លោក កឹម សុខា ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​ដោះលែង​លោក មាជ សុវណ្ណារ៉ា

ដោយ៖​ ទូច សុខា​
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក​ កឹម សុខា ផ្តល់បទសម្ភាសន៍​ដល់អ្នកសារព័ត៌មាន​ បន្ទាប់​ពី​សួរសុខទុក្ខលោក មា​ជ សុវណ្ណារ៉ា នៅ​ពន្ធ​ធនាគារព្រៃសរួច (រូបថត៖ ជន ស្រីណុច)

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា លើកឡើង​ថា គណបក្ស​លោក​​ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​មួយ​ ដូច​ដែល​ធ្លាប់​បានធ្វើ​កន្លង​មក ដើម្បី​ឲ្យ​លោក មាជ សុវណ្ណារ៉ា បាន​នៅ​ក្រៅ​ឃុំ ។

ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពេល​លោក​បាន​ជួបសួរ​សុខទុក្ខ​​លោក មា​ជ សុវណ្ណារ៉ា នៅ​ឯ​ពន្ធនាគារ​ព្រៃ​ស​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ លោក កឹម សុខា លើក​ឡើង​ថា «យើង​ចង់​ឲ្យ​មាន​ការ​ដោះ​ស្រាយ សម្រប​សម្រួល​ ដូច​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន​មកអញ្ចឹង យើង​ធ្លាប់​ធ្វើ​ពី​មុន​មក គឺ​យើង​សម្រប​សម្រួល​រក​នីតិ​វិ​ធី​យ៉ាង​ណា ដើម្បីឲ្យ​លោក មាជ ​សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ» ។

លោក កឹម សុខា បន្ថែម​ទៀត​ថា «លោក សម រង្ស៊ី បាន​សរសេរ​សំបុត្រ​ទៅ​លោក ស ខេង ហើយ ហើយក្រ​សួងមហាផ្ទៃ បាន​សរសេរ​សំបុត្រ​​ទៅ​កាន់​ក្រ​សួង​យុត្តិ​ធម៌​ហើយ ហើយ​ខ្ញុំ​បាន​ទំនាក់​ទំនង​ទៅ​កាន់​ក្រ​សួង​យុត្តិ​ធម៌​ហើយ​ ក្រ​សួង​យុត្តិ​ធម៌​កំពុង​ទំនាក់​ទំនង​ជាមួយ​តុលាការ​ ចៅ​ក្រម ពី​បែប​បទ​យ៉ាង​នោះ ហើយ​ខ្ញុំ​សង្ឃឹម​​ថា លោក មាជ សុវណ្ណារ៉ា នឹង​ត្រូវ​ដោះ​លែង​នៅ​ពេល​ឆាប់​ៗ​នេះ»

កាល​ពី​សប្តាហ៍​មុន ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ក្រ​សួង​មហា​ផ្ទៃ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង លោក មាជ សុវណ្ណារ៉ា ប្រ​ធាន​នាយក​​ដ្ឋានផ្សព្វ​ផ្សាយ និង​​ព័ត៌​មាន​របស់​កណ​បក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​សកម្ម​ជន​ដី​ធ្លី​បឹង​កក់​ផ្សេងទៀត ប៉ុន្តែ​ក្រ​សួង​មហា​ផ្ទៃ​មិន​បាន​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ ហើយ​​បាន​បង្វែរ​លិខិត​នោះទៅ​​កាន់​ក្រ​សួង​យុត្តិ​ធម៌​ ។

អ្នក​នាំ​ពាក្យក្រ​សួង​យុត្តិ​ធម៌ លោក សន សោភ័ណ មាន​ប្រសាសន៍​​ថា ក្រ​សួង​កំពុង​តែ​ចាត់​ចែង និង​​ពិ​និត្យ​មើលនីតិ​វិធី​ផ្លូវ​ច្បាប់​ចំពោះ​លិខិត​របស់​លោក សម រង្ស៊ី ដែល​ក្រ​សួង​មហា​ផ្ទៃ​បានបញ្ជូន​មក​ ។ លោកបន្ថែម​ថា «ឥ​ឡូវ​យើង​បាន​(ពិនិត្យ​)ហើយ ប៉ុន្តែ​​មិន​​ដឹង​ថា​ពេល​ណា​​ចេញ​សេចក្តី​សម្រេច ឬ​ចេញ​ជា​យោ​បល់​ផ្លូវ​ច្បាប់​ផង»

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​អាជ្ញា​ធរ​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា នៅ​ជិត​មន្ទីរពេទ្យ​ព្រះអង្គដួង ពី​បទ​ជាប់​​ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​​សន្តិសុខ​ខណ្ឌដូន​ពេញ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា​ កន្លង​ទៅ ។

ក្រោយ​ព្រឹត្តិការណ៍​ហិង្សា​ក្បែរ​ស្ពាន​នាគកាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ តុលាការ និងអាជ្ញាធរ​បាន​ធ្វើការ​ចាប់​ខ្លួនតំណាងរាស្ត្រ និង​សកម្មជនរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តំណាងរាស្ត្រ និង​សកម្មជន​មួយចំនួន​ត្រូវបាន​ដោះលែង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ របស់​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​គណបក្សសង្គ្រោះ​ជាតិ​ព្រម​ចូលធ្វើ​ការក្នុង​សភា ៕

សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក កឹម សុខា ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​ដោះលែង​លោក មាជ សុវណ្ណារ៉ា"

  1. សែន សម្បូរ says:

    បើចង់មានការសម្របសម្រួនគឹធិដនូវលើច្បាប់ទេ កិម សុខា ?មិនមែនជារឿងនយោបាយដូចដែលលោកអែងធ្លាប់បានព្រុសជុំទាលនោះឡើយ?ប្រទេសជាតិមានច្បាប់យើត្រូវតែគរព មាជ សុវាណ្ណារា៉ ជាមនុស្សមួយដ៏គ្រោះថ្នាក់ដល់សង្គមខ្មែរ មិនគរពច្បាប់ប្រទេសខ្មែរមើលងាយតុលាការ ដិការកោះហៅ៣លើមិនខ្ចីយយកចិត្តទុកដាក់តាមដិការកោះហៅតើមនុស្សធុននេះចាត់ទុថាជាមនុស្សល្អដែរឬ?

  2. បរិមី ព្រ:វិហារ says:

    នយោបាយCNRP យកបុគ្គលមួយរូប មហាអន់មកធ្វើជារវជនរបស់ខ្លួន អ្នកស្គាល់មាជ សុវណ្ណរា ជាបុគ្គលភូតភរបោកប្រាសមុខស្ងួត គ្មានតំលៃជាមនុស្ស បែរជាក្រុមCNRP យល់ថាមនុស្សមានតំលៃបែបនេះទៅវិញ ដូចនេះមនុស្សកឹម សុខា និងកឹម សុខា ប្រហែលសុទ្ធតែកំរិតដូចមមាជ សុវណ្ណរា តែម្តង ឆ្នាំងណាគំរបនោះ!??

  3. បរិមី ព្រ:វិហារ says:

    This is unbelievable news by knowing that Mrs. Jamie Meach is Mr. Sovannara’s wife, so that she is one of wives. When Sovannara was in Cambodia he married and he has two children and he also took her to the USA, and then he secretly lived with actress Sam Polida has one child and a few more Khmer women who live and work in Australia and South Korea… Good look Jamie Meach lets fighting to free your sweetheart. In Cambodian societies give very low or even hate this kind of man, who cheats many women for his sexual demands. This is against the law in USA and in Cambodia.