​បក្ស​ទាំងពីរ មិនទាន់​ស្វែងរក​ចំណុចរួម​ត្រង់​ការកំណត់​សញ្ជាតិ និង​ញាតិ​លោហិត​នៃ​សមាសភាព គជប​​

ដោយ៖​ ឡាយ​
ថ្ងៃចន្ទ ទី17 វិច្ឆិកា
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក ប៊ិន ឈិន (ស្តាំ) និង​លោក គួយ ប៊ុនរឿន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ពិភាក្សា​​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា នេះ (រូបភាព៖ ឡាយ សាមាន)

​ក្រុម​ការងារ​បច្ចេកទេស​បក្ស​ទាំងពីរ បន្ត​ខ្វែងគំនិត​គ្នា​ត្រង់​ការកំណត់​សញ្ជាតិ និង​ដាក់​ញាតិ​លោហិត​របស់​សមាសភាព គណៈ​កម្ម​ធិ​ការរៀបចំ​ការបោះឆ្នោត ខណៈ​ចំណុច​ផ្សេងៗ ឯកភាព​គ្នា​បាន​ច្រើន ។​

​បន្ទាប់​ពី​ជំនួប​រវាង​បក្ស​ទាំងពីរ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា នៅ​វិមាន​រដ្ឋ​សភា  ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា  កិច្ចប្រជុំ​ថ្ងៃនេះ បក្ស​ទាំងពីរ​នៅតែ​ខ្វែងគំនិត​គ្នា​ត្រង់​ការកំណត់​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​សញ្ជាតិ​ខ្មែរ​តែ​មួយគត់ និង​បញ្ហា​មួយទៀត សមាសភាព គជប មិន​ត្រូវ​ជាប់ញាតិ​លោហិត ឬ​សែ​លោហិត​ជាមួយ​ប្រធាន​ឬ​អនុប្រធាន​គណបក្ស​នយោបាយ ។ ទោះជា​យ៉ាងណា លោក​ថា ចំពោះ​លក្ខណៈសម្បត្តិ​របស់​សមា​សភាព គជប បក្ស​ទាំងពីរ​ឯកភាព​គ្នា ដោយ​មិន​តម្រូវ​ឲ្យ​សមាសភាព គជប មាន​សញ្ញាបត្រ​ផ្នែក​ច្បាប់​ខាង​រដ្ឋបាល ឬ​សេដ្ឋកិច្ច​ឡើយ ដោយ​គ្រាន់តែ​មាន​សញ្ញាបត្រ​ចាប់ពី​ឧត្តមសិក្សា​ឡើងទៅ ។

​លោក លោក ប៊ិន ឈិន បន្ថែមថា ចំណែក​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​នៃ គជប បក្ស​ទាំង​ពីរ​សម្រួល​គ្នា  ដោយ​មាន​បទពិសោធ​ការងារ​ត្រឹម​៥​ឆ្នាំ​ឡើង​ទៅ  មិន​ចាំបាច់​មាន​បទពិសោធ​ទាក់ទង​ការងារ គជប ឡើយ ។​

​ចំណែក​ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍ថា បក្ស​ទាំងពីរ​នឹង​ដាក់​ជូន​ចំណុច​ខ្វែង​គំ​និត្យ​នេះ​ទៅ​ថ្នាក់លើ​ជា​អ្នកសម្រេច ហើយ​បក្ស​ទាំង​ពីរ​នឹង​បន្ត​ពិភាក្សា​បន្តទៀត​នៅ​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ។ លោក​បន្តថា បក្ស​ទាំងពីរ នឹង​បន្ត​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការដាក់​សញ្ជាតិ​តែមួយ និង​គុណសម្បត្តិ​របស់​សញ្ជាតិ​តែមួយ ។ យ៉ាងនេះ​ក្តី​លោក​ថា តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា ៣៣ ចែងថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្មើគ្នា និង​គាំពារ​ឲ្យមាន​សញ្ជាតិ​ពី​រ ក្នុង​ការបំពេញ​ការងា​រ និង​រស់នៅ​សង្គម ។

​ការបន្ត​ខ្វែងគំនិត​គ្នា​នេះ  ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​អគ្គលេខាធិកា និង​អគ្គលេខាធិកា​រង​នៃ គជប  អាច​មាន​សញ្ជាតិ​ពី​រ តែ​បក្ស​ប្រជាជន​ទាមទារ​ឲ្យមាន​សញ្ជាតិ​តែមួយ​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ធ្វើកំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះ​ឆ្នោត​ឲ្យ​ឯករាជ្យ ដោយសារ​បក្សប្រឆាំង​ចោទថា ការបោះឆ្នោត​កន្លងមក​មិន​ត្រឹមត្រូវ និង​មាន​ភាព​មិន​យុត្តិធម៌ ហើយ​ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ​៕

សូម​សរសេរ​មក​លោក ឡាយ សា​មាន​ តាម​រយៈ samean@vodhotnews.com

What Next?

Recent Articles

4 Responses to "​បក្ស​ទាំងពីរ មិនទាន់​ស្វែងរក​ចំណុចរួម​ត្រង់​ការកំណត់​សញ្ជាតិ និង​ញាតិ​លោហិត​នៃ​សមាសភាព គជប​​"

  1. ខ្មែរចេះស្គាល់ជាតិ says:

    យអាឆ្កួតcppបើអ្នកាណាគេមានសញ្ជាតិពីរឬបីក៏ដោយ​​ឲ្យ​​តែគេស្នេហាជាតិកុំឲ្យធ្វើដូចពួកអាក្បត់cpp ។ព្រោះអ្នកដែលតវ៉ាដូរពួកអាលប់លែឆ្កែcppដើម្បីធ្វើឲ្យប្រទេសជាតិជឿនលឿន

  2. ខ្មែរចេះស្គាល់ជាតិ says:

    អាឆ្កួតcppបើអ្នកាណាគេមានសញ្ជាតិពីរឬបីក៏ដោយ​​ឲ្យ​​តែគេស្នេហាជាតិកុំឲ្យធ្វើដូចពួកអាក្បត់cpp ។ព្រោះអ្នកដែលតវ៉ាដូរពួកអាលប់លែឆ្កែcppដើម្បីធ្វើឲ្យប្រទេសជាតិជឿនលឿន

  3. poorguy says:

    New NEC.defenitely will be never happened and old NEC.will continue it’s tenure if there is not
    any pressure from Great power countries like Japan, China ,US or EU…

  4. ប្រជាពលរដ្ឋ says:

    នយោបាយ ខ្មាំងបរទេស ធ្វើអោយ ប្រទេសកម្ពុជាចុះខ្សោយ ឈ្លោះគ្នា ដោយមិនដឹងខ្លួន =

    = ខ្មាំង បរទេស វៀតទី យកទឹកដី ដោយស្របច្បាប់ មិនបាច់ចេញមុខ ធ្វើសកម្មភាព ទេ វា

    ប្រើយុទ្ធសាស្ត្រ =

    = បង្កើតបញ្ហា អយុត្តិធម៏ ក្នុងសង្គម , អោយធ្វើខុស ពុករលួយ កេងប្រវ័ញគ្នា បង្កើតបក្សពួក

    រួច គំរាម សំឡុត មន្ត្រី ធ្វើ ខុស បន្ត គ្នា . ដកមុខតំណែង កាត់ទោស ចាប់ដាក់គុក ដោយសារ

    អំពើពុករលួយ ! « នេះ ជា យុទ្ធសាស្ត្រ ខ្សែចង្កោម ពិបាក នឹងស្រាយណាស់ »