Tue, 18 November 2014
មាស សុខជា and Kevin Ponniah
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញអះអាងថា ការទទូចមិនឲ្យមានសញ្ជាតិពីរសម្រាប់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី មិនសំដៅទៅសកម្មជនសិទិ្ធមនុស្សលោកស្រី ពុង ឈីវកេក ទេ ហើយមន្ត្រីបញ្ជាក់ថា គណបក្សនេះមិនបានដឹងថា គាត់មានសញ្ជាតិផ្សេង ក្រៅពីសញ្ជាតិកម្ពុជាទេ។
ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងនយោបាយថ្ងៃ ទី២២ កក្កដា រវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ដែលចែងថ្មីថា គ.ជ.ប ថ្មី ត្រូវមានសមាជិក ៤ រូប ដែលជ្រើសដោយគណបក្សនីមួយៗ ហើយបេក្ខជន ១ រូបត្រូវព្រមព្រៀងរួមគ្នានោះគឺ លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ ដែលជាសមាជិក ទី៩។
ប៉ុន្តែប៉ុន្មានសប្តាហ៍នេះ គណបក្សកាន់អំណាចបានព្យាយាមបន្ថែមបញ្ញតិ្តមួយលើច្បាប់ថ្មីដែលកំពុងព្រាងដែលនឹងរារាំងលោកស្រីមិនឲ្យកាន់តំណែងនេះ។ លោកស្រី ពុង ឈីវកេក មានសញ្ជាតិ កាណាដា និងបារាំង បន្ថែមលើសញ្ជាតិខ្មែរ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំ «ចុងក្រោយ» កាលពីម្សិលមិញរវាងក្រុមការងារគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ ដែលមិនទាន់ព្រមព្រៀងគ្នានៅឡើយនោះ លោក ប៊ិន ឈិន ប្រធានក្រុមការងាររបស់គណបក្សប្រជាជនព្យាយាមពន្យល់អំពីហេតុផលប្រាប់អ្នកកាសែតថា៖ «យើងគាំទ្រលោកស្រី ប៉ុន្តែ យើងមិនដឹងថា គាត់មានសញ្ជាតិពីរទេ»។ លោកពន្យល់ថា គណបក្សប្រជាជនមិនចង់ឲ្យសមាជិកមានសញ្ជាតិពីរនៅក្នុង គ.ជ.ប ទេ ដើម្បីកុំឲ្យប៉ះពាល់ដល់ឯករាជ្យនិងអព្យាក្រឹតភាព ហើយការពារការរងសម្ពាធពីខាងក្រៅ។
លោក គួយ ប៊ុនរឿន ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ បានជំទាស់ដោយថ្លែងថា វាជាបញ្ហា។ លោកថ្លែងថា៖ «បុគ្គលដែលមានសញ្ជាតិពីរក្នុងករណីខ្លះត្រូវបង្ខំដោយកាលៈទេសៈ ហើយយើងចង់ឲ្យអ្នកធ្លាប់រស់នៅក្រៅប្រទេសដែលមានលក្ខណសម្បត្តិធ្វើការ ពេលយើងរាំងស្ទះបែបនេះ វាអាចចាត់ទុកថា ជាការរើសអើង»។
ឥស្សរជនកម្ពុជារួមទាំងព្រះមហាក្សត្រ នរោត្តម សីហមុនី មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សុទ្ធតែមានសញ្ជាតិពីរ។
ប៉ុន្តែគណបក្សក៏មិនព្រមព្រៀងគ្នាលើសំណើរបស់គណបក្សប្រជាជនដោយស្នើថា ទាំងសមាជិក គ.ជ.ប និងទាំងអគ្គលេខាធិការឬអគ្គលេខាធិការរង មិនជាប់សាច់ញាតិរបស់មេដឹកនាំគណបក្សនយោបាយទេ។
កិច្ចប្រជុំកាលម្សិលមិញគឺជាកិច្ចប្រជុំលើក ទី១ ចាប់តាំងពីសកម្មជនគណបក្សប្រឆាំងពីររូបត្រូវចាប់ខ្លួនពីសប្តាហ៍មុនពាក់ព័ន្ធនឹងការតវ៉ាដែលដឹកនាំដោយតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ កាលថ្ងៃ ទី១៥ កក្កដា ដែលបង្កជាហិង្សា។
កាលថ្ងៃសុក្រមុន លោក មាជ សុវណ្ណារ៉ា ប្រធានផ្នែកព័ត៌មានគណបក្សសង្គ្រោះជាតិ ត្រូវសាលាដំបូងរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យនៅក្រៅឃុំទេ។ ចៅក្រមស៊ើបសួរ លោក កែវ មុនី បានបដិសេធមិនពន្យល់អំពីមូលហេតុនេះឡើយ កាលពីម្សិលមិញ។
ការចាប់ខ្លួននេះត្រូវក្រុមអ្នកវិភាគនិងក្រុមសិទ្ធិមនុស្សបកស្រាយថា ជាការរៀបចំដើម្បីដាក់សម្ពាធទៅលើគណបក្សប្រឆាំងឲ្យព្រមទទួលយកបញ្ហាឥស្សរជនសញ្ជាតិពីរ ដែលជាបញ្ហាជាប់គាំងធំបំផុត។
បន្ទាប់ពីទៅសួរសុខទុក្ខលោក មាជ សុវណ្ណារ៉ា កាលម្សិលមិញ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងថា សកម្មជនគណបក្សរូបនេះបានសុំឲ្យគណបក្សកុំចុះញ៉មក្នុងការចរចា សម្រាប់ជាថ្នូរនឹងការដោះលែងរូបគាត់។
លោក កឹម សុខា ថ្លែងនៅក្នុងវីដេអូនៅលើហ្វេសប៊ុកឈ្មោះលោកថា៖ «ខ្ញុំប្រាប់គាត់ថា គណបក្សគឺមានជំហរដដែល» ក្នុងនោះដែរ លោកអះអាងដែរថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានផ្ញើលិខិតទៅក្រសួងយុត្តិធម៌អំពីបញ្ហានេះ បន្ទាប់ពីជួបជាមួយប្រធាន លោក សម រង្ស៊ី។
គណបក្សប្រជាជនកម្ពុជាបដិសេធថា ការចាប់ខ្លួនសមាជិកគណបក្សប្រឆាំងទាំងពីរនិងសកម្មជនដទៃទៀតរបស់សមត្ថកិច្ចកាលសប្តាហ៍មុនគឺមិនពាក់ព័ន្ធ នឹងការចរចា និងការអនុវត្តកិច្ចព្រមព្រៀងនយោបាយទេ។
អ្នកអត្ថាធិប្បាយផ្នែកនយោបាយ លោក អ៊ូ វីរៈ បានថ្លែងកាលម្សិលមិញថា លោកជឿថា គណបក្សប្រជាជនកម្ពុជា ឥឡូវនេះមានប្រៀបជាងម្ខាងទៀត ហេតុដូច្នេះកំពុងព្យាយាមយកឈ្នះគណបក្សប្រឆាំងក្នុងការចរចា អំពីកំណែទម្រង់។ កិច្ចព្រមព្រៀងនោះបានចែងថា ប្រសិនបើមិនមានការឯកភាពគ្នារវាងគណបក្សទាំងពីរលើបញ្ហា គ.ជ.ប នោះ គ.ជ.ប ចាស់នឹងនៅតែមានអំណាចធ្វើការងារដដែល នេះជាការដាក់ឲ្យគណបក្សសង្គ្រោះជាតិស្ថិតក្នុងស្ថានភាពចាញ់ប្រៀប។
ទោះយ៉ាងណាក្តី លោក អ៊ូ វីរៈ ថា៖ «គណបក្សប្រឆាំងមិនចាញ់ទាំងស្រុងនោះទេ»៕
រាយការណ៍បន្ថែម៖ តាំង វីដា និង ប៊ុត រស្មីគង្គា
Current political circumstance, Mr. OU VIRAK should NOT comment on what party appears to be winner or better position against other one.
What should be focused is national targets/interests rather than party one.
That culture of comparison should be erased, otherwise politicians will be lost in the world of trying to win rather than serving citizens and nation.
In regarding NEC selection, why it is eligible to single citizen.
Double citizenship , it was not by oversea Cambodian choice but by the effect of political situation in Cambodia in 70’s and 80’s. So many became refugees that ended up living oversea. Except those who were in rich families had some choices to be in foreign countries and became holders of dual citizenship.
There is no good reason or being scared of two nationalities. So many who are now in high positions in RGC have at least two nationalities.
Should there be any prejudice against them for serving the Cambodians and the country?
I truly believe as long as their parents are Cambodian origin or they are Cambodian by birth, they should be eligible for NEC selection.
There is not logical explanation for prohibiting them from NEC member or chair person for that matter.
Come on! should not we all become politicians of modern day???.
Samneang
ពួកអាឡប់ សតិ អស់នេះ ពិតជាឡប់ណាស់ ពួកអាឡប់ ម៉ែ របស់ពួកអាឯងពិតជាថោកទាបមេះ ដែលបង្កើតក្បាលពួកអាឯងមក ពិតជា ថោកទាបណាស់ ពួកអាចុយម្រាយ៕៕៕៕៕កន្តួយម៉ែ ឯងពួកអាឡប់សតិ៕៕៕៕៕
ពួកអាcppឆ្កួត:អ្នកដែលគេកាន់សញ្ជាតិគរស្រឡាញ់ជាតិកសាងជាតិ,មិនមែនបម្លាញជាតិដូចកណបក្សcpp