​ព្រះសង្ឃ​និង​ពលរដ្ឋ​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា​ រក​អន្តរាគមន៍​ដោះលែង​មនុស្ស​១៧​នាក់​​

ដោយ៖​ ញឹម សុខន​
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ព្រះតេជគុណ លួន សុវ៉ាត និង​ប្រជាពលរដ្ឋ ដង្ហែញត្តិដាក់តាម​ស្ថានទូត​នានា​ក្នុង​រាជធានី​ភ្នំពេញ នាព្រឹកនេះ (រូបថត៖ ញឹម​ សុខន)

​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ​២០០​អង្គ​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដង្ហែ​ញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​នានា​ក្នុង​រាជធានី​ភ្នំពេញ រក​អន្តរាគមន៍ឲ្យ​មានកា​រ​ដោះលែង​សកម្មជន ដែល​អាជ្ញាធរ​ទើបតែ​បាន​ចាប់ខ្លួន និង​តាមដាន​ដំណើរការ​សវនាការ​ជំនុំជម្រះ​ក្ដី​ព្រះសង្ឃ​មួយអង្គ​នាពេលខាងមុខ​។​

ព្រះសង្ឃ​មួយ​អង្គ​ដែល​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ព្រះ​តេជគុណ ​លួ​ន សុ​វ៉ាត មាន​សង្ឃដីកា​ពេល​ហែ​ញត្តិ​ទៅ​ដល់​ស្ថានទូត​អាមេរិក​នៅ​ព្រឹក​នេះ​ថា គោលបំណង​នៃ​ការដាក់​ញត្តិ​តាម​ស្ថានទូត​នៅ​ព្រឹក​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យមាន​ការដោះលែ​ង​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​អ្នកនយោបាយ ចំនួន​១៧​នាក់ ដែល​អាជ្ញាធរ​ទើបតែ​ចាប់ខ្លួន​នា​ពេល​ចុង​ក្រោយ​នេះ និង​អំពាវនាវ​ឲ្យ​អន្តរជាតិ​ឃ្លាំ​មើល​សវនាការ​ជំនុំជម្រះ​ក្ដី​ព្រះអង្គ​។​

ព្រះ​តេជគុណ​ លួ​ន សុ​វ៉ាត មាន​សង្ឃដីកា​បន្តថា ព្រះអង្គ​បាន​បួស​អស់​រយៈពេល​ជិត​២០​វស្សា​មកហើយ មិន​ដែល​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​ពុទ្ធសាសនា និង​ច្បាប់​ជាតិ​ទេ ប៉ុន្តែ​សាលាដំបូងរាជធានី​ភ្នំពេញ បែរជា​ចោទប្រកាន់​ព្រះអង្គ​ពី​បទ ក្បត់ជាតិ រារាំង​ពលរដ្ឋ​មិន​ឲ្យ​បោះឆ្នោត ឬ​អុកឡុក​ការិយាល័យ​បោះឆ្នោត និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទៅវិញ ដែល​ព្រះអង្គ​យល់ថា ជា​បទ​ចោទ​ដ៏​ធ្ងន់ធ្ងរ​មិន​អាច​ទទួលយកបាន​។

សូមបញ្ជាក់​ថា ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកាកោះ ​និមន្ត​ព្រះអង្គ​ចូល​សវនាការ​នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា​ខាង​មុខ​ ដើម្បីបំភ្លឺពីបទក្បត់ជាតិ រារាំងពលរដ្ឋមិនឲ្យបោះឆ្នោត ឬអុកឡុកការិយាល័យបោះឆ្នោត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "​ព្រះសង្ឃ​និង​ពលរដ្ឋ​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា​ រក​អន្តរាគមន៍​ដោះលែង​មនុស្ស​១៧​នាក់​​"

  1. ប្រជាពលរដ្ឋ says:

    នយោបាយ ខ្មាំង បរទេស ធ្វើអោយ ខ្មែរ ឈ្លោះគ្នា ដោយមិនដឹងខ្លួន =

    = បង្កើត បញ្ហា អយុត្តិធម៏ ក្នុងសង្គម . បក្សពួក . ស ទៅជា ខ្មៅ . ខ្មៅ ទៅជា ស . លោភលន់

    ពុករលួយ កេងប្រវ័ញគ្នា គំរាមសំឡុត ចាប់ដាក់គុក ដោយ អយុត្តិធម៏ !