ឆៃលី ដាឡែន ស្រក់​ទឹកភ្នែក​រឿង​គ្មាន​ឱកាស

តារាចម្រៀង​នាង ឆៃលី ដាឡែន​។

តារាចម្រៀង​នាង ឆៃលី ដាឡែន​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បើ​ទោះ​ជា​មាន​មហាជន​ជាច្រើន​លាន់មាត់​ឲ្យ​តម្លៃ​ថា ឆៃលី ដាឡែន គឺជា​សិល្បការិនី​ខ្មែរ​តែ​ម្នាក់​គត់ ធ្វើ​ខុស​ហើយ​ហ៊ាន​ចេញ​មុខ​ទទួល​ស្គាល់​កំហុក​ជា​សាធារណៈ​ពី​កាយវិការ​ឆ្គាំឆ្គង​គ្រា​ដែល​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្តី ក៏​ឱកាស​ឡើង​ឆាក​សិល្បៈ​ស្តារ​ប្រជាប្រិយភាព​ឡើង​វិញ​របស់​នាង​នៅ​តែ​គ្មាន​។ នឹក​ដល់​រឿង​នោះ ឆៃលី ដាឡែន ស្រក់​ទឹកភ្នែក។

គួរ​រំឭក​ថា នៅ​គ្រា​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អាមេរិក កាលពី​ឆ្នាំ​២០១០ ឆៃលី ដាឡែន បាន​រង​ការ​រិះគន់​យ៉ាងធ្ងន់ៗ ពី​មហាជន​ទាំង​នៅក្នុង និង​ក្រៅ​ស្រុក ខណៈ​នាង​រៀបចំ​ខ្លួន​ដូច​នារី​សិល្បៈ​អ៊ឺរ៉ុប លែងខ្លួន​ល្វែង​លើ​ស្ទើរ​ទាំង​ស្រុង។
គ្រា​នោះ​ក្រសួង​ដែល​ពាក់ព័ន្ធ​ក៏​ចេញ​សេចក្តី​ថ្លៃងការណ៍​ស្តីពី​ការ​ចាត់​វិធានការ​ក្តៅ លើ ឆៃលី ដាឡែន ហើយ​ព្រមាន​ដល់​ស្ថានីយទូរទស្សន៍ កុំ​ឲ្យ​ហៅ​នាង​ឡើង​ឆាក​។ ប៉ុន្តែ​កម្ដៅ​នៃ​វិធានការ​នោះ ហាក់​ថមថយ បន្ទាប់ពី ដាឡែន ចុះ​ពី​យន្តហោះ​ភ្លាម​រត់​ទៅ​សុំទោស​ក្រសួង និង​បាន​ផ្តល់​ឱកាស​ពី​លោក សុះ ម៉ាច ប្រធាន​សមាគមន៍​សិល្បៈ ឲ្យ​ចូល​ទៅ​សុំទោស​មហាជន​ជា​សាធារណៈ​ក្នុង​កញ្ចក់ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ កម្មវិធី​ជីវិតសិល្បៈ ដែល​លោក សុះ ម៉ាច ផ្ទាល់​ជា​អ្នក​សម្របសម្រួល និង​កញ្ញា ជុំ ម៉ាយ៉ាវីន។

ទោះបី​យ៉ាងណា មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​វត្តមាន ឆៃលី ដាឡែន ទទួល​បាន​ឱកាស​ប្រឡូក​ក្នុង​សិល្បៈ​ជោកជាំ​ដូច​មុន​នោះ​ឡើយ។

យ៉ាងណា ឈ្មោះ ឆៃលី ដាឡែន មិន​បាន​បាត់​ពី​បញ្ជី​សិល្បៈ​នោះ​ដែរ ដោយ​នាង​បើ​ទោះ​ជា មិន​បាន​ចេញមុខ ចេញមាត់​ក្នុង​កម្មវិធី​សិល្បៈ ហើយ​ជា​រឿយៗ​នាង​ក៏​មាន​ព័ត៌មាន​ចេញ​ផ្សាយ​ជា​ហូរហែ​ពី​រឿង​ស្នេហា​និង​ការ​បើក​ហាង​កាត់សក់​ផង​ដែរ ដែល​ធ្វើឲ្យ​មហាជន​គិត​ថា នាង​ក៏​មិន​ចាំបាច់​ខ្វល់​នឹង​ការងារ​សិល្បៈ​ដែរ។ ផ្ទុយពី​ការ​គិត​បែប​នេះ ឆៃលី ដាឡែន បាន​ពោល​ដោយ​ពាក្យសម្ដី​សង្វេគ​ពី​ភាព​អវិជ្ជមាន​ក្នុង​អាជីព​សិល្បៈ​ជា​ឆ្នាំងបាយ​របស់​ខ្លួន​។

លាយឡំ​នឹង​តំណក់​ទឹកភ្នែក អួលដើមក ដាឡែន បាន​ពោល​ថា​៖​«ដោយសារ​តែ​កំហុស​មួយ​គ្រា​នោះ ធ្វើឲ្យ​ខ្ញុំ​ស្ទើរ​ដាច់បាយ​ម្តងៗ»។ ឆៃលី ដាឡែន ដែល​ពេល​នេះ​ក្លាយ​ជា​ថៅកែ​ហាង​កាត់សក់​បុរសនារី នៅ​ម្តុំ​ផ្សារ​ឈូកមាស ភ្នំពេញថ្មី បាន​បន្ត​ថា៖​«រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ក៏​នៅ​តែ​ឆ្ងល់​ខ្លួនឯង​ដែរ មិន​ដឹងថា យ៉ាង​ម៉េច ការងារ​សិល្បៈ​នោះ ហាក់​គ្មាន​ពន្លឺ​ងើប​ឡើង​វិញ​ទេ ក្រៅពី​ការងារ​កំប៉ិកកំប៉ុក បើ​ប្រៀប​ពី​មុន​ខុស​គ្នា​ឆ្ងាយ​»។

ជាមួយ​ចម្ងល់​ខ្លួន​នោះ ឆៃលី ដាឡែន ក៏​បាន​ពោល​បន្ទោស​ដល់​បណ្តាញ​សារព័ត៌មាន​ផង​ដែរ។ ដាឡែន បាន​រៀបរាប់​ថា៖ «មាន​រឿង​ខ្លះ​ខ្ញុំ​ទទួល​ស្គាល់​ថា ជា​កំហុស​មែន តែ​រូបថត​ខ្ញុំ​បែប​សិចស៊ី​ខ្លះ​មិន​ដឹង​ថា តាំងពី​ទសវត្សរ៍​ណា បួន​ប្រាំ​ឆ្នាំ​មុន​ឯណោះ ក៏​យក​មក​សរសេរ​រៀបរាប់​ថា ខ្ញុំ​ហ្នឹង​សិចស៊ី។ ត្រង់​ហ្នឹង​ក៏​ជា​ផ្នែក​មួយ ធ្វើឲ្យ​ខ្ញុំ​ស្ទុះ​ងើប​ស្វែងរក​ទីផ្សារ​ការងារ​មិន​បាន​ដែរ»។

ដាឡែន មាន​ចម្ងល់​ថា៖​«មហាជន​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​ហ៊ាន​ធ្វើ ខ្ញុំ​ហ៊ាន​ទទួល​។ ដូច្នេះ​ពួកគាត់​គួរតែ​លើកលែង​កំហុស​នេះ​»៕


What Next?

Recent Articles

3 Responses to "ឆៃលី ដាឡែន ស្រក់​ទឹកភ្នែក​រឿង​គ្មាន​ឱកាស"

  1. សវ says:

    សម្យមុខមីនាងឯង សម្យណាស់ ៗៗៗ មីដោក

  2. Anonymous says:

    I like your butt , no your boobs.

  3. says:

    លក់ក្តិតវិញស្រួលជាងណាអូន!! ដោះអូនយកក្តទៅចុយស្រួលណាស់ណា!!!