រកាសថាបញ្ហានេះបញ្ហានោះ វក់វីរកកោះត្រើយមិនឃើញ នៅខាងក្រៅសភាកេណ្ឌប្រជាជនឱយស្អប់ខ្ពើមនិងប្រឆាំងរាជរដ្ឋាភិបាល នឹងគណបក្សប្រជាជនកម្ពុជា ។ ល្បែងនេះបក្សប្រជាជនធ្លាប់ឆ្លងកាត់ជាមួយ បក្សដទៃហើយ មានកំលាំងទព័ អតីតះព្រះមហាក្សត្រ និង ប្រជាជនគាំទ្រច្រើនខ្លាំងក្លាដែរ តែក្រោយមករាបដល់ដី ។ កឹម សុខា ចង់សាកល្បង ប្រហែលមិនបានមួយដង្ហើម នឹងរត់ជាន់គ្នាមិនខាន ។ សុំផ្តល់យោបល់ថា ប្រសិនបក្សប្រជាជនពិបាកពេក បណ្តោយប្រជាជនមានកំហឹងងប់ងល់នឹងបក្សប្រជាជន មានការប្រយុទ្ធគ្នា តាមចិត្តគេទៅ ឱយឆេះផ្សារអូរឬស្សី ផ្សារអូឡាំពិច ផ្សារថ្មី និងទីប្រជុំជនមួយចំនួន ដោយអំពើល្ងង់ខ្មៅ និងជឿតាមនយោបាយបោកបញ្ឆោតរបស់CNRP ឱយវឹកវរណាណីម្តងទៀតទៅ ព្រោះខែ្មរខ្លះភ្លេចអស់ហើយ ដោយសារកី្តស្រេកឃ្លាននឹងការច្រណេនឈ្នានីស កំហឹងនឹងអំពើលាមករបស់មន្ត្រីខ្លះ អំពើពុករលួយជាដើម ។ល។ មិនប្រឹងជួយកែលំអរដើម្បីរីកចំរើនទេ តែបែរជាប្រឹងវាយកំទេចស្នាដៃចាស់ ផ្លាស់យកស្នាដៃថ្មី រង់ចាំថៃ្ងរលាយទាំងអស់គ្នាទៅវិញ !???? មិនឃើញក្តា….. មិនស្រក់ទឹកភ្នែកទេ !

  5. Chourn says:

    ហ៊ុនសែនហ្នឹងហើយដែលវ៉ៃកំទេចស្នាដៃចាស់ផ្លាស់យកស្នាដៃថ្មីអត់ដែលឃើញទេអី! នយោបាយ រឹត្អឹង សំលាប់ កំទេច របស់ហ៊ុនសែនមិនអាចជួយសង្គមខ្មែរមានស្ថេរភាពយូរអង្វែងនោះទេ។ បើនៅ តែស្តាប់តាមបង្គាប់របស់យួននោះសង្គមខ្មែរនិងមានស្ថេរភាពនៅជើងមេឃ។ កាងើបប៉បោលប្រឆាំង និងអ្នកអភិជនដែលកំពុងតែក្លាយជាមេអំបៅភ្លេចដើមកំណើតសារជាតិជាដង្កូវនៅថ្ងៃណាមួយជា មិនខាន។ ហូបបាយឲ្យវាដឹងថាឆ្អែតផងកុំហូបអត់ដឹងឆ្អែតដូចហ៊ុនសែនដែលញាណនិងអំណាច មិនចេះចប់ដូចនេះ។

  6. Miror says:

    Who really make trouble to the people and nation! We do not support CNRP 100 percent, but we need the opposition to control with check and balance for national isuues and problems of people! You see without check and balance, we lost territory to foreign country, we lost forest, land, land grab and eviction by the rich and powerful, illegal logging, illegal mining, systematic corruption everywhere, every level of society from top level to bottom level, who control these illegal acts? Without opposition, NGOs and civil society, everything will be anarchic and uncontrollable and unmanageable within this kingdom! We could not believe and trust CPP alone, most people see by their own eye! No one could cheat them now! Your CPP cheated them for many years! Now they need the opposition party for check and balance with civil society and NGOs! Do not talk about law and court! We feel ashamed! CPP organized an invisible hand to pass the ball to the court, and the court passes the ball to the competent authorities to play the organzed game, and the invisible hand sit in the room so as to commanding and managing the tasks! They created problem, enlarging problem or making trouble in order to take advantage from the problem! Who know? This is dirty trick! To killing a rival, they do not how much the trick is dirty and tracherious!

  7. បរិមី ព្រ:វិហារ says:

    កឹម សុខា សុំទូរសព្ទ័សួរទៅ សម្តេចហ៊ុន សែន មើល! ក្រែងចង់ធ្វើការងារឱយហ៊ុន សែន ហឹ្នងអី! កុំប្រឹងធ្វើអាជីវកម្មនយោបាយអី ព្រោះមាជ សុវណ្ណរា ខូចដូចកឹម សុខាអញ្ចឹងដែរ សុំប្រយត័្នកូនចៅលោកជាមួយបុរសម្នាក់នេះផង ក្រឡេកភ្នែកមិនបានទេ ! លោក កឹម សុខា សួរ នាង សំ ប៉ូលីដា មើលកូនមាជ សុវណ្ណរា៉ ធំប៉ុនកូនលោកប្រធានឬនៅ!??

  8. Father says:

    To day or tomorrow we don’t know what will happend Sadam Husen, Moama Gadhafi, all was caught in an undeground hole and we don’t know what will happend in Khmer when the Khmer people have no more patiened. Pesce full for all Khmer.

  9. sankongborom says:

    55 seats at N.A !!!!!!! Messieurs Sam Rainsy and Kem Sokha are not waking up yet.

  10. អាសូរខ្មែរ says:

    មនុស្សដែលកំសាកបំផុតដែលខ្ញុំបានឃើញអ្នកនឹកនាំសព្វថ្ងៃនេះ មិនដែលហានការពារទឹកដីខ្លួនឯងទេ​ ដីក៏អស កោះក៏បាត់ បរទេសចូលពេញស្រុក កូនអ្នកមានអុកឡុកពេញទីក្រុង ដឹកនាំឆ្កួតៗ

  11. ប្រជាពលរដ្ឋ says:

    > . មាន មន្ត្រី ខ្មែរ ខ្លះ ក្បត់ជាតិ ខ្លួនអែង ដោយសារ អ្វី ? ដើម្បី អ្វី ?

    ប្រទេសកម្ពុជាយើង រលាយហិនហោច ដោយសារ ការចោទមួលបង្កាច់ដាក់គ្នា ដោយអយុត្តិធម៏ !

  12. Bol says:

    ហេតុដូចម្តេចបានជា កឹម សុខា ចេះច្រៀងតែមួយបទនេះ?

    កឹម សុខា គួរតែរៀននិយាយ រៀនធ្វើការជាមួយសង្គម តាមបែបច្បាប់ឲ្យបានច្រើន នោះទើបពួកលោកឯងនេះ មានភ័ព្វសំណាងដឹកនាំប្រទេស។ បើចេះ តែការពារអំពើព្រៃផ្សៃថា ជាសកម្មភាពនយោបាយ , ថា តុលាកាធ្វើតាមនយោបាយ , ថា រឿងស្អី ក៏នយោបាយ គ្រាន់រឿងសង្ឃត្រូវគេចាប់ខ្លួន ឬឃាត់ខ្លួន ក៏រឿងនយោបាយ …… បើតែយ៉ាងនេះៗ ប្រទេសខ្មែរនេះ មិនអាចទៅជានិតិរដ្ឋបានទេ។
    ល្មមហើយ ! អាល្បងឯងនេះ បានបង្រៀនមនុស្សឲ្យប្រព្រឹត្តអំពើអនាធិបតេយ្យច្រើនណាស។ ចូរឯងចាំមើលថា ប្រសិនជាឯងមានវាសនាឡើងកាន់អំណាចប្រទេសវិញ សួរថា ឯងសង្ឃឹមថា តើអាចដឹកនាំប្រទេសបានប៉ុន្មានខែ?

    សូមទាយទុកថា មិនលើពី៣ ខែទេ។ ប្រសិនបើពួកឯងកាន់អំណាចប្រទេសនោះ ចាំមើលចុះ ថា មហាបាតុកម្មនឹងកើតមាននៅគ្រប់តំបន់ គ្រប់កន្លែង។ ព្រោះអ្វី ?? ព្រោះតែឯងធ្លាប់បានបង្រៀន ឲ្យខ្លាស៊ីសាច់៕

    រឿងមាជ សុវណ្ណារ៉ា គេឃើញច្បាស់ណាស់ ថា វាស្ថិតក្នុងក្រុមគណៈបញ្ជាការសមរភូមិរំដោះទីលានប្រជាធិបតេយ្យ របស់លោកស្រី មួរ សុខហួរ។ លោកស្រីនេះ មានជាប់ពាក់ព័ន្ធនឹងអំពើព្រៃផ្សៃច្រើនណាស់ តាំងពីក្រោយថ្ងៃបោះឆ្នោតមក។ លោកស្រីនេះ ទៅដល់កន្លែងណា តែងតែកើតមានសកម្មភាពវាយបំផ្លាញ និងវាយប្រហារមកលើកំលាំងសមត្ថកិច្ច អ្នកសារពត៌មាន ជានិច្ច។ សួរថា នៅថ្ងៃ១៥ កក្កដា ហេតុអ្វី បានជាក្រុមបាតុករបានមានប្រដាប់ប្រដាសម្រាប់ការវាយប្រហារ?? នេះ គឺជាផែនការ ដែលមានអ្នកដឹកនាំ យ៉ាងច្បាស់។ ហេតុអ្វីបានជាពេលនេះ ការវាយប្រហារ បានកើតភ្លាម យ៉ាងស្រុះដៃ មកលើកម្លាំងសប្តិសុខ? ហេតុអ្វី ក៏ក្រុមអ្នកដឹកនាំពុំមានវិធានការ ទប់ស្កាត់ និងឃាត់ សកម្មភាពនេះ?

    យើងស្គាល់មាជសុវណ្ណារ៉ាច្បាស់ណាស់ ។ យើងដឹងថា មាជសុវណ្ណារ៉ានេះ ជាមនុស្សប្រភេទណា។
    ណ្ហើយ មិនអីទេ CNRP យកមនុស្សធុននេះ ទៅប្រើតាមអ្វីដែលប្រើបានទៅ តែមនុស្សនេះ មិនអាចឲ្យធ្វើជាតំណាងរាស្រ្តបានទេ។
    ស្តាយណាស់ ស្តាយថា មិនដឹងជាយ៉ាងម៉េច បានជា CNRP ប្រមូលបានតែមនុស្សសំណល់ ធុននេះ?

  13. people says:

    democracy in the world their government let people knew how much they get money from tax,big companies or small companies and how much they spend ,they let the media know and if the people corrupted they will investigate and face justice .if other country encroached or illegal come to their country they act to protect their country,but king dumb of cambodia never care ‘veit encroach and veit illegal flow in never care but put ordinary people in jail if people protest for justice ‘what a bloody strange king dumb “the criminal chhouk bun dit free scandal in parliament free,the thugs shoot peopl free and monk protest for justice in jail ha ha funny ‘this must be youn-veit dog government’they don’t serve cambodian people but they serve only veitcong.GOD bless all cambodian people’