លោក រ៉ុង ឈុន ថា​បង្គោល​ព្រំ​ដែន​វៀតណាម​បោះ​លើ​ទឹក​ដី​កម្ពុជា

លោក រ៉ុង ឈុន បាន​នាំ​និស្សិត និង​ព្រះ​សង្ឃ​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន។

លោក រ៉ុង ឈុន បាន​នាំ​និស្សិត និង​ព្រះ​សង្ឃ​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន។ រូបថត ហ្វេសប៊ុក រ៉ុង ឈុន



ភ្នំពេញប៉ុស្តិ៍

ស្វាយរៀងៈ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​ការ​ចូល​រួម​ពី​យុវជន​គ្រូ​បង្រៀន និង​ព្រះ​សង្ឃ​ជាង ១០០ នាក់ និង​អង្គ បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ព្រំ​ដែន​កម្ពុជា​វៀតណាម ក្នុង ស្រុក​រំដួល ខេត្ត​ស្វាយរៀង កាល​ពី​ម្សិល​មិញ​ដោយ​អះអាង​ថា បង្គោល​ព្រំ​ដែន​បាន​បោះ​ក្នុង​ទឹក​ដី​កម្ពុជា។

លោក រ៉ុង ឈុន អ្នក​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ដឹក​នាំ​ប្រតិភូ​ចុះ​ទៅ​ព្រំ​ដែន កម្ពុជា​-​វៀតណាម នៅ ស្រុក​រំដួល ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​ថា ពី​បង្គោល​លេខ ១៤៧ ដល់ ១៤៨ ចន្លោះ​បង្គោល​ព្រំដែន​ចំនួន ១១ បាន​បោះ​ក្នុង​ដី​ស្រែ​ប្រជា​ពលរដ្ឋ​កម្ពុជា​ពី ១០០ ទៅ ៥០០ ម៉ែត្រ។

លោក​បញ្ជាក់​ថា៖ «ផ្អែក​លើ​អ្វី​ដែល​យើង​បាន​មើល​ឃើញ​នៅ​ទី​នោះ​យើង​ឃើញ​បង្គោល​ព្រំ​ដែន​ចន្លោះ​បង្គោល​លេខ ១៤៧ និង ១៤៨ យើង​ឃើញ​បង្គោល​តូចៗ​បោះ​ចូល​ក្នុង ប្រទេស​កម្ពុជា ពី ១០០ ទៅ ៥០០ ម៉ែត្រ។ យើង​បាន​ដើរ​ចូល​ដី​យើង​អាជ្ញាធរ​យួន​ហាម​យើង​មិន​ឲ្យ​ដើរ គេ​ថា​វា​ជា​ដី​គេ មិន​មែន​ដី​យើង​ទេ»។

លោក​បន្ថែម​ថា ប្រតិភូ​របស់​លោក​មិន​ត្រូវ​បាន​រាំង​ស្ទះ​ដោយ​អាជ្ញាធរ​មិន​ឲ្យ​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​ដែល​បាន​បោះ​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម ដូច​លើក​មុន​ឡើយ​ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បាន​អម​ដំណើរ​ប្រតិភូ​ទៅ​មើល​បង្គោល​ព្រំ​ដែន​នៅ​តំបន់​នោះ។ លោក​បន្ត​ថា៖ «យើង​ចង់​ឲ្យ​យុវជន​យើង​ឃើញ​ផ្ទាល់​ភ្នែក​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​បាត់​ដី​កម្ពុជា​ទៅ​វៀតណាម វា​ពិត ឬ​មិន​ពិត។ យើង​នឹង​ដាក់​លិខិត​ទៅ​រដ្ឋសភា​ឲ្យ​កោះ​រដ្ឋាភិបាល​មក​សាក​សួរ​អំពី​បញ្ហា​ព្រំដែន។ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​បោះ​បង្គោល​ព្រំដែន​ឡើង​វិញ​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង ទីក្រុង​ប៉ារីស»។

លោក មាស ខេង ក្រុម​ប្រឹក្សា ខេត្ត​ស្វាយរៀង ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អម​ដំណើរ​ប្រតិភូ​ចុះ​ទៅ​មើល​ព្រំដែន​បាន​បញ្ជាក់​ថា បង្គោល​ព្រំដែន​ពិត​ជា​បោះ​ក្នុង​ដី​ស្រែ​ប្រជា​ពលរដ្ឋ​កម្ពុជា។ លោក​ថា៖ «បង្គោល​ព្រំ​ដែន​កម្ពុជា​បាន​ដាំ​ក្នុង​ចំការ​ស្វាយ​ចន្ទី​ប្រហែល ២០០ ម៉ែត្រ មាន​ផ្នូរ​ជីដូន​ជីតា និង​ដើម​ត្នោត​ក្នុង​ចម្ការ​ស្វាយ​ចន្ទី។ កសិករ​បាន​ត្អួញ​ត្អែរ​ថា ពេល​យើង​ចុះ​ទៅ​មើល​ពិត​ជា​មាន​ការ​ទន្ទ្រាន​មែន។ អាជ្ញាធរ​គ្មាន​ដំណោះ​ស្រាយ​ទេ»។

លោក ធន សុខនឿន អ្នក​ភូមិ​នៅ​ក្នុង ស្រុក​រំដួល បាន​ថ្លែង​ថា លោក​មាន​ដី​ជាង ៤ ហិកតា​ពី​ជីដូន​ជីតា​យូរ​មក​ហើយ​ប៉ុន្តែ​ឥឡូវ​នេះ​ដី​បាត់បង់​ទៅ​ខាង​វៀតណាម ហើយ​លោក​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ទេ។ លោក​បន្ថែម​ថា៖ «ដី​ជា​កេរ​របស់​ជីដូន​ជីតា។

ចម្ការ​ស្វាយចន្ទី មាន​តាំង​ពី ឆ្នាំ​១៩៨២។ បង្គោល​ព្រំដែន​ទើប​តែ​បោះ​មុន​ចូល​ឆ្នាំ​ខ្មែរ ដោយ​ភាគី​ទាំង​សង​ខាង។ យើង​បាន​ត្អួញ​ត្អែរ មនុស្ស​ជិត​មួយ​ភូមិ​ប្រឆាំង​នឹង​ការ​ដាំ​បង្គោល ព្រោះ​វា​ជា​ដី​ខ្មែរ តែ​គេ​ថា​គេ​បោះ​បាន​ត្រឹម​ត្រូវ»។

លោក ឈម សំអាត អធិការ ស្រុក​រំដួល ដែល​អម​ដំណើរ​ប្រតិភូ​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​លម្អិត​អំពី​ការ​ចុះ​ទៅ​មើល​ព្រំ​ដែន​នោះ​ទេ ដោយ​ថា​តាង​នាម​ឲ្យ​អាជ្ញាធរ​លោក​បំពេញ​តួនាទី​ការពារ​ប្រតិភូ។

លោក វ៉ា គឹមហុង ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕


What Next?

Recent Articles

11 Responses to "លោក រ៉ុង ឈុន ថា​បង្គោល​ព្រំ​ដែន​វៀតណាម​បោះ​លើ​ទឹក​ដី​កម្ពុជា"

  1. Miror says:

    We must cancel the treaty of 1982, 1983, 1985 and 2005! We must adopt the 1991 Paris Accord, which guaranteed to protecting our sovereignty, territorial integrity, and independence of Cambodia! Who care? If you could not do, just step down, and let the new government does their duty! We, as voters must follow up!

  2. បរិមី ព្រ:វិហារ says:

    ត្រូវប្រុងប្រយត្ន័ ឈុន អើយឈុន!?ខ្លួនឯង គ្មានជំនាញភូមិសាស្ត្រ និងគ្មានជំនាញផែនទី ព្រមទាំងមិនអីទាំងអស់ទើបបានទៅដល់ទីនោះជាលើកទី 1 ស្រែកថាបាត់ទឹកបាត់ដី បើចង់ល្បីល្បាញកុំសូវយកបញ្ហាព្រំដែនមកធ្វើជាដើមទុន គួរគិតខំប្រឹងធ្វើប្រាសាទ ឬស្រែចំការវិញ តែបើចង់ច្បាស់រឿងព្រំដែន គួរចុះដេកស្រាវជ្រាវជាក់សែ្តងតាមគ្រប់ច្រកល្ហក 2-3 ឆ្នាំ សែ្វងយល់ករណីមួយៗឱយច្បាស់លាស់ ទុកជាមូលដ្ឋានតស៊ូមតិ ។ កុំចេះតែយល់ថា អី្វក៏ដោយឱយតែចុះហត្ថលេខាជាមួយយួនសុទ្ធ តែចាញ់បោកយួនទាងអស់ ដោយយល់ថា ហ៊ុន សែន ខ្លាចយួន ចាញ់ការគៀបសង្កត់របស់យួន ហ៊ុន សែនជាមេដឹកនាំ ល្ងង់ និងលក់ទឹកដី ដោយគិតថា មានតែរ៉ុង ឈុន និងក្រុមខ្លួនទើប ឆ្លាត ពូកែ និងក្លាហានចំពោះការការពារជាតិ សាសនា ការប្រឆាំងជាមួយយួន តែធាតុពិតបើ រ៉ុង ឈុន មានស្មារដៃ តែមួយភាគ មួយលាន ប្រៀបនឹងហ៊ុន សែននោះ នឹងជួយជាតិបានខ្លះមិនខាន ។ តាមពិតយើងដឹងថា នេះជាយុទ្ធសាស្ត្របក្សប្រឆាំង រៀបចំគ្នាដើម្បីបំបែកនិងបង្កើតបញ្ហាសង្គម ដោយមានកំលាំងផេ្សងៗគ្នា who should do what to create chaos in Cambodia!!??

  3. Judge says:

    Thanks Mr.Rang Chhun!
    It is an eye opening to Cambodian people, particularly for the young Cambodians to know the boundary of Cambodia so that they DO NOT intrude other like Vietnam.

  4. ?? says:

    to create chaos my A>>>>>>>>>>>>>>>>>>>>>>> your father let those thief take our land without contest. I’m really appreciated to our people that love our nation they would not let those thief take our land for free. I did not understanding your father his face is Cambodian his color is Cambodian but his brain is not Cambodian what wrong Mr……………..how about you looking to your father boss. just the island between CHINA it not really sour that island belong to them because CHINA have been long and oldest nation in this region. Vietnamese country just born after . it is a thief nation that stool and eliminated some of the other nation along this region. can you see just for that island how many CHINESE have been kill from their nationalist . how many factory been destroy, this was the true, all of our nation can see it every clearly. how about you Mr???????????????? peace to all Cambodian

  5. ក្មេងក្រីក្រអត់មានលុយរៀនសីលធម៏ says:

    អាងាប់តៃហោង ហ៊ុន សែន ក្បត់ជាតិ !

  6. ចាក់អង្រែ says:

    ពួកអាមន្រ្តីក្បត់ជាតិ CPP គឺជាកញ្ជះយួនដាច់ថ្លៃ
    ពួកអាក្បត់ជាតិបក្សប្រជាជនបានធ្វើឱ្យបាត់បង់ទឹកដីខាងលិចផងខាងកើតផង
    ព្រោះពួកវាខ្លាចងាប់មិនហ៊ានចេញមុខតតាំងនិងសត្រូវឈ្លានពាន
    វាហ៊ានបានតែចាប់វាយលោកសង្ឃនិងប្រជាជនខ្មែរអត់អាវុធតែប៉ុណ្ណោះ ។

  7. សែនសែន says:

    Domermi yuon vietnamese
    domerkongchor yuon vietnamese.

  8. people says:

    the ho chi minh plan ‘ first they est up communist and have right hand to lead in cambodia and left hand lead loas,and ho cheated si hanouk and china ,and south veit they cheated american and they knew that khmer have alot of nationalist that why they borrow pol-pot name to kille all the intelligent ,1979 they achieved the indochina confederation under veit lead and took everything from cambodia,and they push khmer to (K-5)and settle 20 thousand veit families in cambodia so now most of top position veit kid.ordinary khmer can’t get the proper job because veit help their group .so the young gen real khmer need to learn moor about the past and the present and must think about future’we need real leader to lead our country from the danger veit and thai.the robber(veit) never let their dirty mind away they still want to rob us even now modern world .bravo mr rong chhun ‘and all the nationalists .GOD bless all of you and cambodian people’

  9. Bol says:

    ចង់ស្គាល់ផ្ទះរ៉ុងឈុននេះណាស់ ។ ចង់មើលឲ្យឃើញថា តើរ៉ុងឈុននេះ សង់របងត្រូវតាមប្លង ដែរក៏អត់?

  10. Bol says:

    ចុះបើថៃសុំសើរើជាមួយបារ៉ាងរឿងកិច្ចព្រមព្រៀងឆ្នាំ ១៩០៤ និង ១៩០៧ ទឹកដី ប៉ុន្មានខេត្តនោះ តើកម្ពុជាត្រូវធ្វើយ៉ាងម៉េចជាមួយបារ៉ាង និងជាមួយថៃ?

  11. សែន សម្បូរ says:

    រុ៉ង ឈុន ខ្លួនត្រិមតែសហជិពគ្រូបង្រៀនកុំសូវតាំងខ្លួនជានាក់ឆ្លាតនោះមុខវិជាយើងមិនជាអែកទេសទិកដីព្រុំដែននោះទេ?បើបង្កោលដីព្រុំប្រទុលមិនបោះនូវលើដីខ្មែរតើឱយបោះនូវអណាឬក៏បោះលើក្បាល រុ៉ង ឈុន អែង?