​វិភាគ​៖ តើ​ការកែទម្រង់ គ​.​ជ​.​ប​ កំពុង​រង​នូវ​ការគំរាមកំហែង​ឬ​?​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ថ្នាក់​ដឹកនាំ​នៃ​គណបក្សសង្គ្រោះ​ជាតិ និង​គណបក្សប្រជាជន​កម្ពុជា សម្តែងការស្វាគមន៍គ្នាទៅវិញទៅមក ក្នុងកិច្ចព្រមព្រៀងបញ្ចប់ភាពតានតឹងនយោបាយ កាលពី​២២ កក្កដា កន្លងទៅ

កិច្ចព្រមព្រៀង​២២ កក្កដា ២០១៤ ដែល​ធ្វើឡើង​ក្រោយ​ការជាប់គាំង​នយោបាយ ក្រោយ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស អូសបន្លាយ​ជិត​មួយ​ឆ្នាំ​រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ បាន​ឯកភាព​គ្នា​បញ្ចប់​ភាព​តានតឹង​នយោបាយ និង​ធ្វើ​ការកែទម្រង់ គ​.​ជ​.​ប​។

ថ្មីៗ​នេះ ប្រធាន​ក្រុមការងារ​កែ​ទម្រង់​ការ​បោះឆ្នោត​រវាង​គណបក្ស​ទាំង​ពីរ បាន​បញ្ចេញ​ព័ត៌មាន​ឲ្យដឹងថា ការកែទម្រង់ គ​.​ជ​.​ប ថ្មី​នោះ​នៅសល់​ចំណុច​ខុស​គ្នា​តិចតួច​ប៉ុណ្ណោះ​។ ក្នុង​ចំណោម​ចំណុច​ខុស​គ្នា​ដែល​គេ​បាន​បញ្ចេញ​ឲ្យ​អ្នកព័ត៌​មានដឹង​នោះ​មាន ការតម្រូវ​ឲ្យ​អគ្គលេខា​ធិ​ការ និង​អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប ត្រូវ​មាន​សញ្ជាតិ​តែមួយ ការចុះបញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ជាថ្មី និង​ការជ្រើសរើស​ប្រធាន និង​អនុប្រធាន គ​.​ជ​.​ប ជាដើម​។

ស្របពេល​ដែល​ការចរចា​បង្កើត គ​.​ជ​.​ប ថ្មី ឈាន​ដល់​ចំណុច​សេសសល់​តិចតួច​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី ចាប់​ផ្សឹក​ព្រះសង្ឃ និង​ចាប់ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​។​

​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ ចាត់ទុក​ទង្វើ​របស់​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នាំ​ឲ្យ​កម្ពុជា​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ​។​

ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា បានចេញ​សេចក្ដីថ្លែងការណ៍ ចាត់ទុក​ការចាប់ខ្លួន​មន្ត្រី​របស់​ខ្លួន រួមទាំង​ការចាប់​សកម្មជន​ដីធ្លី និង​ការ​ផ្សឹក​ព្រះសង្ឃ ហើយ​យកទៅ​ដាក់​ពន្ធនាគា​រទាំ​ង​អស់​គ្នា​នោះ ថា​ជា​ការរំលោភ​លើ​កិច្ចព្រមព្រៀង​២២ កក្កដា ដែល​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ភាព​តានតឹង​នយោបាយ​។​
​ប៉ុន្តែ​នៅ​ថ្ងៃ​ជាមួយគ្នា​នោះ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​ច្រាន​ចោល​ការចោទប្រកាន់​នោះ ដោយ​ថា​ការចាប់ខ្លួន និង​ឃុំខ្លួន​អ្នក​ទាំងនោះ គឺជា​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ហើយ​ថា​វា​មិន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កិច្ចព្រមព្រៀង ២២ កក្កដា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​មួយ​ថ្ងៃ​ក្រោយមក​ទៀត គឺ​នៅ​ថ្ងៃទី​១៣ វិច្ឆិកា អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស Human Right Watch បានចេញ​សេចក្ដីថ្លែងការណ៍​ថា ការចាប់ខ្លួន​អ្នក​ទាំងនោះ ជា​ការគាបសង្កត់​ឲ្យ​គណបក្សប្រឆាំង​បន្ថយ​ការទាមទា​រលើ​ការកែទម្រង់​ការបោះឆ្នោត ហើយ​អំពាវនាវ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​។​

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា យល់​ថា​ការចាប់ខ្លួន​អ្នក​តវ៉ា​រឿង​ដីធ្លី ការ​ផ្សឹក​ព្រះសង្ឃ ក៏ដូចជា​ការចាប់​មន្ត្រី​ថ្នាក់ក្រោម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាចពាក់ព័ន្ធ​នឹង​ការចរចា​លើ​ចំណុច​ដែល​សេសសល់​នោះ​។​លោក​បន្ថែមថា ផ្នែក​ដែល​ក្រុម​ចរចា​នៃ​បក្ស​ទាំងពីរ​មិន​អាច​សម្រេចបាន គឺជា​ផ្នែក​ចាំបាច់ ដែល​ទាក់ទង​នឹង​ផល​ប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន «​វា​ជា​ចំណុច​សំខាន់​បានជា​នៅសល់ ហើយ​សំខាន់​នេះ​វា​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល ឬ​ក៏​វា​ពាក់ព័ន្ធ​នឹង​ផលចំណេញ​របស់​គណបក្ស​នយោបាយ​ផង​ដែរ​។ អ៊ីចឹង​ហើយ​បាន​ថា មិន​អាច​ដោះស្រាយបាន​ភ្លាមៗ ហើយ​គណបក្ស​ទាំង​ពីរ​បន្ត​ការចរចា ហើយ​ការព្យាយាម​យកចំណេញ​ដូចនេះ​នៅតែ​កើតមាន​ឡើង​ទៀត​។ អ៊ីចឹង​ខ្ញុំ​គិតថា វា​អាចពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​សកម្មជន​បក្ស ហើយ​និង​សកម្មជន​ដីធ្លី​មួយចំនួន​ហ្នឹង​ដែរ​»​។​

ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកវិភាគ​នយោបាយ​លោក សុខ ទូច យល់ថា បញ្ហា​នេះ​បណ្ដាលមកពី​ភាព​ក្មេងខ្ចី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការចរចា ដែល​មិន​បាន​ចែង​បញ្ចប់​រាល់​បញ្ហា​ទាំងអស់​ដែល​កើត​ឡើង​មុន​ថ្ងៃ​២២ កក្កដា​។ ប៉ុន្តែ​ទោះ​យ៉ាងណា​លោក សុខ ទូច បន្ថែមថា ការកែទម្រង់ គ​.​ជ​.​ប នេះ​នឹង​មាន​ដំណោះស្រាយ ព្រោះ​តាម​ការសង្កេត​របស់​លោក​កន្លងមក ឃើញថា អ្នកនយោបាយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ដោះស្រាយ​បញ្ហា​នានា ក្នុងនោះ​មានដូចជា​ចូល​សភា និង​ការចូល​ធ្វើ​សម្បថ​ក្នុង​រាជវាំង​ជាដើម «laquo;​ហេតុការណ៍​កន្លងមក អ្នកនយោបាយ​ប្រើ​រូបមន្ត​ហ្នឹង យើង​ឃើញ​ហើយ​ទាំង​ការចូល​សភា​ក្ដី ទាំង​ការ​ធ្វើ​សម្បថ​អីហ្នឹង គឺ​កើត​ចេញ​មក​អំពី​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ហ្នឹង​ឯង​។ អ៊ីចឹង​ប្រហែលជា គ​.​ជ​.​ប ចេញ​តាម​ប្រឡោះ​ហ្នឹង​ទៀតហើយ​»​។​

លោក​សុខ ទូច បន្ថែមថា បើសិនជា​គណបក្ស​ទាំង​ពីរ​បដិសេធថា ការចាប់ខ្លួន​សកម្មជន​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការកែទម្រង់ គ​.​ជ​.​ប ទេ ត្រូវតែ​បង្កើត គ​.​ជ​.​ប ឲ្យ​ហើយ​សិន ដើម្បី​ចៀសវាង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ដែល​ថា ជានិច្ចកាល​បក្ស​កាន់​អំណាច​តែងតែ​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​ដាក់​សម្ពាធ​នយោបាយ​។​

​ទាក់ទង​នឹង​ការដាក់​សម្ពាធ​នយោបាយ​នេះដែរ លោក​សុខ ទូច យល់ថា ស្ថានភាព​ពេលនេះ បញ្ជាក់​ឲ្យឃើញ​នូវ​ជំហ​ររបស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​និយាយ​ពី​ភាពរឹងមាំ​របស់​ខ្លួន​នោះ ថា​តើ​ពិត​ជា​រឹងមាំ​មែន ឬក៏​ទន់ជ្រាយ «​គណបក្ស​សង្គ្រោះ​ជាតិ​និយាយថា សម្លុត​មិន​ខ្លាច ទិញ​មិន​លក់​ហ្នឹង តើ​វា​គ្រាន់តែ​ជា​ភាសា​និយាយ ឬ​មួយ​ក៏​ជា​កាយវិការ​? បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ថា — ដូច​ឯកឧត្តម​សម រង្ស៊ី​តែងតែ​មាន​ប្រសាសន៍​ស្លាប់ ដើម្បី​បុព្វហេតុ​ជាតិ​អី ឥឡូវ​មិន​ទាន់​ស្លាប់​ទេ ព្រោះ​ស្រុក​ខ្មែរ​អត់​មានទោស​ប្រហារជីវិត​ទេ តើ​យើង​ហ៊ាន​ធ្វើ​ដើម្បី​យុត្តិធម៌​ទេ​?»​។​

តាម​មតិ​របស់​អ្នកវិភាគ​នយោបាយ និង​អ្នកតាមដាន​កិច្ចការ​បោះឆ្នោត​ឃើញថា ការចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​ដីធ្លី ការ​ផ្សឹក​ព្រះសង្ឃ និង​ការសម្រេច​កាត់ទោស​អ្នក​ទាំងនោះ​ឲ្យ​ជាប់ពន្ធនាគារ តិច​ឬ​ច្រើន​វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការកែទម្រង់ គ​.​ជ​.​ប ដែល​កំពុង​ឈានដល់​ដំណាក់កាល​សំខាន់​នេះ​។ ប៉ុន្តែ​ការ​ការសម្រេច​យ៉ាងណា គ៏​អាស្រ័យ​លើ​ជំហរ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​៕

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles

7 Responses to "​វិភាគ​៖ តើ​ការកែទម្រង់ គ​.​ជ​.​ប​ កំពុង​រង​នូវ​ការគំរាមកំហែង​ឬ​?​"

  1. Miror says:

    As I told you this is a political game or dirty trick organized and commanded by the invisible hand! You understand the word invisible hand? It is an organized structure!

  2. Judge says:

    Conflict whether political, social or personal, it almost always relates to interest. It then becomes conflict of interest. When common interest is defined, then party of interest will finally comes to some sort of agreement. Without legal binding and moral binding, man tends to come to own conclusion or decision. That is where conflict of interest arises.
    Relying on intellectual properties alone is not enough. Therefore, the tasks, legal obligation and moral obligation are derivatives to agreement of common cause.
    When we,Cambodians, come to this fair and square idea?
    Samneang

  3. Chourn says:

    ហាហា​ អត់ដឹងហ៊ុនសែនច្បាស់ទេអីបានជាជឿរហ៊ុនសែនស្លុងបែបហ្នឹង!!! រឿងកិច្ចព្រមព្រាង២២កក្កដា២០១៤វាមិនសំខាន់នោះទេ។ បើហ៊ុនសែនជាមនុស្សចេះគោរពកិច្ចព្រម ព្រៀងគឺសេះដុះស្នែងតែម្តង។ កិច្ចព្រមព្រៀង២៣តុលា១៩៩១ដែលមានសាក្សី១៨ប្រទេសផ្លាយនៅ តែហ៊ុនសែនហ៊ានរំលោភចុះទំរាំកិច្ចព្រមព្រៀង២២កក្កដាដែលមានតែសមាជិកបក្សសង្គ្រោះជាតិ ប៉ុន្មាននាក់ហ្នឹងសួរថាហ៊ុនសែនមិនហ៊ានរំលោភឬ??? រឿងច្បាស់មួយទៀតគឺរឿងហ៊ុនសែនបាន សន្យាជាសាធារណះតាមកញ្ចក់ទូរទស្សន៍ថានិងកាត់ក្បាលក្រវាត់ចោលបើបង្ក្រាបព្រៃឈើមិន បានទេនោះ ហើយតើយ៉ាងម៉េចហើយឥឡូវ ក្បាលនៅតែដដែលរីឯព្រៃឈើអស់រលីង។ ដូចខ្ញុំធ្លាប់ និយាយអញ្ចឹងថាគំរូរលាយដូចហ៊្វុនសិុនបិុចកំពុងតែលេចចេញរូបរាងហើយមិនបាច់រង់ចាំយូរនោះទេ។

  4. ប្រជាពលរដ្ឋ says:

    ល្បិចថោកទាប ទាំងនេះ សុទ្ធ តែ អាមុី អាថោង ជាអ្នកធ្វើ យកគាប់គួរ ទាំងអស់ !

    លោក ហ៊ុន សែន គាត់មិនបាន ដឹង ទេ !

  5. ប្រជាពលរដ្ឋ says:

    លោក ហ៊ុន សែន គាត់ឈប់ធ្វើ នយោបាយ អត្តឃាត ខ្លួនអែង ទៀតហើយ !

    លោក ហ៊ុន សែន និង កូន គាត់ កំពុង ចំរាញ់ ចោល មន្ត្រី ដែលធ្វើ អោយគាត់ ខូចឈ្មោះ ធ្លាក់ រណ្តៅ !

  6. ប្រជាពលរដ្ឋ says:

    ប្រទេសកម្ពុជា យើង រលាយ ហិនហោច ដោយសារ ការ ចោទ មួលបង្កាច់ ដាក់គ្នា ដោយ អយុត្តិធម៏ !

  7. ?? says:

    watching his foot when he shake your hand. the man full of dirty trick always in his mind set is very dirty. just remember my word when the water clear we will see the bottom of this lake . how dirty this atilt lake is, it will be until you find out some thing that you can not take your imagination .. peace for all